ហេង
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្តៅរហេងរហាង ក្តៅខ្លាំង (ដោយកម្តៅថ្ងៃ)។
ឧទាហរណ៍៖ ធ្វើការកណ្តាលថ្ងៃក្តៅហេង ។
(ចិ.) ដែលចម្រើន ឡើងដៃ មានលាភ មានចំណេញ សមប្រកប; មានជោគ។
ឧទាហរណ៍៖ ត្រូវលើថ្ងៃហេង ត្រូវលើថ្ងៃមានលាភ មានចំណេញ ។ ព. ផ្ទ. ស៊យ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត