Posted on Leave a comment

តើពាក្យ «អកត្រីធំ» មានន័យដូចម្ដេច ?


អកត្រីធំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៧៦-៨៤ ស.ម.។ ពេញវ័យៈ មានរូបរាងស្រដៀងអកត្រីក្បាលប្រផេះដែរតែមាឌធំជាង សំបុរត្នោតចាស់ ក្បាលប្រផេះ គល់កន្ទុយអង្កន់សធំ និងចុងកន្ទុយពណ៌ខ្មៅ។ មិនទាន់ពេញវ័យៈ ក្បាល ដើមទ្រូងពណ៌ប្រផេះក្រម៉ៅ កន្ទុយខ្មៅ ក្រោមស្លាបមានឆ្នូតសកណ្តាលស្លាប និងដោះមួយដុំនៅស្លាបទី១។ គែមស្លាបផ្នែកក្រោមពណ៌ត្នោត។ ទីជំរកៈ ទំនាបលិចទឹក បឹងធំៗ និងទន្លេ។ របាយៈ ជាប្រភេទ ខ្ចាត់ព្រាត់ ជូបប្រទះតែម្តងគត់ និងជាសត្វកម្រ។ រដូវបន្តពូជៈ ខែតុលា ដល់កុម្ភៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply