ហុយ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្សាយអណ្តែតឡើង ផ្សាយអណ្តែតដង្គោលឡើង។
ឧទាហរណ៍៖ ផ្សែងហុយ ឬហុយផ្សែង ហុយធូលី ។ បាយហុយៗ បាយក្តៅៗ ដែលនៅមានផ្សែងហុយ ។
ផ្សាយចេញ ។
ឧទាហរណ៍៖ ហុយក្លិនស្អុយចេញពីក្នុងក្តារមឈូស ។
ព. ប្រ. ផ្សាយខ្ចរខ្ចាយ លេចឮសាយសុស ។
ឧទាហរណ៍៖ ហុយកេរ្តិ៍អាក្រក់ទៅសព្វស្រុក ។ ប្រយ័ត្នកុំឲ្យហុយហ្ន៎ះ ! ប្រយ័ត្នកុំឲ្យលេចឮតទៅទៀតហ្ន៎ះ ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រន្ធផើយ ។
ឧទាហរណ៍៖ ជាសចេញតាមរន្ធហុយ (ម. ព. រន្ធ ទៀតផង) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖