Posted on Leave a comment

តើពាក្យ «ឡាយ» មានន័យដូចម្ដេច ?


ឡាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (រ. ស.) ចុះ​ព្រះ​បរម​នាម​ឬ​ចុះ​ព្រះ​នាម (ស៊ីញេ) ។
ឧទាហរណ៍៖ ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ទ្រង់​ឡាយ​លើ​ចុតហ្មាយ ដែល​បណ្តា​រាស្រ្ត​ក្រាប​បង្គំ​ទូល​សូម… ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រះបរមនាម ឬព្រះនាម ដែលក្សត្រិយ៍ទ្រង់ចុះដោយព្រះហស្ដព្រះអង្គ ។
ឧទាហរណ៍៖ ធ្វើចុតហ្មាយក្រាបបង្គំទូលសូមឡាយ ។

                      ច្រើនប្រើពាក្យ ឡាយព្រះហស្ដ, ឡាយព្រះហស្ដលេខា ( ម. ព. ហត្ថ និង ហស្ដ ផង; គួរកុំច្រឡំសរសេរឡាយព្រះហស្ថ ឬ ឡាយព្រះហស្ថលេខា ( ព្រោះ បា. ហត្ថ, សំ. ហស្ដ ) ។ដែល​

                      សាច់ឆ្នួតៗ វែងៗ : ពកធ្នង់មានឡាយ ( បើឈើស្រឡៅហៅ អង្កាញ់ ថា : ស្រឡៅអង្កាញ់ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មាន​ព័ណ៌​ឆ្នូត​ៗ វែង​ៗ

ឧទាហរណ៍៖ ឈើ​សាច់​ឡាយ ។

                      រយាល ដែល​ចេះ​តែ​ឃ្លាត​ៗ វេលា
ឧទាហរណ៍៖ ចេះ​តែ​ឡាយ​ៗ​ទៅ​មិន​បាន​ទៅ​មក​រក​គ្នា (ប្រើ​ជា ហ្លាយ ក៏​បាន) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រយាល ដែល​ចេះ​តែ​ឃ្លាត​ៗ វេលា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply