ហែហួច
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយយកផ្លែឈើ ឬយកអ្វីៗមានសណ្ឋានមូលមកចងនឹងខ្សែតូចវែងប្រមាណមួយលូក ឬខ្លីជាងនេះ ចាប់ចុងខ្សែគ្រវីលែងបោលពេញកម្លាំងដៃម្ខាងឲ្យលឿនឡើងទៅឯអាកាសខាងលើ ស្រែកថា ហែហួច ខ្ពស់គ្រលួចជាងគេ ! បើរបស់អ្នកណាឡើងខ្ពស់ជាងគេ ទុកថាជាឈ្នះ (ជាល្បែងហាត់ចោលឲ្យឡើងខ្ពស់)។
ឧទាហរណ៍៖ ពួកក្មេងលេងហែហួច ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត