ហោង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខ្យងមួយប្រភេទ រាងមូល សំបករលីង សម្បុរស្នែងគោឬស្នែងក្របី ច្រើនកើតនៅក្នុងបឹង។
ឧទាហរណ៍៖ ខ្យងហោង ។
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. បុ. ) ពាក្យសម្រាប់ប្រើក្នុងខាងចុងបំផុតនៃដំណើរសេចក្ដីដែលចប់ស្រេច
ឧទាហរណ៍៖ ចប់តែប៉ុណ្ណេះហោង; ចូរធ្វើសទ្ទសញ្ញាថា សាធុឲ្យព្រមគ្នាទៅហោង !
បុរាណប្រើសំដៅសេចក្ដីថា”ឯង” ក៏មាន ។
ឧទាហរណ៍៖ នេះហោង នេះឯង; បាហោង បាឯង; អ្នកហោង អ្នកឯងឬខ្លួនអ្នក។ ស្រេចហោង ! ស្រេចតែម្ដង!
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖