ឡុកឡាក់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (យ.) (“រង្កៀក”) រង្កៀកឲ្យផ្អៀងចុះផ្អៀងឡើងរឿយៗ។
ឧទាហរណ៍៖ កប៉ាល់កឿងនាំគ្នាឡុកឡាក់ឲ្យរបូតពីកន្លែងដែលជាប់ ។
(ព. ប្រ.) ធ្វើអុកឡុកវឹកវរ ធ្វើយុកយាក់ឲ្យជ្រួលច្របល់ ។
ឧទាហរណ៍៖ វានាំគ្នាមកធ្វើឡុកឡាក់ពេញផ្ទះ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះល្បែងស៊ីសងមួយប្រភេទមានគ្រាប់ ៣ សណ្ឋានបួនជ្រុងស្មើភាគ មានភ្នែកដូចមេអាប៉ោង អ្នកដែលជាមេដាក់គ្រាប់ទាំងបីក្នុងចានមានគម្រប ហើយចាប់អង្រង់ អ្នកចាក់ត្រូវចាក់លើផ្ទាំង សំពត់ឬផ្ទាំងក្រដាស មានរូបដោយស្មានតាមស្ម័គ្រចិត្ត។
ឧទាហរណ៍៖ ឡុកឡាក់ជាល្បែងរបស់យួនចិន (ម. ព. ឡុកឡាក់ ១ កិ. ផង) ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ព. ប្រ.) ធ្វើអុកឡុកវឹកវរ ធ្វើយុកយាក់ឲ្យជ្រួលច្របល់ ។
ឧទាហរណ៍៖ វានាំគ្នាមកធ្វើឡុកឡាក់ពេញផ្ទះ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖