ឡប់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ័ន្តវិលវល់ស្មារតី ព្រោះស្លន់ឬព្រោះគេនិយាយបន្លប់ជាដើម
ឧទាហរណ៍៖ ឡប់គំនិតគិតមិនឃើញ ។ ឡប់ពុទ្ធោ ឡប់រកនឹកពុទ្ធោពុំឃើញ ភ័យឡប់ពុទ្ធោ ។ ព. សា. ត្រឡប់វិញ, វិលវិញ : ឡប់មកវិញ ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលផ្សាយក្លិនធុំអាក្រក់ខ្លាំង
ឧទាហរណ៍៖ ស្អុយឡប់, ឆ្ងៀមឡប់
ព. ប្រ. ដែលខូចកេរ្តិ៍ឈ្មោះ អាប់អន់លេចឮសាយសុសសព្វទិសទី ។
ឧទាហរណ៍៖ កេរ្តិ៍ឈ្មោះស្អុយឡប់។ ( ព. កា. ) : កេរ្តិ៍ឈ្មោះស្អុយឡប់ ទោះលាបទឹកអប់ ក៏កែមិនឡើង ទោះបីមានបុណ្យ យសស័ក្ដិធ្លាប់ថ្កើង ប្រើឫកចើងម៉ើង ក៏ឡើងមិនរួច ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖