ហោតិល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. ហូតែល Hotel ) ផ្ទះសម្រាប់ជួលដេក ព្រមទាំងមានលក់ភោជនាហារគ្រប់ព្រមផង; ភោជនាគារ, ភត្តាគារ ។
ឧទាហរណ៍៖ នាំគ្នាទៅបរិភោគភោជនាហារឯហោតិល ។
ខ្មែរប្រើដោយន័យផ្សេងទៀត ជាឈ្មោះបែបកាត់សក់ខ្លីមានសណ្ឋានស្មើខាងលើ ឬខូងកណ្ដាលបន្តិច
ឧទាហរណ៍៖ កាត់សក់ហោតិល ( សម័យឥឡូវមិនសូវប្រើ ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត