ហ្មាយ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. អ. ថ. ហ្ម៎ាយ ) សម្គាល់, ចំណាំ, កំណត់ដឹង; ប៉ង។ ខ្មែរប្រើជា ម៉ៃ ( ម. ព. នេះ ) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រកែនឬកោះយកខ្លួន, ដីកាកែន; ដីកាកោះ : មានហ្មាយឲ្យហៅខ្លួន ( ប្រើតែក្នុងសម័យពីដើម ) ។ ចុតហ្មាយ (ស. ចតហ្មាយ អ. ថ. ចុតហ្មា៎យ) សំបុត្រដែលសរសេរទៅមករកគ្នា( ប្រើក្នុងសម័យពីដើម ); សំបុត្រក្រាបពិតក្រាបទូល(ប្រើក្នុងសម័យបច្ចុប្បន្ន): ធ្វើចុតហ្មាយថ្វាយ ។ ចុតហ្មាយហេតុ ( ស. ចត—អ. ថ. ចុតហ្មា៎យហេតុ ) សំបុត្រសម្គាល់ឬប្រាប់ហេតុ គឺសំបុត្រកត់ដំណឹងឬប្រាប់ដំណឹងក្នុងគ្រាដែលកន្លងទៅហើយ ( ម. ប្រ. , ច្រ. ប្រ. កំណត់ហេតុ ) ។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សំបុត្ររាជការឲ្យកាន់ទៅកោះមនុស្ស ឬកេណ្ឌរាស្រ្តឲ្យធ្វើការផ្សេងៗ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖