Posted on Leave a comment

តើពាក្យ «ហិមពាន្ដ» មានន័យដូចម្ដេច ?


ហិមពាន្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ហិមវន្តុ “មានទឹកសន្សើម” > ហិមវន្ត; ខ្មែរប្រើ វ > ព, ព > ពា) ប្រទេសឬភ្នំមានទឹកសន្សើម
ឧទាហរណ៍៖ ព្រៃហិមពាន្ត, ភ្នំហិមពាន្ត ( ម. ព. ហិម: ផង ) ។ ខ្មែរប្រើក្លាយជា ហេមពាន្ត ក៏មាន, ប្រើក្លាយឃ្លាតទៅទៀតជា ហេម្បូពាន្ត ក៏មាន, ព. កា. ប្រើជា ហិមវ័ត, ហេមវ័ត, ហិមវ័ន្ត ហេមវ័ន្ត, ហេមវា ក៏មាន; សម័យសព្វថ្ងៃនេះលេចឮឈ្មោះក្នុងសកលលោកថា ហិមាល័យ ឬហិមាលយា ( ម. ព. នេះទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply