Posted on Leave a comment

តើពាក្យ «អក» មានន័យដូចម្ដេច ?


អក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អកប្រអួល , អកអំបុក , អកថ្នាំផង់។
ឧទាហរណ៍៖ អកប្រអួល , អកអំបុក , អកថ្នាំផង់។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អជ្ឈុបាតកសត្តមួយប្រភេទ សម្បុរខ្លួនខ្មៅស្រអាប់ មាឌធំកន្តុលបន្តិចជាងកុកខ្មៅ, ឆាបចាប់មច្ឆជាតិជាចំណី; កាលណាព្រាត់គូឬព្រាត់កូន ស្រែកយំគ្រលួចសង្រេងសង្រៃហើរឆ្វៀលឆ្វាត់ខ្ពស់ៗ ទាបៗ ប្រះប្រាណ គួរឲ្យស្រងេះស្រងោចអាណោចអាធម្ម ( ហៅ អក តាមសូរវាយំ ) ។ គេតែងនិយាយប្រៀបថា កើតទុក្ខធំយំបោកខ្លួន ឬយំប្រះប្រាណដូចជាអក ។ ( ព. កា. ) : សត្វអកជាសត្វមានចិត្តស្មោះ អាឡោះអាល័យហួសទំនង នៅពេលដែលព្រាត់បាត់គូគ្រង ទោះព្រាត់រំលងកាលយូរថ្ងៃ ។ ស្រែកយំរង្គំមិនសូវស្រាក ក្រៀមក្រំលំបាកពន់ពេកក្រៃ ជួនកាលបោកខ្លួនឲ្យក្សិណក្ស័យ សង្រេងសង្រៃដល់ស្គាំងស្គម ។ មនុស្សខ្លះកើតទុក្ខដូចជាអក ច្រើនខកខូចចិត្តដល់ខ្លួនទ្រម ទោះគេពន្យល់ក៏ពុំព្រម រញមត្រាតែមានជំងឺ ។ ( មើលក្នុងពាក្យ អករ៍ និង ឧកញ៉ា , ឧកហ្លួង ) ។

                      ប្រដាប់ធ្វើដោយលោហជាតិផ្សេងៗឬធ្វើដោយប្រាក់, មាសជាដើម មានរាងច្រឡោឬមានសណ្ឋានដូចបំពង់តូច មានមេមានគម្រប សម្រាប់ដាក់កំបោរបៀកម្លូ
ឧទាហរណ៍៖ កំបោរកន្លះអក, អកកំបោរលង់ហិន, អកកំបោរប្រាក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply