Posted on Leave a comment

តើពាក្យ «ហ៊ឹង» មានន័យដូចម្ដេច ?


ហ៊ឹង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងក្មេងប្រុសមួយប្រភេទ លេងឆ្កឹះវាយកំណាត់ឈើឬកំណាត់ឫស្សីមួយវែងមួយខ្លី… អ្នកបាញ់ត្រូវរត់លើទីមានកំណត់ បញ្ចេញសំឡេងឮ ហ៊ឹង! មិនឲ្យដាច់សូរ ។
ឧទាហរណ៍៖ ពួកក្មេងលេងហ៊ឹង ។

                    កំណាត់ក្ដារចងបន្តោងអែបផ្ទប់នឹងជញ្ជាំង សម្រាប់ដាក់អ្វីៗ ។

ឧទាហរណ៍៖ ចងហ៊ឹង, ក្តារហ៊ឹង។ ហ៊ឹងអារក្ស ក្ដារហ៊ឹងដាក់តោកអារក្សឬដាក់ដូងទុំច្រុះនិងគ្រឿងបូជាអារក្ស ជាគ្រឿងសម្គាល់ថាជាកន្លែងលំនៅនៃខ្មោចអារក្ស( របស់ប្រជាជនខ្លះអ្នកប្រកាន់ជឿខ្មោចអារក្ស ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ងាស់ទាស់ដំណើរខ្យល់ក្នុងត្រចៀក ស្ដាប់សំឡេងឮមិនជាក់, ដែលដូចជាចេះតែលាន់ឮសូរទ្រហឹងក្នុងត្រចៀក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply