Posted on Leave a comment

តើពាក្យ «ហៃមវតី» មានន័យដូចម្ដេច ?

ហៃមវតី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ហេមវតី ) ។
ឧទាហរណ៍៖ មើលពាក្យ ហេមវតី ឬ ហិមវ័ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហៃមពណ៌» មានន័យដូចម្ដេច ?

ហៃមពណ៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ហៃម “ដែលជាមាស ឬដែលដូចមាស” + វណ៌ “សម្បុរ”, វ > ព ; បា. ហេម + វណ្ណ ) ព័ណ៌មាស ឬព័ណ៌ដូចមាស
ឧទាហរណ៍៖ សំពត់​ហៃម​ព័ណ៌ ។ ហៃមព័ណ៌ (ហែម៉ៈ–)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហៃទី» មានន័យដូចម្ដេច ?

ហៃទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហៃទី, (រាជធានី/​រដ្ឋធានី) ព័រអូប៉្រាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហៃណាំ» មានន័យដូចម្ដេច ?

ហៃណាំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​កោះ​មួយ​របស់​ចិន នៅ​ក្នុង​មហា​សមុទ្រ​ចិន ខាង​កើត​ដែន​វៀតណាម​ភាគ​ខាង​ជើង​និង​ខាង​អាគ្នេយ៍​ដែន​តុងកាំង (វៀតណាម​ខាង​ជើង) ។
ឧទាហរណ៍៖ កោះ​ហៃណាំ ។

                       ជន​ជាតិ​ចិន​ដែល​កើត​នៅ​ក្នុង​កោះ​នោះ : ចិន​ហៃណាំ ។
ឧទាហរណ៍៖ ចិន​ហៃណាំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហៃ» មានន័យដូចម្ដេច ?

ហៃ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( យ. Hay ) ដែលរហ័សខាង…, ប៉ិនតែខាង . . .; ដែលច្រើនខាង . . ., ដែលចេះតែឬច្រើនតែ ។
ឧទាហរណ៍៖ មនុស្សហៃឈ្លោះ, ហៃខឹង, ហៃថាឲ្យគេ; ហៃធ្វើការ, ហៃខាងអួត ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( យ. Hay ) ដែលរហ័សខាង…, ប៉ិនតែខាង . . .; ដែលច្រើនខាង . . ., ដែលចេះតែឬច្រើនតែ ។
ឧទាហរណ៍៖ មនុស្សហៃឈ្លោះ, ហៃខឹង, ហៃថាឲ្យគេ; ហៃធ្វើការ, ហៃខាងអួត ។

👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា (សំ.) ម្នាល នែ ។
ឧទាហរណ៍៖ កុម្ភណ្ឌ​ផ្តាំ​ទេពី ថា​ហៃ​កែវ​ៗ​កល្យាណ បង​ទៅ​យូរ​ប៉ុន្មាន ទន់​ទាប​តិច​បង​យាត្រា(សាស្រ្តា​ស័ង្ខសិល្បជ័យ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហែហៃ» មានន័យដូចម្ដេច ?

ហែហៃ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រួតត្រា​បង្គាប់​បញ្ជា​លើ; ត្រួតត្រា​ខារខាំង (ច្រើន​ប្រើ​ចំពោះ​តែ​ការ​ត្រួតត្រា​លើ​អ្វី​ៗ​ដែល​មិនមែន​ជា​របស់​ខ្លួន ​ឬ​ដែល​ជា​សាធារណៈ)។
ឧទាហរណ៍៖ មិន​ត្រូវ​ខ្លួន​មក​ហែហៃ​លើ​របស់​អស់​នេះ​ទេ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហែហួច» មានន័យដូចម្ដេច ?

ហែហួច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​ក្មេង​មួយ​ប្រភេទ​លេង​ដោយ​យក​ផ្លែ​ឈើ ឬ​យក​អ្វី​ៗ​មាន​សណ្ឋាន​មូល​មក​ចង​នឹង​ខ្សែ​តូច​វែង​ប្រមាណ​មួយ​លូក ​ឬ​ខ្លី​ជាង​នេះ ចាប់​ចុង​ខ្សែ​គ្រវី​លែង​បោល​ពេញ​កម្លាំង​ដៃ​ម្ខាង​ឲ្យ​លឿន​ឡើង​ទៅ​ឯ​អាកាស​ខាង​លើ ស្រែក​ថា ហែ​ហួច ខ្ពស់​គ្រលួច​ជាង​គេ ! បើ​របស់​អ្នក​ណា​ឡើង​ខ្ពស់​ជាង​គេ ទុក​ថា​ជា​ឈ្នះ (ជា​ល្បែង​ហាត់​ចោល​ឲ្យ​ឡើង​ខ្ពស់)។
ឧទាហរណ៍៖ ពួក​ក្មេង​លេង​ហែហួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហែហម» មានន័យដូចម្ដេច ?

ហែហម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ហ់ហ៌្ចម អ. ថ. ហែហម់ ) ហែអបអម, ហែចោមរោម, ហែជុំជិត : ហែហមចោមរោមជាយសបរិវារ ។
ឧទាហរណ៍៖ ហែ​ហម​ចោម​រោម​ជា​យស​បរិវារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហែលស៊ិនគី» មានន័យដូចម្ដេច ?

ហែលស៊ិនគី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហ្វាំងឡង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហែមស្លាព្រះពរ» មានន័យដូចម្ដេច ?

ហែមស្លាព្រះពរ

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្រាពក៍ព្រះស្រី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហែម» មានន័យដូចម្ដេច ?

ហែម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​ ( សំ. បា. ហេម “មាស” ) ប្រដាប់ធ្វើដោយមាសឬប្រាក់ រាងច្រឡោសណ្ឋានស្រដៀងនឹងជើងពានតែឥតក្រចាប់ សម្រាប់តម្កល់អ្វីៗផ្សេងៗ
ឧទាហរណ៍៖ ហែម​មាស។

                     ក្ដារមឈូសរាងខ្លី តូចក្រោមរីកលើ មានគម្របកំពូល វិចិត្រដោយក្បាច់រចនា សម្រាប់ដាក់រាងអដ្ឋិដែលនឹងធ្វើឈាបនកិច្ច ( ច្រើនតែដាក់រាងអដ្ឋិឥស្សរជន )
ឧទាហរណ៍៖ លើក​រាង​អដ្ឋិ​ដាក់​ក្នុង​ហែម ហើយ​នឹង​ដង្ហែ​ទៅ​ធ្វើ​ឈាបន​កិច្ច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហែប» មានន័យដូចម្ដេច ?

ហែប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ងើបឬបង្ហើបក្បាលដកដង្ហើមក្រៅទឹក (ចំពោះតែមច្ឆជាតិ)
ឧទាហរណ៍៖ ត្រីហែប ។ ហែបហែល ហែបខ្លះហែលខ្លះ : ពួកមច្ឆាហែបហែលអង្កែលអង្កៃ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រន្ធមួយរបស់ខ្លុយដោយឡែកផ្សេងអំពីរន្ធឯទៀត សម្រាប់បិទក្រដាសស្ដើង ឲ្យមានសូរសព្ទលាន់ឮរ៉ែ ។
ឧទាហរណ៍៖ ហែបខ្លុយ ( ស. ហប អ. ថ. ហែប គុ. “ដែលមានសូរសព្ទស្ងួត, ស្អា មិនស្រឡះ” ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហែង» មានន័យដូចម្ដេច ?

ហែង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ហង អ. ថ. ហែង់ “ស្ងួត” ) ស្ងួតខ្លាំង, ស្ងួតក្រៀមខ្លាំង
ឧទាហរណ៍៖ ស្ងួតហែង ។ ក្បាលហែង ក្បាលដែលមានសក់ស្ដើងរ៉ុយៗ ( ព. ព. ) ។ ហែងហួត ឬហួតហែង ( ម. ព. ហួត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហែក» មានន័យដូចម្ដេច ?

ហែក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​រហែក ។
ឧទាហរណ៍៖ ហែក​សំពត់ ហែក​ក្រដាស។

                      ចាប់​ញែក​ឲ្យ​របើក ឲ្យ​ច្រហ ។
ឧទាហរណ៍៖ ហែក​មាត់​ច្រក​ថ្នាំ។

                     ហែក​កេរ្តិ៍ និយាយ​ពី​កេរ្តិ៍​ឈ្មោះ​អាក្រក់ និយាយ​បរិហារ​ពី​រឿង​អាក្រក់ ។
ឧទាហរណ៍៖ ហែក​កេរ្តិ៍​គេ ហែក​កេរ្តិ៍​ខ្លួន​ឯង ។ ហែក​ហួរ (មើល​ក្នុង​ពាក្យ ហួរ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហែ» មានន័យដូចម្ដេច ?

ហែ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរ​ជា​ក្បួន​ចោម​រោម​មនុស្ស ​ឬ​អ្វី​ៗ ដែល​ត្រូវ​សម្តែង​សេចក្តី​គោរព​ទៅ​រក។
ឧទាហរណ៍៖ ហែ​នាគ ហែ​សព ហែ​ព្រះ​ពុទ្ធ​រូប ហែ​កថិន។

                       រ. ស. ជូន​ឬ​តាម​ជូន​ជា​យស​បរិវារ; ទៅ​ឬ​មក​កំដរ​ជា​គ្នា។
ឧទាហរណ៍៖ ហែ​ព្រះ​ករុណា ឬហែ​ហ្លួង; ហែ​ព្រះ​អង្គ​ម្ចាស់ ។

                      ដើរ​បណ្តោយ​គ្នា​ជា​ជួរ។
ឧទាហរណ៍៖ ដើរ​ហែ​ៗ​តាម​គ្នា (ដើរ​ដង្ហែ​គ្នា) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដើរ​ចោម​រោម​ជា​របៀប ។
ឧទាហរណ៍៖ ក្បួន​ហែ ទៅ​មើល​ហែ ។ ហែ​ៗ កិ. វិ. (ព. ប្រ.) ដែល​មាន​ត​ៗ​មក​ដូច​គេ​ដើរ​ដង្ហែ​គ្នា រៀង​ៗ​មក​ឥត​អាក់ : មាន​ហែ​ៗ​មក ។ ហូរ​ហែ (មើល​ក្នុង​ពាក្យ ហូរ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេៈហ៏» មានន័យដូចម្ដេច ?

ហេៈហ៏

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​បន្លឺ​សំឡេង​ហេៈ​ៗ​ហ៏​ៗ​ ឬ​ហែៈ​ៗ​ហ៏​ៗ​ក្នុង​វេលា​ធ្វើ​ការ​អ្វី​ៗ មាន​គ្នា​ច្រើន។
ឧទាហរណ៍៖ បើ​មិន​ស្រួល​ខ្លួន លើក​សែង​នឹង​គេ​មិន​កើត គ្រាន់​តែ​ជួយ​ហេៈហ៏​ក៏​បាន​ហើយ ! ហែៈហ៏

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេៈ» មានន័យដូចម្ដេច ?

ហេៈ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់មាត់ដោយភ្ញាក់, ដោយស្លន់ជាដើម ។
ឧទាហរណ៍៖ លាន់​មាត់​ហេៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេះៗ» មានន័យដូចម្ដេច ?

ហេះៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សើច​ ឬ​សូរ​សំឡេង​បន្លឺ​លោម​ទោម​ឲ្យ​ស្រួល​ស្រប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេហា» មានន័យដូចម្ដេច ?

ហេហា

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សើច​សប្បាយ ។
ឧទាហរណ៍៖ សើច​ហេហា។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ចូល​ចិត្ត​តែ​ខាង​សើច​សប្បាយ។
ឧទាហរណ៍៖ មនុស្ស​ហេហា ។

                      ប្រើ​ជា កិ. វិ. ក៏​មាន​។
ឧទាហរណ៍៖ ដើរ​លេង​ហេហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេវ» មានន័យដូចម្ដេច ?

ហេវ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ហិវ អ. ថ. ហ៊ិ៎វ “ឃ្លាន” អស់កម្លាំងល្វើយព្រោះឃ្លានអាហារឬព្រោះអត់អាហារ ។
ឧទាហរណ៍៖ ខ្ញុំ​ហេវ​ណាស់​ធ្វើ​ការ​មិន​កើត; កម្លាំង​ហេវ​ក្រោក​មិន​រួច ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហេវ “ប្រឡាយតូចជ្រៅនៅទីភ្នំ” ) រន្ធតូចក្រហេវជ្រៅ
ឧទាហរណ៍៖ រន្ធហេវ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ហិវ អ. ថ. ហ៊ិ៎វ “ឃ្លាន” អស់កម្លាំងល្វើយព្រោះឃ្លានអាហារឬព្រោះអត់អាហារ
ឧទាហរណ៍៖ ខ្ញុំ​ហេវ​ណាស់​ធ្វើ​ការ​មិន​កើត; កម្លាំង​ហេវ​ក្រោក​មិន​រួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេលហាល» មានន័យដូចម្ដេច ?

ហេលហាល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​អស់​ទី​ពឹង​ឬ​អស់​សង្ឃឹម ដែល​វាល​ចិត្ត​ ឬ​វាល​ខ្លួន។
ឧទាហរណ៍៖ ចិត្ត​ហេលហាល  ឬហេលហាល​ចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេលហល» មានន័យដូចម្ដេច ?

ហេលហល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ចេះ​តែ​ប្រែប្រួល​ៗ​ ឬ​ប្រែ​ចុះ​ប្រែ​ឡើង ដោយ​ហេតុ​តឹង​ពោះ​បរិភោគ​អាហារ​ច្រើន​ហួស​កំណត់​ ឬ​ព្រោះ​អំណាច​ខ្យល់​ធាក់​ច្រាល់​ឡើង ហល់​ផ្ទៃ។
ឧទាហរណ៍៖ បរិភោគ​អាហារ​ច្រើន​ជ្រុល​ទាល់​តែ​ហេលហល ។ ហែលហល

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេរិក» មានន័យដូចម្ដេច ?

ហេរិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) អ្នក​ស៊ើប ចារ​បុរស; អ្នក​សម្តែង​សេចក្ដី​ស្និទ្ធស្នាល​ដើម្បី ស៊ើប​យក​ការណ៍​ពិត (បើ​ស្រ្តី​ជា ហេរិកា) ។ ព. កា. ថា
ឧទាហរណ៍៖ រី​ពួក​ហេរិក មាន​យោបល់​ញឹក សង្កេត​ហេតុ​ការណ៍ គេ​ប្រើ​ការ​ស៊ើប ដោយ​នូវ​វិចារណ៍ ច្រើន​តែ​បាន​ការ-ពិត​ពុំ​សូវ​ឃ្វាង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេរញ្ញិកា» មានន័យដូចម្ដេច ?

ហេរញ្ញិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម. ក្នុង ព. ហេរញ្ញិក។

                         អ្នកកាន់កាប់រក្សាប្រាក់ ក្នុងសមាគមនីមួយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេរញ្ញិក» មានន័យដូចម្ដេច ?

ហេរញ្ញិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < ហិរញ្ញ + ណិក > ឥក, ហិ > ហេ; សំ. រូប្យាធ្យក្ស ) អ្នករក្សាប្រាក់ ឬអ្នករក្សាមាសប្រាក់, អ្នកទុកដាក់ប្រាក់; អ្នកកាន់កាប់ប្រាក់; នាយឃ្លាំងប្រាក់ ( បើស្ត្រីជា ហេរញ្ញិកា ។ គួរប្រយ័ត្នច្រឡំ, កុំប្រើជា ហិរញ្ញិក ឬ ហិរញ្ញិកា ឡើយ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេម​ហង្ស» មានន័យដូចម្ដេច ?

ហេម​ហង្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហង្ស​មាស ហង្ស​ដែល​មាន​សម្បុរ​ស្លាប​ដូច​មាស ។ល។ ហេម នេះ​ប្រើ​ផ្សំ​ជា​មួយ​នឹង​សព្ទ​ដទៃ​ទៀត​បាន​តាម​គួរ​ដល់​ការ ប្រកប​ដូច សុវណ្ណ ដែរ ម. ព. នេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេម​វិចិត្រ» មានន័យដូចម្ដេច ?

ហេម​វិចិត្រ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​វិចិត្រ​ដោយ​មាស ដែល​ទឹប​មាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេមាទ្រិ» មានន័យដូចម្ដេច ?

ហេមាទ្រិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. <ហេម “មាស” + អទ្រិ “ភ្នំ” ; បា. ហេមទ្ទិ < ហេម + អទ្ទិ “ភ្នំ” =ភ្នំមាស) ហេមគិរីឬសុវណ្ណគិរី, សុព័ណ៌បព៌ត; (ភ្នំព្រះសុមេរុ)។ ឈ្មោះប្រាសាទថ្មបុរាណមួយខ្ពស់ត្រដឹម មានសណ្ឋានស្រដៀងនឹងភ្នំយ៉ាងតូច នៅក្នុងកំពែងមហានគរ( នគរធំ ) ខាងប៉ែកទិសពាយ័ព្យនៃប្រាសាទបាយ័ន( ក្នុងខែត្រសៀមរាប ) ។ ប្រាសាទហេមាទ្រិ “ប្រាសាទភ្នំមាស ឬប្រាសាទសុមេរុ” នេះ ព្រះបាទឧទយាទិត្យវរ្ម័ន(មហាក្សត្រខ្មែរក្នុងសម័យមហានគរ) ទ្រង់ចាត់ការឲ្យកសាង ក្នុងរវាងសតវត្សរ៍ទី១៦ និងទី១៧នៃពុទ្ធសករាជ (ព. ស. ១៥៩២ ដល់១៦០៨); សព្វថ្ងៃនេះហៅ ប្រាសាទបាពួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេមវតី» មានន័យដូចម្ដេច ?

ហេមវតី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ស្ត្រីជាបុត្រីនៃហិមវ័ត គឺនាងឧមា ( ម. ព. ហិមវ័ត ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេម​គិរី» មានន័យដូចម្ដេច ?

ហេម​គិរី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. –គិរិ) ភ្នំ​មាស ភ្នំ​ដែល​កើត​មាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេមវតី» មានន័យដូចម្ដេច ?

ហេមវតី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ស្ត្រីជាបុត្រីនៃហិមវ័ត គឺនាងឧមា ( ម. ព. ហិមវ័ត ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេមន្តជីព» មានន័យដូចម្ដេច ?

ហេមន្តជីព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណើក្រាំងនៃសត្វខ្លះក្នុងរដូវរងារខ្លាំង ការធ្វើឱ្យអ្នកជំងឺសន្លប់មិនដឹងខ្លួន នៅមុនពេលវះកាត់ ដើម្បីព្យាបាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេមន្ត» មានន័យដូចម្ដេច ?

ហេមន្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា.) ឈ្មោះរដូវមានទឹកសន្សើម, រដូវរងា
ឧទាហរណ៍៖ រដូវហេមន្ត; ហៅ ហេមន្តកាល, —រដូវ, —សម័យ ក៏បាន “កាល, រដូវ, សម័យ មានទឹកសន្សើម” ( មើលក្នុងពាក្យ រតូវ ឬរដូវ ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេម» មានន័យដូចម្ដេច ?

ហេម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) មាស (សុវណ្ណ)។ ឈ្មោះត្រកូលដំរីពួកមួយ ។ ហេមការ ឬ–ការកៈ អ្នកធ្វើមាស, ជាងមាស ( បើស្ត្រីជា ហេមការិកា ) ។ ហេមគិរី ( សំ. បា. –គិរិ ) ភ្នំមាស; ភ្នំដែលកើតមាស ។ ហេមម័យ ដែលធ្វើដោយមាស ។ ហេមវិចិត្រ ដែលវិចិត្រដោយមាស; ដែលទឹបមាស ។ ហេមហង្ស ( ហេ-មៈហង់ ឬហែម– ) ហង្សមាស; ហង្សដែលមានសម្បុរស្លាបដូចមាស ។ ល ។ ( ហេម នេះប្រើផ្សំជាមួយនឹងសព្ទដទៃឯទៀតបានតាមគួរដល់ការប្រកបដូច សុវណ្ណ ដែរ; ម. ព. នេះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេបៗ» មានន័យដូចម្ដេច ?

ហេបៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ដុនដាប​កម្លាំង​មាន​ដង្ហើម​ខ្សោយ​តិច​ៗ ។
ឧទាហរណ៍៖ ឈឺ​ហេប​ៗ អស់​កម្លាំង​ហេប​ៗ; ដក​ដង្ហើម​ហេប​ៗ (ប្រើ​ជាម្ហេប​ៗ ក៏​បាន) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ដុនដាប​កម្លាំង​មាន​ដង្ហើម​ខ្សោយ​តិច​ៗ ។
ឧទាហរណ៍៖ ឈឺ​ហេប​ៗ អស់​កម្លាំង​ហេប​ៗ; ដក​ដង្ហើម​ហេប​ៗ (ប្រើ​ជាម្ហេប​ៗ ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេតុ​វិជ្ជា –វិទ្យា ឬ –សាស្រ្ត» មានន័យដូចម្ដេច ?

ហេតុ​វិជ្ជា –វិទ្យា ឬ –សាស្រ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជា​ដែល​ត្រិះរិះ​រក​ឲ្យ​ឃើញ​តាម​ហេតុ តក្ក​វិជ្ជា ។
ឧទាហរណ៍៖ ហេតុ​វិជ្ជា អ្នក​ប្រាជ្ញ​នានា ក្នុង​លោក​ទាំងមូល រមែង​ស្រាវជ្រាវ រាវ​ដោយ​អនុ​កូល រក​ឃើញ​ប្រមូល ប្រមុំ​តាម​ពិត ។ ហេតុ​និង​បច្ច័យ មាន​ការ​ប្រាស្រ័យ ជា​គូ​ការ​គិត រាវ​រក​ខុស​ត្រូវ តាម​ផ្លូវ​ពិនិត្យ បើ​ទាល់​ការ​គិត ពុំ​អាច​រក​ឃើញ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេតុ​វាទិន ឬ –វាទី» មានន័យដូចម្ដេច ?

ហេតុ​វាទិន ឬ –វាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ចូល​ចិត្ត​ឬ​​ជជែក​រក​ឲ្យ​ឃើញ​ហេតុ បើ​ស្រ្តី​ជា ហេតុ​វាទិនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេតុ​វាទក ឬ –វាទកៈ» មានន័យដូចម្ដេច ?

ហេតុ​វាទក ឬ –វាទកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​និយាយ​ជជែក​រក​ឲ្យ​ឃើញ​ហេតុ បើ​ស្រ្តី​ជា ហេតុ​វាទិកា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេតុ​វាទ» មានន័យដូចម្ដេច ?

ហេតុ​វាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ជជែក​រក​ឲ្យ​ឃើញ​ហេតុ សម្តី​ដែល​លើក​យក​ហេតុ​មក​និយាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេតុ​ម័ត ឬ –មន្ត» មានន័យដូចម្ដេច ?

ហេតុ​ម័ត ឬ –មន្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ហេតុ បើ​ឥត្ថី​លិង្គ​ជា ហេតុ​មតី ឬ –មន្តី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេតុ​មូល ឬ មូល​ហេតុ» មានន័យដូចម្ដេច ?

ហេតុ​មូល ឬ មូល​ហេតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុ​ដើម​ ឬ​ដើម​ហេតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេតុ​ភេទ» មានន័យដូចម្ដេច ?

ហេតុ​ភេទ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) ដំណើរ​ទំនង បែប​បទ ជើង​ការណ៍ ដំណើរ​ការណ៍​ដែល​ប្រព្រឹត្ត​ទៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេតុ​ផល​សន្ធាន» មានន័យដូចម្ដេច ?

ហេតុ​ផល​សន្ធាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (–ផៈល៉ៈ–) ពាក្យ​ត​ហេតុ​និង​ផល គឺ​ពាក្យ​សម្រាប់​ប្រើ​ក្នុង​ប្រយោគ ប្រាប់​ផល​ដែល​ជាប់​ត​មក​ពី​ហេតុ ប្រើ​ចំពោះ​ពាក្យ​ថា ព្រោះ ព្រោះ​ថា ព្រោះ​ហេតុ​នោះ​បាន​ជា ដ្បិត ដ្បិត​ជា ដ្បិត​ថា ព. វ.។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេតុ​បច្ច័យ» មានន័យដូចម្ដេច ?

ហេតុ​បច្ច័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ដំណើរ​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​បាន​សម្រេច​ផល មូល ឫស​គល់​នៃ​រឿង ឫស​គល់​នៃ​លទ្ធផល​អ្វី​មួយ ផល​ដែល​កើត​ពី​ហេតុ​អ្វី​មួយ ហេតុ​ការណ៍​ដែល​មាន​អ្វី​មួយ​ជា​មូលដ្ឋាន ជា​ដើម​ហេតុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេតុ​និទាន» មានន័យដូចម្ដេច ?

ហេតុ​និទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​តាំង​នៃ​ហេតុ រឿង​ហេតុ ។

តើពាក្យ «ហេតុ​ឃាតក ឬ –ឃាតកៈ» មានន័យដូចម្ដេច ?

ហេតុ​ឃាតក ឬ –ឃាតកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​សម្លាប់​ឬ​បំបាត់​ហេតុ បើ​ស្រ្តី​ជា ហេតុ​ឃាតិកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេតុប្ប​ភព ឬ –ប្រភព» មានន័យដូចម្ដេច ?

ហេតុប្ប​ភព ឬ –ប្រភព

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ហេតុប្បភវ; សំ. ហេតុប្រភវ) ដែលមានហេតុនាំឲ្យកកើតមុន; សេចក្ដីទុក្ខដែលមានតណ្ហាជាដើមហេតុនាំឲ្យកើត(តណ្ហាជាហេតុសេចក្ដីទុក្ខជាផល) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេតុការណ៍» មានន័យដូចម្ដេច ?

ហេតុការណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) រឿងរ៉ាវ​ដែល​កើត​ឡើង​ដោយ​ហេតុ​ផ្សេងៗ មាន​ដូចជា​ចោរ​ប្លន់ ឬ​កាប់​សម្លាប់​គ្នា ភ្លើង​ឆេះ​ផ្ទះ គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេតុ» មានន័យដូចម្ដេច ?

ហេតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការឬដំណើរដែលប្រព្រឹត្តទៅ; ការណ៍; ដំណើរ; រឿង; ទំនង; ដើមទង, ទងគន្លង; ដើមចម; ផ្លូវ; ផ្លូវសេចក្ដី; វិធី; បំណង ។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “ដំណើរឬរឿងដែលកើតឡើង; រឿងរ៉ាវ, ការទាស់ទែងគ្នា”
ឧទាហរណ៍៖ មានហេតុ, កើតហេតុនឹងគ្នា, បង្កហេតុ, នាំបណ្ដាលហេតុ ។ ព្រោះហេតុនោះ ព្រោះដំណើរនោះ។ ឲ្យហេតុ ឲ្យទំនង ។ល។បើរៀបភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហេ-តុ ដូចជា ហេតុឃាត ការសម្លាប់ហេតុ, ការបំបាត់ហេតុ ។ ហេតុឃាតក ឬ–ឃាតកៈ ( –ដក់ ឬ–តៈកៈ)អ្នកសម្លាប់ឬបំបាត់ហេតុ( បើស្រ្តីជា ហេតុឃាតិកា) ។ ហេតុនិទាន ទីតាំងនៃហេតុ, រឿងហេតុ ។ ហេតុប្បភព ឬ–ប្រភព ( –តុប-ប៉ៈភប់ ឬ–ប្រៈភប់; បា. ហេតុប្បភវ; សំ. ហេតុប្រភវ) ដែលមានហេតុនាំឲ្យកកើតមុន; សេចក្ដីទុក្ខដែលមានតណ្ហាជាដើមហេតុនាំឲ្យកើត(តណ្ហាជាហេតុសេចក្ដីទុក្ខជាផល) ។ ហេតុផលសន្ធាន ( –ផៈល៉ៈ–) ពាក្យតហេតុនិងផល គឺពាក្យសម្រាប់ប្រើក្នុងប្រយោគ ប្រាប់ផលដែលជាប់តមកពីហេតុ, ប្រើចំពោះពាក្យថា ព្រោះ, ព្រោះថា, ព្រោះហេតុនោះបានជា, ដ្បិត, ដ្បិតជា, ដ្បិតថា(ព. វ.) ។ ហេតុភូត ដែលកើតជាហេតុ ។ ហេតុម័ត ឬ–មន្ត ( –ម៉ាត់ ឬ–ម៉ន់) ដែលមានហេតុ(បើឥត្ថីលិង្គជា ហេតុមតី ឬ–មន្តី)។ ហេតុមូល ឬមូលហេតុ ( –លៈហែត) ហេតុដើមឬដើមហេតុ ។ ហេតុរូប រូបហេតុ,តួហេតុ ។ ហេតុវាទ ការជជែករកឲ្យឃើញហេតុ; សម្ដីដែលលើកយកហេតុមកនិយាយ ។ ហេតុវាទក ឬ–វាទកៈ ( –ទក់ ឬ–ទៈកៈ) អ្នកដែលនិយាយជជែករកឲ្យឃើញហេតុ ( បើស្រ្តីជា ហេតុវាទិកា ) ។ ហេតុវាទិន ឬ –វាទី អ្នកដែលចូលចិត្តឬហៃជជែករកឲ្យឃើញហេតុ ( បើស្រ្ដីជា ហេតុវាទិនី ) ។ ហេតុវិជ្ជា, –វិទ្យា ឬ–សាស្ត្រ វិជ្ជាដែលត្រិះរិះរកឲ្យឃើញតាមហេតុ (តក្កវិជ្ជា)។ ព. កា. ថា : ហេតុវិជ្ជា អ្នកប្រាជ្ញនានា ក្នុងលោកទាំងមូល រមែងស្រាវជ្រាវ រាវដោយអនុកូល រកឃើញប្រមូល ប្រមុំតាមពិត ។ ហេតុនិងបច្ច័យ មានការប្រាស្រ័យ ជាគូការគិត រាវរកខុសត្រូវ តាមផ្លូវពិនិត្យ បើទាល់ការគិត ពុំអាចរកឃើញ ។ល។

                        ការ​ ឬធ្វើដំណើរដែលប្រព្រឹត្តទៅ ដើមទង ដើមចម រឿងដែលកើតឡើង (ច្រើននិយាយតែពីខាងអាក្រក់)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេដ្ឋិម» មានន័យដូចម្ដេច ?

ហេដ្ឋិម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា.) ដែល​ជា​ខាង​ក្រោម ជា​ខាង​ក្រោយ; ដែល​យ៉ាង​អន់ យ៉ាង​ទាប​ឬ​យ៉ាង​ចុង​គេ​បំផុត ។ហេដ្ឋិមដ្ឋាន ទី​ខាង​ក្រោម ។ ហេដ្ឋិម​ទិស (ហេត-ឋិម៉ៈទឹស) ន. (បា. ហេដ្ឋិម​ទិសា) ទិស​ខាង​ក្រោម (រាប់​ក្នុង​ពួក​ទិស ១០) ។ ហេដ្ឋិម​បរិច្ឆេទ ការ​កំណត់​យ៉ាង​ទាប​ឬ​យ៉ាង​ចុង​គេ​បំផុត ។ ហេដ្ឋិម​ភាគ ភាគ​ខាង​ក្រោម ។ ហេដ្ឋិម​ភូមិ (–ភូម) ជាន់ ​ឬ​ថ្នាក់​ខាង​ក្រោម ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត» មានន័យដូចម្ដេច ?

ហេដ្ឋារចនាសម្ព័ន្ធរូបវន្

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សំណុំហេដ្ឋារចនាសម្ព័ន្ធ ដែលរាប់បញ្ចូលទាំងហេ-ដ្ឋារចនាសម្ព័ន្ធប្រើប្រាស់សម្រាប់បម្រើវិស័យគមនាគមន៍ ថាមពល ទឹកស្អាត កាកសំណល់រឹងនិងរាវ វិស័យទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់» មានន័យដូចម្ដេច ?

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ដីចំណីផ្លូវ សំណង់ផ្លូវថ្នល់ ស្ថានីយចំណតរថយន្ត (បេនឡាន) បរិវេណចំណតរថយន្ត ទីសំចតរថយន្ត ស្ថានីយសេវាតាមដងផ្លូវ និងទីតាំងសម្រាកលំហែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញ» មានន័យដូចម្ដេច ?

ហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញ

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បង្គុំនៃបរិក្ខារទូរគមនាគមន៍ ដូចជា ឋបមាណីទូរគមនាគមន៍ បណ្ដាញបញ្ជូនស៊ីញ៉ាល់ និងសំណង់ទូរគមនាគមន៍ពាក់ព័ន្ធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទូរគមនាគមន៍» មានន័យដូចម្ដេច ?

ហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទូរគមនាគមន៍

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយណា ដែលត្រូវបានប្រើប្រាស់សម្រាប់ទ្រទ្រង់ និងគាំពារហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេដ្ឋារចនាសម្ព័ន្ធ» មានន័យដូចម្ដេច ?

ហេដ្ឋារចនាសម្ព័ន្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការងារទាំងឡាយ មានការជីក ចាក់ដី ធ្វើស្ពាន ដើម្បីរាយផ្លូវដែក ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេដ្ឋាភូមិ» មានន័យដូចម្ដេច ?

ហេដ្ឋាភូមិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្ពស់ស្មើនឹងផ្ទៃដី ថ្នាក់គេហស្ថានដែលនៅស្មើនឹងផ្ទៃដី (ជាន់ក្រោម)។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេងហាង» មានន័យដូចម្ដេច ?

ហេងហាង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្តៅ​រហេងរហាង​ខ្លាំង។
ឧទាហរណ៍៖ ក្តៅ​ហេងហាង ។

                    ចិត្ត​ហេងហាងចិត្ត​រសាប់​រសល់​ឬ​ស្ទាក់​ស្ទើរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេង» មានន័យដូចម្ដេច ?

ហេង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្តៅ​រហេងរហាង ក្តៅ​ខ្លាំង (ដោយ​កម្តៅ​ថ្ងៃ)។
ឧទាហរណ៍៖ ធ្វើ​ការ​កណ្តាល​ថ្ងៃ​ក្តៅ​ហេង ។

                    (ចិ.) ដែល​ចម្រើន ឡើង​ដៃ មាន​លាភ មាន​ចំណេញ សម​ប្រកប; មាន​ជោគ។
ឧទាហរណ៍៖ ត្រូវ​លើ​ថ្ងៃ​ហេង ត្រូវ​លើ​ថ្ងៃ​មាន​លាភ មាន​ចំណេញ ។ ព. ផ្ទ. ស៊យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេ !» មានន័យដូចម្ដេច ?

ហេ !

👉ថ្នាក់ពាក្យជា អាល
មានន័យថា ពាក្យ​ស្រែក​ហៅ​មិន​ចេញ​ឈ្មោះ​ដោយ​ការ​ឥត​គោរព ដោយ​មើល​ងាយ។

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ស្រែក​ហ៊ោ​ច្រើន​គ្នា ដោយ​សេចក្ដី​រីករាយ​សប្បាយ ឬ​ដោយ​អំណរ​ព្រោះ​មាន​ជ័យ​ជម្នះ​ជាដើម​ ។ ហ៊េ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហេ» មានន័យដូចម្ដេច ?

ហេ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ស្ទុះ​ ឬ​រត់​សំដៅ​ត្រង់​មិន​ទទីមទទាម ។
ឧទាហរណ៍៖ ស្ទុះ​ហេ​ចូល​ទៅ, រត់​ហេ​ចុះ​ហេ​ឡើង ។

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សម្រែក​សេះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហៀវហោះ» មានន័យដូចម្ដេច ?

ហៀវហោះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហោះ​លឿន​ប្លៀវ ហោះ​ផ្លេកផ្លោះ​ច្រៀវច្រៃ ។
ឧទាហរណ៍៖ យក្ស​ហៀវ​ហោះ (ច្រើន​ប្រើ​ក្នុង​កាព្យ) : យន្ត​មេឃ​ហៀវ​ហោះ រម្លង​ចន្លោះ ដង​ភ្នំ​នានា ត្រដែតត្រដឹម សន្លឹម​នេត្រា ឰដ៏​វេហាស៍ ដូច​ក្រៀល​បក្សី ។អ្នក​ជិះ​ក្នុង​យន្ត ក្រឡេក​គយគន់ មើល​មក​ផែន​ដី ឃើញ​ឆ្ងាយ​លន្លឹម គួរ​ព្រឹម​ហឫទ័យ បែរ​ជា​ឥត​ភ័យ ព្រោះ​អាង​គ្រឿង​ចក្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហៀវ» មានន័យដូចម្ដេច ?

ហៀវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចង្កូមសេះឈ្មោល ។
ឧទាហរណ៍៖ សេះដុះហៀវ ( ដុះក្នុងកាលដែលពេញទំហំ ) ។ ព. ទ. បុ. សេះញីដុះហៀវ មាន់ញីរងាវ ស្រីច្រៀងខាតល័ក្ខណ៍ ( សេចក្ដីងាយមិនបាច់អធិប្បាយ; ប៉ុន្តែក្នុងសម័យនេះ សកលលោករាប់អានស្រីចេះច្រៀងពីរោះថា”មានតម្លៃ” មិនបង្អាប់ថា”ខាតល័ក្ខណ៍” ដូច ព. ទ. បុ. នេះទេ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ប្រើជា ហ្យើ់វ អ.ថ. ហ្យើ់វ ) ហួត, ហួតហែង ។
ឧទាហរណ៍៖ ប្រេង​ហៀវ ។ ហៀវ​ហែង ហៀវ​ហួត រឹង​ស្ងួត (ម. ព. ហែង ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហៀ» មានន័យដូចម្ដេច ?

ហៀ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្តើង​ណាស់ ។
ឧទាហរណ៍៖ ស្តើង​ហៀ សម្តើង​ហៀ គឺ​ស្តើង​សើក​ប៉ប្រើក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហើរ» មានន័យដូចម្ដេច ?

ហើរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទៅ​ឯ​អាកាស​ដោយ​កម្លាំង​ស្លាប​ជក់​ខ្យល់ ។
ឧទាហរណ៍៖ សត្វ​ហើរ​ព្រាត។

                     រសាត់​ឡើង​ដោយ​កម្លាំង​ខ្យល់ ។
ឧទាហរណ៍៖ ស្លឹក​ឈើ​ហើរ។

                     ឡើង​ទៅ​ឯ​អាកាស​ដោយ​ជក់​ខ្យល់ ។
ឧទាហរណ៍៖ ខ្លែង​ហើរ។

                     ខ្ចរខ្ចាយ​ទៅ។
ឧទាហរណ៍៖ សម្តី​ហើរ​តាម​ខ្យល់ សម្តី​ខ្ចរខ្ចាយ​វែង​ឆ្ងាយ​ទៅ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​លូត​វែង​ខ្ពស់​ឡើង (ចំពោះ​តែ​ទំពាំង) ។
ឧទាហរណ៍៖ ទំពាំង​ហើរ​។

                     ហោះ​ហើរ (ម. ព. ហោះ) ។

                      (ព. ប្រ.) ដែល​ថយ​ខ្សោយ​ព័ណ៌ សៅ​សម្បុរ​ព្រោះ​ត្រូវ​កម្តៅ​ថ្ងៃ​ជាដើម

ឧទាហរណ៍៖ សំពត់​ហើរ​ព័ណ៌ ។

                    ពាក្យ​សាមញ្ញ​និយាយ​ក្លាយ​មក​ពី ហឹរ (ម. ព. នេះ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហើយ» មានន័យដូចម្ដេច ?

ហើយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្រេច រួច រួច​ស្រេច; រួចរាល់; ស្រេចបាច់; ដែល​កន្លង​ទៅ​ជា​ស្រេច។
ឧទាហរណ៍៖ ធ្វើ​ការ​មិន​ទាន់​ហើយ ធ្វើ​នេះ​ហើយ​ធ្វើ​នុះ​ទៀត ។ ហើយ​ក៏ និ. រួច​ក៏ ។ ហើយ​គ្នា និ. ស្រេច​គ្នា លែង​ទាក់ទិន​គ្នា​ទៅ​ទៀត : ហើយ​គ្នា​តែ​ប៉ុណ្ណេះ ឬ តែ​ប៉ុណ្ណេះ​ក៏​ហើយ​គ្នា ។ ពាក្យ​លាន់​មាត់​ដោយ​នឹក​ស្តាយ ដោយ​តូច​ចិត្ត ឬ​ដោយ​អស់​សង្ឃឹម : ហើយ​គ្នា ! អស់​កើត​ជា​អី​ហើយ !; ច្រើន​ថា ហើយ​គ្នា​តែ​ម្តង ! ។ ហើយ​ដោយ ឬដ៏​ហើយ​ដោយ គុ. ដែល​ធ្វើ​ដោយ : ហើយ​ដោយ​មាស ឬ ដ៏​ហើយ​ដោយ​មាស ដែល​ធ្វើ​ដោយ​មាស ដែល​យក​មាស​ធ្វើ(ត្រូវ​នឹង បា. មយ ដែល​យើង​ប្រើ​ជា –ម័យ ដូច​ជា លោហ​ម័យ សុវណ្ណ​ម័យ ជាដើម) ។ ហើយ​ពី និ. រួច​ពី អស់​ពី :ហើយ​ពី​នុ៎ះ​នោះ រួច​ពី​នុ៎ះ​នោះ ។ ហើយ​ហោង (–អ្ហង) ស្រេច​ហោង (ម. ព. ហោង និ. ផង) ។ល។ 👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ស្រេច រួច រួច​ស្រេច; រួចរាល់; ស្រេចបាច់; ដែល​កន្លង​ទៅ​ជា​ស្រេច។
ឧទាហរណ៍៖ ធ្វើ​ការ​មិន​ទាន់​ហើយ ធ្វើ​នេះ​ហើយ​ធ្វើ​នុះ​ទៀត ។ ហើយ​ក៏ និ. រួច​ក៏ ។ ហើយ​គ្នា និ. ស្រេច​គ្នា លែង​ទាក់ទិន​គ្នា​ទៅ​ទៀត : ហើយ​គ្នា​តែ​ប៉ុណ្ណេះ ឬ តែ​ប៉ុណ្ណេះ​ក៏​ហើយ​គ្នា ។ ពាក្យ​លាន់​មាត់​ដោយ​នឹក​ស្តាយ ដោយ​តូច​ចិត្ត ឬ​ដោយ​អស់​សង្ឃឹម : ហើយ​គ្នា ! អស់​កើត​ជា​អី​ហើយ !; ច្រើន​ថា ហើយ​គ្នា​តែ​ម្តង ! ។ ហើយ​ដោយ ឬដ៏​ហើយ​ដោយ គុ. ដែល​ធ្វើ​ដោយ : ហើយ​ដោយ​មាស ឬ ដ៏​ហើយ​ដោយ​មាស ដែល​ធ្វើ​ដោយ​មាស ដែល​យក​មាស​ធ្វើ(ត្រូវ​នឹង បា. មយ ដែល​យើង​ប្រើ​ជា –ម័យ ដូច​ជា លោហ​ម័យ សុវណ្ណ​ម័យ ជាដើម) ។ ហើយ​ពី និ. រួច​ពី អស់​ពី :ហើយ​ពី​នុ៎ះ​នោះ រួច​ពី​នុ៎ះ​នោះ ។ ហើយ​ហោង (–អ្ហង) ស្រេច​ហោង (ម. ព. ហោង និ. ផង) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហើមស្រក» មានន័យដូចម្ដេច ?

ហើមស្រក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ជំងឺ​មួយ​ប្រភេទ ហើម​ៗ​ស្រក​ៗ​សា​ចុះ​សា​ឡើង​រឿយ​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហើមធំ» មានន័យដូចម្ដេច ?

ហើមធំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដើមឈើធំម៉្យាងកម្ពស់ពី ១៥ ទៅ ៣០ម ដុះក្នុងព្រៃស្រោង និងព្រៃល្បោះ នៃប្រទេសថៃ ខ្មែរ និងវៀតណាម។ ជ័រវា គេយកទុកដុត ជាគ្រឿងក្រអូបថ្វាយព្រះ ពេលមានបុណ្យទាន។ គ្រូថ្នាំយកសំបកដើមហើមធំ ធ្វើឱសថព្យាបាលជំងឺរាកមួល និងហើយពោះវៀន។ ឈើមានពណ៌លឿង ផុយណាស់ គេអាចដុតធ្វើព្យូងថ្មបានល្អ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហើម» មានន័យដូចម្ដេច ?

ហើម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទុល​ប៉ោង​សាច់​ឡើង​កំពុង​ធំ​ខ្ពស់​ជាង​ប្រក្រតី​ដើម។
ឧទាហរណ៍៖ ហើម​ជើង ហើម​ពោះ; ខ្មោច​ហើម​ស្ពីង ជើង​ស្តាំ​ហើម​ខ្លាំង​មិន​ស្រក ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទុល​ប៉ោង​សាច់​ឡើង​កំពុង​ធំ​ខ្ពស់​ជាង​ប្រក្រតី​ដើម។
ឧទាហរណ៍៖ ហើម​ជើង ហើម​ពោះ; ខ្មោច​ហើម​ស្ពីង ជើង​ស្តាំ​ហើម​ខ្លាំង​មិន​ស្រក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហើប» មានន័យដូចម្ដេច ?

ហើប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របើក​ងើប​ឃ្លាត​ពី​ទី​ប្រក្រតី ។
ឧទាហរណ៍៖ ក្តារ​ជញ្ជាំង​ហើប។

                      អណ្តែត​ងើប​ខ្ពស់​ឡើង ។
ឧទាហរណ៍៖ លុះ​កើប​យក​ស្រូវ​ខ្លះ​ចេញ​ទៅ មាឌ​ទូក​ហើប​ពី​ក្នុង​ទឹក​បាន មួយ​ចំអាម។

                      លើក​ ឬ​ក្រោក​ឲ្យ​ឃ្លាត​ឡើង​បន្តិច (បង្ហើប) ។
ឧទាហរណ៍៖ ទាញ​ឡើង​ឲ្យ​ហើប លើក​មិន​ហើប; ក្រោក​មិន​ហើប​ពី​កន្ទេល។

                      បញ្ចេញ​វាចា​ឬ​ចេញ​ស្តី។
ឧទាហរណ៍៖ ទុក​ជា​ស្តី​ឲ្យ​យ៉ាង​ណា​ក៏​មិន​ហ៊ាន​ហើប ។

                      ហើប​មាត់ បើក​មាត់​ឬ​ហា​មាត់​ស្តី ។ ហើប​មាត់​មិន​រួច ស្ងៀម​ឈឹង; ស្តី​ថា​មិន​កើត មិន​ហ៊ាន​ស្តី​ថា ។ ហើប​ហា ហា​មាត់​ឬ​បើក​មាត់​ស្តី ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហួស» មានន័យដូចម្ដេច ?

ហួស

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កន្លង​ ឬ​រំលង​ហើយ ។
ឧទាហរណ៍៖ ហួស​ពេល។

                       ផុត​រលត់ (ស្លាប់)
ឧទាហរណ៍៖ ហួស​ហើយ (ព. សា.) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកន្លង, រំលង; លើស, លើសលុប, លើសលែង, ក្រៃលែង; លុបលើ; ជ្រុល; ជាង; …។ ហួសកម្លាំង លើសពីកម្លាំង,លុបលើកម្លាំង ។ ហួសការ ជ្រុលការ, អស់អំណាចការ; ខូចការ ។ ហួសកំណត់ លើសពីកំណត់ ។ ហួសកំណោស លើសប្រមាណ, លើសពីកំណត់ ។ ហួសខ្នាត លើសពីខ្នាត ។ ហួសគិត អស់គិតទៅទៀតកើត ។ ហួសចិត្ត ហួសគំនិត,ហួសគិត ។ ហួសប្រមាណ លើសពីប្រមាណ ។ ហួសពេក ជ្រុលពេក ។ ហួសមាឌ ឬ-មាត្រ លុបមាឌ ។ ហួសវិស័យ ផុតវិស័យ, ក្រៅវិស័យ ។ ហួសហេតុ ក្រៃលែងជាងហេតុ ។ ហួសពីនោះទៅរំលងពីនោះទៅ ។ ចេះហួស ចេះជ្រុល ។ ចេះហួសគេ ចេះជាងគេ ឬចេះលើសគេ ។ ល ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលកន្លង, រំលង; លើស, លើសលុប, លើសលែង, ក្រៃលែង; លុបលើ; ជ្រុល; ជាង; …។ ហួសកម្លាំង លើសពីកម្លាំង,លុបលើកម្លាំង ។ ហួសការ ជ្រុលការ, អស់អំណាចការ; ខូចការ ។ ហួសកំណត់ លើសពីកំណត់ ។ ហួសកំណោស លើសប្រមាណ, លើសពីកំណត់ ។ ហួសខ្នាត លើសពីខ្នាត ។ ហួសគិត អស់គិតទៅទៀតកើត ។ ហួសចិត្ត ហួសគំនិត,ហួសគិត ។ ហួសប្រមាណ លើសពីប្រមាណ ។ ហួសពេក ជ្រុលពេក ។ ហួសមាឌ ឬ-មាត្រ លុបមាឌ ។ ហួសវិស័យ ផុតវិស័យ, ក្រៅវិស័យ ។ ហួសហេតុ ក្រៃលែងជាងហេតុ ។ ហួសពីនោះទៅរំលងពីនោះទៅ ។ ចេះហួស ចេះជ្រុល ។ ចេះហួសគេ ចេះជាងគេ ឬចេះលើសគេ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហួល» មានន័យដូចម្ដេច ?

ហួល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឈឺ​អួល​ស្រយង់​ខ្លាំង​ដោយ​មាន​ប៉ៈ​ទង្គុកទង្គិច​ត្រូវ​សរសៃ​អណ្ឌៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហួរ» មានន័យដូចម្ដេច ?

ហួរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រូប​រាវ​ដោយ​ចំពុះ (ចំពោះ​តែ​សត្វ​ពួក​ទា ​ពួក​ក្ងាន)
ឧទាហរណ៍៖ ទា​ហួរ ប្រវឹក​ហួរ ។ ហួរ​ហែក ឬ ហែក​ហួរ ហែក​ច្រៀក​ខ្ទេចខ្ទី ឬ​ហែក​ឈ្លី​ញីញក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហួយ» មានន័យដូចម្ដេច ?

ហួយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ. ហូយហួយ) ឈ្មោះ​ល្បែង​ស៊ី​សង​មួយ​ប្រភេទ មាន​ដើម​កំណើត​អំពី​ពួក​ចិន​លេង​ដោយ​ចេញ​រូប​មាន ៣៦ រូប​ណា​មួយ ឬ​ចេញ​តួ​អក្សរ តួ​លេខ ៣៦ តួ តួ​ណា​មួយ ចេញ​ក្នុង​មួយ​ថ្ងៃ​ពីរ​ពេល ព្រឹក​ម្តង​ល្ងាច​ម្តង ឲ្យ​ពួក​អ្នក​ចូល​ចិត្ត​លេង​ចាក់​ផ្សង​តាម​សំណាង ជា​ល្បែង​នាំ​ឲ្យ​មនុស្ស​ទាំងឡាយ​ញៀន​ជាប់​ចិត្ត​មិន​ងាយ​លែង​លេង នាំ​ឲ្យ​ខាត​វេលា​ធ្វើ​ការ​របរ​ និង​ការ​សិក្សា ហិន​ហោច​ទ្រព្យ​សម្បត្តិ​មិន​ភ្ញាក់​ខ្លួន (មាន​តែ​ក្នុង​សម័យ​ពី​ដើម)។
ឧទាហរណ៍៖ អ្នក​លេង​ហួយ​ច្រើន​តែ​ផ្សង​យល់​សប្ន  ឬ ស្វែង​រក​គ្រូ​ចេះ​យឹត​ចេះ​ខាប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហួម៉ៃ» មានន័យដូចម្ដេច ?

ហួម៉ៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហ្វ័មៃ អ. ថ. ហួ៎ម៉ាយ់ < ហ្វ័”ក្បាល” + មៃ “ឈើ” = ក្បាលស៊ូធន់ការវាយកាប់ដូចជាឈើ ) អ្នកលេងកាប់ចាក់ដៃជាឬយ៉ាងប៉ិន, យ៉ាងពូកែ
ឧទាហរណ៍៖ ពួក​ហួម៉ៃ អ្នក​លេង​ហួម៉ៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហួម» មានន័យដូចម្ដេច ?

ហួម

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ស្ងាប​ខ្លាំង។
ឧទាហរណ៍៖ ស្ងាប​ហួម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហួត» មានន័យដូចម្ដេច ?

ហួត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រាប​បាត់​អស់ ជ្រាប​រីង​អស់ ។
ឧទាហរណ៍៖ ទឹក​ហួត​អស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហួញ» មានន័យដូចម្ដេច ?

ហួញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា គ្រែត; ស្ញូញ (ចំពោះ​តែ​ជូរ)។
ឧទាហរណ៍៖ អម្ពិល​ជូរ​ហួញ; មុខ​ជូរ​ហួញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហួច» មានន័យដូចម្ដេច ?

ហួច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្ហើប​ក្របួច​បបូរ​មាត់​បញ្ចេញ​សូរ​សព្ទ​តូច​គ្រលួច (ច្រើន​ប្រើ​ជា​បទ​ភ្លេង)។
ឧទាហរណ៍៖ ហួច​បទ​អុំ​ទូក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហួងហែន» មានន័យដូចម្ដេច ?

ហួងហែន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ ហួងហែង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហួងហែង» មានន័យដូចម្ដេច ?

ហួងហែង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ហ្វង អ. ថ. ហួ៎ង”រក្សា, គ្រប់គ្រង, ថែទាំ; មិនចង់ឲ្យ”, ហន អ.ថ. ហែ៎ន”កាន់កាប់,បីបាច់,ចាំរក្សា” > ហ្វងហន អ. ថ. ហួ៎ងហែ៎ន ) កាន់កាប់រក្សាឲ្យនៅក្នុងអំណាចខ្លួន,ខារខាំងមិនឱ្យបានទៅអ្នកដទៃ
ឧទាហរណ៍៖ ហួងហែង​ទ្រព្យ ហួងហែង​រក្សា​ស្រែ​ចម្ការ ។

                     ហួងហែង​ឲ្យ​ស្រេច​លើ​ខ្លួន។
ឧទាហរណ៍៖ ម្ហូប​ចំណី​ទាំង​នេះ​ជា​សាធារណៈ មិន​ត្រូវ​អ្នក​ណា​ហួងហែង​ទេ ! (និយាយ​ថា ហួងហែន ក៏​មាន តែ​មិន​សូវ​ប្រើ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត