Posted on Leave a comment

តើពាក្យ «ហីន» មានន័យដូចម្ដេច ?


ហីន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) ថយថោក ឬ ថោកថយ, ថោកទាប; ទាប; ទន់ទាប; ខ្ជីខ្ជា; ពុំប្រសើរ; តូច (ម. ព. ហិន ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហី-នៈ ; ដូចជា ហីនកម្ម អំពើឬការថោកទាប ។ ហីនជាតិ ជាតិទាប ។ ហីនធម៌ ធម៌ថោកទាប, អកុសលធម៌ ។ ហីនប្បណីត ឬ—ប្រណីត ( —ន៉ាប់-ប៉ៈណេត ឬ—ប្រៈ— ) ឧត្តមនិងថយថោក។ ហីនប្បណីតភាព ឬ-ប្រណីតភាព ( —តៈភាប ) ភាពឧត្តមនិងថយថោក។ ហីនភេទ ភេទទាប ។ ហីនល័ក្ខណ៍ ឬ—ល័ក្សណ៍ (ហីនៈល័ក ឬហិន—) ល័ក្ខណ៍ថោកទាប; ដែលមានល័ក្ខណ៍ថោក, ថោកឫក, ខាតល័ក្ខណ៍ ព. កា. ថា
ឧទាហរណ៍៖ រីឯហីនល័ក្ខណ៍ នោះមានបីថ្នាក់ មួយគេឥតហៅ ខ្លួនដើរជជ្រក មមកចូលទៅ នេះប្រាជ្ញលោកហៅ ថាហីនលក្ខណា។ ពីរឥតគេសួរ ការណ៍គួរពុំគួរ ខ្លួនចេះតែថា ប៉ោចៗម្នាក់ឯង ឥតក្រែងនរណា អ្នកប្រាជ្ញលោកថា កិរិយាហីនល័ក្ខណ៍។ បីពោលអួតខ្លួន អួតពេកផ្ទួនៗ អួតហួសវោតវគ្គ អ្នកឮគេទ្រាន់ ស្ទើរផ្ទាន់ឲ្យអាក់ រាប់ថាហីនល័ក្ខណ៍ មានបីប្រការ ។ ហីនវណ្ណៈ ដែលមានវណ្ណៈទាប( សូទ្រៈ ) ។ ហីនវាចា ឬ—វាទ សម្ដីថោកទាប, សម្ដីខ្ជីខ្ជាឬផ្ដេសផ្តាស។ ហីនវាទិន ឬ—វាទី អ្នកដែលច្រើនតែនិយាយពាក្យខ្ជីខ្ជាឬផ្ដេសផ្ដាស, អ្នកដែលចូលចិត្តតែខាងនិយាយសម្ដីឥតតម្លៃ(បើស្ត្រីជា ហីនវាទិនី)។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply