Posted on Leave a comment

តើពាក្យ «ហើរ» មានន័យដូចម្ដេច ?


ហើរ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទៅ​ឯ​អាកាស​ដោយ​កម្លាំង​ស្លាប​ជក់​ខ្យល់ ។
ឧទាហរណ៍៖ សត្វ​ហើរ​ព្រាត។

                     រសាត់​ឡើង​ដោយ​កម្លាំង​ខ្យល់ ។
ឧទាហរណ៍៖ ស្លឹក​ឈើ​ហើរ។

                     ឡើង​ទៅ​ឯ​អាកាស​ដោយ​ជក់​ខ្យល់ ។
ឧទាហរណ៍៖ ខ្លែង​ហើរ។

                     ខ្ចរខ្ចាយ​ទៅ។
ឧទាហរណ៍៖ សម្តី​ហើរ​តាម​ខ្យល់ សម្តី​ខ្ចរខ្ចាយ​វែង​ឆ្ងាយ​ទៅ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​លូត​វែង​ខ្ពស់​ឡើង (ចំពោះ​តែ​ទំពាំង) ។
ឧទាហរណ៍៖ ទំពាំង​ហើរ​។

                     ហោះ​ហើរ (ម. ព. ហោះ) ។

                      (ព. ប្រ.) ដែល​ថយ​ខ្សោយ​ព័ណ៌ សៅ​សម្បុរ​ព្រោះ​ត្រូវ​កម្តៅ​ថ្ងៃ​ជាដើម

ឧទាហរណ៍៖ សំពត់​ហើរ​ព័ណ៌ ។

                    ពាក្យ​សាមញ្ញ​និយាយ​ក្លាយ​មក​ពី ហឹរ (ម. ព. នេះ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply