Posted on Leave a comment

តើពាក្យ «ហោច» មានន័យដូចម្ដេច ?


ហោច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានតិចណាស់, ដែលស្ទើរតែនឹងគ្មាន ។
ឧទាហរណ៍៖ របស់​ហោច; រក​បាន​ដោយ​នូវ​ហោច មាន​យ៉ាង​ហោច។ ព. ទ. បុ. ថា : ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ដល់​ទឹក​ហោច ស្រមោច​ស៊ី​ត្រី មាន​អត្ថន័យ​ថា អ្នក​មាន​បុណ្យ​ស័ក្តិ ឬ​អ្នក​មាន​ទ្រព្យ​ច្រើន ដែល​ប្រើ​អំណាច​ជិះ​ជាន់​អ្នក​តូច​ទាប លុះ​ដល់​ខ្លួន​មាន​សភាព​ជា​អ្នក​ទន់​ខ្សោយ បែរ​ជា​អ្នក​តូច​ទាប​លែង​គោរព​កោត​ខ្លាច អាច​ធ្វើ​ឫក​គ្រហើ​ដាក់​វិញ (មាន​ន័យ​ស្រដៀង​គ្នា​នឹង ព. ទ. បុ. ថា : កង់​ត្រាច​កង់​ធ្នង់ ដែរ) ។ ហោច​ទៅ ឬ ដោយ​ហោច​ទៅ និ. យ៉ាង​តិច​ណាស់​ទៅ យ៉ាង​ក្រ​ណាស់​ទៅ​ ឬ​ដោយ​តិច​ណាស់​ទៅ ដោយ​ពិបាក​រក​ណាស់​ទៅ (ត្រូវ​ប្រើ​ពាក្យ សូម្បី សព្វ​បើ គ្រាន់​តែ ទុក​ជា នេះ ពាក្យ​ណា​មួយ​បន្ទាប់​ជា​ដរាប): ដោយ​ហោច​ទៅ សូម្បី​តែ​ឧស​ដុត​ក៏​ក្រ​ដែរ ។ ហិន​ហោច (ម. ព. ហិន) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានតិចណាស់, ដែលស្ទើរតែនឹងគ្មាន ។
ឧទាហរណ៍៖ របស់ហោច; រកបានដោយនូវហោច, មានយ៉ាងហោច ។ ព. ទ. បុ. ថា : ទឹកឡើងត្រីស៊ីស្រមោច, ដល់ទឹកហោច ស្រមោចស៊ីត្រី មានអត្ថន័យថា អ្នកមានបុណ្យស័ក្ដិ ឬអ្នកមានទ្រព្យច្រើន ដែលប្រើអំណាចជិះជាន់អ្នកតូចទាប, លុះដល់ខ្លួនមានសភាពជាអ្នកទន់ខ្សោយ, បែរជាអ្នកតូចទាបលែងគោរពកោតខ្លាច អាចធ្វើឫកគ្រហើដាក់វិញ ( មានន័យស្រដៀងគ្នានឹង ព. ទ. បុ. ថា : កង់ត្រាចកង់ធ្នង់ ដែរ ) ។ ហោចទៅ ឬ ដោយហោចទៅ និ. យ៉ាងតិចណាស់ទៅ, យ៉ាងក្រណាស់ទៅឬដោយតិចណាស់ទៅ, ដោយពិបាករកណាស់ទៅ( ត្រូវប្រើពាក្យ សូម្បី, សព្វបើ, គ្រាន់តែ, ទុកជា, នេះ ពាក្យណាមួយបន្ទាប់ជាដរាប ) : ដោយហោចទៅ សូម្បីតែឧសដុតក៏ក្រដែរ។ ហិនហោច ( ម. ព. ហិន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply