Posted on Leave a comment

តើពាក្យ «ឡូ» មានន័យដូចម្ដេច ?


ឡូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ.ឡូត៍ Lot ) ចំណែកផ្សេងៗក្នុងការបែងចែកឬចំនួនផ្សេងៗដែលបែងចេញជាភាគ ។
ឧទាហរណ៍៖​ ដីមួយឡូ, បែងចែកជាឡូត៍ ។

                      ខ្មែរច្រើនប្រើពាក្យនេះចំពោះតែចំនួនរបស់ ៦ គូ ឬ ចំនួន ១២ ( ដូចយ៉ាងចាននិងដបជាដើម )
ឧទាហរណ៍៖ ចានមួយឡូ ( ចាន១២ ), ថ្នាំដប់ពីរឡូ ( ថ្នាំទឹក ២៤ ដប ) ។

                      ( យ. ហ្លូ៎ Lo “រន្ធ; ប្រហោង” )ឈ្មោះល្បែងស៊ីសងមួយប្រភេទ លេងដោយបោះកាសឬលុយឱ្យចូលក្នុងរន្ធដីតូច . . . ជាល្បែងក្មេង

ឧទាហរណ៍៖ ពួកក្មេងលេងឡូ ( សព្វថ្ងៃរាជរដ្ឋាភិបាលហាមមិនឱ្យលេង ព្រោះជាល្បែងស៊ីសងនាំឱ្យហិនហោចប្រយោជន៍គ្រប់យ៉ាង ) ។

                      ( ម. ព. ចាប៉ឹក ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពី​សូរ​ស្រែក​ខ្លាំង​ឮ​គ្រលួច ឬ​សូរ​និយាយ​ខ្លាំង​ពេញ​សំឡេង។
ឧទាហរណ៍៖ ស្រែក​ឡូ និយាយ​ឡូ​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply