ឡែបឡប
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អែបអប ប្រចុបប្រចែងអែបអបឲ្យតែបានស៊ីបានចាយ។
ឧទាហរណ៍៖ ឡែបឡបស៊ី ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាអ្នកអែបអប ។
ឧទាហរណ៍៖ មនុស្សឡែបឡប។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដោយអែបអប ។
ឧទាហរណ៍៖ រកស៊ីឡែបឡប ។ (ព. កា.) : រីមនុស្សឡែបឡបច្រើនតែអែបអប ពោលចាក់បណ្ដោយ ប្រើពាក្យប្រចុប ត្រឡប់មុខក្រោយ កាលបើគេឲ្យ នេះនោះដើរចេញ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត