Posted on Leave a comment

តើពាក្យ «ឡាប៉ាស» មានន័យដូចម្ដេច ?

ឡាប៉ាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ប្រទេស បូលីវី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាប» មានន័យដូចម្ដេច ?

ឡាប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ល. លាប អ. ថ. ល៉ាប ) ឈ្មោះម្ហូបភ្លាលាវមួយប្រភេទ ធ្វើដោយហាន់សាច់ស្រស់ឬត្រីស្រស់ផ្សំគ្រឿងផ្សេងៗ មានលាយទឹកអង្ករលីងផង ។
ឧទាហរណ៍៖ ឡាប​ត្រី​រ៉ស់ ឡាប​មាន់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាន់» មានន័យដូចម្ដេច ?

ឡាន់

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ឡែក ថា ។
ឧទាហរណ៍៖ ដាក់​ដោយ​ឡែក​ដោយ​ឡាន់ ដាក់​ដោយ​ជួរ​ដោយ​សង្កាត់ ឬ​ដោយ​មុខ​ដោយ​ប៉ែក​ទីទៃ​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាន» មានន័យដូចម្ដេច ?

ឡាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រមូរដែកមានសណ្ឋានជាចម្រៀកឬជាបន្ទះតូចកាលណាមួលរឹតឲ្យតឹងមានកម្លាំងប្រឹងរលារវាតចេញ សម្រាប់ញ៉ាំងគ្រឿងចក្រឲ្យដើរជាដើម
ឧទាហរណ៍៖ ឡាននាឡិកា ។

                     ឈ្មោះចង្កៀងមានឡាន មានចក្រ មានស្លាបកង្ហារវិលបក់កាត់ផាត់ផ្សែងឲ្យពន្លឺភ្លើងភ្លឺថ្លា
ឧទាហរណ៍៖ ចង្កៀងឡាន ។

                     ព. ប្រ. រថយន្ត ។
ឧទាហរណ៍៖ បើកឡាន, ជិះឡាន ( រថយន្តឥតមានឡានសោះទេ ប៉ុន្តែហៅតាមរូបរថតូចៗ មានទ្រង់ទ្រាយដូចរថយន្ត មានឡានមួលឲ្យតឹងរត់រឥលទៅបាន សម្រាប់កូនក្មេងលេង, រូបរថនោះគេនាំយកពីប្រទេសក្រៅមកលក់ក្នុងប្រទេសកម្ពុជា តាំងពីកាលដែលមិនទាន់មានរថយន្តមែនទែនមកដល់នៅឡើយ, លុះតមកមានរថយន្តមកដល់ជាដំបូង ខ្មែរក៏នាំគ្នាហៅ ឡាន រាល់មាត់ជាប់មកដល់សព្វថ្ងៃ, សម្ដីក្នុងផ្លូវការ គួរលែងហៅ ឡាន គួរហៅ រថយន្ត វិញ, បើមានគេសួរ យើងអាចឆ្លើយរួច, ដោះស្រាយបានដោយងាយ តាមប្រភពនៃពាក្យនេះ ) ។

                      ន្ទាស រមូដែកមានសណ្ឋានជាចម្រៀក ឬជាបន្ទះតូច កាលណាមូលរឹតតឹងអស់ទំហឹង រលាតចេញហើយញ៉ាំងគ្រឿងចក្រដែលភ្ជាប់ជាមួយនោះឱ្យដើរ។ រថយន្ត ជាពាក្យរបស់អ្នកស្រុក ដែលពីដើមមិនទាន់មានរថយន្តមែនៗ ហើយឃើញតែល្បែងកូនក្មេងដែលគេធ្វើដូចជាតួរថយន្តដើរដោយឡាននោះ ក៏នាំគ្នាហៅជាប់រហូតមក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាញ់» មានន័យដូចម្ដេច ?

ឡាញ់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( យ. ឡាន់ Lanh ” ត្រជាក់ ” ) ឈ្មោះព្រែយួនមានសាច់ជិតម៉ដ្ឋរលីងរលើបត្រជាក់ ។
ឧទាហរណ៍៖ ព្រែ​ឡាញ់, ខោ​ឡាញ់ ។

តើពាក្យ «ឡាចៅ» មានន័យដូចម្ដេច ?

ឡាចៅ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលូក-ល, លូកនាយលូកអាយ, លូកលើសើក្រោមចែប៉ប្រែនាំឲ្យអផ្សុក
ឧទាហរណ៍៖ សម្ដីឡាចៅ ។

                      ដែលប្រើសម្ដីលូក-លចែប៉ប្រែ ។
ឧទាហរណ៍៖ មនុស្សឡាចៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡាក» មានន័យដូចម្ដេច ?

ឡាក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ហ្លាក គុ. ឬ កិ. វិ. “ដែលផ្សេងឬប្លែកពីប្រក្រតី” ) ជ្រួស, ជ្រលួស ( ពាក្យប្រើក្នុងល្បែងឡូ )
ឧទាហរណ៍៖ បោះលុយឡាក ។

                      ព. ប្រ. ងាកឬទាសគំនិតចេញទៅរកបុរសឬស្រ្តីដទៃ
ឧទាហរណ៍៖ ឡាកចោលប្តី ។ ឡាកគំនិត ឬ គំនិតឡាក ទាសឬជ្រួសគំនិតខុសផ្លូវខុសទំនង ( យ. ក៏ថា ឡាក ដែរ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡប់ៗ» មានន័យដូចម្ដេច ?

ឡប់ៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនិយាយញាប់ៗខ្លាំងៗ, រឡប់ ។
ឧទាហរណ៍៖ និយាយឡប់ៗ, សម្ដីឡប់ៗ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលនិយាយញាប់ៗខ្លាំងៗ, រឡប់ ។
ឧទាហរណ៍៖ និយាយឡប់ៗ, សម្ដីឡប់ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡប់ឡែ» មានន័យដូចម្ដេច ?

ឡប់ឡែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហ្លប អ. ថ. ហ្លុប “គេច, មិនឲ្យចួប; បំបាំង; កំបាំង; ជិត, បិទជិត”+ លេ អ. ថ. ល៉ែ “មើល, រមិលមើល” ) របាំងបញ្ឈរដាក់បាំងមាត់ទ្វារជាដើមមិនឲ្យក្រឡេកមើលឃើញទៅក្នុងឬទៅក្រៅ
ឧទាហរណ៍៖ ឡប់ឡែ​បាំង​មាត់​ទ្វារ អង្គុយ​ក្នុង​ឡប់ឡែ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡប់» មានន័យដូចម្ដេច ?

ឡប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ័ន្ត​វិល​វល់​ស្មារតី ព្រោះ​ស្លន់​ឬ​ព្រោះ​គេ​និយាយ​បន្លប់​ជាដើម
ឧទាហរណ៍៖ ឡប់​គំនិត​គិត​មិន​ឃើញ ។ ឡប់​ពុទ្ធោ ឡប់​រក​នឹក​ពុទ្ធោ​ពុំ​ឃើញ ភ័យ​ឡប់​ពុទ្ធោ ។ ព. សា. ត្រឡប់​វិញ, វិល​វិញ : ឡប់​មក​វិញ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ផ្សាយ​ក្លិន​ធុំ​អាក្រក់​ខ្លាំង
ឧទាហរណ៍៖ ស្អុយឡប់, ឆ្ងៀមឡប់

                      ព. ប្រ. ដែលខូចកេរ្តិ៍ឈ្មោះ អាប់អន់លេចឮសាយសុសសព្វទិសទី ។
ឧទាហរណ៍៖ កេរ្តិ៍ឈ្មោះស្អុយឡប់។ ( ព. កា. ) : កេរ្តិ៍ឈ្មោះស្អុយឡប់ ទោះលាបទឹកអប់ ក៏កែមិនឡើង ទោះបីមានបុណ្យ យសស័ក្ដិធ្លាប់ថ្កើង ប្រើឫកចើងម៉ើង ក៏ឡើងមិនរួច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡត» មានន័យដូចម្ដេច ?

ឡត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហ្ល្ចត អ. ថ.ហ្លត “លំផូង; បំពង់តូច; . . . ” )បំពង់តូចមានប្រហោងរហូត សម្រាប់ដាក់ប្រហកខាងក្នុងប្រហោងអ្វីៗ
ឧទាហរណ៍៖ ឡត​ស្ពាន់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡជីវឧស្ម័ន» មានន័យដូចម្ដេច ?

ឡជីវឧស្ម័ន

👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា សំណង់មូលមួយប្រភេទសង់ពីឥដ្ឋតាន់ និងបេតុងកប់ក្នុងដី ផ្ទុកដោយលាមកសត្វដែលអាចបង្កើតឧស្ម័នមេតាន ឬជីវឧស្ម័ន ហើយអាចបន្សល់នូវជីធម្មជាតិដ៏ល្អប្រសើរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡងៗ» មានន័យដូចម្ដេច ?

ឡងៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា (ព. សា.) ពាក្យ​សម្រាប់​ក្មេង​យក​ដៃ​ស្ទាប​អង្អែល​គូទ​គោ​ឬ​ក្របី​លោម​ឲ្យ​កង​កន្ទុយ​ឡើង ។
ឧទាហរណ៍៖ ឡង​ៗ​កង​កន្ទុយ !… ។ កងៗ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡង់» មានន័យដូចម្ដេច ?

ឡង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តាំងយូ​ក្រដាស​តូច​សាច់​រឹង​រាង​ខុប​ក្រឡូម សម្រាប់​ថ្វាយ​អ្នកតា (របស់​ចិន​យួន) ។
ឧទាហរណ៍៖ បន់​អ្នកតា​ថ្វាយ​ឡង់ រូប​អ្នកតា​បាំងឡង់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡងងឹត» មានន័យដូចម្ដេច ?

ឡងងឹត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា កាបូនខ្មៅកើតឡើងដោយសារចំហេះមិនសព្វនៃអ៉ីដ្រូកាបួរាវ និងឧស្ម័នក្នុងឡបិតជិតដែលខ្វះអុកស៊ីសែន។ គេប្រើវាជាជំនួយបន្ថែមសំរាប់កៅស៊ូសំយោគ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡកឡាយ» មានន័យដូចម្ដេច ?

ឡកឡាយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​ឡក​ដោយ​ពាក្យ​លែបខាយ​ឬ​និយាយ​ឡក​ឲ្យ​រឿយ​ៗ។
ឧទាហរណ៍៖ ឡកឡាយ​ឲ្យ​ដឹង​ខ្លួន និយាយ​ឡកឡាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡក» មានន័យដូចម្ដេច ?

ឡក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ហ្ល្ចក អ. ថ. ហ្លក ”លង; បន្លាច” ) ប្រើសម្ដីលូក-លឲ្យដឹងខ្លួនឬឲ្យអន់ចិត្ត, និយាយចំអកឲ្យ ។
ឧទាហរណ៍៖ ឡកឲ្យឈឺចិត្ត, និយាយឡក ។

                     សម្ដែងអាការក្រមាច់ក្រមើម មានញាក់មុខជាដើម ( អាការរបស់ត្លុក )
ឧទាហរណ៍៖ ឡកមុខ, ឡកឆៃយ៉ាំ ។

                    ( ព. ប្រ. ) ត្រឡប់មុខជាក្រោយក្រោយជាមុខ
ឧទាហរណ៍៖ ឡកចុះឡកឡើង, ឡកមុខឡកក្រោយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ឡ» មានន័យដូចម្ដេច ?

មានន័យថា ព្យញ្ជនៈទី ៣២ តាមលំដាប់ពួកព្យញ្ជនៈ ៣៣តួ, ជាព្យញ្ជនៈទី ៧ ក្នុងសេសវគ្គឬអវគ្គ សម្រាប់ប្រើក្នុងភាសាបាលីនិងភាសាខ្មែរ, ជាមុទ្ធជៈ មានសំឡេងកើតក្នុងក្បាល។ សម្រាប់បាលីភាសា មិនដែលប្រើជាតួដើមពាក្យឡើយ មានប្រើបន្តិចបន្តួចតែជាតួចុងពាក្យ ដូចជា កីឡា, ចក្កវាឡ, ចូឡា, ចូឡាមណិ ជាដើម ។ សម្រាប់ភាសាសំស្ក្រឹត មិនមានប្រើសោះ, ត្រង់ពាក្យណាដែលបាលីភាសាប្រើតួ ឡ សំស្ក្រឹតប្រើជាតួ ឌ ដូចជា បា. គរុឡ,កីឡា, ចូឡា, ចូឡាមណិ; សំ. គរុឌ, ក្រីឌា, ចូឌា, ចូឌាមណិ; ពាក្យខ្លះសំស្ក្រឹតប្រើតួ ល ត្រង់កន្លែងដែលបាលីជា ឡ ក៏មាន, ដូចជា បា. ចក្កវាឡ, កាឡបក្ខ, កាឡសីហ; សំ. ចក្រវាល, កាលបក្ស, កាលសឹហ ជាដើម។ សម្រាប់ភាសាខ្មែរក្នុងសម័យបុរាណជាន់ដើម មិនប្រើសោះ ប្រើតែ ល ឬ ល៉, ក្នុងសម័យបុរាណជាន់បន្ទាប់ជាលំដាប់មក មានប្រើខ្លះបន្តិចបន្តួច, លុះចំណេរតមកដល់សម័យបច្ចុប្បន្ននេះ ខ្មែរប្រើតួ ឡ ច្រើនជាងពីដើម; ពាក្យណាដែលមានសំឡេងជា ឡ ដូចជា ឡក, ឡត, ឡាយ, ឡេះឡោះ, សំឡាញ់, សំឡេង ជាដើម សម័យបុរាណប្រើជា ល៉ក, ល៉ត, ល៉ាយ, ល៉េះល៉ោះ, សម្លាញ់, សម្លេង . . .( ប៉ុន្តែសម្លាញ់, សម្លេង សម័យឥឡូវក៏នៅប្រើដែរ ) ។ ល ។
ឧទាហរណ៍៖ ស្រែក​ឡ យំ​ឡ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុកឬជើងក្រានគុកធំទូលាយ បិទភ្ជិតទុកឲ្យមានប្រហោងតែត្រង់កន្លែងដែលត្រូវទុក សម្រាប់ដុតឥដ្ឋជាដើមបង្ហប់កម្ដៅឲ្យឆ្អិន ។
ឧទាហរណ៍៖ ឡឥដ្ឋ, ឡក្បឿង, ឡធ្យូង ។

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរស្រែកឬយំឮខ្លាំង ។
ឧទាហរណ៍៖ ស្រែកឡ, យំឡ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្ស៊ីប្រាល់តា» មានន័យដូចម្ដេច ?

ហ្ស៊ីប្រាល់តា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហ្ស៊ីប្រាល់តា, (រាជធានី/​រដ្ឋធានី) ហ្ស៊ីប្រាល់តា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្ស៊កថោន» មានន័យដូចម្ដេច ?

ហ្ស៊កថោន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហ្គីយ៉ាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្ស៊កដានី» មានន័យដូចម្ដេច ?

ហ្ស៊កដានី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហ្ស៊កដានី, (រាជធានី/​រដ្ឋធានី) អាម៉ាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្សាម៉ាអ៊ីក» មានន័យដូចម្ដេច ?

ហ្សាម៉ាអ៊ីក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហ្សាម៉ាអីុក, (រាជធានី/​រដ្ឋធានី) ឃីងស្តូន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្សាការតា» មានន័យដូចម្ដេច ?

ហ្សាការតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ឥណ្ឌូណេស៊ី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្សកហ្ស៊ី» មានន័យដូចម្ដេច ?

ហ្សកហ្ស៊ី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហ្សកហ្ស៊ី, (រាជធានី/​រដ្ឋធានី) ប៊ីលីស៊ី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្វ្រោនហូហ្វ័រ» មានន័យដូចម្ដេច ?

ហ្វ្រោនហូហ្វ័រ

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ខ្នាតរង្វាស់បន្ទារថយចុះនៃបន្ទាត់ស្ប៉ិចដូចជាបន្ទារថយចុះបន្ទាត់ស្ប៉ិចក្នុងហ្វ្រោនហូហ្វ័រស្មើទៅនឹង ១០៦ គុណនឹងបន្ទារសមមូលរបស់វា ចែកអោយជំហានរលករបស់វា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្វ្រេកង់ស៍វិទ្យុ» មានន័យដូចម្ដេច ?

ហ្វ្រេកង់ស៍វិទ្យុ

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អត្រាលំយោល នៃរលកអាកាសវិទ្យុ ក្នុងថិរវេលាកំណត់មួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្វ៊ូណាហ្វ៊ូទី» មានន័យដូចម្ដេច ?

ហ្វ៊ូណាហ្វ៊ូទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ទូវ៉ាលូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្វ៊ី្រថោន» មានន័យដូចម្ដេច ?

ហ្វ៊ី្រថោន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស សៀរ៉ាឡេអូន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្វ៊ីជី» មានន័យដូចម្ដេច ?

ហ្វ៊ីជី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហ្វ៊ីជី, (រាជធានី/​រដ្ឋធានី) ស៊ូវ៉ា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្វៅ» មានន័យដូចម្ដេច ?

ហ្វៅ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា (ស. ផ៍ៅ អ. ថ. ហ្វាវ់ “ចាំ, ចាំរក្សា; គាល់”) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ គាល់ថា គាល់ហ្វៅ គាល់ប្រចាំការបម្រើ ( សរសេរជា វ៉ៅ ក៏មាន : គាល់វ៉ៅ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្វូងហ្វាយ» មានន័យដូចម្ដេច ?

ហ្វូងហ្វាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ផូ៍ង អ. ថ. ហ៊្វូ៎ង “ពួក” + ផ៍ាយ អ. ថ. ហ្វាយ “ចំណែក; ចំណែកខាង;ខាង”) ពួកដោយឡែកៗពីគ្នា, ពួកទីទៃៗពីគ្នា
ឧទាហរណ៍៖ ទៅ​ជា​ហ្វូងហ្វាយ (ម. ព. ហ្វូង ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្វូងដិន» មានន័យដូចម្ដេច ?

ហ្វូងដិន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ផូ៍ង អ. ថ. ហ៊្វូ៎ង “ពួក” + ដេ់ន” ដែលមិនកំបាំង, ច្បាស់”) ហ្វូងទីទៃពីគ្នា ប៉ុន្តែមើលទៅឃើញច្បាស់មិនច្រឡំ
ឧទាហរណ៍៖ ហ្វូងដិន​នៃ​បក្សី (ម. ព. ហ្វូង ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្វូង» មានន័យដូចម្ដេច ?

ហ្វូង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ផូ៍ង អ. ថ. ហ៊្វូ៎ង ) ពួក; ប្រជុំ ( ចំពោះតែសត្វតិរច្ឆាន )
ឧទាហរណ៍៖ ហ្វូង​គោ ហ្វូង​បក្សី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្វុង» មានន័យដូចម្ដេច ?

ហ្វុង

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា បណ្ដុំបណ្ណសារដែលក្រសួង ស្ថាប័ន ខេត្ត ក្រុង គ្រឹះស្ថានសាធារណៈ សហគ្រាសសាធារណៈ រូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយបានបង្កើតឡើង ឬបានទទួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្វឹកហ្វឺន» មានន័យដូចម្ដេច ?

ហ្វឹកហ្វឺន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហ្វឹករឿយៗ ។
ឧទាហរណ៍៖ ហ្វឹកហ្វឺន​ប្រដៅ(សរសេរ​ជា វ៉ឹកវ៉ឺន ក៏​មាន ។ ម. ព. ហ្វឹក ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្វឹក» មានន័យដូចម្ដេច ?

ហ្វឹក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ផឹក អ. ថ. ហ៊្វឹក ) ហាត់, ហាត់ឲ្យថ្នឹក, បង្វឹក
ឧទាហរណ៍៖ ហ្វឹក​ខ្លួន ហ្វឹក​ហាត់(ម. ប្រ.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្វីលីពីន» មានន័យដូចម្ដេច ?

ហ្វីលីពីន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហ្វីលីពីន, (រាជធានី/​រដ្ឋធានី) ម៉ានីល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្វាំងឡង់» មានន័យដូចម្ដេច ?

ហ្វាំងឡង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហ្វាំងឡង់, (រាជធានី/​រដ្ឋធានី) ហែលស៊ិនគី។

តើពាក្យ «ហ្វាស៊ីសនិយម» មានន័យដូចម្ដេច ?

ហ្វាស៊ីសនិយម

មានន័យថា លទ្ធិ ឬប្រព័ន្ធនយោបាយដែលនាំទៅដល់ការបង្កើតរបបផ្តាច់ការជាតិនិយមជ្រុល ការក្តាប់អំណាចដោយក្រុមអ្នកជំនាញ ដែលដឹកនាំដោយមូសូលីនី នៅក្នុងឆ្នាំ១៩២២ នៅប្រទេសអុីតាលី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្វារ» មានន័យដូចម្ដេច ?

ហ្វារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Phare ) ចង្កៀងមានពន្លឺចាំងខ្លាំងសម្រាប់រថយន្តជាដើម ។ ហ្វារសមុទ្រ ហ្វារសម្រាប់បញ្ចាំងពន្លឺភ្លែតៗប្រាប់ផ្លូវនាវាសមុទ្រ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្ល័កហ្ល័ង» មានន័យដូចម្ដេច ?

ហ្ល័កហ្ល័ង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើល​ក្នុង​ពាក្យ ហ្លាក់ហ្លាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្លួងព្រះបាង» មានន័យដូចម្ដេច ?

ហ្លួងព្រះបាង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នគរ​លាន​ជាង (ម. ព. សតនាគនហុត ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្លួង» មានន័យដូចម្ដេច ?

ហ្លួង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ល. ស.) (ហ្ល្វង អ. ថ. ហ្លួ៎ង) ព្រះ​រាជា (ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត)
ឧទាហរណ៍៖ ហ្លួង​ស្តេច​ចេញ​ប្រទាន​រង្វាន់​ដល់​ពួក​សិស្ស​សាលា… (ពាក្យ​ធម្មតា)។

                     ប្រើ​ជា​ពាក្យ​ផ្តើម​ហៅ​សម្តេច​ព្រះ​អគ្គ​មហេសី​ ឬ​សម្តេច​ព្រះ​មហា​ឧបរាជ​ផង​ក៏​បាន
ឧទាហរណ៍៖ ហ្លួងស្ត្រី, ហ្លួងឧបរាជ ។

                      ឋានន្តរស័ក្តិឬបណ្ដាស័ក្តិមន្ត្រីថ្នាក់តូចជាងទីព្រះ ធំជាងទីឃុន ។
ឧទាហរណ៍៖ ហ្លួងសេនានុរក្ស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្លាក់ហ្លែម» មានន័យដូចម្ដេច ?

ហ្លាក់ហ្លែម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រួច​ស្រាល់; ឆ្លៀវឆ្លាត ឈ្លាសវៃ ។
ឧទាហរណ៍៖ ប្រាជ្ញា​ហ្លាក់ហ្លែម ។ល។ ប្រើ​ជា ហ្ល័ក ក៏​បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្លាក់ហ្លាំង» មានន័យដូចម្ដេច ?

ហ្លាក់ហ្លាំង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. សល័ក អ. ថ. សៈល៉ាក់”ឆ្លាក់”+ហ្ល័ង”ខ្នង” ) សរសេរសេចក្ដីបន្ថែមលើខ្នងពាក្យបណ្ដឹង
ឧទាហរណ៍៖ ហ្លាក់ហ្លាំងពាក្យ ( ម. ប្រ. ) ។

                     និយាយសម្រេចគ្នា, និយាយយកជាការប្រាកដប្រជា ។
ឧទាហរណ៍៖ ហ្លាក់ហ្លាំងគ្នាឲ្យដាច់ស្រេច, និយាយហ្លាក់ហ្លាំងគ្នា ( ប្រើជា ហ្ល័កហ្ល័ង ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្លាក់មឿង» មានន័យដូចម្ដេច ?

ហ្លាក់មឿង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គោល​ដែល​បោះ​ទុក​ជា​ផ្ចិត​របស់​ស្រុក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្លាក់ឋាន» មានន័យដូចម្ដេច ?

ហ្លាក់ឋាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មុខ​ការ​ឬ​មុខ​របរ​ដ៏​មាំមួន; ទី​តាំង​ដែល​ជា​គោល; ព័ស្តុតាង គ្រឿង​អាង ។
ឧទាហរណ៍៖ មាន​ហ្លាក់​ឋាន​ជា​សំអាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្លាក់ខាំ» មានន័យដូចម្ដេច ?

ហ្លាក់ខាំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមណ​ស័ក្តិ​ថ្នាក់​ខ្ពស់​របស់​លាវ។
ឧទាហរណ៍៖ លោក​ហ្លាក់ខាំ… ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្លាក់» មានន័យដូចម្ដេច ?

ហ្លាក់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ល. ស. ហ្ល័ក ) បង្គោល, គោល, គោលចារឹក; គ្រឿងអាងដ៏មាំ; ខសំខាន់
ឧទាហរណ៍៖ មានហ្លាក់ជាអាង ( ម. ប្រ. ) ។ ហ្លាក់ខាំ ( ល. ហ្ល័កគាំ អ. ថ. ─ខាំ”បង្គោលមាស” ) សមណស័ក្តិថ្នាក់ខ្ពស់របស់លាវ : លោកហ្លាក់ខាំ . . . ។ ហ្លាក់ឋាន មុខការឬមុខរបរដ៏មាំមួន; ទីតាំងដែលជាគោល; ព័ស្ដុតាង, គ្រឿងអាង : មានហ្លាក់ឋានជាសំអាង ។ ហ្លាក់មឿង គោលដែលបោះទុកជាផ្ចិតរបស់ស្រុក ។ ហ្លាក់ហ្លែម ស្រួចស្រាល់; ឆ្លៀវឆ្លាត, ឈ្លាសវៃ : ប្រាជ្ញាហ្លាក់ហ្លែម ។ល។ ( ប្រើជា ហ្ល័ក ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្រ្វ័ង» មានន័យដូចម្ដេច ?

ហ្រ្វ័ង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Frein ) ដែកបង្ហៀរ ដែលបង្ខាំក្នុងមាត់សេះ; គ្រឿងសម្រាប់ទប់កង់យានមិនឲ្យលឿន ឬឲ្យឈប់នៅនឹង
ឧទាហរណ៍៖ ហ្រ្វ័ងរថយន្ត ។ ទប់ហ្រ្វ័ង ចាប់គ្រឿងទប់កង់យានឃាត់មិនឲ្យលឿនឬឲ្យឈប់នៅនឹង ។

                      ព. ប្រ. ទប់មាត់, ទប់ដំណើរលឿនទៅ

ឧទាហរណ៍៖ ខំទប់ហ្រ្វ័ងមិនឲ្យជ្រុលមាត់ ( ព. ទ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្រ្វង្ក» មានន័យដូចម្ដេច ?

ហ្រ្វង្ក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​ ( បារ. Franc ) ឈ្មោះរូបប្រាក់សម្រាប់ចាយក្នុងប្រទេសបារាំងសែស( ខែ្មរហៅ ត្រណោត ធៀបដោយកាសដែលចាយក្នុងសម័យពីដើម ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្រ្គើណាដ» មានន័យដូចម្ដេច ?

ហ្រ្គើណាដ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហ្រ្គើណាដ, (រាជធានី/​រដ្ឋធានី) សាំងហ្ស៊ក។

តើពាក្យ «ហ្រស្វៈ» មានន័យដូចម្ដេច ?

ហ្រស្វៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ហ្រស្វ ) ។

តើពាក្យ «ហ្រស្វ» មានន័យដូចម្ដេច ?

ហ្រស្វ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សឬសត្វតឿ ។ ស្រៈមានសំឡេងខ្លី ( ម. ព. រស្ស ឬ រស្សៈ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ហ្រស្វ; បា. រស្ស ) ខ្លី; ដែលមានរូបរាងខ្លី; តឿ; ទាបកន្តិលឬកន្តុញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្ម​ពេទ្យ ឬ ពេទ្យ​ហ្ម» មានន័យដូចម្ដេច ?

ហ្ម​ពេទ្យ ឬ ពេទ្យ​ហ្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រូ​ពេទ្យ ហៅ គ្រូ​ហ្ម ក៏​បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្ម​នួត» មានន័យដូចម្ដេច ?

ហ្ម​នួត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហ្ម្ចន្វត អ. ថ. ហ្ម៎នួត់ ) អ្នកប្រសប់ចាប់សរសៃ គឺអ្នកដែលចេះចាប់ច្របាច់រឹតកែសម្រួលសរសៃឲ្យអន់អស់កម្លាំងឬឲ្យស្រួលខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្មូត» មានន័យដូចម្ដេច ?

ហ្មូត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូច​គ្នា​នឹង ម៉ូត (ច្រើន​ប្រើ ម៉ូត ជាង) ។

តើពាក្យ «ហ្មាយ» មានន័យដូចម្ដេច ?

ហ្មាយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. អ. ថ. ហ្ម៎ាយ ) សម្គាល់, ចំណាំ, កំណត់ដឹង; ប៉ង។ ខ្មែរប្រើជា ម៉ៃ ( ម. ព. នេះ ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រកែនឬកោះយកខ្លួន, ដីកាកែន; ដីកាកោះ : មានហ្មាយឲ្យហៅខ្លួន ( ប្រើតែក្នុងសម័យពីដើម ) ។ ចុតហ្មាយ (ស. ចតហ្មាយ អ. ថ. ចុតហ្មា៎យ) សំបុត្រដែលសរសេរទៅមករកគ្នា( ប្រើក្នុងសម័យពីដើម ); សំបុត្រក្រាបពិតក្រាបទូល(ប្រើក្នុងសម័យបច្ចុប្បន្ន): ធ្វើចុតហ្មាយថ្វាយ ។ ចុតហ្មាយហេតុ ( ស. ចត—អ. ថ. ចុតហ្មា៎យហេតុ ) សំបុត្រសម្គាល់ឬប្រាប់ហេតុ គឺសំបុត្រកត់ដំណឹងឬប្រាប់ដំណឹងក្នុងគ្រាដែលកន្លងទៅហើយ ( ម. ប្រ. , ច្រ. ប្រ. កំណត់ហេតុ ) ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សំបុត្ររាជការឲ្យកាន់ទៅកោះមនុស្ស ឬកេណ្ឌរាស្រ្តឲ្យធ្វើការផ្សេងៗ​ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្មបហ្មាយ» មានន័យដូចម្ដេច ?

ហ្មបហ្មាយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហ្មប​ដោយ​គោរព។
ឧទាហរណ៍៖ ហ្មបហ្មាយ​ក្សត្រិយ៍​មន្រ្តី (ម. ព. ហ្មប ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្មប» មានន័យដូចម្ដេច ?

ហ្មប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. ហ្ម្ចប អ. ថ. ហ្មប) អង្គុយបត់ជើងច្រត់ដុំដៃទាំងពីរលើទីផ្ទៃឱនបន្ទាបខ្លួនចុះ ឬអង្គុយបត់ជើងដាក់ដុំដៃទាំងពីរលើជង្គង់ឱនបន្ទាបខ្លួនបញ្ឆៀងបន្តិចទៅខាងឆ្វេង(បែបបទអង្គុយគាល់ឥស្សរជនមានក្សត្រិយ៍ជាដើម)
ឧទាហរណ៍៖ ពួក​មន្រ្តី​ធំ​តូច អង្គុយ​ហ្មប​ត្រៀបត្រា​ក្នុង​ក្រឡា​ព្រះ​គំនាល់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្មនួត» មានន័យដូចម្ដេច ?

ហ្មនួត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រូ​ពេទ្យ​ធ្វើ​សរសៃ គ្រូ​ពេទ្យ​គក់ច្របាច់​សម្រួល​សរសៃ ។ ខ្មែរ​យើង​ហៅ​ថា​អ្នកចាប់​សរសៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្មត់ហ្មង» មានន័យដូចម្ដេច ?

ហ្មត់ហ្មង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស. ហ្មត អ. ថ. ហ្មុត”អស់”+ហ្ម្ចង អ. ថ. ហ្ម៎ង “ដែលមិនស្អាត; ល្អក់”) ដែលអស់សេចក្ដីសៅហ្មង, អស់មន្ទិល; សុទ្ធសូន្យ; ល្អប្រពៃ; ស្អាតប្រពៃ; ស្អាតបាត
ឧទាហរណ៍៖ ចិត្ត​ហ្មត់ហ្មង ជ្រះ​ហ្មត់ហ្មង ល្អ​ហ្មត់ហ្មង (សរសេរ​ជា ម៉ត់ហ្មងក៏​មាន តែ​មិន​សូវ​ប្រើ ច្រើន​ប្រើ​តាម​ប្រភព​ដើម​ថា ហ្មត់ហ្មងនេះ​ឯង) ។ ម. ព. ហ្មត់ និងហ្មង ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្មត់ចត់» មានន័យដូចម្ដេច ?

ហ្មត់ចត់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស. ហ្មតចត អ. ថ. ហ្មុតចុត) ស្អាត, បរិសុទ្ធ, ប្រពៃ, ឥតមន្ទិល; ត្រឹមត្រូវ;គ្រប់គ្រាន់; ដែលគួរដល់ការ
ឧទាហរណ៍៖ មនុស្សហ្មត់ចត់, ចិត្តហ្មត់ចត់, គំនិតហ្មត់ចត់; ធ្វើការហ្មត់ចត់, ចេះហ្មត់ចត់ ( សរសេរជា ម៉ត់ចត់ ក៏មាន តែមិនសូវប្រើ ច្រើនប្រើតាមប្រភពដើមថា ហ្មត់ចត់ នេះឯង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ស. ហ្មតចត អ. ថ. ហ្មុតចុត) ស្អាត, បរិសុទ្ធ, ប្រពៃ, ឥតមន្ទិល; ត្រឹមត្រូវ;គ្រប់គ្រាន់; ដែលគួរដល់ការ
ឧទាហរណ៍៖ មនុស្សហ្មត់ចត់, ចិត្តហ្មត់ចត់, គំនិតហ្មត់ចត់; ធ្វើការហ្មត់ចត់, ចេះហ្មត់ចត់ ( សរសេរជា ម៉ត់ចត់ ក៏មាន តែមិនសូវប្រើ ច្រើនប្រើតាមប្រភពដើមថា ហ្មត់ចត់ នេះឯង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្មត់» មានន័យដូចម្ដេច ?

ហ្មត់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ហ្មត អ. ថ. ហ្មុត ) អស់, អស់រលីង, មិនមាន, មិនសល់ ។
ឧទាហរណ៍៖ ហ្មត់​តែ​ម្តង !; ស៊ី​ហ្មត់ ចោរ​លួច​ហ្មត់ ទាំង​ហ្មត់ (សរសេរ​ជា ម៉ត់ ក៏​មាន តែ​មិន​សូវ​ប្រើ ច្រើន​ប្រើ​តាម​ប្រភព​ដើម​ថា ហ្មត់ នេះ​ឯង) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ស. ហ្មត អ. ថ. ហ្មុត ) អស់, អស់រលីង, មិនមាន, មិនសល់

តើពាក្យ «ហ្មង» មានន័យដូចម្ដេច ?

ហ្មង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីមិនបរិសុទ្ធ, មិនស្អាត; សេចក្ដីឆ្គាំឆ្គង; ដំណើរលើសលស់ : ពុំដែលមានហ្មង, ឥតមានហ្មង។ ហ្មងឆ្គង ខុសឆ្គង, ទាស់ឆ្គង, ឆ្គាំឆ្គង។ ហ្មងសៅ សៅហ្មង; ឆ្គាំឆ្គង។ មោះហ្មង មោះមៃ។ ព. កា. ថា: តាំងពីយូរហើយ ជាសុខកន្តើយ ពុំដែលមោះហ្មង ទើបតែគ្រានេះ ទៅជាហ្មងឆ្គង មកពីរំលង សុជីវធម៌ ។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ហ្ម្ចង អ. ថ. ហ្ម៎ង ) ដែលមិនបរិសុទ្ធ, មិនស្អាត; ល្អក់
ឧទាហរណ៍៖ ហ្មង​ចិត្ត ចិត្ត​ស្មៅហ្មង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្មគ្វាម» មានន័យដូចម្ដេច ?

ហ្មគ្វាម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញសម្ដីលែបខាយច្រើន និយាយលូកលច្រើន
ឧទាហរណ៍៖ កុំហ្មគ្វាមច្រើនពេក! ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហ្ម្ចគ្វាម អ. ថ. ហ្ម៎ខ្វាម “អ្នកប៉ិនខាងការដោះដំណើរក្ដី, អ្នកកាន់ក្ដី, ស្មាក្ដី” ) ដំណើរបណ្តោះបណ្ដៃគេចកែ; ដំណើរជជែកដោះស្រាយដោយសាញប្រដាញ, សម្ដីលូកលមិនចេះដាច់ស្រេច
ឧទាហរណ៍៖ មនុស្សនុ៎ះមានហ្មគ្វាមច្រើនណាស់ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ហ្ម្ចគ្វាម អ. ថ. ហ្ម៎ខ្វាម “អ្នកប៉ិនខាងការដោះដំណើរក្ដី, អ្នកកាន់ក្ដី, ស្មាក្ដី” ) ដំណើរបណ្តោះបណ្ដៃគេចកែ; ដំណើរជជែកដោះស្រាយដោយសាញប្រដាញ, សម្ដីលូកលមិនចេះដាច់ស្រេច
ឧទាហរណ៍៖ មនុស្ស​នុ៎ះ​មាន​ហ្មគ្វាម​ច្រើន​ណាស់ ។

                      ដែលចេញបែបលែបខាយឬលូកលច្រើន

ឧទាហរណ៍៖ សម្ដីហ្មគ្វាម; និយាយហ្មគ្វាម ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេញបែបលែបខាយឬលូកលច្រើន
ឧទាហរណ៍៖ សម្ដីហ្មគ្វាម; និយាយហ្មគ្វាម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្ម» មានន័យដូចម្ដេច ?

ហ្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហ្ម្ច អ. ថ. ហ្ម៎ “ពេទ្យ” អ្នកស្ទាត់ជំនាញក្នុងកិច្ចការនោះៗ ) អ្នកចេះមើលជំងឺ, អ្នកចេះថ្នាំរម្ងាប់រោគ, គ្រូមើលជំងឺ, ពេទ្យ
ឧទាហរណ៍៖ ទៅរកហ្មមកមើលជំងឺ ។

                  ​  ​  អ្នកទាក់ដំរី ឬអ្នករក្សាដំរី ។
ឧទាហរណ៍៖ ហ្មដំរី។ ហ្មថាវ ( ស. ហ្ម្ចឍៅ់ អ. ថ. ហ្ម៎ថាវ់ )ហ្មចាស់ទុំជាគ្រូឬជាអធិបតីលើអស់ហ្មដំរីក្នុងពួកមួយៗ ។ ហ្មនួត ( ស. ហ្ម្ចន្វត អ. ថ. ហ្ម៎នួត់ ) អ្នកប្រសប់ចាប់សរសៃ គឺអ្នកដែលចេះចាប់ច្របាច់រឹតកែសម្រួលសរសៃឲ្យអន់អស់កម្លាំងឬឲ្យស្រួលខ្លួន ។ ហ្មពេទ្យ ឬ ពេទ្យហ្ម គ្រូពេទ្យ ( ហៅ គ្រូហ្ម ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្ន័ង» មានន័យដូចម្ដេច ?

ហ្ន័ង

មានន័យថា ( ម. ព. ណាំង ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ហ្ន័ង អ. ថ. ហ្ន័៎ង”ស្បែក” ) ឈ្មោះខ្នុរមានសាច់ក្លែបរឹងបន្តិច, មានឈ្មោះច្រើនយ៉ាងតាមបែបដែលផ្សេងគ្នា ( ច្រើនសរសេរ ណាំង ជាង )
ឧទាហរណ៍៖ ខ្នុរណាំងរមៀត ខ្នុរណាំងសាច់ក្លែបលឿងដូចសម្បុរសាច់មើមរមៀត ។ ខ្នុរណាំងល្មុត ឬ ខ្នុរល្មុត ខ្នុរណាំង សាច់ក្លែបជ្រាយបន្តិច ប៉ុន្តែជ្រាយមិនដល់ខ្នុរបាយស្រាទេ មានរសផ្អែមឈ្ងុយ ។ ខ្នុរណាំងស្បែក ខ្នុរណាំងសាច់ស្វិតបន្តិច។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្នឹង» មានន័យដូចម្ដេច ?

ហ្នឹង

👉ថ្នាក់ពាក្យជា វិសេសនសព្វនាម
មានន័យថា នុះ ។
ឧទាហរណ៍៖ ហ្នឹង​ហើយ នុះ​ហើយ; ហ្នឹង​ឯង នុះ​ឯង;ដំណើរ​ហ្នឹង ដំណើរ​នុះ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. សា. ) ដូច្នឹង, អីចឹង; អើ ( អ្នកម្នាក់ប្រាប់ថា ) : ទៅកុំខានហ្ន៎ះ!, ( អ្នកម្នាក់ឆ្លើយតបថា ) ហ្នឹង ! ។ ហ្នឹងហើយ ! អ៊ីចឹងហើយ !។ ហ្នឹងឯង ! អ៊ីចឹងឯង ។ បើនិយាយមានសំឡេងខ្ពស់ស្រួចខ្លាំង ត្រូវសរសេរដាក់ជើងក្អែក ( + ) នេះពីលើជា ហ្នឹ៎ ងហើយ!; ហ្នឹ៎ងឯ៎ង ! ( សម្រាប់សម្ដីសាមញ្ញ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្នាំង» មានន័យដូចម្ដេច ?

ហ្នាំង

មានន័យថា ( ម. ព. ណាំង ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ហ្ន័ង ន. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្ន» មានន័យដូចម្ដេច ?

ហ្ន

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យលាន់មាត់ ដោយស្ងើច, ដោយឆ្ងល់, ដោយត្អូញជាដើម។ ហ្ន ជាពាក្យមានសំឡេងខ្ពស់ស្រទន់បន្តិច ។
ឧទាហរណ៍៖ ល្អណាស់ហ្ន!; អ្វីហ្ន ?; ពិបាកណាស់តើហ្ន ! ។

                      ហ្ន៎ ជាពាក្យមានសំឡេងខ្ពស់ស្រទន់ខ្លាំង ។
ឧទាហរណ៍៖ អើហ្ន៎ ! ; អ្នកណាហ្ន៎ ?; ពិបាកអ្វីម្ល៉េះហ្ន៎ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្គ្រោអង់ឡង់» មានន័យដូចម្ដេច ?

ហ្គ្រោអង់ឡង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហ្គ្រោអង់ឡង់, (រាជធានី/​រដ្ឋធានី): នូក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្គេនស៊ី» មានន័យដូចម្ដេច ?

ហ្គេនស៊ី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហ្គេនស៊ី, (រាជធានី/​រដ្ឋធានី) សាំងព្យែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្គីយ៉ាន» មានន័យដូចម្ដេច ?

ហ្គីយ៉ាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហ្គីយ៉ាន, (រាជធានី/​រដ្ឋធានី) ហ្ស៊កថោន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ្គីណេអាក្វាទ័រ» មានន័យដូចម្ដេច ?

ហ្គីណេអាក្វាទ័រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ហ្គីណេអាក្វាទ័រ, (រាជធានី/​រដ្ឋធានី) ម៉ាឡាបូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត