ហូត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញដកយកឲ្យរបូតចេញពីក្នុងទីដែលធូរ។
ឧទាហរណ៍៖ ហូតដាវចេញពីស្រោម ហូតឆ្អឹងត្រីស្ងោរ ។ ហូតងារ ដកងារ ។ ហូតពន្ធ យកពន្ធទំនិញដោយគិតតាមតម្លៃដើម និងចំនួនរបស់ :គយហូតពន្ធក្នុងមួយរយយកបី (ដូចយ៉ាងត្រីឆ្អើរថ្លៃដើម១ចង្កាក់ ១០ រៀលក្នុង ១០០ ចង្កាក់គយហូតយកតែ ៣ ចង្កាក់ គឺយកពន្ធ ៣០ រៀល) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងស៊ីសងមួយប្រភេទលេងដោយអ្នកដែលជាមេចាប់កាសឬសេនចេញឲ្យទ្រេល,… ការស៊ីសងមានទំនងស្រដៀងនឹងធួ ។
ឧទាហរណ៍៖ ពួកក្មេងលេងហូត (សព្វថ្ងៃនេះគ្មានទេ) ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទាញដកយកឲ្យរបូតចេញបាន ។
ឧទាហរណ៍៖ ថតហូត ថតតុជាដើមដែលទាញហូតចេញបាន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖