Posted on Leave a comment

តើពាក្យ «ហុត» មានន័យដូចម្ដេច ?


ហុត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រូប​យក​តែ​ទឹក​ ឬ​វត្ថុ​រាវ ។
ឧទាហរណ៍៖ ហុត​ទឹក​សម្ល ហុត​ឈាម។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនដែលស្រូបយកតែទឹកឬវត្ថុរាវ : ទឹកសម្លមួយហុត ។ ព. ទ. បុ. ហុតទឹកសំដៅកាក ឲ្យអ្វីៗឬទំនុកបម្រុង, ផ្គត់ផ្គង់ សម្លឹងសំដៅប្រយោជន៍ផ្ទាល់ខ្លួន ឬបម្រុងនឹងឲ្យបានមកជាកូនប្រសាជាដើម : ខ្ញុំទំនុកបម្រុងវាដោយស្មោះត្រង់ពិតៗ មិនមែនហុតទឹកសំដៅកាកទេ ។
( សំ. បា. ហុត ) ការបូជាយញ្ញ, ការធ្វើយញ្ញពិធី; ការបូជាភ្លើង; ការសែន,ការសែនព្រេន។ ហុតកម្ម ការធ្វើហុតៈ ។ ហុតករ ឬ-ការ អ្នកធ្វើហុត( បើស្ត្រីជា ហុតការិកា )។ ហុតកោវិទ អ្នកឈ្លាសក្នុងហុតកម្ម ។ ហុតពិធី ពិធីហុតកម្ម, ពិធីបូជាភ្លើង ។ ហុតភុជ, ហុតពៈ ឬ ហុតវហៈ, ហុតាសន៍ ព្រះអគ្គី ឬព្រះអគ្និ ( ភ្លើង )។ ហុតាចារ្យ អាចារ្យអ្នកចេះធ្វើហុតកម្ម, អាចារ្យអ្នកចេះបូជាភ្លើង( ទាំងអស់នេះសុទ្ធតែជាលទ្ធិផ្សេងពីលទ្ធិពុទ្ធសាសនា )។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply