ហេតុ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការឬដំណើរដែលប្រព្រឹត្តទៅ; ការណ៍; ដំណើរ; រឿង; ទំនង; ដើមទង, ទងគន្លង; ដើមចម; ផ្លូវ; ផ្លូវសេចក្ដី; វិធី; បំណង ។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “ដំណើរឬរឿងដែលកើតឡើង; រឿងរ៉ាវ, ការទាស់ទែងគ្នា”
ឧទាហរណ៍៖ មានហេតុ, កើតហេតុនឹងគ្នា, បង្កហេតុ, នាំបណ្ដាលហេតុ ។ ព្រោះហេតុនោះ ព្រោះដំណើរនោះ។ ឲ្យហេតុ ឲ្យទំនង ។ល។បើរៀបភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហេ-តុ ដូចជា ហេតុឃាត ការសម្លាប់ហេតុ, ការបំបាត់ហេតុ ។ ហេតុឃាតក ឬ–ឃាតកៈ ( –ដក់ ឬ–តៈកៈ)អ្នកសម្លាប់ឬបំបាត់ហេតុ( បើស្រ្តីជា ហេតុឃាតិកា) ។ ហេតុនិទាន ទីតាំងនៃហេតុ, រឿងហេតុ ។ ហេតុប្បភព ឬ–ប្រភព ( –តុប-ប៉ៈភប់ ឬ–ប្រៈភប់; បា. ហេតុប្បភវ; សំ. ហេតុប្រភវ) ដែលមានហេតុនាំឲ្យកកើតមុន; សេចក្ដីទុក្ខដែលមានតណ្ហាជាដើមហេតុនាំឲ្យកើត(តណ្ហាជាហេតុសេចក្ដីទុក្ខជាផល) ។ ហេតុផលសន្ធាន ( –ផៈល៉ៈ–) ពាក្យតហេតុនិងផល គឺពាក្យសម្រាប់ប្រើក្នុងប្រយោគ ប្រាប់ផលដែលជាប់តមកពីហេតុ, ប្រើចំពោះពាក្យថា ព្រោះ, ព្រោះថា, ព្រោះហេតុនោះបានជា, ដ្បិត, ដ្បិតជា, ដ្បិតថា(ព. វ.) ។ ហេតុភូត ដែលកើតជាហេតុ ។ ហេតុម័ត ឬ–មន្ត ( –ម៉ាត់ ឬ–ម៉ន់) ដែលមានហេតុ(បើឥត្ថីលិង្គជា ហេតុមតី ឬ–មន្តី)។ ហេតុមូល ឬមូលហេតុ ( –លៈហែត) ហេតុដើមឬដើមហេតុ ។ ហេតុរូប រូបហេតុ,តួហេតុ ។ ហេតុវាទ ការជជែករកឲ្យឃើញហេតុ; សម្ដីដែលលើកយកហេតុមកនិយាយ ។ ហេតុវាទក ឬ–វាទកៈ ( –ទក់ ឬ–ទៈកៈ) អ្នកដែលនិយាយជជែករកឲ្យឃើញហេតុ ( បើស្រ្តីជា ហេតុវាទិកា ) ។ ហេតុវាទិន ឬ –វាទី អ្នកដែលចូលចិត្តឬហៃជជែករកឲ្យឃើញហេតុ ( បើស្រ្ដីជា ហេតុវាទិនី ) ។ ហេតុវិជ្ជា, –វិទ្យា ឬ–សាស្ត្រ វិជ្ជាដែលត្រិះរិះរកឲ្យឃើញតាមហេតុ (តក្កវិជ្ជា)។ ព. កា. ថា : ហេតុវិជ្ជា អ្នកប្រាជ្ញនានា ក្នុងលោកទាំងមូល រមែងស្រាវជ្រាវ រាវដោយអនុកូល រកឃើញប្រមូល ប្រមុំតាមពិត ។ ហេតុនិងបច្ច័យ មានការប្រាស្រ័យ ជាគូការគិត រាវរកខុសត្រូវ តាមផ្លូវពិនិត្យ បើទាល់ការគិត ពុំអាចរកឃើញ ។ល។
ការ ឬធ្វើដំណើរដែលប្រព្រឹត្តទៅ ដើមទង ដើមចម រឿងដែលកើតឡើង (ច្រើននិយាយតែពីខាងអាក្រក់)។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖