Posted on Leave a comment

តើពាក្យ «ហ្នឹង» មានន័យដូចម្ដេច ?


ហ្នឹង


👉ថ្នាក់ពាក្យជា វិសេសនសព្វនាម
មានន័យថា នុះ ។
ឧទាហរណ៍៖ ហ្នឹង​ហើយ នុះ​ហើយ; ហ្នឹង​ឯង នុះ​ឯង;ដំណើរ​ហ្នឹង ដំណើរ​នុះ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. សា. ) ដូច្នឹង, អីចឹង; អើ ( អ្នកម្នាក់ប្រាប់ថា ) : ទៅកុំខានហ្ន៎ះ!, ( អ្នកម្នាក់ឆ្លើយតបថា ) ហ្នឹង ! ។ ហ្នឹងហើយ ! អ៊ីចឹងហើយ !។ ហ្នឹងឯង ! អ៊ីចឹងឯង ។ បើនិយាយមានសំឡេងខ្ពស់ស្រួចខ្លាំង ត្រូវសរសេរដាក់ជើងក្អែក ( + ) នេះពីលើជា ហ្នឹ៎ ងហើយ!; ហ្នឹ៎ងឯ៎ង ! ( សម្រាប់សម្ដីសាមញ្ញ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply