Posted on Leave a comment

តើពាក្យ «ឡូហ្ស៊ីស្ទិក» មានន័យដូចម្ដេច ?


ឡូហ្ស៊ីស្ទិក


មានន័យថា ដំណើរការ ឬសកម្មភាពនៃការគ្រប់គ្រងធនធាន(ម្ហូប អាហារ សម្ភារៈ បរិក្ខារ សត្វ។ល។) ដោយទទួលរក្សាទុក និងបញ្ជូនទៅកាន់ទីតាំងណាមួយដែលគេតម្រូវ។ ដំណើរការ ឬសកម្មភាពក្នុងប្រព័ន្ធឡូហ្ស៊ីស្ទិកមានការវេចខ្ចប់ ការដឹកជញ្ជូន ការស្តុកទុកក្នុងឃ្លាំង ជាដើម។
ឧទាហរណ៍៖ ក្រុមហ៊ុន ឌីអេចអិល (DHL) ជាក្រុមហ៊ុនលំដាប់ពិភាពលោកដែលទទួលធ្វើសេវាឡូហ្ស៊ីស្ទិកដោយទទួលរៀបចំដឹកជញ្ជូនទំនិញឆ្លងពីប្រទេសមួយទៅប្រទេសផ្សេងទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Leave a Reply