Posted on Leave a comment

តើពាក្យ «ឡៅ» មានន័យដូចម្ដេច ?


ឡៅ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចិតវៀលជុំវិញយកសំបកក្រៅចេញទុកឲ្យនៅសំបកខាងក្នុងជមរំលីងឲ្យស្អាត
ឧទាហរណ៍៖ ឡៅដូងខ្ចី, ឡៅត្នោតខ្ចី ។

                      ចិតវៀលក្រឡឹងឲ្យស្អាត
ឧទាហរណ៍៖ ឡៅអំពៅ ។

                     កោរសក់ពីខាងជុំវិញ ទុកឲ្យនៅតែកំប៉ោយកណ្ដាល
ឧទាហរណ៍៖ ឡៅសក់, កោរឡៅ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ស. ល់ៅ អ.ថ. ល៉ាវ់ កិ. ” និយាយរាប់រៀបរឿងរ៉ាវប្រាប់, ថ្លែងរឿងរ៉ាវឲ្យអ្នកដទៃស្ដាប់, និយាយតំណាលរឿងរ៉ាវប្រាប់; សូត្ររៀន, ទន្ទេញ” ) ដែលស្រែកហៅឮច្បាស់ឆ្ពោះត្រង់ក្នុងទីមើលគ្នាឃើញ ឬដែលនិយាយឮខ្លាំងៗ ច្បាស់ៗ
ឧទាហរណ៍៖ ស្រែកហៅឡៅ, និយាយឡៅៗ ។

                     ( មើលក្នុងពាក្យ ឡៅតេង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply