ហ៊ុន
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ប្រាក់ដើមទុនដែលព្រមព្រៀងចូលរួបរួមជាមួយគ្នាធ្វើជំនួញ ។
ឧទាហរណ៍៖ ចូលហ៊ុនគ្នាទិញពោត។
(ចិ.) សង់ទីម៉ែត្រ(១០លី)
ឧទាហរណ៍៖ ទទឹង ១០ ហ៊ុន បណ្ដោយ ៣៥ ហ៊ុន ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចូលជាហ៊ុនហើយ។
ឧទាហរណ៍៖ ប្រាក់ហ៊ុន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត