ហួង
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ហ្វង អ. ថ. ហួ៎ង”រក្សា, គ្រប់គ្រងរក្សា, ថែទាំ; មិនចង់ឲ្យ” ឬ ហ្វ់ង អ.ថ. ហួង “កួចកាន់; តោងទាម; មានកង្វល់ទៅរក” ) ទាមយក, តោងទាម; ខារខាំង
ឧទាហរណ៍៖ ហួងយកទ្រព្យសម្បាច់; ហួងប្រយោជន៍ឲ្យបានតែខ្លួនម្នាក់ឯង ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ព្ចេ៍ង អ.ថ. ហ្វឿង់”ប្រាក់តម្លៃ៨អ័ដ្ឋសម័យពីដើម=១២សតាង្គកន្លះសម័យបច្ចុប្បន្ន”) ឈ្មោះរូបប្រាក់សម័យបុរាណ សម្រាប់ចាយក្នុងកម្ពុជរដ្ឋ តម្លៃ១០ សេនសម័យសព្វថ្ងៃ ។
ឧទាហរណ៍៖ ពីរហួងជាមួយស្លឹង បួនស្លឹង ជាមួយបាទ (= ៨០ សេន); ប៉ុន្តែក្នុងរជ្ជកាលខ្លះគិតតម្លៃមួយហួងត្រឹមតែ ៧ សែនកន្លះ ពីរហួងជាមួយស្លឹង = (១៥សេន), បួនស្លឹងជាមួយបាទ = (៦០សេន) ។ ចាស់ទុំពីដើមច្រើនប្រដៅកូនចៅថា : បានប្រាក់មួយហួងមួយស្លឹងត្រូវសន្សំ ទុក កុំចាយវាយកញ្ជះកញ្ជាយពេក !
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានក្លិនល្អ ឬអាក្រក់ធុំច្បាស់ប្រាកដ ដែលធុំក្លិនភាយ ។
ឧទាហរណ៍៖ ធុំក្លិនក្រអូបហួង ធុំក្លិនស្អុយហួង។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត