Posted on Leave a comment

តើពាក្យ «ហោះ» មានន័យដូចម្ដេច ?


ហោះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទៅ​ឯ​អាកាស អណ្តែត​ទៅ​ឯ​អាកាស: ។
ឧទាហរណ៍៖ ទេវតា​ហោះ យក្ស​ហោះ ។ ព. ប្រ. ទៅ​មក​ភ្លែត​ចុះ​ភ្លែត​ឡើង​ ឬ​ប៉ើច​ចុះ​ប៉ើច​ឡើង : ក្នុង​មួយ​ថ្ងៃ​ៗ​គ្មាន​នៅ​ផ្ទះ​ទេ​ចេះ​តែ​ហោះ​ចុះ​ហោះ​ឡើង​ពី​នេះ​ទៅ​នុះ​ពី​នុ៎ះ​ទៅ​ឯ​ណោះ !

                         ហោះ​ធ្យាន ទៅ​តាម​ផ្លូវ​អាកាស​ដោយ​អំណាច​ធ្យាន​ ឬ​ដោយ​ឫទ្ធិ​នៃ​ធ្យាន (ម. ព. ធ្យាន ផង) ។ ហោះ​ហើរ ហោះ​លឿន​ភ្លែត​ដូច​បក្សី​ហើរ ។គោម​ហោះ គោម​ធ្វើ​ដោយ​ក្រដាស​ស្តើង​រាង​ធំ​ច្រឡោ​បាត​ជិត មាត់​ច្រហ លឿន​ទៅ​ឯ​អាកាស​ដោយ​កម្លាំង​ផ្សែង​បំប៉ោង​ឡើង​ច្រាន​ឲ្យ​អណ្តែត​ទៅ ។ យន្តហោះ យន្ត​មាន​មនុស្ស​ជិះ​អណ្តែត​លឿន​ទៅ​តាម​អាកាស (អាកាស​យាន) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply