ហោមរោង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ហោម ន. “ការបូជា” ) ការបូជារោង គឺការតាំងហោមពិធីមុនបង្អស់ក្នុងពេលចូលរោងពិធីបុណ្យធំឬពិធីមង្គលការអាពាហ៍ពិពាហ៍, គេត្រូវឲ្យអ្នកភ្លេងលេងបទតន្ត្រីឈ្មោះ ហោមរោង មុនបទភ្លេងឯទៀត ។ អ្នកភ្លេងស្រុកខ្លះហៅក្លាយឃ្លាតថា ភ្លេងហ៊ុមរោង, ខ្លះហៅក្លាយមកទៀតថា ភ្លេងឃុំរោង; គួរហៅ ហោមរោង វិញ ទើបត្រឹមត្រង់តាមប្រភពរបស់ពាក្យ។ ប្រើជាកិ. ក៏មាន ល្ខោនហោមរោង ល្ខោនផ្ដើមបើកឆាក ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖