Posted on Leave a comment

តើពាក្យ «ឡេមឡឺម» មានន័យដូចម្ដេច ?

ឡេមឡឺម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡឺមចុះឡឺមឡើងរឿយៗ; ដែលរណេបរណឺបឡឺមៗ
ឧទាហរណ៍៖ ឈរឡេមឡឺម; មនុស្សឡេមឡឺម ។ ព. ទ. បុ. ប្រាជ្ញពុំស្មើប្រប បាក់ស្លឹកត្រចៀកខ្លប ពុំស្មើឡេមឡឺម អ្នកមានចំណេះពុំស្មើនឹងអ្នកផ្គាប់ផ្គុនអែបអប អ្នកបម្រើនឿយហត់ខ្លបខ្លាចជានិច្ច ពុំស្មើនឹងអ្នកមកធ្វើឡេមឡឺមៗម្ដងៗ ( ចំពោះតែការលម្អៀង, បើមិនលម្អៀង ពុំពិតដូច្នោះទេ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply