Posted on Leave a comment

តើពាក្យ «ឡាន» មានន័យដូចម្ដេច ?


ឡាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រមូរដែកមានសណ្ឋានជាចម្រៀកឬជាបន្ទះតូចកាលណាមួលរឹតឲ្យតឹងមានកម្លាំងប្រឹងរលារវាតចេញ សម្រាប់ញ៉ាំងគ្រឿងចក្រឲ្យដើរជាដើម
ឧទាហរណ៍៖ ឡាននាឡិកា ។

                     ឈ្មោះចង្កៀងមានឡាន មានចក្រ មានស្លាបកង្ហារវិលបក់កាត់ផាត់ផ្សែងឲ្យពន្លឺភ្លើងភ្លឺថ្លា
ឧទាហរណ៍៖ ចង្កៀងឡាន ។

                     ព. ប្រ. រថយន្ត ។
ឧទាហរណ៍៖ បើកឡាន, ជិះឡាន ( រថយន្តឥតមានឡានសោះទេ ប៉ុន្តែហៅតាមរូបរថតូចៗ មានទ្រង់ទ្រាយដូចរថយន្ត មានឡានមួលឲ្យតឹងរត់រឥលទៅបាន សម្រាប់កូនក្មេងលេង, រូបរថនោះគេនាំយកពីប្រទេសក្រៅមកលក់ក្នុងប្រទេសកម្ពុជា តាំងពីកាលដែលមិនទាន់មានរថយន្តមែនទែនមកដល់នៅឡើយ, លុះតមកមានរថយន្តមកដល់ជាដំបូង ខ្មែរក៏នាំគ្នាហៅ ឡាន រាល់មាត់ជាប់មកដល់សព្វថ្ងៃ, សម្ដីក្នុងផ្លូវការ គួរលែងហៅ ឡាន គួរហៅ រថយន្ត វិញ, បើមានគេសួរ យើងអាចឆ្លើយរួច, ដោះស្រាយបានដោយងាយ តាមប្រភពនៃពាក្យនេះ ) ។

                      ន្ទាស រមូដែកមានសណ្ឋានជាចម្រៀក ឬជាបន្ទះតូច កាលណាមូលរឹតតឹងអស់ទំហឹង រលាតចេញហើយញ៉ាំងគ្រឿងចក្រដែលភ្ជាប់ជាមួយនោះឱ្យដើរ។ រថយន្ត ជាពាក្យរបស់អ្នកស្រុក ដែលពីដើមមិនទាន់មានរថយន្តមែនៗ ហើយឃើញតែល្បែងកូនក្មេងដែលគេធ្វើដូចជាតួរថយន្តដើរដោយឡាននោះ ក៏នាំគ្នាហៅជាប់រហូតមក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply