Posted on Leave a comment

តើពាក្យ «អកព្រៃច្រើនពណ៌» មានន័យដូចម្ដេច ?

អកព្រៃច្រើនពណ៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៦១-៧៥ ស.ម.។ ពេញវ័យៈ ខ្នងសំបុរត្នោតខ្ចី ឆូតៗខ្មៅផ្នែកកពោះ អង្កន់រោមភ្លោ មានកំប៉ោយតូចមួយ។ មិនទាន់ពេញវ័យ មានពណ៌ខ្មៅ ។ ទីជំរកៈ ព្រៃស្រោង ព្រៃរបោះ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែងតែកំរ។ រដូវបន្ទពូជៈ ចាប់ពីខែ វិច្ឆិកា ដល់ឧសភា ពងមានចំនួនមួយគត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកពស់ព្រៃ» មានន័យដូចម្ដេច ?

អកពស់ព្រៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៥៦-៧៤ ស.ម.។ ស្លាបពណ៌ត្នោតក្រម៉ៅ ពេលហើយមានឆ្នូតគែមក្រោមនៃស្លាបពណ៌ខ្មៅ បន្ទាប់មកពណ៌ស ដងខ្លួនមានអុជៗសពាសពេញ និងមានកំប៉ោយក្រាស់មានឆ្នូតទទឹងខ្មៅធំចុងកន្ទុយ។ ទីជំរកៈ ព្រៃស្រោង ព្រៃល្បោះ និងដំណុះព្រៃក្មេង ព្រៃជាំ។ ជីវសាស្ត្រៈ ស៊ីពស់ជាអាហារ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។រដូវបន្តពូជៈ ចាប់ពី មករា ដល់ខែតុលា ពងចំនួន១។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកប្បិយ» មានន័យដូចម្ដេច ?

អកប្បិយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អកប្បិយ; សំ. អកល្បិយ ) ដែលមិនគួរ, មិនត្រូវទំនង, មិនសមដល់ការ; ដែលមានបញ្ញត្តិហាម : របស់អកប្បិយៈ ។ ព. ផ្ទ. កប្បិយ ឬ —យៈ ។ អកប្បិយបរិក្ខារ បរិក្ខារដែលមិនគួរប្រើប្រាស់; បរិក្ខារដែលមានពុទ្ធប្បញ្ញត្តិហាមមិនឲ្យបព្វជិតពុទ្ធសាសនិកប្រើប្រាស់ ។ អកប្បិយភណ្ឌ របស់ជាអកប្បិយៈ ។ អកប្បិយភោជន ភោជនដែលមិនគួរបរិភោគ ។ អកប្បិយមំសៈ ឬ —មំសំ ( —ម៉័ង-សៈ ឬ —ម៉័ង-ស័ង ) សាច់ដែលមិនគួរបរិភោគ ( យ៉ាងដូចសាច់ដំរី, សេះ, ពស់, ខ្លាជាដើម ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ហាមមិនឲ្យបព្វជិតឆាន់ ) ។ អកប្បិយវត្ថុ វត្ថុជាអកប្បិយៈ គឺអ្វីៗដែលមានបញ្ញត្តិហាមមិនឲ្យប្រើប្រាស់ឬមិនឲ្យបរិភោគ ។ អកប្បិយវោហារ សម្ដីដែលមិនគួរនិយាយ; សម្ដីដែលសមណៈមិនត្រូវនិយាយ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកនិដ្ឋ» មានន័យដូចម្ដេច ?

អកនិដ្ឋ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អកនិឞ្ធ ) ឈ្មោះឋានសុទ្ធាវាសជាន់ទី ៥។
ឧទាហរណ៍៖ ឋានអកនិដ្ឋ; ហៅ អកនិដ្ឋា ក៏បាន ( ម. ព. សុទ្ធាវាស ក្នុងពាក្យ សុទ្ធ ទៀតផង ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈកៈនិត-ឋៈ, ដូចជា អកនិដ្ឋព្រហ្ម ព្រហ្មក្នុងឋានអកនិដ្ឋ ។ អកនិដ្ឋភព ភពឬឋានអកនិដ្ឋ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកត្រីធំ» មានន័យដូចម្ដេច ?

អកត្រីធំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៧៦-៨៤ ស.ម.។ ពេញវ័យៈ មានរូបរាងស្រដៀងអកត្រីក្បាលប្រផេះដែរតែមាឌធំជាង សំបុរត្នោតចាស់ ក្បាលប្រផេះ គល់កន្ទុយអង្កន់សធំ និងចុងកន្ទុយពណ៌ខ្មៅ។ មិនទាន់ពេញវ័យៈ ក្បាល ដើមទ្រូងពណ៌ប្រផេះក្រម៉ៅ កន្ទុយខ្មៅ ក្រោមស្លាបមានឆ្នូតសកណ្តាលស្លាប និងដោះមួយដុំនៅស្លាបទី១។ គែមស្លាបផ្នែកក្រោមពណ៌ត្នោត។ ទីជំរកៈ ទំនាបលិចទឹក បឹងធំៗ និងទន្លេ។ របាយៈ ជាប្រភេទ ខ្ចាត់ព្រាត់ ជូបប្រទះតែម្តងគត់ និងជាសត្វកម្រ។ រដូវបន្តពូជៈ ខែតុលា ដល់កុម្ភៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកត្រីតូច» មានន័យដូចម្ដេច ?

អកត្រីតូច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៥១-៦៨ ស.ម.។ ពេញវ័យៈ ស្រដៀងអកត្រីក្បាលប្រផេះដែរ តែមាឌតូចជាង ដែលមានពណ៌ប្រផេះស្រាលផ្នែកខ្នង និងកន្ទុយប្រផេះជាំ ក្រោមស្លាបពណ៌ខ្មៅអាចបង្ហាញនូវដៅសមួយដុំចុងស្លាបសងខាងកន្ទុយអង្កន់ខ្មៅខាងចុង។ មិនទាន់ពេញវ័យៈ ដងខ្លួនពណ៌ពព្លាក់ ក្រោមស្លាបពណ៌ស។ ទីជំរកៈ តាមស្ទឹង អូរធំៗក្នុងព្រៃ។ របាយៈ វត្តមានពេញមួយឆ្នាំ កំណត់ត្រាចុងក្រោយនៅភាគនិរតី និងភាគឦសាននៃប្រទេស។ រដូវបន្តពូជៈ ខែមករា ដល់មេសា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកត្រីក្បាលប្រផេះ» មានន័យដូចម្ដេច ?

អកត្រីក្បាលប្រផេះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៦៩-៧៤ ស.ម.។ មាឌធំ កវែងជាងអកដទៃ ក្បាលប្រផេះ សំបុរត្នោតចាស់ ចុងកន្ទុយខ្មៅ ពោះ និងកន្ទុយស ដើមទ្រូងពណ៌ឈាមជ្រូក ស្លាបក្រោមពណ៌ខ្មៅ។ ទីជំរកៈ ត្រពាំង ព្រៃលិចទឹក ទន្លេធំៗ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ជាប្រភេទកម្រ។ រដូវបន្តពូជៈ ខែវិច្ឆិកា ដល់មិនា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកតវេទី» មានន័យដូចម្ដេច ?

អកតវេទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អក្ឫតវេទិន៑ ) អ្នកដែលមិនតបឬមិនគិតនឹងតបឧបការគុណគេ; បើស្ត្រីជា អកតវេទិនី ។ ព. ផ្ទ. កតវេទី , កតវេទិនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកតវេទិតា» មានន័យដូចម្ដេច ?

អកតវេទិតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ភាវៈនៃបុគ្គលអ្នកមិនតបគុណឬមិនគិតនឹងតបឧបការគុណគេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកតញ្ញូ» មានន័យដូចម្ដេច ?

អកតញ្ញូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា., សំ. អក្ឬតជ្ញ ) អ្នកមិនដឹងឧបការគុណដែលគេបានធ្វើហើយ ( ចំពោះខ្លួន ) ។ ប្រើជា គុ. ក៏បាន : មនុស្សអកតញ្ញូ, ចិត្តអកតញ្ញូ ( ប្រើបានទាំងបុរសទាំងស្ត្រី ) ។ ព. កា. ថា : អកតញ្ញូ ព្រះពុទ្ធជាគ្រូ ទ្រង់ត្រាស់ប្រាប់ថា ទោះលើកផែនដី ទាំងមូលឲ្យវា ពុំស្កប់ចិន្ដា នៅតែរករឿង ។ ឬមួយបែបទៀតថា : អកតញ្ញូ បំភ្លេចគុណូ-បការៈចោល ទោះអ្នកផ្គត់ផ្គង់ មានគុណជាគោល វាតែងតែថ្កោលទោសជានិរន្តរ៍ ។ ព្រះពុទ្ធត្រាស់ថា ទោះលើកពសុធា ឲ្យវាគ្រប់គ្រាន់ វាឥតត្រេកអរ នៅតែបំភ័ន្ត បង្អាប់បង្អន់ បំភ្លេចគុណគាប់ ។ ព. ផ្ទ. កតញ្ញូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកតញ្ញុតា» មានន័យដូចម្ដេច ?

អកតញ្ញុតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ភាវៈ, ភាពឬដំណើរ ជាអ្នកមិនដឹងឧបការគុណដែលគេបានធ្វើហើយ ( ចំពោះខ្លួន ) ។ ព. ផ្ទ. កតញ្ញុតា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកខ្មៅដីសើម» មានន័យដូចម្ដេច ?

អកខ្មៅដីសើម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៦៥-៧២ ស.ម.។ បណ្តោយខ្លួនធំ សំបុរត្នោតចាស់ បណ្តោយស្លាបខ្លី ចំពុះតូច កន្ទុយមូលរាងអក្ស U មានដៅសនៅគល់ស្លាបទី១ សងខាង។ មិនទានពេញវ័យៈ ផ្នែកខ្នងមានពណ៌សពពាល។ ទីជំរកៈ ទំនាបលិចទឹក បឹង ទន្លេ តំបន់វាលលំហ។ របាយៈ ជាប្រភេទឆ្លងកាត់ មានដោយកំរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក» មានន័យដូចម្ដេច ?

អក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អកប្រអួល , អកអំបុក , អកថ្នាំផង់។
ឧទាហរណ៍៖ អកប្រអួល , អកអំបុក , អកថ្នាំផង់។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អជ្ឈុបាតកសត្តមួយប្រភេទ សម្បុរខ្លួនខ្មៅស្រអាប់ មាឌធំកន្តុលបន្តិចជាងកុកខ្មៅ, ឆាបចាប់មច្ឆជាតិជាចំណី; កាលណាព្រាត់គូឬព្រាត់កូន ស្រែកយំគ្រលួចសង្រេងសង្រៃហើរឆ្វៀលឆ្វាត់ខ្ពស់ៗ ទាបៗ ប្រះប្រាណ គួរឲ្យស្រងេះស្រងោចអាណោចអាធម្ម ( ហៅ អក តាមសូរវាយំ ) ។ គេតែងនិយាយប្រៀបថា កើតទុក្ខធំយំបោកខ្លួន ឬយំប្រះប្រាណដូចជាអក ។ ( ព. កា. ) : សត្វអកជាសត្វមានចិត្តស្មោះ អាឡោះអាល័យហួសទំនង នៅពេលដែលព្រាត់បាត់គូគ្រង ទោះព្រាត់រំលងកាលយូរថ្ងៃ ។ ស្រែកយំរង្គំមិនសូវស្រាក ក្រៀមក្រំលំបាកពន់ពេកក្រៃ ជួនកាលបោកខ្លួនឲ្យក្សិណក្ស័យ សង្រេងសង្រៃដល់ស្គាំងស្គម ។ មនុស្សខ្លះកើតទុក្ខដូចជាអក ច្រើនខកខូចចិត្តដល់ខ្លួនទ្រម ទោះគេពន្យល់ក៏ពុំព្រម រញមត្រាតែមានជំងឺ ។ ( មើលក្នុងពាក្យ អករ៍ និង ឧកញ៉ា , ឧកហ្លួង ) ។

                      ប្រដាប់ធ្វើដោយលោហជាតិផ្សេងៗឬធ្វើដោយប្រាក់, មាសជាដើម មានរាងច្រឡោឬមានសណ្ឋានដូចបំពង់តូច មានមេមានគម្រប សម្រាប់ដាក់កំបោរបៀកម្លូ
ឧទាហរណ៍៖ កំបោរកន្លះអក, អកកំបោរលង់ហិន, អកកំបោរប្រាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ !» មានន័យដូចម្ដេច ?

អ !

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរលាន់មាត់ដោយបញ្ជាក់សេចក្ដី ឬ ដោយបាត់ងឿងឆ្ងល់ជាដើម។
ឧទាហរណ៍៖ អ ! ដូច្នោះទេឬ ? អ៎ ! ឯណោះទេហៈ ? អ៎ ! អញ្ជើញមក !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អ» មានន័យដូចម្ដេច ?

មានន័យថា សម្រាប់ភាសាសំស្រ្កឹតនិងបាលីប្រើអក្សរនេះជាស្រៈ អានថា អៈ ជាគូគ្នានឹងស្រៈ អា ( អ អា មួយគូនេះហៅ អវណ្ណៈ ) ជាកណ្ឋជៈ មានសំឡេងកើតក្នុងក ។ សម្រាប់ភាសាខ្មែរ ប្រើជាស្រៈក៏មាន ជាព្យញ្ជនៈសំឡេងស្រៈក៏មាន ( ម. ព. ស្រៈ និង ព្យញ្ជនៈ ផង ) ។ តាមរបៀបរៀងព្យញ្ជនៈ ៣៣ តួ, បុរាណផ្សំជាមួយនឹងនិគ្គហិត ( ៰ ) ជា អំ ( ដើម្បីឲ្យឮសំឡេងថា អ័ង ) រៀងខាងចុងបំផុត ជាព្យញ្ជនៈទី ៣៣ ( ជាទី ៨ ក្នុងសេសវគ្គឬអវគ្គ ), បើប្រើ ឝឞ ផង តែមិនប្រើ ឡ ផងទេ អំ ជាព្យញ្ជនៈ ទី ៣៤ ( ជាទី ៩ ក្នុងសេសវគ្គ ), បើប្រើ ឡ ផង ចាត់ជាព្យញ្ជនៈ ទី ៣៥ ( ជាទី ១០ ក្នុងសេសវគ្គ ) ។ សម្រាប់ភាសាខ្មែរ, ( ប្រើដាក់ត្រីសព្ទ ( ៊ ) នេះពីលើឲ្យមានសំឡេងជា អ៊ ក៏បាន, ប៉ុន្តែបើផ្សំជាមួយនឹងស្រៈ ិ ី ឹ ឺ ើ អាចប្រើជា អ៊ិ អ៊ី អ៊ឹ អ៊ឺ អ៊ើ ក៏បានដូច ស៊ និង ហ៊ ដែរ ។ ប្រើផ្សំពីលើ ហ ឲ្យមានសំឡេងជា អ្ហ អ្ហ៊ ក៏បានដូចជា នៃអ្ហឺ, អាអ្ហែង, ទេអ្ហ៊ៃ ជាដើម ។ ប្រើផ្សំលើ ង ជា អ្ង ក៏បាន ចំពោះពាក្យ អ្ងែង ( ហងឯង )។ល។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. អ្ច អ. ថ. អ “បបុស” ) ឈ្មោះប៉ីមួយប្រភេទធ្វើដោយដើមបបុសទាំងតួទាំងអណ្ដាត ឬយកដើមបបុសធ្វើតែអណ្ដាត ឯតួធ្វើដោយដើមពកជាដើម : ផ្លុំប៉ីអ ។ តាមដោយធ្លាប់បានសង្កេតរូបគំនូរនៅជញ្ជាំងឧបោសថាគារ គឺវិហារនៅខែត្រក្រៅក្នុងប្រទេសសៀម ដែលជាងសៀមគូរក្នុងសម័យបុរាណព្រេងនាយ ឃើញមានរូបអ្នកភ្លេងលេងភ្លេងខ្មែរ មានអ្នកផ្លុំ ប៉ីបបុស , ប្រហែលជាសៀមហៅថា ប៉ីអ ខ្មែរក៏ហៅតាមសៀមដែរទៅទេដឹង ? ( គួរហៅ ប៉ីបបុស តាមខ្មែរវិញ )។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( សំ. បា. ) ពាក្យបដិសេធ ( ផ្លាស់មកពី ន គឺ ន > អ ) សម្រាប់ភាសាសំស្រ្កឹតនិងបាលីមានសេចក្ដីថា ” មិន, មិនមែន, ពុំ, ឥត ” សម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដួចជា អកតញ្ញូ ( < ន > អ + កតញ្ញូ ) ” អ្នកមិនដឹងឧបការគុណដែលគេបានធ្វើហើយ ( ចំពោះខ្លួន ) “; អភ័ព្វ ( < ន > អ + ភព្វ ) “ដែលមិនគួរ ( ដល់ការ )”; អសុភ ( < ន > អ + សុភ ) “ដែលមិនល្អ” ជាដើម ។ បើសព្ទដែលរៀង អ ភ្ជាប់ជាមួយនោះមានស្រៈនៅខាងដើម ត្រូវផ្លាស់ ន ឬ អ ជា អន៑, ដូចជា អនន្ត ( < ន ឬ អ > អន៑ + អន្ត ) ” ដែលឥតទីបំផុត “; អនាគត ( < ន ឬ អ > អន៑ + អាគត ) “ដែលមិនទាន់មកដល់ ( ដែលនៅឯមុខ )”; អនេក ( < ន ឬ អ > អន៑ + ឯក ) “ដែលមិនមែនតែមួយ ( ច្រើន )” ជាដើម ( មើលពាក្យដែលមាន អ ឬ អន៑ នៅខាងដើមតាមលំដាប់អក្សររៀងទៅ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡះៗ» មានន័យដូចម្ដេច ?

ឡះៗ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ឡះ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ឡះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡះ» មានន័យដូចម្ដេច ?

ឡះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រហើតរហាំង សស្លើតសស្លក់; តះ​ចុះ​តះ​ឡើង។
ឧទាហរណ៍៖ ដើរ​ឡះ​ចុះ​ឡះ​ឡើង, ដើរ​ឡះ​ៗ ទាំង​ថ្ងៃ​ត្រង់; ដំណើរ​ឡះ​ៗ ។ ឡះ​ៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រហើតរហាំង សស្លើតសស្លក់; តះ​ចុះ​តះ​ឡើង។
ឧទាហរណ៍៖ ដើរ​ឡះ​ចុះ​ឡះ​ឡើង ដើរ​ឡះ​ៗ ទាំង​ថ្ងៃ​ត្រង់; ដំណើរ​ឡះ​ៗ ។ ឡះ​ៗ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡៅតេង» មានន័យដូចម្ដេច ?

ឡៅតេង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ថ្នាក់​ខាង​លើ ជាន់​ខាង​លើ (នៃ​គ្រឹហា)
ឧទាហរណ៍៖ នៅលើឡៅតេង, ដាក់ទំនិញលើឡៅតេង ។

                     ចិនកើតនៅស្រុកអាយប្រើកាត់ខ្លីត្រឹមតែ ឡៅ ក៏មាន ។
ឧទាហរណ៍៖ ​ដាក់អីវ៉ាន់លើឡៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡៅ» មានន័យដូចម្ដេច ?

ឡៅ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចិតវៀលជុំវិញយកសំបកក្រៅចេញទុកឲ្យនៅសំបកខាងក្នុងជមរំលីងឲ្យស្អាត
ឧទាហរណ៍៖ ឡៅដូងខ្ចី, ឡៅត្នោតខ្ចី ។

                      ចិតវៀលក្រឡឹងឲ្យស្អាត
ឧទាហរណ៍៖ ឡៅអំពៅ ។

                     កោរសក់ពីខាងជុំវិញ ទុកឲ្យនៅតែកំប៉ោយកណ្ដាល
ឧទាហរណ៍៖ ឡៅសក់, កោរឡៅ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ស. ល់ៅ អ.ថ. ល៉ាវ់ កិ. ” និយាយរាប់រៀបរឿងរ៉ាវប្រាប់, ថ្លែងរឿងរ៉ាវឲ្យអ្នកដទៃស្ដាប់, និយាយតំណាលរឿងរ៉ាវប្រាប់; សូត្ររៀន, ទន្ទេញ” ) ដែលស្រែកហៅឮច្បាស់ឆ្ពោះត្រង់ក្នុងទីមើលគ្នាឃើញ ឬដែលនិយាយឮខ្លាំងៗ ច្បាស់ៗ
ឧទាហរណ៍៖ ស្រែកហៅឡៅ, និយាយឡៅៗ ។

                     ( មើលក្នុងពាក្យ ឡៅតេង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡោម» មានន័យដូចម្ដេច ?

ឡោម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ល្ចម អ. ថ. ល៉ម់ ) ព័ទ្ធឬចោមជុំវិញ, ចោមព័ទ្ធជុំវិញ
ឧទាហរណ៍៖ ឡោមជុំជិត, កងទ័ពឡោមបន្ទាយបច្ចាមិត្ត។

                      ( ព. កា. )
ឧទាហរណ៍៖ មេទ័ពឈ្លាសស្ទាត់ សត្រូវឡោមព័ទ្ធ ក៏ឥតភ្លាំងភ្លឹក មិនស្លុតមិនស្លន់ មិនភ័ន្តវរវឹក ពួកខ្មាំងសន្ធឹក ក៏វាយតបាន។ ជាមេជំនាញ ឈរបង់ជំទាញ នាំពលឲ្យហ៊ាន ទប់ទ័ពសត្រូវ អស់ផ្លូវរុករាន ពុំអាចទន្រ្ទាន រុកចូលមកទៀត។ ប្រើជា ល៉ោម ក៏បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡោក» មានន័យដូចម្ដេច ?

ឡោក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. ទ.) ហោក​រលុង។
ឧទាហរណ៍៖ ម៉ាស៊ីន​រថយន្ត​ឡោក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡោ» មានន័យដូចម្ដេច ?

ឡោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ល់ោ អ. ថ. ល៉ូ ) ឈ្មោះព្រែសូត្រមួយប្រភេទ សាច់រហោកៗធ្វើមកពីប្រទេសចិន
ឧទាហរណ៍៖ ព្រែ​ឡោ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡែៗ» មានន័យដូចម្ដេច ?

ឡែៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ស្រែក​តឹង​បំពង់​ក​ឮ​ស្អា​ខ្លាំង ។
ឧទាហរណ៍៖ ស្រែក​ឡែ​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡែឡប់» មានន័យដូចម្ដេច ?

ឡែឡប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លីលាប់
ឧទាហរណ៍៖ សត្វទាំងឡាយតែងឡែឡប់កើតស្លាប់ ឥតឈប់ឥតស្រាក ( ព. បុ. ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្រែកឬនិយាយក្អេងក្អាងខ្លាំងៗនាំឲ្យឡប់; ដែលវិលវល់ត្រឡប់ត្រឡិននាំឲ្យឡប់គំនិត
ឧទាហរណ៍៖ សម្ដីឡែឡប់; និយាយឡែឡប់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្រែកឬនិយាយក្អេងក្អាងខ្លាំងៗនាំឲ្យឡប់; ដែលវិលវល់ត្រឡប់ត្រឡិននាំឲ្យឡប់គំនិត
ឧទាហរណ៍៖ សម្ដីឡែឡប់; និយាយឡែឡប់ ។

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឡែរៗរឿយៗនាំឲ្យឡប់, រឡែរឡប់ ( ម. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡែឡ» មានន័យដូចម្ដេច ?

ឡែឡ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្អែងក្អាង​ខ្លាំង​ៗ​ឥត​ប្រយោជន៍​ឥត​គោរព​កោត​ក្រែង ។
ឧទាហរណ៍៖ សម្ដី​ឡែឡ; និយាយ​ឡែឡ ។ ឧ. សូរ​ឡែ​ៗ​ឡ​ៗ​រឿយ​ៗ សូរ​រឡែរឡ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ក្អែងក្អាង​ខ្លាំង​ៗ​ឥត​ប្រយោជន៍​ឥត​គោរព​កោត​ក្រែង ។
ឧទាហរណ៍៖ សម្ដី​ឡែឡ; និយាយ​ឡែឡ ។ ឧ. សូរ​ឡែ​ៗ​ឡ​ៗ​រឿយ​ៗ សូរ​រឡែរឡ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡែមៗ» មានន័យដូចម្ដេច ?

ឡែមៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​រស​ផ្អែម​បន្តិច​ៗ ផ្អែម​ឡម​ៗ ។
ឧទាហរណ៍៖ ផ្អែម​ឡែម​ៗ(ម. ប្រ. ច្រ. ប្រ. ឡម​ៗ ជាង) ។ ឧ. ពាក្យ​កូន​ក្មេង​និយាយ​បញ្ញែម​គ្នា​លេង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡែបឡប» មានន័យដូចម្ដេច ?

ឡែបឡប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អែប​អប ប្រចុប​ប្រចែង​អែប​អប​ឲ្យ​តែ​បាន​ស៊ី​បាន​ចាយ។
ឧទាហរណ៍៖ ឡែបឡប​ស៊ី ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ជា​អ្នក​អែបអប ។
ឧទាហរណ៍៖ មនុស្ស​ឡែបឡប។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដោយ​អែប​អប ។
ឧទាហរណ៍៖  រក​ស៊ី​ឡែបឡប ។ (ព. កា.) : រី​មនុស្ស​ឡែបឡប​ច្រើន​តែ​អែប​អប ពោល​ចាក់​បណ្ដោយ ប្រើ​ពាក្យ​ប្រចុប ត្រឡប់​មុខ​ក្រោយ កាល​បើ​គេ​ឲ្យ នេះ​នោះ​ដើរ​ចេញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡែក» មានន័យដូចម្ដេច ?

ឡែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែក ប៉ែក​ផ្សេង ប៉ែក​ទីទៃ ។
ឧទាហរណ៍៖ ដាក់​ដោយ​ឡែក ដាក់​ដោយ​ប៉ែក​ផ្សេង​ឬ​ដោយ​ខ្លួន​ផ្សេង ។ មួយ​ឡែក​ពី​ឡែក មួយ​ប៉ែក​ពីរ​ប៉ែក​ទីទៃ​ពី​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡេះឡះ» មានន័យដូចម្ដេច ?

ឡេះឡះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឡះ​ៗ​ក្រៃ​ពេក; ឡះ​ចុះ​ឡះ​ឡើង ឬ​ឡះ​ៗ​ទៅ​មក​ៗ។
ឧទាហរណ៍៖ បង្រះ​ឡេះឡះ ឈឺ​ឡេះឡះ ដំណើរ​ឡេះឡះ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឡះ​ៗ​ក្រៃ​ពេក; ឡះ​ចុះ​ឡះ​ឡើង ឬ​ឡះ​ៗ​ទៅ​មក​ៗ។
ឧទាហរណ៍៖ បង្រះ​ឡេះឡះ ឈឺ​ឡេះឡះ ដំណើរ​ឡេះឡះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡេះឡោះ» មានន័យដូចម្ដេច ?

ឡេះឡោះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​លាយ​ដោយ​ការ​លេង យក​ជា​ការ​មែន​ការ​ពិត​ពុំ​បាន, ដែល​រោយរាយ​ឬ​រាត់រាយ​ឥត​ប្រយោជន៍, ឥត​សព្ទ​ឥត​សារ។
ឧទាហរណ៍៖ សម្ដី​ឡេះឡោះ និយាយ​ឡេះឡោះ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​លាយ​ដោយ​ការ​លេង យក​ជា​ការ​មែន​ការ​ពិត​ពុំ​បាន ដែល​រោយរាយ​ឬ​រាត់រាយ​ឥត​ប្រយោជន៍ ឥត​សព្ទ​ឥត​សារ។
ឧទាហរណ៍៖ សម្ដី​ឡេះឡោះ និយាយ​ឡេះឡោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡេសូតូ» មានន័យដូចម្ដេច ?

ឡេសូតូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ឡេសូតូ, (រាជធានី/​រដ្ឋធានី): ម៉ាសេរុយ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡេវអាវ» មានន័យដូចម្ដេច ?

ឡេវអាវ

មានន័យថា (មើល​ក្នុង​ពាក្យ ងប់ ២ ន.) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស កំពស់ ៤-៥ ម ដុះក្នុងព្រៃល្បោះនៃទ្វីបអាស៊ីផ្នែកក្តៅ។ ត្រួយអាចធ្វើអន្លក់បរិភោគបាន។ គ្រូខ្មែរតែងយកដើមនេះ ធ្វើថ្នាំព្យាបាលឫសដូងបាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡេវឡៃ» មានន័យដូចម្ដេច ?

ឡេវឡៃ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ហ្លេវហ្លៃ អ. ថ. ហ្លេ៎វហ្លៃ៎ ) ដែលយកជាការពុំបាន; ផ្ដេសផ្ដាស; សាបរលាប, ឥតតម្លៃ
ឧទាហរណ៍៖ សម្ដីឡេវឡៃ, មនុស្សឡេវឡៃ ( ប្រើជា ហ្លេវហ្លៃ ក៏មាន; ម. ប្រ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡេវ» មានន័យដូចម្ដេច ?

ឡេវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំ​តូច​មូល​ក្រាស់​ឬ​មូល​សំប៉ែត មាន​រន្ធ​ឬ​ក៏​ក្រវិល សម្រាប់​ដាក់​ភ្ជាប់​នឹង​អាវ​ជាដើម ។
ឧទាហរណ៍៖  ឡេវ​អាវ ឡេវ​ខ្យង ឡេវ​ចាន ឡេវ​មាស ឡេវ​ប្រាក់ ពាក់​អាវ​ចំហ​ឡេវ ឡេវ​ក្ឌុម​ចីពរ ឬ ឡេវ​ក្ឌុម​សង្ឃាដី។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. លេវ អ. ថ. ល៉េវ “ថយថោក, ឥតតម្លៃ; មិនល្អ” )ដែលឥតឋានន្តរ, ឥតបណ្ដាស័ក្ដិ គឺដែលមិនទាន់មានងារការជាអ្វីនៅឡើយ ។
ឧទាហរណ៍៖ ពួកឡេវ ( ច្រើនហៅចំពោះតែអ្នកធ្វើរាជការក្នុងព្រះរាជសម្នាក់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡេមឡឺម» មានន័យដូចម្ដេច ?

ឡេមឡឺម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡឺមចុះឡឺមឡើងរឿយៗ; ដែលរណេបរណឺបឡឺមៗ
ឧទាហរណ៍៖ ឈរឡេមឡឺម; មនុស្សឡេមឡឺម ។ ព. ទ. បុ. ប្រាជ្ញពុំស្មើប្រប បាក់ស្លឹកត្រចៀកខ្លប ពុំស្មើឡេមឡឺម អ្នកមានចំណេះពុំស្មើនឹងអ្នកផ្គាប់ផ្គុនអែបអប អ្នកបម្រើនឿយហត់ខ្លបខ្លាចជានិច្ច ពុំស្មើនឹងអ្នកមកធ្វើឡេមឡឺមៗម្ដងៗ ( ចំពោះតែការលម្អៀង, បើមិនលម្អៀង ពុំពិតដូច្នោះទេ ) ។

តើពាក្យ «ឡេមឡាម» មានន័យដូចម្ដេច ?

ឡេមឡាម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ក្រឡេកក្រឡៅ​ដោយ​អាការ​ភ័យ​រឡេមរឡាម ។
ឧទាហរណ៍៖ ភ្នែក​ឡេមឡាម (ម. ប្រ., ច្រ. ប្រ. រឡេមរឡាម ជាង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡេតូនី» មានន័យដូចម្ដេច ?

ឡេតូនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ឡេតូនី, (រាជធានី/​រដ្ឋធានី) រីហ្កា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡើយនីលែង» មានន័យដូចម្ដេច ?

ឡើយនីលែង

👉ថ្នាក់ពាក្យជា អាយតនិបាត
មានន័យថា ( ព. បុ. ពាក្យជា និទ្ធារណៈ គឺដកយកពីក្នុងចំនួនមកនិយាយ ) បណ្ដា, ជំនុំ, លាំ
ឧទាហរណ៍៖ ខ្ញុំ​មាន​កូន​ប្រាំ​នាក់​សុទ្ធ​តែ​ប្រុស ឡើយនីលែង​កូន​ទាំង​នោះ កូន​ម្នាក់​មិន​ចេះ​អក្សរ (សម័យ​ឥឡូវ​មិន​ដែល​ប្រើ, ប្រើ​ញឹក​ញយ​តែ​ពាក្យបណ្តា; ឯ​ពាក្យ ជំនុំ ប្រើ​រង្វើល​ៗ) : នារី ២០ នាក់​នាំ​គ្នា​ទៅ​ងូត​ទឹក​ទន្លេ បណ្តា​នារី​ទាំង ២០ នាក់​នោះ, ក្រពើ​គោះ​ម្នាក់​ស្លាប់​ទៅ, នារី ១៩ នាក់​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​សំណោក​ខ្លាំង​ក្រៃ ព្រោះ​អាឡោះ​អាល័យ​នាង​ដែល​ស្លាប់ (បណ្ដា នេះ​ជា អា. និ. និទ្ធារណៈ ប្រើ​ជា​ជំនួស ឡើយនីលែង និង ជំនុំ លាំ ដែល​បុរាណ​ធ្លាប់​ប្រើ, ព. វ.; កុំ​ប្រើ ក្នុង​បណ្ដា ក្នុង​ជំនុំ ក្នុង​លាំ ក្នុង​ឡើយនីលែង ព្រោះ​ពាក្យ ក្នុង ក៏​ជា អា. និ. ដែរ, បើ​ប្រើ ក្នុង ផ្សំ​ផង​ទៅ​ជា អា. និ. ពីរ​ដង​ប្រគរ​គ្នា; បារ. Parmi) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡើយ» មានន័យដូចម្ដេច ?

ឡើយ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ជា​ដាច់​ខាត ។ ពាក្យ​សម្រាប់​ប្រើ​រៀង​ខាង​ចុង​ពាក្យ​បដិសេធ កុំ គ្មាន ពុំ មិន អង្គឺ ឥត ឥត​អង្គឺ​មាន… ដូច​ជា ។
ឧទាហរណ៍៖ កុំ​ឡើយ កុំ​ឲ្យ​ឡើយ; គ្មាន​អ្វី​សោះ​ឡើយ ពុំ​បាន​ឡើយ; មិន​ដែល​ឃើញ​ឡើយ; អង្គឺ​ខ្ញុំ​ឡើយ (ព. បុ.) : ឥត​មាន​អ្នក​ណា​ម្នាក់​ទៅ​ឡើយ; ឥត​អង្គឺ​មាន​ឡើយ ។ ព. កា. ឡើយ​ណាទេ​ណា, សោះ​ណា ។ ឡើយ​នៃ ទេ​នៃ ។ ឡើយ​ហោង សោះ​ហោង ។ ល។ (ព. កា.) : រី​ពាក្យ​កាព្យ​ថា ឡើយ​នៃ, ឡើយ​ណា និង​ពាក្យ​ឡើយ​ហោង កវី​ប្រើ​ផ្សំ​កុំ​ឲ្យ​ចួន​ឆ្គង បើ​ឲ្យ​ហ្មត់ហ្មង គួរ​កុំ​សូវ​ប្រើ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡើងចាង» មានន័យដូចម្ដេច ?

ឡើងចាង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (មើល​ក្នុង​ពាក្យ ឡើង កិ.) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (មើល​ក្នុង​ពាក្យ ឡើង កិ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡើង» មានន័យដូចម្ដេច ?

ឡើង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទៅ​ខាង​លើ ទៅ​ពី​ក្រោម​ទៅ​លើ (ទីទៃ​ពី​ចុះ)។
ឧទាហរណ៍៖ ឡើងជណ្ដើរ ។

                      ឡើងគណ ( –គន់ ) ឡើងគណៈ គឺចូលទៅរកលោកជាកំណាន់ខែត្រសាកសួរធម៌វិន័យ( ចំពោះតែបព្វជិតក្នុងកម្ពុជរដ្ឋសម័យពីដើម ) ។ ឡើងចាង ឬ ឡើងចិត្តឡើងចាង បានចិត្តទ្រើសឃ្នង, ទ្រនង់មិនសូវកោតក្រែង, មិនសូវស្ដាប់បង្គាប់
ឧទាហរណ៍៖ ថ្នមកូនហួសពេក ទាល់តែឡើងចាងអស់; វាឡើងចិត្តឡើងចាងច្រងេងច្រងាងអស់ទៅហើយ ឥតស្ដាប់បង្គាប់ទេ ! ; មាតាបិតា មិនស្ដីមិនថា មិនគិតរាក់ជ្រៅ បណ្ដោយឲ្យកូន រហូតដល់ចៅ ឡើងចាងឃោរឃៅ ប្រដៅអស់កើត ។

                      ឡើងចិត្ត ឬ ឡើងទឹកចិត្ត បានចិត្ត ។ ឡើងជន្លង់ លតាជាតិផ្សេងៗដែលវារតោងជន្លង់ ។
ឧទាហរណ៍៖ ម្លូជាដំណាំឡើងជន្លង់ ។

                       ម្លូជាដំណាំឡើងជន្លង់ ។
ឡើងជោរ, ឡើងជំនោរ ឬ ឡើងបញ្ជោរ រីករាយព្រោះគេបញ្ជោរ ។

                       ឡើងឈរ ក្រោកឈរ ( ព. សា. ) ។

                       ឡើងដៃ មានសេចក្ដីចម្រើន, មានស្រីសួស្ដី, មានលាភ, មានយស . . . ។

                       ឡើងឋានសួគ៌ ឬ ឡើងសួគ៌ បានទៅកើតឯឋានសួគ៌; ទៅកាន់ឋានសួគ៌ ។

                       ឡើងទឹកមុខ ចេញទឹកមុខ

ឧទាហរណ៍៖ ឡើងទឹកមុខស្រស់បំព្រង ។

                      ឡើងទ្រើង លតាជាតិផ្សេងៗដែលវារតោងទ្រើង
ឧទាហរណ៍៖ ដំណាំឡើងទ្រើង ។

                       ស្ទុះខ្ពស់ទៅលើ
ឧទាហរណ៍៖ ខ្លែងឡើង ។

                       ឡើងបាយស្រា ដែលរលួយកខ្វក់មានសណ្ឋានស្រដៀងនឹងបាយស្រា ។ ឡើងបុណ្យ, ឡើងបុណ្យស័ក្ដិ ឬ ឡើងបុណ្យឡើងស័ក្ដិ លឿនងារការឬបណ្ដាស័ក្ដិពីថ្នាក់ទាបទៅថ្នាក់ខ្ពស់ ឬពីថ្នាក់តូចទៅថ្នាក់ធំ ។ ឡើងផ្ទះ ឡើងនៅក្នុងផ្ទះថ្មី ។ ឡើងរាជ្យ ( –រាច ) បានទីជាក្សត្រិយ៍ទ្រង់រាជ្យ, បានសោយរាជ្យ។ ព. ប្រ. ឡើងអំណាចដោយសេចក្ដីព្រហើនយង់ឃ្នង( ហាក់ដូចជាបានសោយរាជ្យ )
ឧទាហរណ៍៖ ពួកពាលឡើងរាជ្យ, ឧទ្ទាមឡើងរាជ្យ ។

                      ឡើងរាសី មានស្រីសួស្ដី ។
ឡើងរោង តាំងពិធីពលីការគោរពបូជាពួកខ្មោចអារក្ស( ក្នុងរោងសង់ថ្មី ) តាមកាលកំណត់ដែលត្រូវធ្វើ ។

                      ឡើងស័ក ដែលចូលស៊ប់ក្នុងស័កឆ្នាំថ្មី
ឧទាហរណ៍៖ ពារឡើងស័ក ឬ ថ្ងៃឡើងស័ក ( ម. ព. សង្ក្រាន្ត និង ស័ក ផង ) ។

                      ឡើងសាច់ មានសាច់ ( ធាត់ជាងពីដើម ) ។
ចាប់តោងជាន់ប្រវាទៅលើ

ឧទាហរណ៍៖ ឡើងដើមឈើ, ឡើងត្នោត ។

                      ឡើងសិរី ឬ ឡើងស្រីសួស្ដី ស្រាប់តែមានសិរីឬស្រីសួស្ដីជាងពីមុន ។

                      ឡើងសម្ដី បញ្ចញសម្ដីឥតញញើត ។

                      ឡើងអំណាច មានអំណាចលើសពីប្រក្រតីដើម ។

                      ឡើងអំនួត និយាយអួតខ្លួនហួសពីដំណើរពិត ។

                      ឡើងអ្នកតា ប្រជុំគ្នាធ្វើពលីការបូជាអ្នកតា ។ ល ។

                      ចាប់តោងលូតទៅលើ

ឧទាហរណ៍៖ ម្លូឡើងជន្លង់, សណ្ដែកឡើងទ្រើង ។

                      ជន់ចម្រើនទឹកខ្ពស់ឬជ្រៅ
ឧទាហរណ៍៖ ទឹកឡើង ( ព. ផ្ទ. ទឹកស្រក ) ។

                      ប៉ោងសាច់ខ្ពស់ជាងប្រក្រតី
ឧទាហរណ៍៖ នំអាកោឡើង ។

                      ស្ទុះពីក្រោមមកលើ
ឧទាហរណ៍៖ ស្លេស្ម៍ឡើង

                      ភ្ញាក់ហើយក្រោកពីដេក
ឧទាហរណ៍៖ ឡើងពីដេក ( ព. សា. ) ។ ល ។

                     ឡើង-ក ដែលមានកនិងបូគធំ
ឧទាហរណ៍៖ គោឡើង-ក ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេះតែចម្រើនទៅខាងលើ
ឧទាហរណ៍៖ ខ្ពស់ឡើង, ធំឡើង, ល្អឡើង; កាន់តែច្រើនឡើង; ដើរឆាប់ឡើង!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡូឡា» មានន័យដូចម្ដេច ?

ឡូឡា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឡូ​ៗ​ខ្លាំង​ៗ។
ឧទាហរណ៍៖ និយាយ​ឡូឡា; សម្ដី​ឡូឡា ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឡូ​ៗ​ខ្លាំង​ៗ។
ឧទាហរណ៍៖ និយាយ​ឡូឡា; សម្ដី​ឡូឡា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡូហ្ស៊ីស្ទិក» មានន័យដូចម្ដេច ?

ឡូហ្ស៊ីស្ទិក

មានន័យថា ដំណើរការ ឬសកម្មភាពនៃការគ្រប់គ្រងធនធាន(ម្ហូប អាហារ សម្ភារៈ បរិក្ខារ សត្វ។ល។) ដោយទទួលរក្សាទុក និងបញ្ជូនទៅកាន់ទីតាំងណាមួយដែលគេតម្រូវ។ ដំណើរការ ឬសកម្មភាពក្នុងប្រព័ន្ធឡូហ្ស៊ីស្ទិកមានការវេចខ្ចប់ ការដឹកជញ្ជូន ការស្តុកទុកក្នុងឃ្លាំង ជាដើម។
ឧទាហរណ៍៖ ក្រុមហ៊ុន ឌីអេចអិល (DHL) ជាក្រុមហ៊ុនលំដាប់ពិភាពលោកដែលទទួលធ្វើសេវាឡូហ្ស៊ីស្ទិកដោយទទួលរៀបចំដឹកជញ្ជូនទំនិញឆ្លងពីប្រទេសមួយទៅប្រទេសផ្សេងទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡូរីអធិការកម្ម» មានន័យដូចម្ដេច ?

ឡូរីអធិការកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឡូរីដើរដោយគ្រឿងចក្រសម្រាប់វិស្វករ ដើរត្រួតមើលការផ្សេងៗតាមផ្លូវរថភ្លើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡូរីយន្ត» មានន័យដូចម្ដេច ?

ឡូរីយន្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រថលាតដូចខាងលើ តែដើរដោយគ្រឿងចក្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡូរីបន្ទុក» មានន័យដូចម្ដេច ?

ឡូរីបន្ទុក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រថលាតសម្រាប់ផ្ទុកគ្រឿងសម្ភារ រត់តាមផ្លូវរទេះភ្លើងដោយមនុស្សរុញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡូយថូយ» មានន័យដូចម្ដេច ?

ឡូយថូយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (យ.) ដែល​មិន​យក​ចិត្ត​ទុក​ដាក់ សោះ​អង្គើយ; ខ្ជីខ្ជា; ដែល​តាម​តែ​បាន តាម​តែ​រួច​ពី​ដៃ; ដែល​ឥត​ប្រយោជន៍; ផ្ដេសផ្ដាស ។
ឧទាហរណ៍៖ គំនិត​ឡូយថូយ; ធ្វើ​ការ​ឡូយថូយ(ពាក្យ​សាមញ្ញ​ទំនើប​ថ្មី) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (យ.) ដែល​មិន​យក​ចិត្ត​ទុក​ដាក់ សោះ​អង្គើយ; ខ្ជីខ្ជា; ដែល​តាម​តែ​បាន តាម​តែ​រួច​ពី​ដៃ; ដែល​ឥត​ប្រយោជន៍; ផ្ដេសផ្ដាស ។
ឧទាហរណ៍៖ គំនិត​ឡូយថូយ; ធ្វើ​ការ​ឡូយថូយ(ពាក្យ​សាមញ្ញ​ទំនើប​ថ្មី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡូយ» មានន័យដូចម្ដេច ?

ឡូយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យ​សាមញ្ញ​ទំនើប​ថ្មី​ប្រើ​កាត់​ខ្លី​មក​ពី​ពាក្យឡូយថូយ សំដៅ​សេចក្ដី​ថា “ផ្តាស ផ្ដេសផ្ដាស” ។
ឧទាហរណ៍៖ មនុស្ស​ឡូយ, គំនិត​ឡូយ; កុំ​ឡូយ​ពេក ! (ម. ព. ឡូយថូយ ផង) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាក្យ​សាមញ្ញ​ទំនើប​ថ្មី​ប្រើ​កាត់​ខ្លី​មក​ពី​ពាក្យឡូយថូយ សំដៅ​សេចក្ដី​ថា “ផ្តាស ផ្ដេសផ្ដាស” ។
ឧទាហរណ៍៖ មនុស្ស​ឡូយ គំនិត​ឡូយ; កុំ​ឡូយ​ពេក ! (ម. ព. ឡូយថូយ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡូម៉េ» មានន័យដូចម្ដេច ?

ឡូម៉េ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស តូហ្គោ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡូត៍លទ្ធកម្ម» មានន័យដូចម្ដេច ?

ឡូត៍លទ្ធកម្ម

👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការប្រមូលផ្តុំទំនិញ ឬសំណង់ ដែលមានលក្ខណៈបច្ចេកទេសដូចគ្នា ឬស្រដៀងគ្នាដាក់ចូលក្នុងក្រុមតែមួយ សម្រាប់ធ្វើលទ្ធកម្មតែមួយលើក។ ២. ការប្រមូលផ្ដុំនូវទំនិញ សំណង់ សេវាកម្ម ឬសេវាទីប្រឹក្សាដែលមានលក្ខណៈបច្ចេកទេសដូចគ្នា ឬស្រដៀងគ្នា បញ្ចូលគ្នាជាក្រុមតែមួយសម្រាប់ធ្វើលទ្ធកម្មតែមួយលើក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡូត៍នេសាទ» មានន័យដូចម្ដេច ?

ឡូត៍នេសាទ

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ចំណាត់ថ្នាក់នៃដែននេសាទទឹកសាប ដែលផ្ដល់នូវផលនេសាទ ហើយត្រូវបានកំណត់ភូមិសាស្រ្តជាក់លាក់ដែលមានប្រព័ន្ធបឹង ព្រែក ព្រៃលិចទឹក ធនធានជលផល និងជីវចម្រុះ ដែលកំណត់នូវការកកើត និងរីកធំធាត់របស់មច្ឆជាតិ វារីសត្វ និងវារីរុក្ខជាតិ ហើយនិងត្រូវបានកំណត់នូវទីតាំង និងពេលវេលាអាជីវកម្មជាក់លាក់ ដោយមិនជះឥទ្ធិពលដល់ទីតាំងដទៃទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡូញ» មានន័យដូចម្ដេច ?

ឡូញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. បុ.) មូល​ស្រួច​ជ្រលម​សណ្ឋាន​គូទ​ត្រល់ (សម័យ​ឥឡូវ​មិន​ដែល​ប្រើ) ។ ព. សា. មិន​ឡូញ​ទេ មិន​កើត​ទេ មិន​ផេះ​ទេ ។ ចួន​កាល​ប្រើ​សំដៅ​សេចក្ដី​ថា “ខូច វិនាស; មិន​កើត​ការ” ក៏​មាន។
ឧទាហរណ៍៖ ឡូញ​ហើយ ! វិនាស​ហើយ ! អស់​កើត​ជា​ការ​ហើយ ! ប្រើ​ជា ក្បាល​ឡូញ ក៏​មាន : អស់​កើត​ជា​ក្បាល​ឡូញ​អី​ហើយ ! (ព. សា.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡូងឡាង» មានន័យដូចម្ដេច ?

ឡូងឡាង

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពី​សូរ​ស្រែក​ឡូង​ៗ​ក្អេងក្អាង។
ឧទាហរណ៍៖ ស្រែក​ឡូងឡាង ។និយាយ​ឡូងឡាង និយាយ​វ៉ូងវ៉ាង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡូង» មានន័យដូចម្ដេច ?

ឡូង

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពី​សូរ​ស្រែក​ឮ​មូល​គ្រលួច​ទៅ​ខាង​លើ។
ឧទាហរណ៍៖ ស្រែក​ឡូង សម្ដី​ឡូង (វ៉ូង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡូ» មានន័យដូចម្ដេច ?

ឡូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ.ឡូត៍ Lot ) ចំណែកផ្សេងៗក្នុងការបែងចែកឬចំនួនផ្សេងៗដែលបែងចេញជាភាគ ។
ឧទាហរណ៍៖​ ដីមួយឡូ, បែងចែកជាឡូត៍ ។

                      ខ្មែរច្រើនប្រើពាក្យនេះចំពោះតែចំនួនរបស់ ៦ គូ ឬ ចំនួន ១២ ( ដូចយ៉ាងចាននិងដបជាដើម )
ឧទាហរណ៍៖ ចានមួយឡូ ( ចាន១២ ), ថ្នាំដប់ពីរឡូ ( ថ្នាំទឹក ២៤ ដប ) ។

                      ( យ. ហ្លូ៎ Lo “រន្ធ; ប្រហោង” )ឈ្មោះល្បែងស៊ីសងមួយប្រភេទ លេងដោយបោះកាសឬលុយឱ្យចូលក្នុងរន្ធដីតូច . . . ជាល្បែងក្មេង

ឧទាហរណ៍៖ ពួកក្មេងលេងឡូ ( សព្វថ្ងៃរាជរដ្ឋាភិបាលហាមមិនឱ្យលេង ព្រោះជាល្បែងស៊ីសងនាំឱ្យហិនហោចប្រយោជន៍គ្រប់យ៉ាង ) ។

                      ( ម. ព. ចាប៉ឹក ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពី​សូរ​ស្រែក​ខ្លាំង​ឮ​គ្រលួច ឬ​សូរ​និយាយ​ខ្លាំង​ពេញ​សំឡេង។
ឧទាហរណ៍៖ ស្រែក​ឡូ និយាយ​ឡូ​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡុលៗ» មានន័យដូចម្ដេច ?

ឡុលៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សូរ​ក្អុល​ៗ ឬ​គ្រលរ​មិន​ច្បាស់ ព្រោះ​អណ្ដាត​ធំ​ពេក​ឬ​ព្រោះ​ពិការ​អណ្ដាត រឹង​អណ្តាត​ឬ​ក៏​ព្រោះ​និយាយ​ទាំង​កំពុង​មាន​អ្វី​នៅ​ពេញ​ក្នុង​មាត់។
ឧទាហរណ៍៖ និយាយ​ឡុល​ៗ; សម្ដី​ឡុល​ៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​សូរ​ក្អុល​ៗ ឬ​គ្រលរ​មិន​ច្បាស់ ព្រោះ​អណ្ដាត​ធំ​ពេក​ឬ​ព្រោះ​ពិការ​អណ្ដាត រឹង​អណ្តាត​ឬ​ក៏​ព្រោះ​និយាយ​ទាំង​កំពុង​មាន​អ្វី​នៅ​ពេញ​ក្នុង​មាត់។
ឧទាហរណ៍៖ និយាយ​ឡុល​ៗ; សម្ដី​ឡុល​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡុបៗ» មានន័យដូចម្ដេច ?

ឡុបៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ញាប់​ៗ​ប្រឡិបប្រឡុប ឬ រឡិបរឡប់​ពុំ​សូវ​ច្បាស់លាស់ ។
ឧទាហរណ៍៖ និយាយ​ឡុប​ៗ; សម្ដី​ឡុប​ៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ញាប់​ៗ​ប្រឡិបប្រឡុប ឬ រឡិបរឡប់​ពុំ​សូវ​ច្បាស់លាស់ ។
ឧទាហរណ៍៖ និយាយ​ឡុប​ៗ; សម្ដី​ឡុប​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡុងសុង» មានន័យដូចម្ដេច ?

ឡុងសុង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. រ្ចងទ្រង អ. ថ. រ៉ងសុង “រងទ្រង់” ) ឈ្មោះបែបទម្រង់សក់មួយប្រភេទនៃបុរសកាត់ចៀរជើងសក់មូល សណ្ឋានស្រដៀងនឹងផ្កាសម្បួរទេសឬផ្កាក្ចម្ពប៉ែកខាងលើទុកឱ្យមានភាពវែងក្រពុំ
ឧទាហរណ៍៖ កាត់សក់ឡុងសុង ។ ព. កា. ថា : សម័យព្រេងនាយ ប្រុសខ្មែរទាំងឡាយ កាត់សក់ឡុងសុង គេរាប់អានថា សមរូបសមទ្រង់ បែបនេះពុំគង់ នៅយូរប៉ុន្មាន ។ មនុស្សប្រុសនិងស្រី នៅនាលោកីយ៍ តាក់តែងខ្លួនប្រាណ តាមកាលសម័យ និយមរាប់អាន តាំងពីបូរាណ រៀងដល់ឥឡូវ ។ បណ្ឌិតឃើញថា ការតែងកាយា តាមលោកតម្រូវ ទោះសមទោះឆ្គង ទោះត្រូវពុំត្រូវ ពីដើមឥឡូវ សន្មតថាល្អ ។

                       ( ស. លងស្រង អ.ថ. ល៉ុងសុ៎ង “ចុះស្រង់” , សៀមមួយម៉ាត់ ខ្មែរមួយម៉ាត់ ផ្សំគ្នា ) ឈ្មោះបទភ្លេងពិណពាទ្យមួយមេ សម្រាប់លេងថ្វាយក្នុងវេលាដែលព្រះរាជាទ្រង់ស្នាន ( ទ្រង់ស្រង់ )
ឧទាហរណ៍៖ លេងភ្លេងឡុងសុង ( លេងភ្លេងស្ដេចស្រង់ ); ឬលេងក្នុងវេលានិមន្តភិក្ខុសង្ឃស្រង់ទឹកក្នុងថ្ងៃសង្ក្រាន្តជាដើមក៏ប្រើខ្លះដែរ ។ ព. កា. ថា : មហាក្សត្រិយ៍ឬសង្ឃ នៅពេលត្រូវស្រង់ ទឹកដោយកម្សាន្ត ក្នុងកាលចូលឆ្នាំ ជាថ្ងៃសង្ក្រាន្ត ហៅថាពេលស្នាន មានភ្លេងឡុងសុង ។ សម័យសព្វថ្ងៃ បើចង់កែខៃ គួរហៅភ្លេងស្រង់ ចម្រើនសិរី មង្គលអស់អង្គ ទោះក្សត្រិយ៍ទោះសង្ឃ ប្រសិទ្ធ**សួស្ដី ។ **ពាក្យ “ប្រសិទ្ធ” ត្រូវបានកែតម្រូវពីពាក្យដើម “ប្រស្រិទ្ធ” ដោយហេតុថាពុំមានពាក្យ “ប្រស្រិទ្ធ” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡុងបុត» មានន័យដូចម្ដេច ?

ឡុងបុត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. រ្ចើបត អ. ថ. រឿបុត; បារ. កាណូត៍ Canot ) កាណូត មានរូបសណ្ឋាននិងឈ្មោះផ្សេងៗ
ឧទាហរណ៍៖ ឡុងបុត​ក្ដោង ឡុងបុត​ចែវ ឡុងបុត​យន្ត ឬ ឡុងបុត​ម៉ាស៊ីន ឡុងបុត​ស្រង់ ឬ ឡុងបុត​មួយ​ជីវិត… (ខ្មែរ​សម័យ​បុរាណ​ហៅ សំប៉ាន មាន​រូប​សណ្ឋាន​ដូច​ឡុងបុត​ដែរ សម្រាប់​ប្រើ​ការ​ជា​ជំនួយ​ឬ​ជា​គ្រឿង​កំដរ​សំពៅ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡុងដ៍» មានន័យដូចម្ដេច ?

ឡុងដ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អង់គ្លេស (ចក្រភព)។

តើពាក្យ «ឡុងចុង» មានន័យដូចម្ដេច ?

ឡុងចុង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ចិ.) ទាំងអស់ ដែល​ខាត​បង់​ឬ​ខូច​ខាត​ទាំងអស់ ។
ឧទាហរណ៍៖ ខាត​ឡុងចុង; មិន​កើត​ការ​ទេ​ឡុងចុង​អស់​ទៅ​ហើយ ! (ព. កា.) : ខាត​បង់​ឡុងចុង បាត់​ដើម​ទាំង​ស្រុង លង់​ព្រោះ​យល់​ឃ្វាង ត​ទៅ​ខាង​មុខ ត្រូវ​គិត​ត្រូវ​រាង កុំ​គិត​ឲ្យ​ឃ្វាង ដូច​កាល​មុន​ទៀត ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ចិ.) ទាំងអស់ ដែល​ខាត​បង់​ឬ​ខូច​ខាត​ទាំងអស់ ។
ឧទាហរណ៍៖ ខាត​ឡុងចុង; មិន​កើត​ការ​ទេ​ឡុងចុង​អស់​ទៅ​ហើយ ! (ព. កា.) : ខាត​បង់​ឡុងចុង បាត់​ដើម​ទាំង​ស្រុង លង់​ព្រោះ​យល់​ឃ្វាង ត​ទៅ​ខាង​មុខ ត្រូវ​គិត​ត្រូវ​រាង កុំ​គិត​ឲ្យ​ឃ្វាង ដូច​កាល​មុន​ទៀត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡុកអៅដោយខុសច្បាប់» មានន័យដូចម្ដេច ?

ឡុកអៅដោយខុសច្បាប់

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ឡុកអៅដែលបន្តធ្វើដោយនិយោជិក នៅក្រោយពេលដែលតុលាការការងារបានសម្រេចថា ឡុកអៅដែលបានកើតឡើងពីមុនជាឡុកអៅខុសច្បាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡុកឡាក់» មានន័យដូចម្ដេច ?

ឡុកឡាក់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (យ.) (“រង្កៀក”) រង្កៀក​ឲ្យ​ផ្អៀង​ចុះ​ផ្អៀង​ឡើង​រឿយ​ៗ។
ឧទាហរណ៍៖ កប៉ាល់​កឿង​នាំ​គ្នា​ឡុកឡាក់​ឲ្យ​របូត​ពី​កន្លែង​ដែល​ជាប់ ។

                      (ព. ប្រ.) ធ្វើ​អុកឡុក​វឹកវរ ធ្វើ​យុកយាក់​ឲ្យ​ជ្រួល​ច្របល់ ។
ឧទាហរណ៍៖ វា​នាំ​គ្នា​មក​ធ្វើ​ឡុកឡាក់​ពេញ​ផ្ទះ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​ស៊ី​សង​មួយ​ប្រភេទ​មាន​គ្រាប់ ៣ សណ្ឋាន​បួន​ជ្រុង​ស្មើ​ភាគ មាន​ភ្នែក​ដូច​មេ​អាប៉ោង អ្នក​ដែល​ជា​មេ​ដាក់​គ្រាប់​ទាំង​បី​ក្នុង​ចាន​មាន​គម្រប ហើយ​ចាប់​អង្រង់ អ្នក​ចាក់​ត្រូវ​ចាក់​លើ​ផ្ទាំង សំពត់​ឬ​ផ្ទាំង​ក្រដាស មាន​រូប​ដោយ​ស្មាន​តាម​ស្ម័គ្រ​ចិត្ត។
ឧទាហរណ៍៖ ឡុកឡាក់​ជា​ល្បែង​របស់​យួន​ចិន (ម. ព. ឡុកឡាក់ ១ កិ. ផង) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ព. ប្រ.) ធ្វើ​អុកឡុក​វឹកវរ ធ្វើ​យុកយាក់​ឲ្យ​ជ្រួល​ច្របល់ ។
ឧទាហរណ៍៖ វា​នាំ​គ្នា​មក​ធ្វើ​ឡុកឡាក់​ពេញ​ផ្ទះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡឺម» មានន័យដូចម្ដេច ?

ឡឺម

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​បង្ហាញ​មុខ​ឲ្យ​ឃើញ​មួយ​ភ្លែត​ៗ; ដែល​ចួន​ឃើញ​ចួន​បាត់​ឬ​ភ្លាម​ឃើញ​ភ្លាម​បាត់ ។
ឧទាហរណ៍៖ ដើរ​ឡឺម​ចុះ​ឡឺម​ឡើង ដើរ​ឡឺម​ៗ​ក្នុង​ព្រៃ ។ ឡឺម​ៗ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡឺនឡង់» មានន័យដូចម្ដេច ?

ឡឺនឡង់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​បើក​ភ្នែក​ធំ​ធ្វើ​ក្រឡង់​ដោយ​អាការ​ឆ្ងល់​ខ្លាំង​ឬ​ភ័យ​ខ្លាំង​ឬ​ក៏​ព្រោះ​ជាប់​កុន​ជាប់​ដំណើរ ។
ឧទាហរណ៍៖ ភ្នែក​ឡឺនឡង់; ឆ្ងល់​ឡឺនឡង់ ភ័យ​ឡឺនឡង់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​បើក​ភ្នែក​ធំ​ធ្វើ​ក្រឡង់​ដោយ​អាការ​ឆ្ងល់​ខ្លាំង​ឬ​ភ័យ​ខ្លាំង​ឬ​ក៏​ព្រោះ​ជាប់​កុន​ជាប់​ដំណើរ។
ឧទាហរណ៍៖ ភ្នែក​ឡឺនឡង់; ឆ្ងល់​ឡឺនឡង់ ភ័យ​ឡឺនឡង់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡឺត» មានន័យដូចម្ដេច ?

ឡឺត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. លើត អ. ថ. ល៉ឺត “លើសលែង; ខ្ពស់, ខ្ពង់ខ្ពស់; យ៉ាងល្អ; ប្រសើរ” ) ដែលតម្លើងឫកឬលេងឫកហួសភាពខ្លួន, ដែលសម្ដែងឫកពាឬអាការកិរិយាខ្ពស់ហួសប្រមាណខ្លួន ។
ឧទាហរណ៍៖ ឫក​ឡឺត មនុស្ស​ឡឺត (ព. សា.) ។ ព. កា. ពន្យល់​កុំ​ឲ្យ​ធ្វើ​ឫក​ឡឺត​ថា : កុំ​ធ្វើ​ឫក​ឡឺត ក្រឱងក្រអឺត ឲ្យ​គេ​មើល​ងាយ ទោះ​ជន​ធំ​តូច ទោះ​ជន​សម្ទាយ អ្នក​ផង​ទាំង​ឡាយ គេ​ស្អប់​ឫក​ឡឺត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡឹមៗ» មានន័យដូចម្ដេច ?

ឡឹមៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្រឡឹមឬកំប្លឹមចេញចូលៗបន្តិចៗឬខ្ពស់ៗទាបៗ
ឧទាហរណ៍៖ ពស់នៅក្នុងរន្ធឈើឃើញតែក្បាលឡឹមៗ ( ច្រ. ប្រ. ក្រឡឹម ឬ កំប្លឹម ជាង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡឹប» មានន័យដូចម្ដេច ?

ឡឹប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លួច​កិប​បន្លំ​លាក់​ទុក​ខ្លះ, កិប​បំបាត់​យក​ខ្លះ ។
ឧទាហរណ៍៖ ឡឹប​ប្រាក់​រាជការ ឡឹប​ប្រាក់​ពន្ធ និយាយ​ថា ស៊ី​ឡឹប ក៏​បាន (ព. កា.) : កុំ​ប្រើ​កល​ឡឹប លៃលក​កាញ់​កិប បំបាត់​បំបែរ យើង​កើត​ជា​មនុស្ស ស្រី​ប្រុស​ជាតិ​ខ្មែរ ដឹង​ខុស​ត្រូវ​ដែរ ត្រូវ​កាន់​ទៀង​ត្រង់ ។ ព្រះ​ពុទ្ធ​ត្រាស់​ថា សត្វ​ក្នុង​លោកា រាល់​រូប​រាល់​អង្គ បើ​ចង់​បាន​សុខ ត្រូវ​ខំ​ផ្ចិតផ្ចង់ កាន់​ធម៌​ត្រង់​ៗ សុខ​កើត​មាន​ឯង ។ មើល​ក្នុង​ពាក្យ ស៊ី ១ កិ.

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡិមឡុំ» មានន័យដូចម្ដេច ?

ឡិមឡុំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ឡិមឡុម ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ឡិមឡុម ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡិមឡុម» មានន័យដូចម្ដេច ?

ឡិមឡុម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ចាប់​ចុង​ព្រយុង​ដើម​ស្រមូល​ប្រឡិមប្រឡុំ ។
ឧទាហរណ៍៖ សម្ដី​ឡិមឡុម; គំនិត​ឡិមឡុម; និយាយ​ឡិមឡុំ ។ (ព. កា.) : ត្រូវ​ហាត់​និយាយ កុំ​ធ្វើ​រាយមាយ ឡិបឡុប​ឡិមឡុម កុំ​ប្រើ​ឫកពា ចច្រិមចច្រុម កណ្ដាល​ជំនុំ ឲ្យ​គេ​ធុញ​ទ្រាន់ ។ ការ​ចេះ​ព្រោះ​ហាត់ សម្ដី​ព្រោះ​មាត់ ធ្លាប់​ថ្នឹក​គ្រប់​គ្រាន់ បើ​ឥត​បាន​ហាត់ រែង​នឹក​ពុំ​ទាន់ និយាយ​ច្រើន​ភ័ន្ត នែៈ​ៗ​ញយ​ៗ ។ សម្ដី​ជា​ឯក ត្រូវ​ការ​ជជែក ពាក្យ​ពេចន៍​មិន​ខ្សោយ បើ​អន់​សម្ដី និយាយ​ច្រើន​ធ្លោយ បាត់​មុខ​បាត់​ក្រោយ នែៈ​ៗ​ច្រំ​ដែល ។ ឡិមឡុំ

តើពាក្យ «ឡិបឡុប» មានន័យដូចម្ដេច ?

ឡិបឡុប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឡុប​ៗ​ញ័រ​មាត់​ញ័រ-ក​មិន​សូវ​ច្បាស់លាស់។
ឧទាហរណ៍៖ និយាយ​ឡិបឡុប; សម្ដី​ឡិបឡុប; និយាយ​ឡិបឡុប​ៗ​ពិបាក​ស្ដាប់​ណាស់ !

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឡុប​ៗ​ញ័រ​មាត់​ញ័រ-ក​មិន​សូវ​ច្បាស់លាស់ ។
ឧទាហរណ៍៖ និយាយ​ឡិបឡុប; សម្ដី​ឡិបឡុប; និយាយ​ឡិបឡុប​ៗ​ពិបាក​ស្ដាប់​ណាស់ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡិន» មានន័យដូចម្ដេច ?

ឡិន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហ្លេន អ. ថ. ហ្លេ៎ន ) ចៅទួត។ ខ្មែរប្រើស្ទើរជាបរិវារសព្ទ សម្រាប់និយាយបានតែផ្សំជាមួយនឹងពាក្យ ចៅ ថា: ចៅឡិន ចៅទួតឬចៅដែលជាប់ក្រសែញាតិឆ្ងាយទៅហើយ។ ( ព. កា. )
ឧទាហរណ៍៖ ត្រកូលញាតិផៅ ពីកូនដល់ចៅ រៀងដល់ចៅឡិន គួរប្រុងប្រយ័ត្ន កុំឲ្យហោចហិន គំនិតឲ្យឆ្អិន កុំឲ្យឃ្លៀងឃ្លាត។ ពូជពង្សធ្លាប់ខ្ពស់ ធ្លាប់មានស័ក្តិយស ត្រូវរក្សាជាតិ កុំធ្វើលែនលន ឲ្យបង់មារយាទ ត្រូវយោងវង្សញាតិ ដោយក្ដីឃ្មាតខ្មី។ ខ្លួនបានធំថ្កើង កុំឲ្យចើងម៉ើង ឲ្យញាតិប្រុសស្រី គេធុញគេទ្រាន់ គេស្អប់មិនស្ដី សូវបង់អ្វីៗ កុំឲ្យបង់ឈ្មោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡិងឡាំង» មានន័យដូចម្ដេច ?

ឡិងឡាំង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រឡាំងកាំង អាំងឡាំង គាំង​ស្មារតី។
ឧទាហរណ៍៖  ខ្ញុំ​ទៅ​ជា​ឡិងឡាំង​គិត​អ្វី​មិន​ទាន់; គំនិត​ឡិងឡាំង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រឡាំងកាំង អាំងឡាំង គាំង​ស្មារតី។
ឧទាហរណ៍៖ ខ្ញុំ​ទៅ​ជា​ឡិងឡាំង​គិត​អ្វី​មិន​ទាន់; គំនិត​ឡិងឡាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡិងឡង់» មានន័យដូចម្ដេច ?

ឡិងឡង់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ធ្វើ​ភ្នែក​មូល​ក្រឡង់​គ្រលៀស​ប្រស្រី​រឿយ​ៗ ដោយ​អាការ​ឆ្ងល់​ខ្លាំង​ឬ​ភ័យ​ខ្លាំង​ឬ​ក៏​ព្រោះ​ជាប់​កុន​ជាប់​ដំណើរ
ឧទាហរណ៍៖ ភ្នែក​ឡិងឡង់; ធ្វើ​ភ្នែក​ឡិងឡង់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ធ្វើ​ភ្នែក​មូល​ក្រឡង់​គ្រលៀស​ប្រស្រី​រឿយ​ៗ ដោយ​អាការ​ឆ្ងល់​ខ្លាំង​ឬ​ភ័យ​ខ្លាំង​ឬ​ក៏​ព្រោះ​ជាប់​កុន​ជាប់​ដំណើរ
ឧទាហរណ៍៖ ភ្នែក​ឡិងឡង់; ធ្វើ​ភ្នែក​ឡិងឡង់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡិកឡក់» មានន័យដូចម្ដេច ?

ឡិកឡក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​និយាយ​ភាសា​របស់​ខ្លួន​មិន​ទាន់​ច្បាស់ (ព្រោះ​នៅ​ជា​ក្មេង​តូច) ។
ឧទាហរណ៍៖  ក្មេង​តូច​និយាយ​ឡិកឡក់; នៅ​ក្មេង​ឡិកឡក់; និយាយ​ឡិកឡក់​ដូច​ជា​កូន​ក្មេង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​និយាយ​ភាសា​របស់​ខ្លួន​មិន​ទាន់​ច្បាស់ (ព្រោះ​នៅ​ជា​ក្មេង​តូច) ។
ឧទាហរណ៍៖ ក្មេង​តូច​និយាយ​ឡិកឡក់; នៅ​ក្មេង​ឡិកឡក់; និយាយ​ឡិកឡក់​ដូច​ជា​កូន​ក្មេង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាំសាំ» មានន័យដូចម្ដេច ?

ឡាំសាំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ចិនគឹងតាំងឬក្វាងទុង ) ផ្ដាស, ផ្ដេសផ្ដាស ។

ឧទាហរណ៍៖ ធ្វើ​ឡាំសាំ និយាយ​ឡាំសាំ; សម្ដី​ឡាំសាំ (ព. ទ.) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ចិនគឹងតាំងឬក្វាងទុង ) ផ្ដាស, ផ្ដេសផ្ដាស ។
ឧទាហរណ៍៖ ធ្វើ​ឡាំសាំ និយាយ​ឡាំសាំ; សម្ដី​ឡាំសាំ (ព. ទ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាំប៉ា» មានន័យដូចម្ដេច ?

ឡាំប៉ា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( យ. ឡាំប៉ា Lâm-pa ) ទម្លាក់ក្រាញតឹងទារពុំលែងឬរំអុក, ទទូច, ផ្ដែកវេរ ក្រាញមិនទៅណា ។
ឧទាហរណ៍៖ ឡាំប៉ាយកទាល់តែបាន ។ យំឡាំប៉ា យំទទូចមិនលែង, យំក្រាញនៅមិនទៅណា, យំបោកខ្លួនទធាក់ទម្លាក់ក្រាញ។ យ. ខ្លះថា ឡាំយ៉ា Lâm-gia ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាំង» មានន័យដូចម្ដេច ?

ឡាំង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដេរ​ដាន​ចេស​យ៉ាង​ញឹក​យក​ជា​ការ​ប្រើ​បាន។
ឧទាហរណ៍៖ ឡាំង​ចង្កេះ​ខោ (និយាយ​តាម​ទម្លាប់​ដោយ​ស្រុក ខ្លះ​ធ្លាប់​និយាយ​ថា ដេរ​ដាន​ញឹក ឬ ដាន​សម្រេច) ។ ឡាំង​ចោល ដេរ​ត្រង់​ជាយ​សំពត់​ដោយ​ដៃ​ឬ​ដោយ​យន្ត​មិន​ក្បៀស​ត្រឡប់​មុខ​ព្រុយ​ចូល : គ្រាន់​តែ​ឡាំង​ចោល​បាន​ហើយ​មិន​បាច់​ផ្តួល​ទេ ! (អ្នក​ខ្លះ​ធ្លាប់​និយាយ​ថា ដាន​ចោល) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទះ​ឈើ​ដែល​វាយ​ដែក​គោល​បោះ​ភ្ជាប់​​មាន​រាង​ស្រដៀង​នឹង​ហឹប​បួន​ជ្រុង​ឬ​ទ្រវែង​បន្តិច​សម្រាប់​ដាក់​អីវ៉ាន់​ផ្សេង​ៗ
ឧទាហរណ៍៖ ឡាំង​សំពត់ ឡាំង​ប្រេង​កាត សំបក​ឡាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាំ» មានន័យដូចម្ដេច ?

ឡាំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ល. លាំ អ. ថ. លុ័ម “ភ្លេង; បទឃ្លោង” ) បទភ្លេងឬបទទំនុកច្រៀងមានរយៈចង្វាក់ញឹករន្ថាន់ ។
ឧទាហរណ៍៖ ភ្លេង​ឡាំ បទ​ឡាំ ច្រៀង​ឡាំ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាហាវ៉ាន» មានន័យដូចម្ដេច ?

ឡាហាវ៉ាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស គុយបា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាវហាវ» មានន័យដូចម្ដេច ?

ឡាវហាវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) ឈ្មោះ​គ្រឿង​សម្ល​មួយ​ប្រភេទ​នាំ​មក​ពី​ប្រទេស​ចិន; ប្រើ​ជា​គ្រឿង​ផ្សំ​ថ្នាំ​ក្តៅ​ក៏​បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាវ(ជីវឡាវ)» មានន័យដូចម្ដេច ?

ឡាវ(ជីវឡាវ)

👉ថ្នាក់ពាក្យជា គីមី
មានន័យថា បំពង់រាងកោណសំរាប់បង្ហូរវត្ថុរាវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាវ (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត)» មានន័យដូចម្ដេច ?

ឡាវ (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត)

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ឡាវ (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត), (រាជធានី/​រដ្ឋធានី) វៀងចន្ទន៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាវ» មានន័យដូចម្ដេច ?

ឡាវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បំពង់​មាន​មាត់​រីក ប៉ែក​ខាង​ក្រោម​ស្តួច​រៀវ​តូច​សម្រាប់​ស៊ក​ក្នុង​មាត់​ដប​ជាដើម ចាក់​ប្រេង​ឬ​ទឹក​កុំ​ឲ្យ​ហៀរ​ចេញ​មក​ខាង​ក្រៅ។
ឧទាហរណ៍៖ ឡាវ​ចាក់​ប្រេង (បារ. Ontonnoir) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាយឡុង» មានន័យដូចម្ដេច ?

ឡាយឡុង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. លេហ្ល័ង អ. ថ. ល៉េហ្ល័៎ង ) លក់របស់ដោយបើកឱកាសឲ្យអ្នកទិញដេញថ្លៃគ្នា អ្នកណាហ៊ានថ្លៃជាងគេបានអ្នកនោះ ។
ឧទាហរណ៍៖ ឡាយឡុង​របស់ លក់​ឡាយឡុង (លក់​ជា​រាជការ​ឬ​ដោយ​មាន​អនុញ្ញាត​ពី​រាជការ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាយព្រះហស្តលេខា» មានន័យដូចម្ដេច ?

ឡាយព្រះហស្តលេខា

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា អក្សរក្សត្រិយ៍ខត្តិយត្រកូលផងទាំងពួង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាយ» មានន័យដូចម្ដេច ?

ឡាយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (រ. ស.) ចុះ​ព្រះ​បរម​នាម​ឬ​ចុះ​ព្រះ​នាម (ស៊ីញេ) ។
ឧទាហរណ៍៖ ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ទ្រង់​ឡាយ​លើ​ចុតហ្មាយ ដែល​បណ្តា​រាស្រ្ត​ក្រាប​បង្គំ​ទូល​សូម… ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះបរមនាម ឬព្រះនាម ដែលក្សត្រិយ៍ទ្រង់ចុះដោយព្រះហស្ដព្រះអង្គ ។
ឧទាហរណ៍៖ ធ្វើចុតហ្មាយក្រាបបង្គំទូលសូមឡាយ ។

                      ច្រើនប្រើពាក្យ ឡាយព្រះហស្ដ, ឡាយព្រះហស្ដលេខា ( ម. ព. ហត្ថ និង ហស្ដ ផង; គួរកុំច្រឡំសរសេរឡាយព្រះហស្ថ ឬ ឡាយព្រះហស្ថលេខា ( ព្រោះ បា. ហត្ថ, សំ. ហស្ដ ) ។ដែល​

                      សាច់ឆ្នួតៗ វែងៗ : ពកធ្នង់មានឡាយ ( បើឈើស្រឡៅហៅ អង្កាញ់ ថា : ស្រឡៅអង្កាញ់ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មាន​ព័ណ៌​ឆ្នូត​ៗ វែង​ៗ

ឧទាហរណ៍៖ ឈើ​សាច់​ឡាយ ។

                      រយាល ដែល​ចេះ​តែ​ឃ្លាត​ៗ វេលា
ឧទាហរណ៍៖ ចេះ​តែ​ឡាយ​ៗ​ទៅ​មិន​បាន​ទៅ​មក​រក​គ្នា (ប្រើ​ជា ហ្លាយ ក៏​បាន) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រយាល ដែល​ចេះ​តែ​ឃ្លាត​ៗ វេលា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាប់យេរ» មានន័យដូចម្ដេច ?

ឡាប់យេរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. La biére, អ.Beer ) មើលពាក្យ ប៉ីយែរ ។ ( ម. ព. ឡាប់យេរ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត