ហៅ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ហវ៑ ឬ ហៅ; បា. ហវ ឬ ហវ៑ ) ពោលពាក្យចេញឈ្មោះដល់ ។
ឧទាហរណ៍៖ មាតាហៅបុត្រឲ្យមកបរិភោគអាហារ ។
ស្រែកដង្ហោយចេញឈ្មោះពីចម្ងាយ ។
ឧទាហរណ៍៖ ស្រែកហៅគ្នាឲ្យយកទូកមកចម្លង។
ថា, ឈ្មោះថា, មានឈ្មោះថា ។
ឧទាហរណ៍៖ នេះហៅអី ?;–គាត់ឈ្មោះមាសហៅសុវណ្ណ ។
ឲ្យឈ្មោះថា, សន្មតនាមថា ។
ឧទាហរណ៍៖ មនុស្សបង្ខូចប្រយោជន៍ខ្លួននិងប្រយោជន៍អ្នកដទៃ ហៅថាពាល។
បង្គាប់ឲ្យមកឬឲ្យទៅ ។
ឧទាហរណ៍៖ មានដីកាហៅខ្លួនឲ្យចូលទៅសាលាដំបូង ។
ហៅភ្ញៀវ អញ្ជើញភ្ញៀវក្នុងអាវាហមង្គលជាដើម ។ ហៅរក ហៅចេញឈ្មោះដោយសេចក្ដីរាប់អានកាលណាបាត់មុខតែងសួររក ។ ល ។ ខ្មែរបុរាណប្រើជា ហាវ ( ម. ព. ហ័វ ផង ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖