Posted on Leave a comment

តើពាក្យ «ហោរ» មានន័យដូចម្ដេច ?


ហោរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ពាក្យឃ្លាតក្លាយមកពី សំ. ហោរា )អ្នកចេះហោរាសាស្ត្រឬអ្នកចេះតារាសាស្ត្រ, ហិណ្ឌិក ។
ឧទាហរណ៍៖ ក្បួនហោរ, ទំនាយហោរ ។ ព. ទ. បុ. ភូតនៅហោរ ចោរនៅជាង ធម្មតាហោរច្រើនតែភូតកុហកផ្សំខ្លះ, ធម្មតាជាងមាសប្រាក់ ច្រើនតែលបគៃកិបយកមាសប្រាក់ដែលគេយកមកជួលឲ្យធ្វើគ្រឿងមាសប្រាក់ខ្លះ ( ប៉ុន្តែបើតាមពិត, មិនមែនសុទ្ធតែដូច្នោះទាំងអស់គ្នាទេ) ។ ហោរាសាស្ត្រ ( —រ៉ាសាស) ក្បួនហោរ; វិជ្ជាសម្រាប់ហោរ, តារាសាស្ត្រ ឬជោតិសាស្ត្រ។ ហោរាចារ្យ ( —រ៉ាចា; សំ. ហោរា + អាចាយ៌) អ្នកស្ទាត់ជំនាញខាងហោរាសាស្ត្រ, គ្រូហោរ, ជោតិកាចារ្យ, ហិណ្ឌិកាចារ្យ។ ព. កា. ថា : ពួកហោរព្យាករ ថាបុត្របវរ កបដោយលក្ខណា នៅជាគ្រហស្ថ នឹងបានឡើងជា ចក្រពត្រា- ធិរាជអង្គឯក ។ បើទ្រង់ព្រះផ្នួស នឹងបានឡើងហួស ដល់ធម៌ដ៏ប្លែក គឺជាព្រះពុទ្ធ វិសុទ្ធក្រៃពេក ជាសាស្ដាឯក តែមួយក្នុងលោក ។ ( ពួកហោរថ្វាយទំនាយចំពោះព្រះសិទ្ធត្ថកុមារ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply