Posted on Leave a comment

តើពាក្យ «ហ្លាក់» មានន័យដូចម្ដេច ?


ហ្លាក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ល. ស. ហ្ល័ក ) បង្គោល, គោល, គោលចារឹក; គ្រឿងអាងដ៏មាំ; ខសំខាន់
ឧទាហរណ៍៖ មានហ្លាក់ជាអាង ( ម. ប្រ. ) ។ ហ្លាក់ខាំ ( ល. ហ្ល័កគាំ អ. ថ. ─ខាំ”បង្គោលមាស” ) សមណស័ក្តិថ្នាក់ខ្ពស់របស់លាវ : លោកហ្លាក់ខាំ . . . ។ ហ្លាក់ឋាន មុខការឬមុខរបរដ៏មាំមួន; ទីតាំងដែលជាគោល; ព័ស្ដុតាង, គ្រឿងអាង : មានហ្លាក់ឋានជាសំអាង ។ ហ្លាក់មឿង គោលដែលបោះទុកជាផ្ចិតរបស់ស្រុក ។ ហ្លាក់ហ្លែម ស្រួចស្រាល់; ឆ្លៀវឆ្លាត, ឈ្លាសវៃ : ប្រាជ្ញាហ្លាក់ហ្លែម ។ល។ ( ប្រើជា ហ្ល័ក ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply