Posted on Leave a comment

តើពាក្យ «ហឹប» មានន័យដូចម្ដេច ?


ហឹប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហីប អ. ថ. ហ៊ីប ) ប្រដាប់ធ្វើដោយឈើ, ដោយដែក, ដោយស្ពាន់ជាដើម មានសណ្ឋានបែបឡាំង មានគម្រប មានត្រចៀក មានថតឬឥតថតក៏មាន មានសោឬឥតសោក៏មាន សម្រាប់ដាក់វត្ថុផ្សេងៗ
ឧទាហរណ៍៖ សំពត់អាវមួយហឹបធំ, ប្រាក់មួយហឹបដែកតូច ។ ហឹបជើងដំរី ប្រដាប់ធ្វើដោយឈើ មានសណ្ឋានមូលឈរ មានថត មានគម្របឬឥតគម្របក៏មាន សម្រាប់ដាក់គ្រឿងម្លូស្លា។ ហឹបស្លា ប្រដាប់ធ្វើដោយឈើជាដើមមានរាងផ្សេងៗសម្រាប់ដាក់គ្រឿងម្លូស្លា ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមញ្ជូសា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply