Posted on Leave a comment

តើពាក្យ «ហេមាទ្រិ» មានន័យដូចម្ដេច ?


ហេមាទ្រិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. <ហេម “មាស” + អទ្រិ “ភ្នំ” ; បា. ហេមទ្ទិ < ហេម + អទ្ទិ “ភ្នំ” =ភ្នំមាស) ហេមគិរីឬសុវណ្ណគិរី, សុព័ណ៌បព៌ត; (ភ្នំព្រះសុមេរុ)។ ឈ្មោះប្រាសាទថ្មបុរាណមួយខ្ពស់ត្រដឹម មានសណ្ឋានស្រដៀងនឹងភ្នំយ៉ាងតូច នៅក្នុងកំពែងមហានគរ( នគរធំ ) ខាងប៉ែកទិសពាយ័ព្យនៃប្រាសាទបាយ័ន( ក្នុងខែត្រសៀមរាប ) ។ ប្រាសាទហេមាទ្រិ “ប្រាសាទភ្នំមាស ឬប្រាសាទសុមេរុ” នេះ ព្រះបាទឧទយាទិត្យវរ្ម័ន(មហាក្សត្រខ្មែរក្នុងសម័យមហានគរ) ទ្រង់ចាត់ការឲ្យកសាង ក្នុងរវាងសតវត្សរ៍ទី១៦ និងទី១៧នៃពុទ្ធសករាជ (ព. ស. ១៥៩២ ដល់១៦០៨); សព្វថ្ងៃនេះហៅ ប្រាសាទបាពួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply