ហិមាល័យ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < ហិម “ទឹកសន្សើម” + អាលយ “លំនៅ” =លំនៅនៃទឹកសន្សើម ) ឈ្មោះដងភ្នំច្រើនសង្កាត់ជាប់តៗគ្នា រាំងព្រំដែនប្រទេសឥណ្ឌាពីទិសខាងកើតទៅទិសពាយ័ព្យ នៅក្នុងចន្លោះនៃក្បាលទន្លេព្រហ្មបុត្រនិងទន្លេឥណ្ឌុសឬស៊ិន្ទ( ក្នុងសម័យបុរាណហៅ ភ្នំហិមវ័ត ឬ ភ្នំហិមវ័ន្ត, ខ្មែរច្រើនហៅ ភ្នំហិមពាន្ត ឬ ហេមពាន្ត ) ពួកអ្នកភូមិសាស្ត្របានពិនិត្យមើលដោយគ្រឿងវាស់ សម័យបច្ចុប្បន្នឃើញបណ្ដោយដងភ្នំនេះ ២.២៥០ គីឡូម៉ែត្រ, ត្រង់កំពូលដែលខ្ពស់ៗជាងគេខ្លះមានកម្ពស់ ៨. ៨៦០ ម៉ែត្រ, ខ្លះខ្ពស់ ៨.៥៨១ ម៉ែត្រ, ខ្លះខ្ពស់ ៨.៥៨០ ម៉ែត្រ; កំពូលក្រៅពីនេះក៏សុទ្ធសឹងតែខ្ពស់ៗត្រដឹមត្រដែតចុះតាមលំដាប់ៗគ្នា, ជាដងភ្នំមានឈ្មោះលេចឮប្រាកដពេញសកលលោក . . . ( ម. ព. ហិមៈ និង ហិមពាន្ត ផង ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖