ហិរញ្
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ប្រាក់ឬមាស, ប្រាក់មាសឬមាសប្រាក់( ទោះនៅជាសាច់ប្រាក់ឬសាច់មាសក្ដី ដែលរម្លាយសិតជារូបប្រាក់រូបមាសសម្រាប់ចាយក្ដី )
ឧទាហរណ៍៖ ទ្រព្យ ។
សព្ទទាំងពីរនេះខ្មែរប្រើសំដៅចំពោះតែ”ប្រាក់” ប៉ុណ្ណោះ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. —រ៉ាញ់-ញៈ ឬ—រ៉ាន់-យៈ, ដូចជា ហិរញ្ញការ ឬហិរណ្យ—ជាងប្រាក់ ( បើស្ត្រីជា—ការិកា ) ។ ហិរញ្ញគព្ភ ឬហិរណ្យគ័ភ៌ ( —គ័ប ឬ—គ័រ) ព្រះព្រហ្ម ។ ហិរញ្ញប័ដ, —បដ្ដ ឬ ហិរណ្យ—ដំបារឬបន្ទះប្រាក់; ដំបារប្រាក់ចារឹកនាមដែលព្រះរាជាទ្រង់ព្រះរាជទាន; ហិរញ្ញបត្រ ក្រដាសប្រាក់( ហៅ ធនបត្រ ក៏បាន ) ។ ហិរញ្ញភណ្ឌ គ្រឿងប្រាក់ ។ ហិរញ្ញម័យ ឬហិរណ្យ— ដែលធ្វើដោយប្រាក់, ដែលយកប្រាក់ធ្វើ
ឧទាហរណ៍៖ របស់ហិរញ្ញម័យ ។
ហិរញ្ញមូល ឬហិរណ្យ—ប្រាក់ជាតម្លៃ; ប្រាក់ដើម, ប្រាក់ដើមទុន ។ ហិរញ្ញវត្ថុ ឬហិរណ្យព័ស្ដុ( —ព័ស) ប្រាក់សម្រាប់ចាយ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖