Posted on Leave a comment

តើពាក្យ «ហ៊ុន» មានន័យដូចម្ដេច ?

ហ៊ុន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ប្រាក់​ដើម​ទុន​ដែល​ព្រម​ព្រៀង​ចូល​រួប​រួម​ជា​មួយ​គ្នា​ធ្វើ​ជំនួញ ។
ឧទាហរណ៍៖ ចូល​ហ៊ុន​គ្នា​ទិញ​ពោត។

                      (ចិ.) សង់ទីម៉ែត្រ(១០លី)

ឧទាហរណ៍៖ ទទឹង ១០ ហ៊ុន បណ្ដោយ ៣៥ ហ៊ុន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ចូល​ជា​ហ៊ុន​ហើយ។
ឧទាហរណ៍៖ ប្រាក់​ហ៊ុន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ុត» មានន័យដូចម្ដេច ?

ហ៊ុត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ហុឌ “ប្រមូល, រួបរួម”) ក្របួចបបូរមាត់បន្តិចបញ្ចេញសូរឮ ហ៊ុត យោងភ្លើងដែលឆេះក្រដាសប៉ុយជាដើមឲ្យមានអណ្ដាតឡើង ។
ឧទាហរណ៍៖ ក្រដាស​នេះ​ឆេះ​ល្អ​ណាស់ ហ៊ុត​តែ​ម្តង​បាន​អណ្តាត​ភ្លើង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ឺៈ!» មានន័យដូចម្ដេច ?

ហ៊ឺៈ!

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ហ !, ហ៏!; ពាក្យសម្រាប់ប្រើក្នុងការហុចអ្វីៗឲ្យគ្នា ឬឲ្យសញ្ញាឲ្យប្រឹងលើករបស់ធ្ងន់ជាដើម(ចំពោះតែទៅរកមនុស្សតូចជាងឬស្មើភាពគ្នា)
ឧទាហរណ៍៖ ហ៊ឺៈយកចុះ! ; ហ៊ឺៈ លើក!។ ហៈ,ឬៈដូច្នោះទេហ៊ឺៈ ? ( ព. បុ )ប្រើសំឡេងខ្លីជា ហ៊ឹ!ឬ ហ៊ឹ! ក៏មាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ឺហា» មានន័យដូចម្ដេច ?

ហ៊ឺហា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឆ្មើងឆ្មៃ, ក្រអឺតក្រអោង, លេងខ្លួន; ហ៊ឺកហ៊ាក់ ។
ឧទាហរណ៍៖ ឫកហ៊ឺហា, អ្នកលេងហ៊ឺហា; តែងខ្លួនហ៊ឺហា, ដើរលេងហ៊ឺហា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឆ្មើងឆ្មៃ, ក្រអឺតក្រអោង, លេងខ្លួន; ហ៊ឺកហ៊ាក់ ។
ឧទាហរណ៍៖ ឫកហ៊ឺហា, អ្នកលេងហ៊ឺហា; តែងខ្លួនហ៊ឺហា, ដើរលេងហ៊ឺហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ឺយ» មានន័យដូចម្ដេច ?

ហ៊ឺយ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរដេញគោ ឬក្របីឲ្យដើរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ឺ» មានន័យដូចម្ដេច ?

ហ៊ឺ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់មាត់ដោយស្ងើច, ដោយព្រួយខ្លាំង, . . . ឬសូរថ្ងូរ
ឧទាហរណ៍៖ ថ្ងូរហ៊ឺៗ . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ឹះ» មានន័យដូចម្ដេច ?

ហ៊ឹះ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់មាត់ដោយក្រោធ, ដោយតូចចិត្ត, . . . ឬសូរថ្ងូរ
ឧទាហរណ៍៖ លាន់មាត់ហ៊ឹះ! ; ថ្ងូរហ៊ឹះៗ … ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ឹមៗ» មានន័យដូចម្ដេច ?

ហ៊ឹមៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរនិយាយតិចៗ ( រហ៊ឹមៗ ) លុះតែផ្អៀងត្រចៀកស្ដាប់ជិតណាស់ទើបឮច្បាស់
ឧទាហរណ៍៖ និយាយគ្នាហ៊ឹមៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ឹប» មានន័យដូចម្ដេច ?

ហ៊ឹប

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់មាត់ឲ្យសញ្ញាគ្នាឲ្យលើកអ្វីដែលធ្ងន់ឬឲ្យរត់ព្រមគ្នាជាដើម
ឧទាហរណ៍៖ ហ៊ឹប លើក! ( ហលើក! ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ឹង» មានន័យដូចម្ដេច ?

ហ៊ឹង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងក្មេងប្រុសមួយប្រភេទ លេងឆ្កឹះវាយកំណាត់ឈើឬកំណាត់ឫស្សីមួយវែងមួយខ្លី… អ្នកបាញ់ត្រូវរត់លើទីមានកំណត់ បញ្ចេញសំឡេងឮ ហ៊ឹង! មិនឲ្យដាច់សូរ ។
ឧទាហរណ៍៖ ពួកក្មេងលេងហ៊ឹង ។

                    កំណាត់ក្ដារចងបន្តោងអែបផ្ទប់នឹងជញ្ជាំង សម្រាប់ដាក់អ្វីៗ ។

ឧទាហរណ៍៖ ចងហ៊ឹង, ក្តារហ៊ឹង។ ហ៊ឹងអារក្ស ក្ដារហ៊ឹងដាក់តោកអារក្សឬដាក់ដូងទុំច្រុះនិងគ្រឿងបូជាអារក្ស ជាគ្រឿងសម្គាល់ថាជាកន្លែងលំនៅនៃខ្មោចអារក្ស( របស់ប្រជាជនខ្លះអ្នកប្រកាន់ជឿខ្មោចអារក្ស ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ងាស់ទាស់ដំណើរខ្យល់ក្នុងត្រចៀក ស្ដាប់សំឡេងឮមិនជាក់, ដែលដូចជាចេះតែលាន់ឮសូរទ្រហឹងក្នុងត្រចៀក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ឹកហ៊ាក់» មានន័យដូចម្ដេច ?

ហ៊ឹកហ៊ាក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រុងរឿង ។
ឧទាហរណ៍៖ បុណ្យកថិនហ៊ឹកហ៊ាក់, មង្គលការហ៊ឹកហ៊ាក់; ធ្វើបុណ្យហ៊ឹកហ៊ាក់, តែងខ្លួនហ៊ឹកហ៊ាក់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រុងរឿង ។
ឧទាហរណ៍៖ បុណ្យកថិនហ៊ឹកហ៊ាក់, មង្គលការហ៊ឹកហ៊ាក់; ធ្វើបុណ្យហ៊ឹកហ៊ាក់, តែងខ្លួនហ៊ឹកហ៊ាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ឹក» មានន័យដូចម្ដេច ?

ហ៊ឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វេលាខ្លី, កាលខ្លី,ស្របក់, រំពេច ។
ឧទាហរណ៍៖ មានខ្យល់តែមួយហ៊ឹកស្ងប់ឈឹង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ឹ!» មានន័យដូចម្ដេច ?

ហ៊ឹ!

មានន័យថា មើលពាក្យ ហ៊ឹះ ឬ ហ៊ឹះ!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ីងហ៊ាង» មានន័យដូចម្ដេច ?

ហ៊ីងហ៊ាង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទាក់ស្ទើរ, មិនដាច់ស្រេចទៅខាងណា ។
ឧទាហរណ៍៖ នាំឲ្យហ៊ីងហ៊ាងមិនប្រាកដជាត្រូវទៅឬត្រូវនៅ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទាក់ស្ទើរ, ស្ទើរទៅស្ទើរនៅ, រារែក, អល់អែក ដំណើរហ៊ីងហ៊ាង, គំនិតហ៊ីងហ៊ាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ីង» មានន័យដូចម្ដេច ?

ហ៊ីង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វមួយប្រភេទ សន្ដានកង្កែប តែសណ្ឋានមាឌត្រមុល បំប៉ោងខ្លួនបាន,បង្កប់ខ្លួននៅក្នុងដីសើមឬក្នុងគំនរស្លឹកឈើសើម កាលណាមានភ្លៀងចេញមកខាងក្រៅតែងស្រែកយំឮសូរខ្លាំងហួសមាឌ; មាន៣ប្រភេទគឺ ហ៊ីងកណ្ដោល ឬ ហ៊ីងក្រូត មាឌធំជាងហ៊ីងឯទៀត យំឮក្រេតក្រូតៗ; ហ៊ិងជ័រ មាឌតូចជាងហ៊ីងកណ្ដោល មានជ័រស្អិតនៅលើស្បែក យំឮសូរតូចស្រួចក្ងួ; ហ៊ីងចំបក់ មាឌតូចជាងហ៊ីងជ័រ យំឮសូរខ្សោយជាងហ៊ីងជ័រ។ ព.កា. ថា ។
ឧទាហរណ៍៖ ហ៊ីងខែដើមឆ្នាំ ភ្លៀងធ្លាក់សស្រាំ ចេញយំអឺងអាប់ យំពុំដឹងខ្លួន ថាគេនឹងចាប់ យកទៅសម្លាប់ ងាប់ព្រោះតែមាត់។ ជនពាលច្នោះដែរ ពោលពាក្យបៀតបែរ ឥតការទៀងទាត់ និយាយព្រតៗ ដោយក្ដីភ្លាំងភ្លាត់ ស្លាប់ដោយសារមាត់ រឥលឥតគ្រឿងទប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ី» មានន័យដូចម្ដេច ?

ហ៊ី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ល្ខោន, ងីវ ។
ឧទាហរណ៍៖ ចិនលេងហ៊ី ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សូរមនុស្សយំ ។
ឧទាហរណ៍៖ យំហ៊ីៗ . . . ( សំ. ហី ឧ. សូរលាន់មាត់ដោយព្រួយចិត្តអស់សង្ឃឹម ឬដោយអស្ចារ្យ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ិះ» មានន័យដូចម្ដេច ?

ហ៊ិះ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់មាត់ដោយមិនគាប់ចិត្ត, ដោយស្អប់, ដោយធុញទ្រាន់, ដោយមានទុក្ខព្រួយ, . . . ឬសូរសើចតិចៗ ( លាន់មាត់ឮ ហ៊ិ ឬ ហ៊ិ ក៏មាន ) ។
( ម. ព. ហ៊ិ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ិ» មានន័យដូចម្ដេច ?

ហ៊ិ

មានន័យថា ( មើលពាក្យ ហ៊ឹ ឬ ហ៊ឹះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ាន—» មានន័យដូចម្ដេច ?

ហ៊ាន—

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ម. ព. ហានតែថា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ាន» មានន័យដូចម្ដេច ?

ហ៊ាន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មិន​ខ្លាច អាច។
ឧទាហរណ៍៖ ហ៊ាន​ទៅ​ម្នាក់​ឯង​ទាំង​យប់​ស្ងាត់ ហ៊ាន​ស្តី​ឲ្យ ។ ហ៊ាន​ថ្លៃ ហ៊ាន​ទិញ​មិន​គិត​ពី​ថ្លៃ​ថោក ។ ហ៊ាន​ស៊ីអាច​ទិញ​ស៊ី​មិន​កំណាញ់ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊សៗ» មានន័យដូចម្ដេច ?

ហ៊សៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ហ៊ស ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ស» មានន័យដូចម្ដេច ?

ហ៊ស

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សើច​ខ្លាំង។
ឧទាហរណ៍៖ សើច​ហ៊ស ឬ សើច​ហ៊សៗ… ។ ហ៊សៗ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊ប !» មានន័យដូចម្ដេច ?

ហ៊ប !

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឯង​ចូរ​ឈប់ ! ឬ ចូរ​ឈប់ !; សម្តី​សាមញ្ញ​សម្រាប់​ឲ្យ​សញ្ញា​ដល់​គោ​ឬ​ក្របី​ឲ្យ​ឈប់ (ប្រើ​ជា ឈប ! សំឡេង​បង្អូស​វែង​ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហ៊» មានន័យដូចម្ដេច ?

ហ៊

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សុនខ​ធំ​ៗ ព្រុស​គំរាម ។ ហ៊​ៗ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហេៈហ៏» មានន័យដូចម្ដេច ?

ហេៈហ៏

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​បន្លឺ​សំឡេង​ហេៈ​ៗ​ហ៏​ៗ​ ឬ​ហែៈ​ៗ​ហ៏​ៗ​ក្នុង​វេលា​ធ្វើ​ការ​អ្វី​ៗ មាន​គ្នា​ច្រើន។
ឧទាហរណ៍៖ បើ​មិន​ស្រួល​ខ្លួន លើក​សែង​នឹង​គេ​មិន​កើត គ្រាន់​តែ​ជួយ​ហេៈហ៏​ក៏​បាន​ហើយ ! ហែៈហ៏

តើពាក្យ «ហៈ» មានន័យដូចម្ដេច ?

ហៈ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ឬ : ដូច្នោះ​ទេ​ហៈ ? ឯណោះ​ទេ​ហៈ ? ។ អេះ ?; (ព. សា. អ៊‌ីចេះ ? ; មាតា​បិតា​ត្រូវ​សង្រ្គោះ​បុត្រ​ធីតា​ដោយ​ស្ថាន​ប៉ុន្មាន​យ៉ាង​ហៈ​អ្នក ? (ប្រើ​ក្នុង​ការ​ទេសនា​បុច្ឆា-វិស្សជ្ជនា) ។

តើពាក្យ «ហំ» មានន័យដូចម្ដេច ?

ហំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មាំ មាំមួន មាំ​សាច់​ហាប់; សំណំ។
ឧទាហរណ៍៖ មាឌ​ហំ រាង​ហំ ។ (ព. កា.) : អ្នក​ប្រុស​មាឌ​ហំ ទាស់​តែ​មិន​ខំ រក​ស៊ី​ធ្វើ​ការ ដល់​ពេល​ប្រពន្ធ ចម្អិន​អាហារ ទើប​ចូល​មក​ស្តារ ពម​ញាត់​ពម​ញាត់ ។ កូន​ប្រុស​ទាំងឡាយ អ្នក​កុំ​រាយមាយ ឥត​ប្រឹង​នឿយ​ហត់ កើត​ជា​កូន​ប្រុស ត្រូវ​ខំ​ខាំ​មាត់ កាន់​ការ​ឲ្យ​ស្ទាត់ កុំ​ធ្វើ​លែនលន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហៅហាន» មានន័យដូចម្ដេច ?

ហៅហាន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ប្រើជា ហាវហាញ អ. ថ. ហាវ់ហ៎ាន ) មោះមុត, ក្លាហានខ្លាំង
ឧទាហរណ៍៖ ចិត្ត​ហៅហាន មនុស្ស​ហៅហាន (ប្រើ​ជា ហាវហាន ក៏​មាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហៅ» មានន័យដូចម្ដេច ?

ហៅ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ហវ៑ ឬ ហៅ; បា. ហវ ឬ ហវ៑ ) ពោលពាក្យចេញឈ្មោះដល់ ។
ឧទាហរណ៍៖ មាតា​ហៅ​បុត្រ​ឲ្យ​មក​បរិភោគ​អាហារ ។

                      ស្រែកដង្ហោយចេញឈ្មោះពីចម្ងាយ ។
ឧទាហរណ៍៖ ស្រែក​ហៅ​គ្នា​ឲ្យ​យក​ទូក​មក​ចម្លង។

                      ថា, ឈ្មោះថា, មានឈ្មោះថា ។
ឧទាហរណ៍៖ នេះ​ហៅ​អី ?;–គាត់​ឈ្មោះ​មាស​ហៅ​សុវណ្ណ ។

                      ឲ្យឈ្មោះថា, សន្មតនាមថា ។
ឧទាហរណ៍៖ មនុស្ស​បង្ខូច​ប្រយោជន៍​ខ្លួន​និង​ប្រយោជន៍​អ្នក​ដទៃ ហៅ​ថា​ពាល។

                      បង្គាប់ឲ្យមកឬឲ្យទៅ ។
ឧទាហរណ៍៖ មានដីកាហៅខ្លួនឲ្យចូលទៅសាលាដំបូង ។

                      ហៅភ្ញៀវ អញ្ជើញភ្ញៀវក្នុងអាវាហមង្គលជាដើម ។ ហៅរក ហៅចេញឈ្មោះដោយសេចក្ដីរាប់អានកាលណាបាត់មុខតែងសួររក ។ ល ។ ខ្មែរបុរាណប្រើជា ហាវ ( ម. ព. ហ័វ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោ—» មានន័យដូចម្ដេច ?

ហោ—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ ហោ ន.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោ​ព្រះ​អដ្ឋិ» មានន័យដូចម្ដេច ?

ហោ​ព្រះ​អដ្ឋ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទីរ​តម្កល់​ព្រះ​អដ្ឋិ​នៃ​ក្សត្រិយ៍​ទ្រង់​រាជ្យ​និង​ព្រះ​អដ្ឋិ​នៃ​ក្សត្រា​ក្សត្រី​ទាំងឡាយ ធ្វើ​ក្នុង​ព្រះ​បរម​រាជ​វាំង ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោ​ព្រះ» មានន័យដូចម្ដេច ?

ហោ​ព្រះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្ទីរ​តម្កល់​សុទ្ធ​តែ​ព្រះ​ពុទ្ធ​រូប​ច្រើន​ព្រះ​អង្គ ធ្វើ​តែ​ក្នុង​ទី​វត្ត​និង​ក្នុង​ព្រះ​បរម​រាជ​វាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោះ» មានន័យដូចម្ដេច ?

ហោះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទៅ​ឯ​អាកាស អណ្តែត​ទៅ​ឯ​អាកាស: ។
ឧទាហរណ៍៖ ទេវតា​ហោះ យក្ស​ហោះ ។ ព. ប្រ. ទៅ​មក​ភ្លែត​ចុះ​ភ្លែត​ឡើង​ ឬ​ប៉ើច​ចុះ​ប៉ើច​ឡើង : ក្នុង​មួយ​ថ្ងៃ​ៗ​គ្មាន​នៅ​ផ្ទះ​ទេ​ចេះ​តែ​ហោះ​ចុះ​ហោះ​ឡើង​ពី​នេះ​ទៅ​នុះ​ពី​នុ៎ះ​ទៅ​ឯ​ណោះ !

                         ហោះ​ធ្យាន ទៅ​តាម​ផ្លូវ​អាកាស​ដោយ​អំណាច​ធ្យាន​ ឬ​ដោយ​ឫទ្ធិ​នៃ​ធ្យាន (ម. ព. ធ្យាន ផង) ។ ហោះ​ហើរ ហោះ​លឿន​ភ្លែត​ដូច​បក្សី​ហើរ ។គោម​ហោះ គោម​ធ្វើ​ដោយ​ក្រដាស​ស្តើង​រាង​ធំ​ច្រឡោ​បាត​ជិត មាត់​ច្រហ លឿន​ទៅ​ឯ​អាកាស​ដោយ​កម្លាំង​ផ្សែង​បំប៉ោង​ឡើង​ច្រាន​ឲ្យ​អណ្តែត​ទៅ ។ យន្តហោះ យន្ត​មាន​មនុស្ស​ជិះ​អណ្តែត​លឿន​ទៅ​តាម​អាកាស (អាកាស​យាន) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោលៗ» មានន័យដូចម្ដេច ?

ហោលៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រហោល​ៗ (ម. ប្រ. ច្រ. ប្រ. រហោល​ៗ ជាង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោល» មានន័យដូចម្ដេច ?

ហោល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដុត​ថ្នាំ​រម្ងាប់​រោគ​ឲ្យ​ហុយ​ផ្សែង ទទូរ​សំពត់​ហ៊ុម​ជិត​ស្រូប​ផ្សែង ដើម្បី​ឲ្យ​សះ​ជា​រោគ​ដោយ​អំណាច​ថ្នាំ​នោះ។
ឧទាហរណ៍៖ ហោល​ថ្នាំ​ឫស​ដូង ។ ម. ព. ឆ្ពុង និង រំ ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោរ—» មានន័យដូចម្ដេច ?

ហោរ—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ ហោរ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោរ៉ា» មានន័យដូចម្ដេច ?

ហោរ៉ា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ក្តាត​មួយ​ប្រភេទ ស្លឹក​ធំ​ៗ​ឡើង​គល់​ជា​មើម​ធំ មាន​រស​ជាតិ​រមាស់​ខ្លាំង។
ឧទាហរណ៍៖ ក្តាត​ហោរ៉ា​ច្រើន​ដុះ​ក្នុង​ម្លប់​មាន​ដី​សើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោរា—» មានន័យដូចម្ដេច ?

ហោរា—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ ហោរ និង ហោរា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោរាសាស្ត្រ» មានន័យដូចម្ដេច ?

ហោរាសាស្ត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ ឬសិល្បៈខាងទស្សន៍ទាយដោយពិនិត្យមើលផ្កាយគ្រោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោរាចារ្យ» មានន័យដូចម្ដេច ?

ហោរាចារ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ហោរា + អាចាយ៌ ) អ្នក​ស្ទាត់​ជំនាញ​ខាង​ហោរា​សាស្រ្ត គ្រូ​ហោរ ជោតិកាចារ្យ ហិណ្ឌិកាចារ្យ ។ ព. កា. ថា
ឧទាហរណ៍៖ ពួក​ហោរ​ព្យាករ ថា​បុត្រ​បវរ កប​ដោយ​លក្ខណា នៅ​ជា​គ្រហស្ថ នឹង​បាន​ឡើង​ជា ចក្រ​ពត្រា- ធិរាជ​អង្គ​ឯក ។ បើ​ទ្រង់​ព្រះ​ផ្នួស នឹង​បាន​ឡើង​ហួស ដល់​ធម៌​ដ៏​ប្លែក គឺ​ជា​ព្រះ​ពុទ្ធ វិសុទ្ធ​ក្រៃ​ពេក ជា​សាស្តា​ឯក តែ​មួយ​ក្នុង​លោក ។ ពួក​ហោរ​ថ្វាយ​ទំនាយ​ចំពោះ​ព្រះ​សិទ្ធត្ថ​កុមារ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោរា» មានន័យដូចម្ដេច ?

ហោរា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) កម្រិត​វេលា កម្រិត​រាសី ដំណើរ​នៃ​ចក្ក​រាសី; ម៉ោង; ជតា​ឬ​ជាតា ជតា​រាសី; លក្ខណៈ; លេខា ។ហោរាចារ្យ (មើល​ក្នុង​ពាក្យ ហោរ) ។ ហោរា​សាស្រ្ត ក្បួន​ហោរ; វិជ្ជា​សម្រាប់​ហោរ តារា​សាស្រ្ត ឬ​ជោតិ​សាស្រ្ត ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោរ» មានន័យដូចម្ដេច ?

ហោរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ពាក្យឃ្លាតក្លាយមកពី សំ. ហោរា )អ្នកចេះហោរាសាស្ត្រឬអ្នកចេះតារាសាស្ត្រ, ហិណ្ឌិក ។
ឧទាហរណ៍៖ ក្បួនហោរ, ទំនាយហោរ ។ ព. ទ. បុ. ភូតនៅហោរ ចោរនៅជាង ធម្មតាហោរច្រើនតែភូតកុហកផ្សំខ្លះ, ធម្មតាជាងមាសប្រាក់ ច្រើនតែលបគៃកិបយកមាសប្រាក់ដែលគេយកមកជួលឲ្យធ្វើគ្រឿងមាសប្រាក់ខ្លះ ( ប៉ុន្តែបើតាមពិត, មិនមែនសុទ្ធតែដូច្នោះទាំងអស់គ្នាទេ) ។ ហោរាសាស្ត្រ ( —រ៉ាសាស) ក្បួនហោរ; វិជ្ជាសម្រាប់ហោរ, តារាសាស្ត្រ ឬជោតិសាស្ត្រ។ ហោរាចារ្យ ( —រ៉ាចា; សំ. ហោរា + អាចាយ៌) អ្នកស្ទាត់ជំនាញខាងហោរាសាស្ត្រ, គ្រូហោរ, ជោតិកាចារ្យ, ហិណ្ឌិកាចារ្យ។ ព. កា. ថា : ពួកហោរព្យាករ ថាបុត្របវរ កបដោយលក្ខណា នៅជាគ្រហស្ថ នឹងបានឡើងជា ចក្រពត្រា- ធិរាជអង្គឯក ។ បើទ្រង់ព្រះផ្នួស នឹងបានឡើងហួស ដល់ធម៌ដ៏ប្លែក គឺជាព្រះពុទ្ធ វិសុទ្ធក្រៃពេក ជាសាស្ដាឯក តែមួយក្នុងលោក ។ ( ពួកហោរថ្វាយទំនាយចំពោះព្រះសិទ្ធត្ថកុមារ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោម—» មានន័យដូចម្ដេច ?

ហោម—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ ហោម) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោម​វេស្ម័ន, ហោម​សាលា ឬ​ ហោមាគារ» មានន័យដូចម្ដេច ?

ហោម​វេស្ម័ន, ហោម​សាលា ឬ​ ហោមាគារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោង​សម្រាប់​ធ្វើ​ហោម ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោម​ភណ្ឌ» មានន័យដូចម្ដេច ?

ហោម​ភណ្ឌ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​ប្រើ​ក្នុង​ការ​ធ្វើ​ហោម, គ្រឿង​ហោម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោម​ពិធី» មានន័យដូចម្ដេច ?

ហោម​ពិធី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពិធី​ធ្វើ​ហោម; ការ​តាំង​ពិធី​ប្រសិទ្ធី​សិល្ប​វិទ្យា​ជាដើម។
ឧទាហរណ៍៖ តាំង​ហោម​ពិធី​ ធ្វើ​ហោម​ពិធី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោម​កាល» មានន័យដូចម្ដេច ?

ហោម​កាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាល ឬ​ពេល​ដែល​ត្រូវ​ធ្វើ​ហោម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោម​ការ ឬ –ការកៈ» មានន័យដូចម្ដេច ?

ហោម​ការ ឬ –ការកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ធ្វើ​ហោម បើ​ស្រ្តី​ជា ហោម​ការិកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោម​កម្ម» មានន័យដូចម្ដេច ?

ហោម​កម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ធ្វើ​ហោម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោមា—» មានន័យដូចម្ដេច ?

ហោមា—

មានន័យថា ( ម. ព. ហោម— ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោមរោង» មានន័យដូចម្ដេច ?

ហោមរោង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ហោម ន. “ការបូជា” ) ការបូជារោង គឺការតាំងហោមពិធីមុនបង្អស់ក្នុងពេលចូលរោងពិធីបុណ្យធំឬពិធីមង្គលការអាពាហ៍ពិពាហ៍, គេត្រូវឲ្យអ្នកភ្លេងលេងបទតន្ត្រីឈ្មោះ ហោមរោង មុនបទភ្លេងឯទៀត ។ អ្នកភ្លេងស្រុកខ្លះហៅក្លាយឃ្លាតថា ភ្លេងហ៊ុមរោង, ខ្លះហៅក្លាយមកទៀតថា ភ្លេងឃុំរោង; គួរហៅ ហោមរោង វិញ ទើបត្រឹមត្រង់តាមប្រភពរបស់ពាក្យ។ ប្រើជាកិ. ក៏មាន ល្ខោនហោមរោង ល្ខោនផ្ដើមបើកឆាក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោម» មានន័យដូចម្ដេច ?

ហោម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការបូជាទេវតាដោយសាចទឹកដោះថ្លាទៅក្នុងភ្លើង( តាមលទ្ធិព្រាហ្មណ៍ ); ការបូជាយញ្ញ; ការសែន,ការសែនព្រេន ។ ហោមកម្ម ( –មៈក័ម ) ការធ្វើហោម ។ ហោមការ ឬ–ការកៈ ( –មៈ– ) អ្នកធ្វើហោម ( បើស្ត្រីជា ហោមការិកា ) ។ ហោមកាល ( –មៈ– ) កាលឬពេលដែលត្រូវធ្វើហោម ។ ហោមពិធី ( ហោ-មៈ– ឬ ហោម– ) ពិធីធ្វើហោម; ការតាំងពិធីប្រសិទ្ធីសិល្បវិទ្យាជាដើម : តាំងហោមពិធី, ធ្វើហោមពិធី ។ ហោមភណ្ឌ ( –មៈភ័ន) ប្រដាប់សម្រាប់ប្រើក្នុងការធ្វើហោម, គ្រឿងហោម ។ ហោមវេស្ម័ន, ហោមសាលា ( –មៈ–) ឬហោមាគារ រោងសម្រាប់ធ្វើហោម ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោប៉ៅ» មានន័យដូចម្ដេច ?

ហោប៉ៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ក្រះប៉ៅ៎ អ. ថ. ក្រៈប៉ៅ៎ ) ថង់ដេរភ្ជាប់នឹងអាវឬខោជាដើម
ឧទាហរណ៍៖ ហោប៉ៅ​អាវ ហោប៉ៅ​ខ្សែ​ក្រវាត់​ស្បែក (ហៅ កាប៉ៅ ក៏​បាន) ។ ហោប៉ៅ​ស្បែក សំពៀត​ស្បែក (ហៅ កាប៉ៅ​ស្បែក ក៏​បាន) ។ (ព. ប្រ.) ធូរ​ហោប៉ៅ នៅ​សល់​ប្រាក់​បន្តិចបន្តួច ចាយ​វាយ​មិន​គ្រប់​គ្រាន់ ។ ស្ងួត​ហោប៉ៅ អស់​ប្រាក់​ចាយ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោត្រ័យ ឬ ហោត្រៃ» មានន័យដូចម្ដេច ?

ហោត្រ័យ ឬ ហោត្រៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ហ្ច “មន្ទីរ” + សំ. ត្រយ ឬ ត្រៃ “៣”) មន្ទីរ​តម្កល់​គម្ពីរ​ព្រះ​ត្រៃ​បិដក ​ឬ​តម្កល់​គម្ពីរ​ផ្សេង​ៗ​ផង​ក៏​បាន ធម្ម​មន្ទីរ (ធ្វើ​តែ​ក្នុង​ទី​វត្ត) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោត្រ័យ» មានន័យដូចម្ដេច ?

ហោត្រ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ក្នុង ព. ហោ ន. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោត្រៃ» មានន័យដូចម្ដេច ?

ហោត្រៃ

មានន័យថា ( ម. ព. ហោត្រ័យ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោត្រ» មានន័យដូចម្ដេច ?

ហោត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) វត្ថុ​ដ៏​ឧត្តម​សម្រាប់​បូជា​ភ្លើង; ទឹក​ដោះ​ថ្លា​សម្រាប់​ថ្វាយ​ព្រះ​អគ្និ; ការ​បូជា​យញ្ញ (តាម​លទ្ធិ​ព្រាហ្មណ៍) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោតិល» មានន័យដូចម្ដេច ?

ហោតិល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. ហូតែល Hotel ) ផ្ទះសម្រាប់ជួលដេក ព្រមទាំងមានលក់ភោជនាហារគ្រប់ព្រមផង; ភោជនាគារ, ភត្តាគារ ។
ឧទាហរណ៍៖ នាំគ្នាទៅបរិភោគភោជនាហារឯហោតិល ។

                      ខ្មែរប្រើដោយន័យផ្សេងទៀត ជាឈ្មោះបែបកាត់សក់ខ្លីមានសណ្ឋានស្មើខាងលើ ឬខូងកណ្ដាលបន្តិច
ឧទាហរណ៍៖ កាត់សក់ហោតិល ( សម័យឥឡូវមិនសូវប្រើ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោណ័ង ឬ ហោណាំង» មានន័យដូចម្ដេច ?

ហោណ័ង ឬ ហោណាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទះ​សម្រាប់​អង្គុយ​លេង​ឬ​សម្រាប់​ទទួល​ភ្ញៀវ ផ្ទះ​តូច​ទទឹង​ពី​ខាង​មុខ​ត​ភ្ជាប់​ពី​ផ្ទះ​ធំ​មក បណ្តាល​ប្រវែង​គ្នា​នឹង​ទទឹង​ផ្ទះ​ធំ​សម្រាប់​អង្គុយ​ឬ​ដេក​រំហើយ​សម្រាក​កាយ​ឬ​សម្រាប់​ទទួល​ភ្ញៀវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោណ័ង» មានន័យដូចម្ដេច ?

ហោណ័ង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ ហោ ៥ ន.) ។ ហោណាំង

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោណាំង» មានន័យដូចម្ដេច ?

ហោណាំង

មានន័យថា ( ម. ព. ហោណ័ង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោជាង» មានន័យដូចម្ដេច ?

ហោជាង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ធៀប ស. ហូជាង អ. ថ. ហូ៎ឆាង”ត្រចៀកដំរី”, ប្រើជាឈ្មោះបន្ទះក្ដារផ្គុំភ្ជាប់គ្នាធ្វើជារូបឆាកមានសណ្ឋានស្រដៀងនឹងត្រចៀកដំរី ) របាំងដាក់ត្រង់ខាងក្រោមចុងដំបូលគ្រឹះវិហារឬសាលាជាដើម មានសណ្ឋានបីជ្រុងស្មើភាគឬស្រួចខាងលើជាងបន្តិច ធ្វើជាឋានលាតក៏មាន ឆ្លាក់ឬគូរជាក្បាច់រចនាក៏មាន
ឧទាហរណ៍៖ ហោជាងស្លឹក, ហោជាងឈើ, ហោជាងបាយអ, ហោជាងបេតុង; ហោជាងប្រាសាទ, ហោជាងវិហារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោចល្អោញ» មានន័យដូចម្ដេច ?

ហោចល្អោញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. សា.) ហោច​ពន់ពេក ហោច​ណាស់។
ឧទាហរណ៍៖ របស់​ហោច​ល្អោញ; រក​បាន​យ៉ាង​ហោច​ល្អោញ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ព. សា.) ហោច​ពន់ពេក ហោច​ណាស់។
ឧទាហរណ៍៖ របស់​ហោច​ល្អោញ; រក​បាន​យ៉ាង​ហោច​ល្អោញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោច» មានន័យដូចម្ដេច ?

ហោច

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានតិចណាស់, ដែលស្ទើរតែនឹងគ្មាន ។
ឧទាហរណ៍៖ របស់​ហោច; រក​បាន​ដោយ​នូវ​ហោច មាន​យ៉ាង​ហោច។ ព. ទ. បុ. ថា : ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ដល់​ទឹក​ហោច ស្រមោច​ស៊ី​ត្រី មាន​អត្ថន័យ​ថា អ្នក​មាន​បុណ្យ​ស័ក្តិ ឬ​អ្នក​មាន​ទ្រព្យ​ច្រើន ដែល​ប្រើ​អំណាច​ជិះ​ជាន់​អ្នក​តូច​ទាប លុះ​ដល់​ខ្លួន​មាន​សភាព​ជា​អ្នក​ទន់​ខ្សោយ បែរ​ជា​អ្នក​តូច​ទាប​លែង​គោរព​កោត​ខ្លាច អាច​ធ្វើ​ឫក​គ្រហើ​ដាក់​វិញ (មាន​ន័យ​ស្រដៀង​គ្នា​នឹង ព. ទ. បុ. ថា : កង់​ត្រាច​កង់​ធ្នង់ ដែរ) ។ ហោច​ទៅ ឬ ដោយ​ហោច​ទៅ និ. យ៉ាង​តិច​ណាស់​ទៅ យ៉ាង​ក្រ​ណាស់​ទៅ​ ឬ​ដោយ​តិច​ណាស់​ទៅ ដោយ​ពិបាក​រក​ណាស់​ទៅ (ត្រូវ​ប្រើ​ពាក្យ សូម្បី សព្វ​បើ គ្រាន់​តែ ទុក​ជា នេះ ពាក្យ​ណា​មួយ​បន្ទាប់​ជា​ដរាប): ដោយ​ហោច​ទៅ សូម្បី​តែ​ឧស​ដុត​ក៏​ក្រ​ដែរ ។ ហិន​ហោច (ម. ព. ហិន) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានតិចណាស់, ដែលស្ទើរតែនឹងគ្មាន ។
ឧទាហរណ៍៖ របស់ហោច; រកបានដោយនូវហោច, មានយ៉ាងហោច ។ ព. ទ. បុ. ថា : ទឹកឡើងត្រីស៊ីស្រមោច, ដល់ទឹកហោច ស្រមោចស៊ីត្រី មានអត្ថន័យថា អ្នកមានបុណ្យស័ក្ដិ ឬអ្នកមានទ្រព្យច្រើន ដែលប្រើអំណាចជិះជាន់អ្នកតូចទាប, លុះដល់ខ្លួនមានសភាពជាអ្នកទន់ខ្សោយ, បែរជាអ្នកតូចទាបលែងគោរពកោតខ្លាច អាចធ្វើឫកគ្រហើដាក់វិញ ( មានន័យស្រដៀងគ្នានឹង ព. ទ. បុ. ថា : កង់ត្រាចកង់ធ្នង់ ដែរ ) ។ ហោចទៅ ឬ ដោយហោចទៅ និ. យ៉ាងតិចណាស់ទៅ, យ៉ាងក្រណាស់ទៅឬដោយតិចណាស់ទៅ, ដោយពិបាករកណាស់ទៅ( ត្រូវប្រើពាក្យ សូម្បី, សព្វបើ, គ្រាន់តែ, ទុកជា, នេះ ពាក្យណាមួយបន្ទាប់ជាដរាប ) : ដោយហោចទៅ សូម្បីតែឧសដុតក៏ក្រដែរ។ ហិនហោច ( ម. ព. ហិន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោង» មានន័យដូចម្ដេច ?

ហោង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខ្យង​មួយ​ប្រភេទ រាង​មូល សំបក​រលីង សម្បុរ​ស្នែង​គោ​ឬ​ស្នែង​ក្របី ច្រើន​កើត​នៅ​ក្នុង​បឹង។
ឧទាហរណ៍៖ ខ្យង​ហោង ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. បុ. ) ពាក្យសម្រាប់ប្រើក្នុងខាងចុងបំផុតនៃដំណើរសេចក្ដីដែលចប់ស្រេច
ឧទាហរណ៍៖ ចប់តែប៉ុណ្ណេះហោង; ចូរធ្វើសទ្ទសញ្ញាថា សាធុឲ្យព្រមគ្នាទៅហោង !

                      បុរាណប្រើសំដៅសេចក្ដីថា”ឯង” ក៏មាន ។
ឧទាហរណ៍៖ នេះហោង នេះឯង; បាហោង បាឯង; អ្នកហោង អ្នកឯងឬខ្លួនអ្នក។ ស្រេចហោង ! ស្រេចតែម្ដង!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោក» មានន័យដូចម្ដេច ?

ហោក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​សឹក​ធំ​ហួស​ពី​កំណត់​ដើម។
ឧទាហរណ៍៖ ដុំ​រទេះ​ហោក ។ ហោក-ក រលុង​បំពុង​ក​ព្រោះ​ខំ​ប្រឹង​ស្រែក​ខ្លាំង​ហួស​ប្រមាណ ។ ស្តី​ថា​ហោក​មាត់​ហោក-ក (ព. ប្រ.) ស្តី​ប្រដៅ​រឿយ​ៗ​ពេក​ឥត​អាក់​ខាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហោ» មានន័យដូចម្ដេច ?

ហោ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ហ្ច់ អ. ថ. ហ “ខ្ចប់” ) ខ្ចប់ដោយក្រដាសជាកញ្ចប់ខ្ពស់ច្រឡោឬជារាងបួនជ្រុង
ឧទាហរណ៍៖ ហោ​ស្ករ-ស ។

                       រុំ​សព​ឥស្សរ​ជន​មាន​ក្សត្រិយ៍​ទ្រង់​រាជ្យ​ជាដើម
ឧទាហរណ៍៖ ហោ​ព្រះ​បរម​សព ហោ​ព្រះ​សព ហោ​សព(ប្រើ​តាម​ថ្នាក់​ឥស្សរ​ជន) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហ្ច់ អ.ថ. ហ “កញ្ចប់” ) កញ្ចប់ដែលខ្ចប់ជារាងច្រឡោឬជារាងបួនជ្រុង ។

ឧទាហរណ៍៖ ឈើគូសមួយហោ, បារីថ្នាំខ្មែរមួយហោ ។

                     ចំនួនអំបោះ ២០ ដុំ ( ក្នុងមួយដុំ១០ប៉ោយ ក្នុងមួយប៉ោយ ៧ កម្រង ក្នុងមួយកម្រង ៨០ សរសៃ ។

ឧទាហរណ៍៖ អំបោះមួយហោ ។

                      ( ស. ហ្ច អ. ថ. ហ៎ ) មន្ទីរ ។ ហោគ្រឿង មន្ទីរទុកគ្រឿងទ្រង់សម្រាប់ព្រះរាជា ឬមន្ទីរសម្រាប់ព្រះរាជាទ្រង់សោយព្រះក្រយាស្ងោយ ( ធ្វើក្នុងព្រះបរមរាជវាំង ) ។ ហោណ័ង ឬហោណាំង ( ស. ហ្ចន័់ង អ. ថ. ហ៎ណ័ង “ផ្ទះសម្រាប់អង្គុយលេងឬសម្រាប់ទទួលភ្ញៀវ” ) ផ្ទះតូចទទឹងពីខាងមុខតភ្ជាប់ពីផ្ទះធំមក បណ្ដោយប្រវែងគ្នានឹងទទឹងផ្ទះធំសម្រាប់អង្គុយឬដេករំហើយសម្រាកកាយឬសម្រាប់ទទួលភ្ញៀវ ។ ហោត្រ័យ ឬ ហោត្រៃ ( ស. ហ្ច “មន្ទីរ” +សំ. ត្រយឬត្រៃ “៣” ) មន្ទីរតម្កល់គម្ពីរព្រះត្រៃបិដកឬតម្កល់គម្ពីរផ្សេងៗផងក៏បាន, ធម្មមន្ទីរ( ធ្វើតែក្នុងទីវត្ត ) ។ ហោព្រះ មន្ទីរតម្កល់សុទ្ធតែព្រះពុទ្ធរូបច្រើនព្រះអង្គ ( ធ្វើតែក្នុងទីវត្តនិងក្នុងព្រះបរមរាជវាំង ) ។ ហោព្រះអដិ្ឋ មន្ទីរតម្កល់ព្រះអដ្ឋិនៃក្សត្រិយ៍ទ្រង់រាជ្យនិងព្រះអដ្ឋិនៃក្សត្រាក្សត្រីទាំងឡាយ ( ធ្វើក្នុងព្រះបរមរាជវាំង ) ។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសាច់ប៉ោងឬជ្រួញខ្លះដោយអន្លើមិនរាបស្មើ ( ចំពោះតែវត្ថុមានសាច់ទន់ យ៉ាងដូចសំពត់ឬក្រដាសជាដើមដែលដេរឬបត់, ខ្ចប់ជាជាន់ )
ឧទាហរណ៍៖ សង្ឃាដីឡើងសាច់ហោមួយផ្ទាំង; ដេរប្រយ័ត្នកុំឲ្យហោ !

                       ( ចិ. ) ល្អ; ត្រូវ
ឧទាហរណ៍៖ ធ្វើយ៉ាងហ្នឹងមិនហោទេ ! ( ព. សា. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហៃអើ !» មានន័យដូចម្ដេច ?

ហៃអើ !

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ពាក្យបន្ទរក្នុងល្បែងអុំទូក-ងប្រណាំងជាដើម, ប្រើក្នុងវេលាប៉ប្រះទូក ( អ្នកម្នាក់ស្រែកថា )
ឧទាហរណ៍៖ ទូក-ងផ្កាចារ, ( អ្នកទាំងអស់ស្រែកព្រមគ្នាថា ) ហៃអើៗ ! ( ប្រើសំឡេងយឺតៈ ហៃ-អើ ហៃ-អើ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហៃសាន, ចាន់ស» មានន័យដូចម្ដេច ?

ហៃសាន, ចាន់ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស ឬជាព្រឹក្សតូចមួយកម្ពស់ ៥-១៥ ម ​ដុះក្នុងព្រៃល្បោះនៃឧបទ្វីឥណ្ឌូចិន។ គេនិយមដាំតាមវិថីនានា។ ​ស្លឹក និងផ្កាខ្ចីអាចបរិភោគជាបន្លែបាន។ មែកគេសម្រាប់ដេញទេពារក្សអាក្រក់នៅភូមិខ្លះក្នុងខេត្តរតនគិរី​ និងមណ្ឌលគិរី។ គេស្ងោរផ្កាផឹកសម្រាប់សំអាតឈាំ និងធ្វើឱ្យបាត់គ្រុន។ ស្លឹក និងឈើគេប្រើរំងាប់ជំងឺកើតស្រែង។ គេស្ងោរឫសផឹកពេលមានជំងឺរាក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហៃសាន» មានន័យដូចម្ដេច ?

ហៃសាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ព្រៃ​មួយ​ប្រភេទ មាន​ផ្កា​លឿង សណ្ឋាន​ស្រដៀង​នឹង​ផ្កា​អង្កាញ់​ស្ទើរ​ចាប់​ច្រឡំ មាន​រស​ល្វីង មាន​ខ្លឹម​ខ្មៅ​សាច់​រឹង ប្រើ​ធ្វើ​ជា​ថ្នាំ​រម្ងាប់​រោគ​បាន​ច្រើន​ប្រភេទ។
ឧទាហរណ៍៖ ខ្លឹម​ហៃសាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហៃរិក» មានន័យដូចម្ដេច ?

ហៃរិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ចោរ ចោរ​លប​លួច (បើ​ស្រ្តី​ជា ហៃរិកា) ព. កា.
ឧទាហរណ៍៖ រី​គ្រឿង​ចាប់​ចង​ គ្រឿង​ឃុំ​ឃាំង​ផង គឺ​ពួក​ហៃរិក វា​ផ្តើម​បង្កើត ជា​គ្រឿង​គួរ​ភ្លឹក បើ​គ្មាន​ហៃរិក គុក​ក៏​មិន​មាន ។ មូស​បង្កើត​មុង ហៃរិក​ព្រយុង ព្រយឹត​ឈ្លានពាន នាំ​ឲ្យ​រាជការ នៅ​ស្ងៀម​ពុំ​បាន បាប​ហៃរិក​ច្រាន​ឲ្យ​សង់​គុក​ចាំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហៃមវតី» មានន័យដូចម្ដេច ?

ហៃមវតី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ហេមវតី ) ។
ឧទាហរណ៍៖ មើលពាក្យ ហេមវតី ឬ ហិមវ័ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហៃមព័ណ៌» មានន័យដូចម្ដេច ?

ហៃមព័ណ៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ហៃមពណ៌ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហៃមពណ៌» មានន័យដូចម្ដេច ?

ហៃមពណ៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ហៃម “ដែលជាមាស ឬដែលដូចមាស” + វណ៌ “សម្បុរ”, វ > ព ; បា. ហេម + វណ្ណ ) ព័ណ៌មាស ឬព័ណ៌ដូចមាស
ឧទាហរណ៍៖ សំពត់​ហៃម​ព័ណ៌ ។ ហៃមព័ណ៌ (ហែម៉ៈ–)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហៃទី» មានន័យដូចម្ដេច ?

ហៃទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហៃទី, (រាជធានី/​រដ្ឋធានី) ព័រអូប៉្រាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហៃណាំ» មានន័យដូចម្ដេច ?

ហៃណាំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​កោះ​មួយ​របស់​ចិន នៅ​ក្នុង​មហា​សមុទ្រ​ចិន ខាង​កើត​ដែន​វៀតណាម​ភាគ​ខាង​ជើង​និង​ខាង​អាគ្នេយ៍​ដែន​តុងកាំង (វៀតណាម​ខាង​ជើង) ។
ឧទាហរណ៍៖ កោះ​ហៃណាំ ។

                       ជន​ជាតិ​ចិន​ដែល​កើត​នៅ​ក្នុង​កោះ​នោះ : ចិន​ហៃណាំ ។
ឧទាហរណ៍៖ ចិន​ហៃណាំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហៃ» មានន័យដូចម្ដេច ?

ហៃ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( យ. Hay ) ដែលរហ័សខាង…, ប៉ិនតែខាង . . .; ដែលច្រើនខាង . . ., ដែលចេះតែឬច្រើនតែ ។
ឧទាហរណ៍៖ មនុស្សហៃឈ្លោះ, ហៃខឹង, ហៃថាឲ្យគេ; ហៃធ្វើការ, ហៃខាងអួត ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( យ. Hay ) ដែលរហ័សខាង…, ប៉ិនតែខាង . . .; ដែលច្រើនខាង . . ., ដែលចេះតែឬច្រើនតែ ។
ឧទាហរណ៍៖ មនុស្សហៃឈ្លោះ, ហៃខឹង, ហៃថាឲ្យគេ; ហៃធ្វើការ, ហៃខាងអួត ។

👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា (សំ.) ម្នាល នែ ។
ឧទាហរណ៍៖ កុម្ភណ្ឌ​ផ្តាំ​ទេពី ថា​ហៃ​កែវ​ៗ​កល្យាណ បង​ទៅ​យូរ​ប៉ុន្មាន ទន់​ទាប​តិច​បង​យាត្រា(សាស្រ្តា​ស័ង្ខសិល្បជ័យ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហែៈហ៏» មានន័យដូចម្ដេច ?

ហែៈហ៏

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា (ម. ព. ហេៈហ៏) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហែៈ» មានន័យដូចម្ដេច ?

ហែៈ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ហេៈ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហែះៗ» មានន័យដូចម្ដេច ?

ហែះៗ

មានន័យថា ( ម. ព. ហែះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហែះ» មានន័យដូចម្ដេច ?

ហែះ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា (ម. ព. ហ៊ែះ ឬ ហ៊ែះ​ៗ) ។ ហែះៗ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហែហៃ» មានន័យដូចម្ដេច ?

ហែហៃ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ត្រួតត្រា​បង្គាប់​បញ្ជា​លើ; ត្រួតត្រា​ខារខាំង (ច្រើន​ប្រើ​ចំពោះ​តែ​ការ​ត្រួតត្រា​លើ​អ្វី​ៗ​ដែល​មិនមែន​ជា​របស់​ខ្លួន ​ឬ​ដែល​ជា​សាធារណៈ)។
ឧទាហរណ៍៖ មិន​ត្រូវ​ខ្លួន​មក​ហែហៃ​លើ​របស់​អស់​នេះ​ទេ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហែហួច» មានន័យដូចម្ដេច ?

ហែហួច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​ក្មេង​មួយ​ប្រភេទ​លេង​ដោយ​យក​ផ្លែ​ឈើ ឬ​យក​អ្វី​ៗ​មាន​សណ្ឋាន​មូល​មក​ចង​នឹង​ខ្សែ​តូច​វែង​ប្រមាណ​មួយ​លូក ​ឬ​ខ្លី​ជាង​នេះ ចាប់​ចុង​ខ្សែ​គ្រវី​លែង​បោល​ពេញ​កម្លាំង​ដៃ​ម្ខាង​ឲ្យ​លឿន​ឡើង​ទៅ​ឯ​អាកាស​ខាង​លើ ស្រែក​ថា ហែ​ហួច ខ្ពស់​គ្រលួច​ជាង​គេ ! បើ​របស់​អ្នក​ណា​ឡើង​ខ្ពស់​ជាង​គេ ទុក​ថា​ជា​ឈ្នះ (ជា​ល្បែង​ហាត់​ចោល​ឲ្យ​ឡើង​ខ្ពស់)។
ឧទាហរណ៍៖ ពួក​ក្មេង​លេង​ហែហួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហែហម» មានន័យដូចម្ដេច ?

ហែហម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ហ់ហ៌្ចម អ. ថ. ហែហម់ ) ហែអបអម, ហែចោមរោម, ហែជុំជិត : ហែហមចោមរោមជាយសបរិវារ ។
ឧទាហរណ៍៖ ហែ​ហម​ចោម​រោម​ជា​យស​បរិវារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហែលហល» មានន័យដូចម្ដេច ?

ហែលហល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ម. ព. ហេលហល) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហែលស៊ិនគី» មានន័យដូចម្ដេច ?

ហែលស៊ិនគី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហ្វាំងឡង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហែមស្លាព្រះពរ» មានន័យដូចម្ដេច ?

ហែមស្លាព្រះពរ

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្រាពក៍ព្រះស្រី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហែម» មានន័យដូចម្ដេច ?

ហែម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​ ( សំ. បា. ហេម “មាស” ) ប្រដាប់ធ្វើដោយមាសឬប្រាក់ រាងច្រឡោសណ្ឋានស្រដៀងនឹងជើងពានតែឥតក្រចាប់ សម្រាប់តម្កល់អ្វីៗផ្សេងៗ
ឧទាហរណ៍៖ ហែម​មាស។

                     ក្ដារមឈូសរាងខ្លី តូចក្រោមរីកលើ មានគម្របកំពូល វិចិត្រដោយក្បាច់រចនា សម្រាប់ដាក់រាងអដ្ឋិដែលនឹងធ្វើឈាបនកិច្ច ( ច្រើនតែដាក់រាងអដ្ឋិឥស្សរជន )
ឧទាហរណ៍៖ លើក​រាង​អដ្ឋិ​ដាក់​ក្នុង​ហែម ហើយ​នឹង​ដង្ហែ​ទៅ​ធ្វើ​ឈាបន​កិច្ច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហែប» មានន័យដូចម្ដេច ?

ហែប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ងើបឬបង្ហើបក្បាលដកដង្ហើមក្រៅទឹក (ចំពោះតែមច្ឆជាតិ)
ឧទាហរណ៍៖ ត្រីហែប ។ ហែបហែល ហែបខ្លះហែលខ្លះ : ពួកមច្ឆាហែបហែលអង្កែលអង្កៃ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រន្ធមួយរបស់ខ្លុយដោយឡែកផ្សេងអំពីរន្ធឯទៀត សម្រាប់បិទក្រដាសស្ដើង ឲ្យមានសូរសព្ទលាន់ឮរ៉ែ ។
ឧទាហរណ៍៖ ហែបខ្លុយ ( ស. ហប អ. ថ. ហែប គុ. “ដែលមានសូរសព្ទស្ងួត, ស្អា មិនស្រឡះ” ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហែង» មានន័យដូចម្ដេច ?

ហែង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ហង អ. ថ. ហែង់ “ស្ងួត” ) ស្ងួតខ្លាំង, ស្ងួតក្រៀមខ្លាំង
ឧទាហរណ៍៖ ស្ងួតហែង ។ ក្បាលហែង ក្បាលដែលមានសក់ស្ដើងរ៉ុយៗ ( ព. ព. ) ។ ហែងហួត ឬហួតហែង ( ម. ព. ហួត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហែក» មានន័យដូចម្ដេច ?

ហែក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​រហែក ។
ឧទាហរណ៍៖ ហែក​សំពត់ ហែក​ក្រដាស។

                      ចាប់​ញែក​ឲ្យ​របើក ឲ្យ​ច្រហ ។
ឧទាហរណ៍៖ ហែក​មាត់​ច្រក​ថ្នាំ។

                     ហែក​កេរ្តិ៍ និយាយ​ពី​កេរ្តិ៍​ឈ្មោះ​អាក្រក់ និយាយ​បរិហារ​ពី​រឿង​អាក្រក់ ។
ឧទាហរណ៍៖ ហែក​កេរ្តិ៍​គេ ហែក​កេរ្តិ៍​ខ្លួន​ឯង ។ ហែក​ហួរ (មើល​ក្នុង​ពាក្យ ហួរ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហែ» មានន័យដូចម្ដេច ?

ហែ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដើរ​ជា​ក្បួន​ចោម​រោម​មនុស្ស ​ឬ​អ្វី​ៗ ដែល​ត្រូវ​សម្តែង​សេចក្តី​គោរព​ទៅ​រក។
ឧទាហរណ៍៖ ហែ​នាគ ហែ​សព ហែ​ព្រះ​ពុទ្ធ​រូប ហែ​កថិន។

                       រ. ស. ជូន​ឬ​តាម​ជូន​ជា​យស​បរិវារ; ទៅ​ឬ​មក​កំដរ​ជា​គ្នា។
ឧទាហរណ៍៖ ហែ​ព្រះ​ករុណា ឬហែ​ហ្លួង; ហែ​ព្រះ​អង្គ​ម្ចាស់ ។

                      ដើរ​បណ្តោយ​គ្នា​ជា​ជួរ។
ឧទាហរណ៍៖ ដើរ​ហែ​ៗ​តាម​គ្នា (ដើរ​ដង្ហែ​គ្នា) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដើរ​ចោម​រោម​ជា​របៀប ។
ឧទាហរណ៍៖ ក្បួន​ហែ ទៅ​មើល​ហែ ។ ហែ​ៗ កិ. វិ. (ព. ប្រ.) ដែល​មាន​ត​ៗ​មក​ដូច​គេ​ដើរ​ដង្ហែ​គ្នា រៀង​ៗ​មក​ឥត​អាក់ : មាន​ហែ​ៗ​មក ។ ហូរ​ហែ (មើល​ក្នុង​ពាក្យ ហូរ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហេៈហ៏» មានន័យដូចម្ដេច ?

ហេៈហ៏

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​បន្លឺ​សំឡេង​ហេៈ​ៗ​ហ៏​ៗ​ ឬ​ហែៈ​ៗ​ហ៏​ៗ​ក្នុង​វេលា​ធ្វើ​ការ​អ្វី​ៗ មាន​គ្នា​ច្រើន។
ឧទាហរណ៍៖ បើ​មិន​ស្រួល​ខ្លួន លើក​សែង​នឹង​គេ​មិន​កើត គ្រាន់​តែ​ជួយ​ហេៈហ៏​ក៏​បាន​ហើយ ! ហែៈហ៏

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហេៈ» មានន័យដូចម្ដេច ?

ហេៈ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់មាត់ដោយភ្ញាក់, ដោយស្លន់ជាដើម ។
ឧទាហរណ៍៖ លាន់​មាត់​ហេៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហេះៗ» មានន័យដូចម្ដេច ?

ហេះៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សើច​ ឬ​សូរ​សំឡេង​បន្លឺ​លោម​ទោម​ឲ្យ​ស្រួល​ស្រប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហេហា» មានន័យដូចម្ដេច ?

ហេហា

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សើច​សប្បាយ ។
ឧទាហរណ៍៖ សើច​ហេហា។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ចូល​ចិត្ត​តែ​ខាង​សើច​សប្បាយ។
ឧទាហរណ៍៖ មនុស្ស​ហេហា ។

                      ប្រើ​ជា កិ. វិ. ក៏​មាន​។
ឧទាហរណ៍៖ ដើរ​លេង​ហេហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហេវ» មានន័យដូចម្ដេច ?

ហេវ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ហិវ អ. ថ. ហ៊ិ៎វ “ឃ្លាន” អស់កម្លាំងល្វើយព្រោះឃ្លានអាហារឬព្រោះអត់អាហារ ។
ឧទាហរណ៍៖ ខ្ញុំ​ហេវ​ណាស់​ធ្វើ​ការ​មិន​កើត; កម្លាំង​ហេវ​ក្រោក​មិន​រួច ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហេវ “ប្រឡាយតូចជ្រៅនៅទីភ្នំ” ) រន្ធតូចក្រហេវជ្រៅ
ឧទាហរណ៍៖ រន្ធហេវ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ហិវ អ. ថ. ហ៊ិ៎វ “ឃ្លាន” អស់កម្លាំងល្វើយព្រោះឃ្លានអាហារឬព្រោះអត់អាហារ
ឧទាហរណ៍៖ ខ្ញុំ​ហេវ​ណាស់​ធ្វើ​ការ​មិន​កើត; កម្លាំង​ហេវ​ក្រោក​មិន​រួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហេលហាល» មានន័យដូចម្ដេច ?

ហេលហាល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​អស់​ទី​ពឹង​ឬ​អស់​សង្ឃឹម ដែល​វាល​ចិត្ត​ ឬ​វាល​ខ្លួន។
ឧទាហរណ៍៖ ចិត្ត​ហេលហាល  ឬហេលហាល​ចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហេលហល» មានន័យដូចម្ដេច ?

ហេលហល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ចេះ​តែ​ប្រែប្រួល​ៗ​ ឬ​ប្រែ​ចុះ​ប្រែ​ឡើង ដោយ​ហេតុ​តឹង​ពោះ​បរិភោគ​អាហារ​ច្រើន​ហួស​កំណត់​ ឬ​ព្រោះ​អំណាច​ខ្យល់​ធាក់​ច្រាល់​ឡើង ហល់​ផ្ទៃ។
ឧទាហរណ៍៖ បរិភោគ​អាហារ​ច្រើន​ជ្រុល​ទាល់​តែ​ហេលហល ។ ហែលហល