Posted on Leave a comment

តើពាក្យ «ហុយហាយ» មានន័យដូចម្ដេច ?

ហុយហាយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. សា.) សាយ​ភាយ​លេច​ឮ​សុស​សព្វ ។
ឧទាហរណ៍៖ ដំណឹង​នុ៎ះ​ហុយ​យាយ​សព្វ​ទិស​ទី​អស់​ទៅ​ហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហុយ» មានន័យដូចម្ដេច ?

ហុយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្សាយ​អណ្តែត​ឡើង ផ្សាយ​អណ្តែត​ដង្គោល​ឡើង។
ឧទាហរណ៍៖ ផ្សែង​ហុយ ឬហុយ​ផ្សែង ហុយ​ធូលី ។ បាយ​ហុយ​ៗ បាយ​ក្តៅ​ៗ ដែល​នៅ​មាន​ផ្សែង​ហុយ ។

                       ផ្សាយ​ចេញ ។
ឧទាហរណ៍៖ ហុយ​ក្លិន​ស្អុយ​ចេញ​ពី​ក្នុង​ក្តារ​មឈូស ។

                      ព. ប្រ. ផ្សាយ​ខ្ចរខ្ចាយ លេច​ឮ​សាយ​សុស ។
ឧទាហរណ៍៖ ហុយ​កេរ្តិ៍​អាក្រក់​ទៅ​សព្វ​ស្រុក ។ ប្រយ័ត្ន​កុំ​ឲ្យ​ហុយ​ហ្ន៎ះ ! ប្រយ័ត្ន​កុំ​ឲ្យ​លេច​ឮ​ត​ទៅ​ទៀត​ហ្ន៎ះ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រន្ធផើយ ។
ឧទាហរណ៍៖ ជាស​ចេញ​តាម​រន្ធ​ហុយ (ម. ព. រន្ធ ទៀត​ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហុតា—» មានន័យដូចម្ដេច ?

ហុតា—

មានន័យថា ( ម. ព. ហតុ— ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហុតាចារ្យ» មានន័យដូចម្ដេច ?

ហុតាចារ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាចារ្យ​អ្នក​ចេះ​ធ្វើ​ហុត​កម្ម, អាចារ្យ​អ្នក​ចេះ​បូជា​ភ្លើង ទាំងអស់​នេះ​សុទ្ធ​តែ​ជា​លទ្ធិ​ផ្សេង​ពី​លទ្ធិ​ពុទ្ធ​សាសនា ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហុត» មានន័យដូចម្ដេច ?

ហុត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រូប​យក​តែ​ទឹក​ ឬ​វត្ថុ​រាវ ។
ឧទាហរណ៍៖ ហុត​ទឹក​សម្ល ហុត​ឈាម។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនដែលស្រូបយកតែទឹកឬវត្ថុរាវ : ទឹកសម្លមួយហុត ។ ព. ទ. បុ. ហុតទឹកសំដៅកាក ឲ្យអ្វីៗឬទំនុកបម្រុង, ផ្គត់ផ្គង់ សម្លឹងសំដៅប្រយោជន៍ផ្ទាល់ខ្លួន ឬបម្រុងនឹងឲ្យបានមកជាកូនប្រសាជាដើម : ខ្ញុំទំនុកបម្រុងវាដោយស្មោះត្រង់ពិតៗ មិនមែនហុតទឹកសំដៅកាកទេ ។
( សំ. បា. ហុត ) ការបូជាយញ្ញ, ការធ្វើយញ្ញពិធី; ការបូជាភ្លើង; ការសែន,ការសែនព្រេន។ ហុតកម្ម ការធ្វើហុតៈ ។ ហុតករ ឬ-ការ អ្នកធ្វើហុត( បើស្ត្រីជា ហុតការិកា )។ ហុតកោវិទ អ្នកឈ្លាសក្នុងហុតកម្ម ។ ហុតពិធី ពិធីហុតកម្ម, ពិធីបូជាភ្លើង ។ ហុតភុជ, ហុតពៈ ឬ ហុតវហៈ, ហុតាសន៍ ព្រះអគ្គី ឬព្រះអគ្និ ( ភ្លើង )។ ហុតាចារ្យ អាចារ្យអ្នកចេះធ្វើហុតកម្ម, អាចារ្យអ្នកចេះបូជាភ្លើង( ទាំងអស់នេះសុទ្ធតែជាលទ្ធិផ្សេងពីលទ្ធិពុទ្ធសាសនា )។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហុច» មានន័យដូចម្ដេច ?

ហុច

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​កាន់​អ្វី​ៗ​ដោយ​ដៃ​តែ​ម្ខាង​ប្រយោល ។
ឧទាហរណ៍៖ ហុច​បារី​ឲ្យ។

                     លូក​ដៃ​ឬ​ជើង​ម្ខាង​ប្រយោល​ទៅ​រក ។
ឧទាហរណ៍៖ ហុច​ដៃ ហុច​ជើង។

                    ព. ប្រ. បោះ​សម្តី​ទៅ​រក ។
ឧទាហរណ៍៖ ហុច​សម្តី​ឲ្យ​ដឹង​ចិត្ត។

                    ប្រគល់​ខ្លួន​ឬ​សម្តែង​ខ្លួន​ប្រើប្រាស់​តាម​ត្រូវ​ការ ។
ឧទាហរណ៍៖ ហុច​ខ្លួន​ឲ្យ​ប្រើ​។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​លំនាំ​ឬ​ដំណើរ សណ្ឋាន​ដូច​ជា​ហុច។
ឧទាហរណ៍៖ មនុស្ស​ជើង​ហុច មនុស្ស​មាន​ជើង​ពិការ​ដើរ​ទៅ​មាន​លំនាំ​ដូច​ជា​ហុច​ៗ​ភ្លឹង​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហុងឌូរ៉ាស» មានន័យដូចម្ដេច ?

ហុងឌូរ៉ាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហុងឌូរ៉ាស, (រាជធានី/​រដ្ឋធានី) តេហ្គូស៊ីហ្កាល់ប៉ា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហុងគ្រី» មានន័យដូចម្ដេច ?

ហុងគ្រី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហុងគ្រី (រាជធានី/​រដ្ឋធានី) ប៊ុយដាប៉ែស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហុងកុង» មានន័យដូចម្ដេច ?

ហុងកុង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហុងកុង, (រាជធានី/​រដ្ឋធានី) ហុងកុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហុង» មានន័យដូចម្ដេច ?

ហុង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មូរ​រុំ​ព័ទ្ធ​ជា​សំណុំ ជា​ដុំ​មូល
ឧទាហរណ៍៖ ហុង​អំបោះ។

                   ខ្ចប់​ដោយ​ក្រដាស​​ឲ្យ​ជា​កញ្ជប់​រាង​មូល​ឈរ ​ឬ​ចង​ក្រ​បួច​សំពត់​ឲ្យ​ជា​ថង់​រាង​មូល​ឈរ​ច្រក​គ្រាប់​អ្វី​ៗ
ឧទាហរណ៍៖ ហុង​ស្ករ-ស ហុង​អង្ករ។

                   ចម្អិន​សាច់​ជ្រូក​ដោយ​គ្រឿង​ផ្សំ​ស្រដៀង​នឹង​ខ ។
ឧទាហរណ៍៖ ហុង​សាច់​ជ្រូក ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់ជ្រូកដែលចម្អិនដោយផ្សំគ្រឿងស្រដៀងនឹងខ

ឧទាហរណ៍៖ ហុងជ្រូក ។

                      រមូរសរសៃអំបោះឬខ្សែឆ្មារដែលមូររុំព័ទ្ធជាដុំមូល ។

ឧទាហរណ៍៖ អំបោះមួយហុង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សាច់​ជ្រូក​ហុង ។
ដែលហុងហើយ ។

ឧទាហរណ៍៖ អំបោះហុង; ជ្រូកហុង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហុកសិប» មានន័យដូចម្ដេច ?

ហុកសិប

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា (ស. ហកសិប អ. ថ. ហុកស៊ិប < ហុក “ប្រាំមួយ” + ស៊ិប “ដប់” ដប់ប្រាំមួយដង ( ៦០ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហឺយ !» មានន័យដូចម្ដេច ?

ហឺយ !

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា នែ ! ពាក្យ​សម្រាប់​ហៅ​គ្នា​ ឬ​ប្រើ​ជា​សញ្ញា​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​អ្វី​ៗ (ជា​សម្តី​ទ្រគោះ​ពុំ​សម​គួរ ប្រើ​ចំពោះ​តែ​ទៅ​រក​អ្នក​តូច​ទាប​ឬ​កូន​ក្មេង)។
ឧទាហរណ៍៖ ហឺយ ! មក​ណេះ; ហឺយ ! កុំ​ចូល​មក !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហឺប» មានន័យដូចម្ដេច ?

ហឺប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (យ.) ឈ្មោះ​ល្បែង​ស៊ី​សង​មួយ​ប្រភេទ​លេង​ដោយ​ទម្លាក់​កាស ​ឬ​សេន​លើ​ដុំ​ឥដ្ឋ​លើ​បន្ទះ​ក្បឿង​ឬ​ក្តារ​ឲ្យ​រមៀល​ទៅ មាន​គំនូស​ដី​ជា​កម្រិត​ទី ជា​ល្បែង​ក្មេង។
ឧទាហរណ៍៖ ពួក​ក្មេង​លេង​ហឺប (សព្វ​ថ្ងៃ​នេះ​គ្មាន​ទេ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហឺត» មានន័យដូចម្ដេច ?

ហឺត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រូបបឺតចូលតាមទ្វារច្រមុះឬតាមទ្វារមាត់
ឧទាហរណ៍៖ ហឺតផ្សែងបារី, ជក់បារីហឺតផ្សែង ។

                     ប្រើជា ន.ក៏បាន ។

ឧទាហរណ៍៖ ជក់ពីរបីហឺត ( < ហិត កិ. បា. ដែរ) ។

                    ដកដង្ហើមហបហត់វែងៗ ប៉ផ្តឺតប៉ផ្តក់ព្រោះរោគហឺត ។

ឧទាហរណ៍៖ គាត់កំពុងតែហឺតទៅណាមិនរួចទេ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រូបបឺតចូលតាមទ្វារច្រមុះឬតាមទ្វារមាត់
ឧទាហរណ៍៖ ហឺតផ្សែងបារី, ជក់បារីហឺតផ្សែង ។

                      ប្រើជា ន.ក៏បាន ។
ឧទាហរណ៍៖ ជក់ពីរបីហឺត ( < ហិត កិ. បា. ដែរ) ។

                    (បា. ហិតរោគ)ឈ្មោះរោគមួយប្រភេទមានអាការហបហត់ដកដង្ហើមវែងៗ ប៉ផ្តឺតប៉ផ្តក់ បណ្ដាលមកពីស្លេស្ម៍ពិការក្នុងសួត ។
ឧទាហរណ៍៖ រោគហឺត ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសាសរោគ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហឺ» មានន័យដូចម្ដេច ?

ហឺ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​លាន់​មាត់​ ឬ​ហ៊ោ​ដោយ​អស្ចារ្យ ដោយ​រីករាយ​សប្បាយ​ខ្លាំង​ ឬ​ដោយ​ចំអក​ឲ្យ​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហឹសា» មានន័យដូចម្ដេច ?

ហឹសា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ហិង្សា) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហឹរ» មានន័យដូចម្ដេច ?

ហឹរ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​រស​ផ្សា​ក្តៅ​ឆួល (ដូច​យ៉ាង​រស​ម្ទេស​ខ្មាំង ម្រេច)
ឧទាហរណ៍៖ រស​ហឹរ សម្ល​ហឹរ (និយាយ​ក្លាយ​ជា ហើរ ក៏​មាន ប៉ុន្តែ​មិន​ដែល​សរសេរ​ទេ ដូច​ជា ខ្នុរ ឆ្នាំ​កុរ សម្បុរ ដែល​និយាយ​ក្លាយ​ជា ខ្នោរ ឆ្នាំ​កោរ សម្បោរ នោះ​ដែរ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហឹប» មានន័យដូចម្ដេច ?

ហឹប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហីប អ. ថ. ហ៊ីប ) ប្រដាប់ធ្វើដោយឈើ, ដោយដែក, ដោយស្ពាន់ជាដើម មានសណ្ឋានបែបឡាំង មានគម្រប មានត្រចៀក មានថតឬឥតថតក៏មាន មានសោឬឥតសោក៏មាន សម្រាប់ដាក់វត្ថុផ្សេងៗ
ឧទាហរណ៍៖ សំពត់អាវមួយហឹបធំ, ប្រាក់មួយហឹបដែកតូច ។ ហឹបជើងដំរី ប្រដាប់ធ្វើដោយឈើ មានសណ្ឋានមូលឈរ មានថត មានគម្របឬឥតគម្របក៏មាន សម្រាប់ដាក់គ្រឿងម្លូស្លា។ ហឹបស្លា ប្រដាប់ធ្វើដោយឈើជាដើមមានរាងផ្សេងៗសម្រាប់ដាក់គ្រឿងម្លូស្លា ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមញ្ជូសា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហី្វលលំនឹង» មានន័យដូចម្ដេច ?

ហី្វលលំនឹង

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ហ្វីលនៃវត្ថុរាវដែលថេរ ឬស្ទើរថេរនៅកំរាស់ជាក់លាកមួយចំពោះការប្រែប្រួលកំរាស់តិចតួច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហីរ» មានន័យដូចម្ដេច ?

ហីរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ពេជ្រ ។ ហីរការ ជាងច្នៃពេជ្រ ( ស្ត្រីជា ហីរការិកា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហីន—» មានន័យដូចម្ដេច ?

ហីន—

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (មើល​ក្នុង​ពាក្យ ហីន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហីន​វាទិន ឬ –វាទី» មានន័យដូចម្ដេច ?

ហីន​វាទិន ឬ –វាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ច្រើន​តែ​និយាយ​ពាក្យ​ខ្ជីខ្ជា​ឬ​ផ្តេសផ្តាស អ្នក​ដែល​ចូល​ចិត្ត​តែ​ខាង​និយាយ​សម្តី​ឥត​តម្លៃ បើ​ស្រ្តី​ជា ហីន​វាទិនី។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហីន​វាចា ឬ–វាទ» មានន័យដូចម្ដេច ?

ហីន​វាចា ឬ–វាទ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សម្តី​ថោក​ទាប សម្តី​ខ្ជីខ្ជា​ឬ​ផ្តេសផ្តាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហីន​វណ្ណៈ» មានន័យដូចម្ដេច ?

ហីន​វណ្ណៈ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​វណ្ណៈ​ទាប សូទ្រៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហីន​ល័ក្ខណ៍ ឬ –ល័ក្សណ៍» មានន័យដូចម្ដេច ?

ហីន​ល័ក្ខណ៍ ឬ –ល័ក្សណ៍

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ហីនៈ ល័ក ឬ ហិន– ល័ក្ខណ៍​ថោក​ទាប ដែល​មាន​ល័ក្ខណ៍​ថោក ថោក​ឫក ខាត​ល័ក្ខណ៍ ព. កា. ថា ។
ឧទាហរណ៍៖ រី​ឯ​ហីន​ល័ក្ខណ៍ នោះ​មាន​បី​ថ្នាក់ មួយ​គេ​ឥត​ហៅ ខ្លួន​ដើរ​ជជ្រក មមក​ចូល​ទៅ នេះ​ប្រាជ្ញ​លោក​ហៅ ថា​ហីន​លក្ខណា ។ ពីរ​ឥត​គេ​សួរ ការណ៍​គួរ​ពុំ​គួរ ខ្លួន​ចេះ​តែ​ថា ប៉ោច​ៗ​ម្នាក់​ឯង ឥត​ក្រែង​នរណា អ្នក​ប្រាជ្ញ​លោក​ថា កិរិយា​ហីន​ល័ក្ខណ៍ ។ បី​ពោល​អួត​ខ្លួន អួត​ពេក​ផ្ទួន​ៗ អួត​ហួស​វោត​វគ្គ អ្នក​ឮ​គេ​គ្រាន់ ស្ទើរ​ផ្ទាន់​ឲ្យ​អាក់ រាប់​ថា​ហីន​ល័ក្ខណ៍ មាន​បី​ប្រការ ។

                    (ឯកសារយោង សម្តេច ព្រះសង្ឃរាជ ជួន ណាត)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហីន​ភេទ» មានន័យដូចម្ដេច ?

ហីន​ភេទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភេទ​ទាប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហីន​ធម៌» មានន័យដូចម្ដេច ?

ហីន​ធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធម៌​ថោក​ទាប អកុសល​ធម៌ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហីន​ជាតិ» មានន័យដូចម្ដេច ?

ហីន​ជាតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិ​ទាប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហីន​កម្ម» មានន័យដូចម្ដេច ?

ហីន​កម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពើ​ ឬ​ការ​ថោក​ទាប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហីនលក្ខណ៍» មានន័យដូចម្ដេច ?

ហីនលក្ខណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការងងើលចូលទៅកាន់ទីប្រជុំ ដោយឥតមានគេហៅរក ឬដោយខ្លួនឥតសិទ្ធិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហីនយាន» មានន័យដូចម្ដេច ?

ហីនយាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា ) យានថោកទាប; យានតូច ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានយានថោកទាបឬតូច ។ឈ្មោះលទ្ធិឬពួកពុទ្ធសាសនិកដែលជាគូគ្នានឹងមហាយាន កើតមានឡើងដោយពួកមហាយានសន្មតហៅ, សំដៅសេចក្ដីថា”យានតូចឬមានធម៌ជាយាននាំសត្វដ៏តូច”; ហៅ ថេរវាទី ឬទក្ខិណនិកាយ ក៏បាន ( ម. ព. មហាយាន ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហីនភាព» មានន័យដូចម្ដេច ?

ហីនភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបង់បាញ់ដោយកម្លាំង ឋានៈ និងគុណ។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហីនប្បណីត​ភាព ឬ–ប្រណីត​ភាព» មានន័យដូចម្ដេច ?

ហីនប្បណីត​ភាព ឬ–ប្រណីត​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា –តៈភាប ភាព​ឧត្តម ​និង​ថយ​ថោក ។

តើពាក្យ «ហីនប្បណីត ឬ –ប្រណីត» មានន័យដូចម្ដេច ?

ហីនប្បណីត ឬ –ប្រណីត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឧត្តម និងថយថោក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហីន» មានន័យដូចម្ដេច ?

ហីន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ. បា. ) ថយថោក ឬ ថោកថយ, ថោកទាប; ទាប; ទន់ទាប; ខ្ជីខ្ជា; ពុំប្រសើរ; តូច (ម. ព. ហិន ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហី-នៈ ; ដូចជា ហីនកម្ម អំពើឬការថោកទាប ។ ហីនជាតិ ជាតិទាប ។ ហីនធម៌ ធម៌ថោកទាប, អកុសលធម៌ ។ ហីនប្បណីត ឬ—ប្រណីត ( —ន៉ាប់-ប៉ៈណេត ឬ—ប្រៈ— ) ឧត្តមនិងថយថោក។ ហីនប្បណីតភាព ឬ-ប្រណីតភាព ( —តៈភាប ) ភាពឧត្តមនិងថយថោក។ ហីនភេទ ភេទទាប ។ ហីនល័ក្ខណ៍ ឬ—ល័ក្សណ៍ (ហីនៈល័ក ឬហិន—) ល័ក្ខណ៍ថោកទាប; ដែលមានល័ក្ខណ៍ថោក, ថោកឫក, ខាតល័ក្ខណ៍ ព. កា. ថា
ឧទាហរណ៍៖ រីឯហីនល័ក្ខណ៍ នោះមានបីថ្នាក់ មួយគេឥតហៅ ខ្លួនដើរជជ្រក មមកចូលទៅ នេះប្រាជ្ញលោកហៅ ថាហីនលក្ខណា។ ពីរឥតគេសួរ ការណ៍គួរពុំគួរ ខ្លួនចេះតែថា ប៉ោចៗម្នាក់ឯង ឥតក្រែងនរណា អ្នកប្រាជ្ញលោកថា កិរិយាហីនល័ក្ខណ៍។ បីពោលអួតខ្លួន អួតពេកផ្ទួនៗ អួតហួសវោតវគ្គ អ្នកឮគេទ្រាន់ ស្ទើរផ្ទាន់ឲ្យអាក់ រាប់ថាហីនល័ក្ខណ៍ មានបីប្រការ ។ ហីនវណ្ណៈ ដែលមានវណ្ណៈទាប( សូទ្រៈ ) ។ ហីនវាចា ឬ—វាទ សម្ដីថោកទាប, សម្ដីខ្ជីខ្ជាឬផ្ដេសផ្តាស។ ហីនវាទិន ឬ—វាទី អ្នកដែលច្រើនតែនិយាយពាក្យខ្ជីខ្ជាឬផ្ដេសផ្ដាស, អ្នកដែលចូលចិត្តតែខាងនិយាយសម្ដីឥតតម្លៃ(បើស្ត្រីជា ហីនវាទិនី)។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិល» មានន័យដូចម្ដេច ?

ហិល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រិល​មុខ​មិន​សូវ​មុត ព្រោះ​កាប់​ដី​ឬ​កាប់​ជ្រលួស​ត្រូវ​ដី​រឿយ​ៗ។
ឧទាហរណ៍៖ ចប​ហិល​មុខ; កាន់​កាំបិត​ចែត​កាប់​ជ្រលួស​ត្រូវ​ដី​ហិល​មុខ​អស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរោត្តប្បៈ» មានន័យដូចម្ដេច ?

ហិរោត្តប្បៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ហិរិ និង ឱត្តប្ប ឬ ឱត្តប្បៈ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរី» មានន័យដូចម្ដេច ?

ហិរី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ហិរិ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរិ—» មានន័យដូចម្ដេច ?

ហិរិ—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ ហិរិ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរិ​ឱត្តប្បៈ ឬ ហិរោត្តប្បៈ» មានន័យដូចម្ដេច ?

ហិរិ​ឱត្តប្បៈ ឬ ហិរោត្តប្បៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហិរិ និងឱត្តប្បៈ ( សេចក្ដីខ្មាសបាបនិងសេចក្ដីខ្លាចបាប)
ឧទាហរណ៍៖ ហិរិឱត្តប្បៈជាធម៌សំខាន់របស់មនុស្ស ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរិ​មន្ត» មានន័យដូចម្ដេច ?

ហិរិ​មន្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​មាន​ហិរិ ។
ឧទាហរណ៍៖ មនុស្ស​ហិរិ​មន្ត បើ​ស្រ្តី​ជា​ហិរិ​មតី ឬ –មន្តី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរិនិសេធ» មានន័យដូចម្ដេច ?

ហិរិនិសេធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ឃាត់​អំពើ​ទុច្ចរិត​បាន​ដោយ​អំណាច​ហិរិ អ្នក​ដែល​ទប់​ចិត្ត​មិន​ធ្វើ​អំពើ​អាក្រក់ ព្រោះ​មាន​ហិរិ បើ​ស្រ្តី​ជា ហិរិ​និសេធា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរិ» មានន័យដូចម្ដេច ?

ហិរិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ហ្រី ) សេចក្ដីខ្មាសទុច្ចរិត, ខ្មាសអំពើអាក្រក់, ខ្មាសបាប ។
ឧទាហរណ៍៖ មនុស្សមានហិរិ ។

                     ហិរិនិសេធ អ្នកដែលឃាត់អំពើទុច្ចរិតបានដោយអំណាចហិរិ, អ្នកដែលទប់ចិត្តមិនធ្វើអំពើអាក្រក់ ព្រោះមានហិរិ ( បើស្ត្រីជា ហិរិនិសេធា ) ។ ហិរិមន្ត ( —ម៉ន់ ) អ្នកមានហិរិ : មនុស្សហិរិមន្ត ( បើស្ត្រីជា ហិរិមតី ឬ—មន្តី ) ។ ហិរិឱត្តប្បៈ ឬហិរោត្តប្បៈ ( —ឱត-ត័ប-ប៉ៈ ឬ ហិរោត-ត័ប-ប៉ៈ ) ហិរិ និងឱត្តប្បៈ( សេចក្ដីខ្មាសបាបនិងសេចក្ដីខ្លាចបាប) ។
ឧទាហរណ៍៖​​ ហិរិឱត្តប្បៈជាធម៌សំខាន់របស់មនុស្ស ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរណ្យ—» មានន័យដូចម្ដេច ?

ហិរណ្យ—

មានន័យថា ( ម. ព. ហិរណ្យ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរណ្យ» មានន័យដូចម្ដេច ?

ហិរណ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ហិរញ្ញ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញ—» មានន័យដូចម្ដេច ?

ហិរញ្ញ—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ ហិរញ្ញ ឬ ហិរណ្យ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញ​វត្ថុ ឬហិរណ្យ​ព័ស្តុ» មានន័យដូចម្ដេច ?

ហិរញ្ញ​វត្ថុ ឬហិរណ្យ​ព័ស្តុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់សម្រាប់ចាយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញ​ម័យ ឬ ហិរញ្ញ​សម័យ ឬ ហិរណ្យ–» មានន័យដូចម្ដេច ?

ហិរញ្ញ​ម័យ ឬ ហិរញ្ញ​សម័យ ឬ ហិរណ្យ–

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ធ្វើ​ដោយ​ប្រាក់ ដែល​យក​ប្រាក់​ធ្វើ ។
ឧទាហរណ៍៖ របស់​ហិរញ្ញ​ម័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញ​មូល ឬ ហិរណ្យ–» មានន័យដូចម្ដេច ?

ហិរញ្ញ​មូល ឬ ហិរណ្យ–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់​ជា​តម្លៃ ប្រាក់​ដើម ប្រាក់​ដើម​ទុន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញ​ភណ្ឌ» មានន័យដូចម្ដេច ?

ហិរញ្ញ​ភណ្ឌ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ប្រាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញ​ប័ដ –បដ្ត ឬ ហិរណ្យ–» មានន័យដូចម្ដេច ?

ហិរញ្ញ​ប័ដ –បដ្ត ឬ ហិរណ្យ–

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំបារ​ ឬ​បន្ទះ​ប្រាក់ ដំបារ​ប្រាក់​ចារឹក​នាម​ដែល​ព្រះ​រាជា​ទ្រង់​ព្រះ​រាជ​ទាន ហិរញ្ញ​បត្រ ក្រដាស​ប្រាក់ ហៅ ធន​បត្រ ក៏​បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញ​គព្ភ ឬ ហិរណ្យ​គ័ភ៌ –គ័ប ឬ –គ័រ» មានន័យដូចម្ដេច ?

ហិរញ្ញ​គព្ភ ឬ ហិរណ្យ​គ័ភ៌ –គ័ប ឬ –គ័រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះ​ព្រហ្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញវេកល្យ» មានន័យដូចម្ដេច ?

ហិរញ្ញវេកល្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហិរញ្ញវត្ថុដែលអ្នកកាន់កាប់ប្រាក់របស់រដ្ឋ នៅជំពាក់ឃ្លាំង ក្រោយដែលគេបានបញ្ឈប់គណនីរបស់ខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញវត្ថុ ឬ ហិរណ្យព័ស្ដុ» មានន័យដូចម្ដេច ?

ហិរញ្ញវត្ថុ ឬ ហិរណ្យព័ស្ដុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាក់សម្រាប់ចាយ ។ ល ។

                         ប្រាក់កាសដែលមានដើម្បីប្រើប្រាស់។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញប្បទានឥតសំណងរបស់ដៃគូអភិវឌ្ឍ» មានន័យដូចម្ដេច ?

ហិរញ្ញប្បទានឥតសំណងរបស់ដៃគូអភិវឌ្ឍ

👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា មូលនិធិជំនួយឥតសំណងដំបូងដែលត្រូវបានផ្តល់ដោយដៃគូអភិវឌ្ឍ ឱ្យទៅបុគ្គលណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់គោលបំណង នៃបរធនបាលកិច្ចហិរញ្ញវត្ថុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញប្បទានមិនផ្ទាល់» មានន័យដូចម្ដេច ?

ហិរញ្ញប្បទានមិនផ្ទាល់

មានន័យថា ការផ្តល់ធនធានហិរញ្ញវត្ថុពីអ្នកផ្តល់ទៅអ្នកទទួលតាមរយៈអន្តរការីហិរញ្ញវត្ថុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញប្បទានភេរវកម្ម» មានន័យដូចម្ដេច ?

ហិរញ្ញប្បទានភេរវកម្ម

👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា ការផ្ដល់ ឬការប្រមូលដោយចេតនានូវសេវាហិរញ្ញវត្ថុ ឬសេវាផ្សេងទៀត ក្នុងបំណងប្រើប្រាស់សេវានេះ ឬដោយដឹងថាមូលនិធិនេះនឹងត្រូវបាន ឬអាចប្រើទាំងមូល ឬមួយផ្នែកសម្រាប់គាំទ្រភេរវកម្ម សកម្មភាពរបស់ភេរវករ ឬអង្គការចាត់តាំងរបស់ភេរវកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញប្បទានផ្ទាល់» មានន័យដូចម្ដេច ?

ហិរញ្ញប្បទានផ្ទាល់

មានន័យថា ការផ្តល់ធនធានហិរញ្ញវត្ថុអ្នកផ្តល់ទៅអ្នកទទួលដោយមិនចាំបាច់ឆ្លងកាត់អន្តរការីហិរញ្ញវត្ថុុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញប្បទាន» មានន័យដូចម្ដេច ?

ហិរញ្ញប្បទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការផ្តល់ដើមប្រាក់ ឱ្យយកទៅប្រកបការរកស៊ីដើម្បីបានកំរៃ។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

                      ការផ្តល់ហិរញ្ញវត្ថុ ការឱ្យខ្ចី ការផ្តល់ប្រាក់ ការផ្តល់ទុន ឬការផ្តល់ឱ្យនូវធនធានសម្រាប់ទ្រទ្រង់ដំណើរការអនុវត្តគម្រោងធុរកិច្ចណាមួយ។ ដំណើរនៃការធ្វើហិរញ្ញប្បទាន គឺជាប់ពាក់ព័ន្ធទាំងអ្នកផ្តល់ និងអ្នកទទួល ឬអ្នកសុំខ្ចី។ ដូច្នេះក្នុងការអនុវត្តជាក់ស្តែងពាក្យ<<ហិរញ្ញប្បទាន>>គឺសំដៅដល់ការផ្តល់ និងការទទួលប្រាក់ ឬមូលនិធិសម្រាប់គាំទ្រដំណើរការគម្រោងធុរកិច្ចអ្វីមួយ។ តាមទស្សនាទានទំនើបពាក្យ<<ហិរញ្ញប្បទាន>>មានពីរប្រភេទគឺ ហិរញ្ញប្បទានទ្រព្យម្ចាស់ និងហិរញ្ញប្បទានបំណុល (equity financing and debt financing)។ ហិរញ្ញប្បទានទ្រព្យម្ចាស់ គឺសំដៅដល់ការកៀរគរធនធានហិរញ្ញវត្ថុតាមរយៈការបោះផ្សាយ និងលក់នូវមូលបត្រទ្រព្យម្ចាស់ (equity securities)ដូចជា សន្លឹកហ៊ុនជាដើម។ ចំណែកឯហិរញ្ញប្បទានបំណុល គឺសំដៅដល់ការកៀរគរធនធានហិរញ្ញវត្ថុ តាមរយៈការបោះពុម្ពផ្សាយ និងលក់នូវមូលបត្របំណុល (debt securities) ដូចជា សញ្ញាបណ្ណ និងបណ្ណបំណុលដទៃទៀតនៅក្នុងទីផ្សារហិរញ្ញវត្ថុ ឬផ្សារទុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញបត្រ» មានន័យដូចម្ដេច ?

ហិរញ្ញបត្រ

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ផែនប្រាក់ចារិកអក្សរតាំងតំណែងយសសេនាបតីនូវព្រះភិក្ខុរាជាគណៈធំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញនិយុត្ត» មានន័យដូចម្ដេច ?

ហិរញ្ញនិយុត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នករកស៊ីខាងបណ្តាក់ដើមទុន ឬឱ្យគេខ្លីចង ការប្រាក់ចំនួនធំៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញធិការី» មានន័យដូចម្ដេច ?

ហិរញ្ញធិការី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តីរាជការជាអ្នកមានភារៈគិតគូរតែពីប្រាក់សម្រាប់រដ្ឋ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិរញ្ញ» មានន័យដូចម្ដេច ?

ហិរញ្

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) ប្រាក់ឬមាស, ប្រាក់មាសឬមាសប្រាក់( ទោះនៅជាសាច់ប្រាក់ឬសាច់មាសក្ដី ដែលរម្លាយសិតជារូបប្រាក់រូបមាសសម្រាប់ចាយក្ដី )
ឧទាហរណ៍៖ ទ្រព្យ ។

                        សព្ទទាំងពីរនេះខ្មែរប្រើសំដៅចំពោះតែ”ប្រាក់” ប៉ុណ្ណោះ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. —រ៉ាញ់-ញៈ ឬ—រ៉ាន់-យៈ, ដូចជា ហិរញ្ញការ ឬហិរណ្យ—ជាងប្រាក់ ( បើស្ត្រីជា—ការិកា ) ។ ហិរញ្ញគព្ភ ឬហិរណ្យគ័ភ៌ ( —គ័ប ឬ—គ័រ) ព្រះព្រហ្ម ។ ហិរញ្ញប័ដ, —បដ្ដ ឬ ហិរណ្យ—ដំបារឬបន្ទះប្រាក់; ដំបារប្រាក់ចារឹកនាមដែលព្រះរាជាទ្រង់ព្រះរាជទាន; ហិរញ្ញបត្រ ក្រដាសប្រាក់( ហៅ ធនបត្រ ក៏បាន ) ។ ហិរញ្ញភណ្ឌ គ្រឿងប្រាក់ ។ ហិរញ្ញម័យ ឬហិរណ្យ— ដែលធ្វើដោយប្រាក់, ដែលយកប្រាក់ធ្វើ
ឧទាហរណ៍៖ របស់ហិរញ្ញម័យ ។

                     ហិរញ្ញមូល ឬហិរណ្យ—ប្រាក់ជាតម្លៃ; ប្រាក់ដើម, ប្រាក់ដើមទុន ។ ហិរញ្ញវត្ថុ ឬហិរណ្យព័ស្ដុ( —ព័ស) ប្រាក់សម្រាប់ចាយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិម—» មានន័យដូចម្ដេច ?

ហិម—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ ហិមៈ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមៈ» មានន័យដូចម្ដេច ?

ហិមៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ហិម ) ទឹកសន្សើម ។ គុ. ត្រជាក់; រងា ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហិម អ. ថ. ហិ-មៈ ដូចជា ហិមករ អ្នកធ្វើឲ្យត្រជាក់ ( ព្រះចន្ទ្រ )។ ហិមគិរី ឬ—បព៌ត, —សេល ភ្នំហិមពាន្តឬភ្នំហិមាល័យ ។ ហិមទ្យោតិ ( ទ្យោត ) ឬ—ភានុ, —រង្សី, រស្មី អ្នកមានពន្លឺឬរស្មីត្រជាក់ ( ព្រះចន្ទ្រ ) ។ ហិមបាត ការធ្លាក់ចុះនៃទឹកសន្សើម។ ហិមបាតកាល ឬ—រដូវ, —សម័យ (—ប៉ា-តៈ—) រដូវរងា ។ ហិមវ័ន្តឬ—វា,—វាន្ត(—វាន) ទីឬប្រទេសមានទឹកសន្សើម : ព្រៃហិមវ័ន្ត, ភ្នំហិមវ័ន្ត ( ភ្នំហិមាល័យ ) ។ ហិមវន្តប្បទេសឬ—ប្រទេស ប្រទេសហិមពាន្តឬព្រៃហិមពាន្ត, ភ្នំហិមពាន្ត។ ហិមវាស ឬ—វេស លំនៅនៃទឹកសន្សើម គឺព្រៃហិមពាន្តឬព្រៃស្រោងធំៗទាំងពួង ។ល។ ហិមាគម ( —គំ; សំ. បា. < ហិម + អាគម “ជាទីមក” ) កាលឬសម័យជាទីមកនៃទឹកសន្សើម ( រដូវរងា )។ ហិមាទ្រិ (សំ. < ហិម + អទ្រិ “ភ្នំ” ) ភ្នំដែលស្រោបដោយទឹកសន្សើម ( ភ្នំហិមពាន្ត ) ។ ហិមានី ទឹកសន្សើមដែលធ្លាក់មកកក, ទឹកកក ។ ល ។
ទឹកសន្សើម ទឹកដែលហួតទៅជាផ្សែង ហើយត្រូវត្រជាក់កកជាសំណុំ រួចធ្លាក់ចុះពីអាកាសវេហាស៍មកដី។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ហិម ) ទឹកសន្សើម ។ គុ. ត្រជាក់; រងា ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហិម អ. ថ. ហិ-មៈ ដូចជា ហិមករ អ្នកធ្វើឲ្យត្រជាក់ ( ព្រះចន្ទ្រ )។ ហិមគិរី ឬ—បព៌ត, —សេល ភ្នំហិមពាន្តឬភ្នំហិមាល័យ ។ ហិមទ្យោតិ ( ទ្យោត ) ឬ—ភានុ, —រង្សី, រស្មី អ្នកមានពន្លឺឬរស្មីត្រជាក់ ( ព្រះចន្ទ្រ ) ។ ហិមបាត ការធ្លាក់ចុះនៃទឹកសន្សើម។ ហិមបាតកាល ឬ—រដូវ, —សម័យ (—ប៉ា-តៈ—) រដូវរងា ។ ហិមវ័ន្តឬ—វា,—វាន្ត(—វាន) ទីឬប្រទេសមានទឹកសន្សើម : ព្រៃហិមវ័ន្ត, ភ្នំហិមវ័ន្ត ( ភ្នំហិមាល័យ ) ។ ហិមវន្តប្បទេសឬ—ប្រទេស ប្រទេសហិមពាន្តឬព្រៃហិមពាន្ត, ភ្នំហិមពាន្ត។ ហិមវាស ឬ—វេស លំនៅនៃទឹកសន្សើម គឺព្រៃហិមពាន្តឬព្រៃស្រោងធំៗទាំងពួង ។ល។ ហិមាគម ( —គំ; សំ. បា. < ហិម + អាគម “ជាទីមក” ) កាលឬសម័យជាទីមកនៃទឹកសន្សើម ( រដូវរងា )។ ហិមាទ្រិ (សំ. < ហិម + អទ្រិ “ភ្នំ” ) ភ្នំដែលស្រោបដោយទឹកសន្សើម ( ភ្នំហិមពាន្ត ) ។ ហិមានី ទឹកសន្សើមដែលធ្លាក់មកកក, ទឹកកក ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមា—» មានន័យដូចម្ដេច ?

ហិមា—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ ហិមៈ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមាល័យ» មានន័យដូចម្ដេច ?

ហិមាល័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < ហិម “ទឹកសន្សើម” + អាលយ “លំនៅ” =លំនៅនៃទឹកសន្សើម ) ឈ្មោះដងភ្នំច្រើនសង្កាត់ជាប់តៗគ្នា រាំងព្រំដែនប្រទេសឥណ្ឌាពីទិសខាងកើតទៅទិសពាយ័ព្យ នៅក្នុងចន្លោះនៃក្បាលទន្លេព្រហ្មបុត្រនិងទន្លេឥណ្ឌុសឬស៊ិន្ទ( ក្នុងសម័យបុរាណហៅ ភ្នំហិមវ័ត ឬ ភ្នំហិមវ័ន្ត, ខ្មែរច្រើនហៅ ភ្នំហិមពាន្ត ឬ ហេមពាន្ត ) ពួកអ្នកភូមិសាស្ត្របានពិនិត្យមើលដោយគ្រឿងវាស់ សម័យបច្ចុប្បន្នឃើញបណ្ដោយដងភ្នំនេះ ២.២៥០ គីឡូម៉ែត្រ, ត្រង់កំពូលដែលខ្ពស់ៗជាងគេខ្លះមានកម្ពស់ ៨. ៨៦០ ម៉ែត្រ, ខ្លះខ្ពស់ ៨.៥៨១ ម៉ែត្រ, ខ្លះខ្ពស់ ៨.៥៨០ ម៉ែត្រ; កំពូលក្រៅពីនេះក៏សុទ្ធសឹងតែខ្ពស់ៗត្រដឹមត្រដែតចុះតាមលំដាប់ៗគ្នា, ជាដងភ្នំមានឈ្មោះលេចឮប្រាកដពេញសកលលោក . . . ( ម. ព. ហិមៈ និង ហិមពាន្ត ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមាលយា» មានន័យដូចម្ដេច ?

ហិមាលយា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ហិមាល័យ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមានីសេត» មានន័យដូចម្ដេច ?

ហិមានីសេត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹកសន្សើមដែលធ្លាក់ជ្រុះចាកអាកាស ហើយទៅជាកកដោយត្រូវត្រជាក់ខ្លាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមានី» មានន័យដូចម្ដេច ?

ហិមានី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទឹក​សន្សើម​ដែល​ធ្លាក់​មក​កក ទឹក​កក ។ល។
ការធ្លាក់ចុះនៃអាកាស មកនៅក្រោមកម្រិតសូន្យ ដែលញ៉ាំងទឹកបឹងនឹងស្ទឹងទន្លេឱ្យកករឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមាទ្រិ» មានន័យដូចម្ដេច ?

ហិមាទ្រិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. < ហិម + អទ្រិ “ភ្នំ” ) ភ្នំដែលស្រោបដោយទឹកសន្សើម ( ភ្នំហិមពាន្ត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមាគម» មានន័យដូចម្ដេច ?

ហិមាគម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. < ហិម + អាគម “ជាទីមក” ) កាលឬសម័យជាទីមកនៃទឹកសន្សើម ( រដូវរងា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមវ័ន្ត ឬ –វា –វាន្ត –វាន» មានន័យដូចម្ដេច ?

ហិមវ័ន្ត ឬ –វា –វាន្ត –វាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​ឬ​ប្រទេស​មាន​ទឹក​សន្សើម។
ឧទាហរណ៍៖ ព្រៃ​ហិមវ័ន្ត ភ្នំ​ហិមវ័ន្ត ភ្នំ​ហិមាល័យ។

តើពាក្យ «ហិមវ័ត» មានន័យដូចម្ដេច ?

ហិមវ័ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្នំហិមពាន្ត : ភ្នំហិមវ័ត ( ព. កា. ) : ហិមវ័ត-ហិមវ័ន្ត- និងហេមវា មានន័យដូចគ្នាតែមួយបែប ជាវេវចនៈសម្រាប់អែប អែបនែបលែបខាយជាជើងកាព្យ ។ ជួនប្រើជាពាក្យហេមពាន្ត ឲ្យមានសម្ផស្សស្រស់មិនសាប កវីប្រើតាមលំអានកាព្យ កំណាព្យសម្បូរណ៍សម្ដីប្រើ ។ នាមទេវតាជាបិតានៃនាងឧមា; ព្រោះហេតុនេះបានជានាងឧមាមាននាមផ្សេងទៀតថា ហេមវតី ឬហែមវតី “ធីតា ឬបុត្រីនៃហិមវ័ត” ( តាមលទ្ធិព្រាហ្មណ៍ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ហិមវត៑; បា. ហិមវន្តុ > ហិមវន្ត ) ដែលមានទឹកសន្សើម ( ម. ព. ហិមៈផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមវាស ឬ –វេស» មានន័យដូចម្ដេច ?

ហិមវាស ឬ –វេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំនៅ​នៃ​ទឹក​សន្សើម គឺ​ព្រៃ​ហិមពាន្ត​ឬ​ព្រៃ​ស្រោង​ធំ​ៗ​ទាំងពួង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមវន្តប្បទេស ឬ –ប្រទេស» មានន័យដូចម្ដេច ?

ហិមវន្តប្បទេស ឬ –ប្រទេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស​ហិមពាន្ត ​ឬ​ព្រៃ​ហិមពាន្ត ភ្នំ​ហិមពាន្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមពាន្ដ» មានន័យដូចម្ដេច ?

ហិមពាន្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ហិមវន្តុ “មានទឹកសន្សើម” > ហិមវន្ត; ខ្មែរប្រើ វ > ព, ព > ពា) ប្រទេសឬភ្នំមានទឹកសន្សើម
ឧទាហរណ៍៖ ព្រៃហិមពាន្ត, ភ្នំហិមពាន្ត ( ម. ព. ហិម: ផង ) ។ ខ្មែរប្រើក្លាយជា ហេមពាន្ត ក៏មាន, ប្រើក្លាយឃ្លាតទៅទៀតជា ហេម្បូពាន្ត ក៏មាន, ព. កា. ប្រើជា ហិមវ័ត, ហេមវ័ត, ហិមវ័ន្ត ហេមវ័ន្ត, ហេមវា ក៏មាន; សម័យសព្វថ្ងៃនេះលេចឮឈ្មោះក្នុងសកលលោកថា ហិមាល័យ ឬហិមាលយា ( ម. ព. នេះទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមបាត​កាល ឬ –រដូវ–សម័យ» មានន័យដូចម្ដេច ?

ហិមបាត​កាល ឬ –រដូវ–សម័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រដូវ​រងា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមបាត» មានន័យដូចម្ដេច ?

ហិមបាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ធ្លាក់​ចុះ​នៃ​ទឹក​សន្សើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមទ្យោតិ ទ្យោត ឬ –ភានុ –រង្សី–រស្មី» មានន័យដូចម្ដេច ?

ហិមទ្យោតិ ទ្យោត ឬ –ភានុ –រង្សី–រស្មី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​មាន​ពន្លឺ​ ឬ​រស្មី​ត្រជាក់ ព្រះ​ចន្រ្ទ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិមគិរី ឬ–បព៌ត–សេល» មានន័យដូចម្ដេច ?

ហិមគិរី ឬ–បព៌ត–សេល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្នំ​ហិមពាន្ត​ឬ​ភ្នំ​ហិមាល័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិបទូត» មានន័យដូចម្ដេច ?

ហិបទូត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារព័នភណ្ឌិកា (បង្វិច ឬកញ្ចប់) ដែលផ្ញើឆ្ពោះទៅស្ថានទូតនៅបរទេសនីមួយៗ ហើយដែលក្រុមគយពុំអាចបើក ឬរើពិនិត្យបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិបឆ្នោត» មានន័យដូចម្ដេច ?

ហិបឆ្នោត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រអប់មានចាក់សោ ចោះប្រហោងកណ្តាលសម្រាប់អ្នកបោះឆ្នោតស៊កសន្លឹកឆ្នោត ក្នុងការជ្រើសតាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិប» មានន័យដូចម្ដេច ?

ហិប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ហឹប) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិនហុន» មានន័យដូចម្ដេច ?

ហិនហុន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហេ៏ន អ. ថ. ហិ៎ន “ឃើញ”+ ហន អ.ថ. ហុ៎ន “ផ្លូវ; ទិស; គ្រា; ដង” ) ការឃើញផ្លូវឃើញទំនង; ការស្គាល់ទិសទី; ការស្គាល់ខុសត្រូវ រាក់ជ្រៅ ខ្ពស់ទាប; ដាស់ដែរ
ឧទាហរណ៍៖ វា​នៅ​ក្មេង​ណាស់​មិន​ទាន់​ដឹង​ហិន​ហុន​អ្វី​ទេ កុំ​ប្រកាន់​ទោស​វា ! (ព. សា.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិន» មានន័យដូចម្ដេច ?

ហិន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. ហីន គុ. “ថយថោក,ថោកទាប, ទន់ទាប” ) វិនាស, សាបសូន្យ, លាញ, លិចលង់​ ។
ឧទាហរណ៍៖ ហិន​ទ្រព្យ ហិន​ខ្លួន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ថោក, ថោកទាប, ថយថោក ។
ឧទាហរណ៍៖ ហិនលក្ខណ៍ ឬ—លក្សណ៍ ដែលមានលក្ខណ៍ថោក, ខាតលក្ខណ៍ៈ មនុស្សហិនលក្ខណ៍ ( ម. ព. ហីនលក្ខណ៍ ឬ—លក្សណ៍ ទៀតផង ) ។ ហិនហៃ ដែលថយថោកផងហៃខាងខូចផង, ដែលវិនាសឬថយថោកជានិច្ច : មនុស្សហិនហៃ, មារយាទហិនហៃ ។ ហិនហោច ហិនផងហោចផង ឬហិននាំឲ្យហោច; នាំឲ្យសាបសូន្យ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិត—» មានន័យដូចម្ដេច ?

ហិត—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ក្នុង ព. ហិត ន.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិត​មិត្រ ឬ –វាទី» មានន័យដូចម្ដេច ?

ហិត​មិត្រ ឬ –វាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ពេញ​ចិត្ត​និយាយ​តែ​អំពី​ការ​មាន​ផល​ប្រយោជន៍ បើ​ស្រ្តី​ជា ហិត​វាទិនី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិត​ពាក្យ ឬ –វាចា» មានន័យដូចម្ដេច ?

ហិត​ពាក្យ ឬ –វាចា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្តី​មាន​ផល​ប្រយោជន៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិត​ករ ឬ ការកៈ –ការី –ក្រឹត» មានន័យដូចម្ដេច ?

ហិត​ករ ឬ ការកៈ –ការី –ក្រឹត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ធ្វើ​ផល​ប្រយោជន៍​ឲ្យ អ្នក​ទំនុក​បម្រុង​ឬ​ផ្ចុង​ផ្តើម​ បើ​ស្រ្តី​ជា ហិត​ការិកា –ការិនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិតេ—» មានន័យដូចម្ដេច ?

ហិតេ—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ហិតា— ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិតេសី» មានន័យដូចម្ដេច ?

ហិតេសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បា. ហិត ឯសី អ្នក​ស្វែង អ្នក​ត្រូវ​ការ សំ. ហិតៃឞិន៑ ហិត + ឯឞិន៑ អ្នក​ស្វែង​រក​ឬ​អ្នក​ត្រូវ​ការ​ផល​ប្រយោជន៍ បើ​ស្រ្តី​ជា ហិតេសិនី។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិតូបត្ថម្ភកៈ» មានន័យដូចម្ដេច ?

ហិតូបត្ថម្ភកៈ

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ជនដែលច្បាប់ចាត់ឱ្យឃុំគ្រងទ្រព្យរបស់អនីតិជន ឬទ្រព្យរបស់ជនល្ងីល្ងើជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិតា—» មានន័យដូចម្ដេច ?

ហិតា—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ក្នុង ព. ហិត ន.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិតានុហិត​ប្រយោជន៍» មានន័យដូចម្ដេច ?

ហិតានុហិត​ប្រយោជន៍

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប្រយោជន៍​តូច​ធំ​ឬ​តិច​ច្រើន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិតានុពន្ធិន» មានន័យដូចម្ដេច ?

ហិតានុពន្ធិន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទាក់ទង​ដោយ​ផល​ប្រយោជន៍ ដែល​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍ ឬ​ឲ្យ​មាន​សេចក្ដី​សុខ​ក្សេមក្សាន្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិតរោគ» មានន័យដូចម្ដេច ?

ហិតរោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) រោគ​ហឺត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ហិតប្រណី» មានន័យដូចម្ដេច ?

ហិតប្រណី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) អ្នក​ស៊ើប​ឲ្យ​ដឹង​ការណ៍ អ្នក​ស៊ើប​ការណ៍ ។