Posted on Leave a comment

តើពាក្យ «ហួង» មានន័យដូចម្ដេច ?


ហួង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ហ្វង អ. ថ. ហួ៎ង”រក្សា, គ្រប់គ្រងរក្សា, ថែទាំ; មិនចង់ឲ្យ” ឬ ហ្វ់ង អ.ថ. ហួង “កួចកាន់; តោងទាម; មានកង្វល់ទៅរក” ) ទាមយក, តោងទាម; ខារខាំង
ឧទាហរណ៍៖ ហួង​យក​ទ្រព្យ​សម្បាច់; ហួង​ប្រយោជន៍​ឲ្យ​បាន​តែ​ខ្លួន​ម្នាក់​ឯង ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ព្ចេ៍ង អ.ថ. ហ្វឿង់”ប្រាក់តម្លៃ៨អ័ដ្ឋសម័យពីដើម=១២សតាង្គកន្លះសម័យបច្ចុប្បន្ន”) ឈ្មោះរូបប្រាក់សម័យបុរាណ សម្រាប់ចាយក្នុងកម្ពុជរដ្ឋ តម្លៃ១០ សេនសម័យសព្វថ្ងៃ ។
ឧទាហរណ៍៖ ពីរ​ហួង​ជា​មួយ​ស្លឹង បួន​ស្លឹង ជា​មួយ​បាទ (= ៨០ សេន); ប៉ុន្តែ​ក្នុង​រជ្ជ​កាល​ខ្លះ​គិត​តម្លៃ​មួយ​ហួង​ត្រឹម​តែ ៧ សែន​កន្លះ ពីរ​ហួង​ជា​មួយ​ស្លឹង = (១៥​សេន), បួន​ស្លឹង​ជា​មួយ​បាទ = (៦០​សេន) ។ ចាស់​ទុំ​ពី​ដើម​ច្រើន​ប្រដៅ​កូន​ចៅ​ថា : បាន​ប្រាក់​មួយ​ហួង​មួយ​ស្លឹង​ត្រូវ​សន្សំ ទុក កុំ​ចាយ​វាយ​កញ្ជះកញ្ជាយ​ពេក !

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ក្លិន​ល្អ​ ឬ​អាក្រក់​ធុំ​ច្បាស់​ប្រាកដ ដែល​ធុំ​ក្លិន​ភាយ ។
ឧទាហរណ៍៖ ធុំ​ក្លិន​ក្រអូប​ហួង ធុំ​ក្លិន​ស្អុយ​ហួង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply