ហោម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការបូជាទេវតាដោយសាចទឹកដោះថ្លាទៅក្នុងភ្លើង( តាមលទ្ធិព្រាហ្មណ៍ ); ការបូជាយញ្ញ; ការសែន,ការសែនព្រេន ។ ហោមកម្ម ( –មៈក័ម ) ការធ្វើហោម ។ ហោមការ ឬ–ការកៈ ( –មៈ– ) អ្នកធ្វើហោម ( បើស្ត្រីជា ហោមការិកា ) ។ ហោមកាល ( –មៈ– ) កាលឬពេលដែលត្រូវធ្វើហោម ។ ហោមពិធី ( ហោ-មៈ– ឬ ហោម– ) ពិធីធ្វើហោម; ការតាំងពិធីប្រសិទ្ធីសិល្បវិទ្យាជាដើម : តាំងហោមពិធី, ធ្វើហោមពិធី ។ ហោមភណ្ឌ ( –មៈភ័ន) ប្រដាប់សម្រាប់ប្រើក្នុងការធ្វើហោម, គ្រឿងហោម ។ ហោមវេស្ម័ន, ហោមសាលា ( –មៈ–) ឬហោមាគារ រោងសម្រាប់ធ្វើហោម ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖