ហិមវ័ត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្នំហិមពាន្ត : ភ្នំហិមវ័ត ( ព. កា. ) : ហិមវ័ត-ហិមវ័ន្ត- និងហេមវា មានន័យដូចគ្នាតែមួយបែប ជាវេវចនៈសម្រាប់អែប អែបនែបលែបខាយជាជើងកាព្យ ។ ជួនប្រើជាពាក្យហេមពាន្ត ឲ្យមានសម្ផស្សស្រស់មិនសាប កវីប្រើតាមលំអានកាព្យ កំណាព្យសម្បូរណ៍សម្ដីប្រើ ។ នាមទេវតាជាបិតានៃនាងឧមា; ព្រោះហេតុនេះបានជានាងឧមាមាននាមផ្សេងទៀតថា ហេមវតី ឬហែមវតី “ធីតា ឬបុត្រីនៃហិមវ័ត” ( តាមលទ្ធិព្រាហ្មណ៍ ) ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ហិមវត៑; បា. ហិមវន្តុ > ហិមវន្ត ) ដែលមានទឹកសន្សើម ( ម. ព. ហិមៈផង ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖