ហិរិ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ហ្រី ) សេចក្ដីខ្មាសទុច្ចរិត, ខ្មាសអំពើអាក្រក់, ខ្មាសបាប ។
ឧទាហរណ៍៖ មនុស្សមានហិរិ ។
ហិរិនិសេធ អ្នកដែលឃាត់អំពើទុច្ចរិតបានដោយអំណាចហិរិ, អ្នកដែលទប់ចិត្តមិនធ្វើអំពើអាក្រក់ ព្រោះមានហិរិ ( បើស្ត្រីជា ហិរិនិសេធា ) ។ ហិរិមន្ត ( —ម៉ន់ ) អ្នកមានហិរិ : មនុស្សហិរិមន្ត ( បើស្ត្រីជា ហិរិមតី ឬ—មន្តី ) ។ ហិរិឱត្តប្បៈ ឬហិរោត្តប្បៈ ( —ឱត-ត័ប-ប៉ៈ ឬ ហិរោត-ត័ប-ប៉ៈ ) ហិរិ និងឱត្តប្បៈ( សេចក្ដីខ្មាសបាបនិងសេចក្ដីខ្លាចបាប) ។
ឧទាហរណ៍៖ ហិរិឱត្តប្បៈជាធម៌សំខាន់របស់មនុស្ស ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖