ហីនយាន
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា ) យានថោកទាប; យានតូច ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានយានថោកទាបឬតូច ។ឈ្មោះលទ្ធិឬពួកពុទ្ធសាសនិកដែលជាគូគ្នានឹងមហាយាន កើតមានឡើងដោយពួកមហាយានសន្មតហៅ, សំដៅសេចក្ដីថា”យានតូចឬមានធម៌ជាយាននាំសត្វដ៏តូច”; ហៅ ថេរវាទី ឬទក្ខិណនិកាយ ក៏បាន ( ម. ព. មហាយាន ផង ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត