Posted on Leave a comment

តើពាក្យ «អក្សរ​សព្ទ» មានន័យដូចម្ដេច ?

អក្សរ​សព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​ល្អិត​ៗ​ដែល​សរសេរ​ដាក់​សព្ទ​ប្រែ​នៅ​ប៉ែក​ខាង​លើ​ក្បែរ​ភាសា​ដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្សរ​លក្ខណ៍ ឬ –លក្សណ៍» មានន័យដូចម្ដេច ?

អក្សរ​លក្ខណ៍ ឬ –លក្សណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបុត្រ​សម្គាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្សរ​ពុម្ភ» មានន័យដូចម្ដេច ?

អក្សរ​ពុម្ភ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​ដែល​សិត​ជា​តួ​រាង​សម្រាប់​បោះពុម្ព​ ឬ​ស្នាម​អក្សរ​ដែល​បោះ​ពុម្ព​ហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្សរ​ផ្ញើ​ជើង» មានន័យដូចម្ដេច ?

អក្សរ​ផ្ញើ​ជើង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​ដែល​ផ្សំ​ជាមួយ​នឹង​អក្សរ​ឯ​ទៀត (អក្សរ​ប្រយោគ) ដូច​ជា ក្ង, ក្ន, ខ្ច, ខ្ទ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្សរ​ប្រយោគ» មានន័យដូចម្ដេច ?

អក្សរ​ប្រយោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​ផ្ញើរ​ជើង ឬ​អក្សរ​គ្រវាត់ (ហៅ អក្ខរប្បយោគ ក៏​បាន)។

តើពាក្យ «អក្សរ​ប្រកប» មានន័យដូចម្ដេច ?

អក្សរ​ប្រកប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​ដែល​សរសេរ​ពី​ខាង​ចុង​ពាក្យ ឥត​ចេញ​សំឡេង, ខ្មែរ​ដូច​ជា កក, កង, ចក, ចង ជាដើម; បា. ឬ សំ. ដូច​ជា ហរ៑, អន៑, ករ៑, កម៌ន៑, វិទ៑, វិទ្យុត៑ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្សរ​បំបែក» មានន័យដូចម្ដេច ?

អក្សរ​បំបែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្យញ្ជនៈ​ដែល​ផ្សំ​ជា​មួយ​នឹង​ស្រៈ​តាម​លំដាប់, ដូច​ជា ក កា កី កឹ កឺ ។ល។ កុំ កំ កាំ កះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្សរ​ជ្រៀង» មានន័យដូចម្ដេច ?

អក្សរ​ជ្រៀង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​ខ្មែរ​មាន​សណ្ឋាន​តួ​រាង​ទ្រេត​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្សរ​គ្រវាត់ ឬ –ក្រវាត់» មានន័យដូចម្ដេច ?

អក្សរ​គ្រវាត់ ឬ –ក្រវាត់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​ដែល​មាន​ជើង រ គ្រវាត់​ឬ​ក្រវាត់​ព័ទ្ធ​ពី​ក្រៅ គឺ​អក្សរ​ដែល​ផ្សំ​ជាមួយ​នឹង​ជើង រ ឬ​ផ្ញើ​ជើង រ ដូច​ជា ក្រ, គ្រ, ច្រ, ជ្រ ជា​ដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្សរ​ខ្វៀក» មានន័យដូចម្ដេច ?

អក្សរ​ខ្វៀក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​ខ្មែរ​មាន​សណ្ឋាន​តួ​រាង​ជា​ចំហៀង​ៗ​សម្រាប់​សរសេរ​ខ្វៀក​ៗ​រំហ័ស​ការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្សរ​ខម» មានន័យដូចម្ដេច ?

អក្សរ​ខម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​ខ្មែរ (ហៅ​តាម​សៀម​ដែល​យក​អក្សរ​ខ្មែរ​ទៅ​ប្រើ, លុះ​ចំណេរ​កាល​ត​មក ខ្មែរ​ហៅ​អក្សរ​មូល​ដែល​មាន​សណ្ឋាន​តួ​រាង​ខ្លាំង​ៗ​បន្តិច បែប​ភាព​ខុស​គ្នា​អំពី​អក្សរ​មូល​ធម្មតា​ខ្លះ​ថា អក្សរ​ខម ឬ តួ​ខម, បើ​ចារ​ឬ​សរសេរ​តួ​រាង​បែប​នោះ ប៉ុន្តែ​តូច​ៗ ហៅ​ថា កូន​ខម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្សរអាទិសង្កេត» មានន័យដូចម្ដេច ?

អក្សរអាទិសង្កេត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរកាត់ដោយយកតែអក្សរខាងដើមនៃពាក្យមកប្រើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្សរសាស្រ្ត» មានន័យដូចម្ដេច ?

អក្សរសាស្រ្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណេះវិជ្ជាខាងក្បួនសាស្រ្ត និងខាងនិយាយ សរសេរឱ្យត្រឹមត្រូវក្នុងភាសាណាមួយ មុខរបរខាងការនិពន្ធ ក្បួនតម្រាខាងអក្សរ និងភាសារបស់ប្រទេស ឬសម័យកាលណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្សរសារ» មានន័យដូចម្ដេច ?

អក្សរសារ

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សំបុត្របុគ្គលគ្រងនគរប្រទេសរាជ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្សរចារឹក» មានន័យដូចម្ដេច ?

អក្សរចារឹក

មានន័យថា អក្សរដែលគេចារនៅលើខ្លោងទ្វារ, ក្បាលស្ពាន, គោលសីមាជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្សរ» មានន័យដូចម្ដេច ?

អក្សរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. អក្ខរ ) អក្ខរៈ ។ អក្សរខម អក្សរខ្មែរ ( ហៅតាមសៀមដែលយកអក្សរខ្មែរទៅប្រើ, លុះចំណេរកាលតមក ខ្មែរហៅអក្សរមូលដែលមានសណ្ឋានតួរាងខ្លាំងៗបន្តិច បែបភាពខុសគ្នាអំពីអក្សរមូលធម្មតាខ្លះថា អក្សរខម ឬ តួខម, បើចារឬសរសេរតួរាងបែបនោះ ប៉ុន្តែតូចៗ ហៅថា កូនខម ) ។ អក្សរខ្វៀក អក្សរខ្មែរមានសណ្ឋានតួរាងជាចំហៀងៗមិនពេញតួ សម្រាប់សរសេរខ្វៀកៗរំហ័សការ ។ អក្សរគ្រវាត់ ឬ —ក្រវាត់ អក្សរដែលមានជើង រ គ្រវាត់ឬក្រវាត់ព័ទ្ធពីក្រៅ គឺអក្សរដែលផ្សំជាមួយនឹងជើង រ ឬផ្ញើជើង រ ដូចជា ក្រ, គ្រ, ច្រ, ជ្រ ជាដើម ។ អក្សរជ្រៀង អក្សរខ្មែរមានសណ្ឋានតួរាងទ្រេតៗ។ អក្សរបំបែក ព្យញ្ជនៈដែលផ្សំជាមួយនឹងស្រៈតាមលំដាប់, ដូចជា ក កា កិ កី កឹ កឺ ។ ល ។ កុំ កំ កាំ កះ ។ អក្សរប្រកប អក្សរដែលសរសេរពីខាងចុងពាក្យ ឥតចេញសំឡេង, ខ្មែរដូចជា កក , កង , ចក , ចង ជាដើម; បា. ឬ សំ. ដូចជា ហរ៑ , អន៑ , ករ៑ , កម៌ន៑ , វិទ៑ , វិទ្យុត៑ ជាដើម ។ អក្សរប្រយោគ អក្សរផ្ញើជើង ឬអក្សរគ្រវាត់ ( ហៅ អក្ខរប្បយោគ ក៏បាន ) ។ អក្សរផ្ញើជើង អក្សរដែលផ្សំជាមួយនឹងអក្សរឯទៀត ( អក្សរប្រយោគ ), ដូចជា ក្ង , ក្ន , ខ្ច , ខ្ទ ជាដើម ។ អក្សរពុម្ព អក្សរដែលសិតជាតួរាងសម្រាប់បោះពុម្ពឬស្នាមអក្សរដែលបោះពុម្ពហើយ ។ អក្សរលក្ខណ៍ ឬ អក្សរលក្សណ៍ សំបុត្រសម្គាល់ ។ អក្សរសព្ទ អក្សរល្អិតៗ ដែលសរសេរដាក់សព្ទប្រែនៅប៉ែកខាងលើក្បែរភាសាដទៃ ។ អក្សរសាស្រ្ត វិជ្ជាអក្សរ; ក្បួនប្រាប់វិធីអក្សរ, ការសរសេរត្រឹមត្រូវក្នុងភាសាណាមួយ; មុខការខាងនិពន្ធ , . . . ។ អក្សរសាសន៍ សំបុត្រឲ្យដំណឹង; សំបុត្រសំណួរ។ល។ ( មើលក្នុងពាក្យ អប្សរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខោហិណី» មានន័យដូចម្ដេច ?

អក្ខោហិណី

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( ម. ព. អក្ខោភិនី )។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) កងទ័ពជើងគោកមួយក្បួនធំ ( មហាចតុរង្គសេនា ) មានទាហានថ្មើរជើង ១០៩. ៣៥០, ទាហានសេះ ៦៥. ៦១០, ដំរី ២១. ៨៧០, រថឬរទេះ ២១. ៨៧០ និងយុទ្ធភណ្ឌគ្រប់ព្រម។
ឧទាហរណ៍៖ កងទ័ពមួយអក្ខោហិណី; ហៅ អក្ខោភិនី ក៏បាន ( បែបប្រើក្នុងបុរាណសម័យ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខោសានភូគោល» មានន័យដូចម្ដេច ?

អក្ខោសានភូគោល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្ខោសាននៃផែនដី។

តើពាក្យ «អក្ខោសាន» មានន័យដូចម្ដេច ?

អក្ខោសាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីបំផុតទាំងពីរខាងនៃអក្សដែលគេស្មានថា ព្រះអាទិត្យគោចរព័ទ្ធជុំវិញក្នុងរយៈម្ភៃបួនម៉ោង ចុងបំផុតទាំងពីរខាងនៃចុម្ពិតពល ទីចុងដើមដែលមិនចេះជួបគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខោភិនី» មានន័យដូចម្ដេច ?

អក្ខោភិនី

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( បា.; សំ. អក្សៅហិណី ) សំខ្យាចំនួនមួយរយសែននិន្នហុត ។ អក្ខោភិនី ខ្មែរប្រើជា គុ. ក៏មាន សំដៅសេចក្ដីថា “ច្រើនរាប់ពុំអស់”។
ឧទាហរណ៍៖ មានច្រើនជាអក្ខោភិនី ( មើលក្នុងពាក្យ អក្ខោហិណី ឬ អក្សៅហិណី ទៀតផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខោ» មានន័យដូចម្ដេច ?

អក្ខោ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពាក្យប្រើកាត់ខ្លីមកពី អក្ខោភិនី សំដៅសេចក្ដីថា ” ច្រើន, ច្រើនក្រៃ, គរគោក “។
ឧទាហរណ៍៖ មានជាអក្ខោយកទៅណាពុំអស់ ( ព. សា. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខិ» មានន័យដូចម្ដេច ?

អក្ខិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អក្សិ ) ភ្នែក, កែវភ្នែក ។ អក្ខិកាណ ខ្វាក់ភ្នែកម្ខាងឬភ្នែកខ្វាក់ម្ខាង : មនុស្សអក្ខិកាណ ។ អក្ខិបខុម ( —ប៉ៈ— ) រោមភ្នែក ( ហៅ អក្ខិលោមា ក៏បាន ) ។ អក្ខិភេសជ្ជ ( —ស័ច-ជៈ ឬ —ស័ច ) ថ្នាំភ្នែក ។ ល ។ ( ម. ព. អក្សិ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរ​សម្បត្តិ» មានន័យដូចម្ដេច ?

អក្ខរ​សម្បត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​មិន​ឃ្លៀងឃ្លាត​អក្ខរៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរ​វិបល្លាស» មានន័យដូចម្ដេច ?

អក្ខរ​វិបល្លាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​បំប្លែង​អក្សរ (ម. ព. វិបល្លាស ផង) ។ អក្ខរ​សម័យ វិធី​ប្រើ​អក្សរ, ការ​សរសេរ​ឬ​អាន​អក្សរ; ការ​សរសេរ​កើត​ ឬ​មើល​ដាច់ : ចេះ​អក្ខរ​សម័យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរ​វិបត្តិ» មានន័យដូចម្ដេច ?

អក្ខរ​វិបត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ឃ្លៀងឃ្លាត​តួ ​ឬ​សំឡេង​អក្ខរៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរ​វិន្យាស» មានន័យដូចម្ដេច ?

អក្ខរ​វិន្យាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជុំ​អក្ខរ; អក្ខរៈ​ដែល​រៀង​តាម​លំដាប់; អក្ខរានុក្រម; លិខិត, សំបុត្រ, ចុតហ្មាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរ​វិធី» មានន័យដូចម្ដេច ?

អក្ខរ​វិធី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បែប​វេយ្យាករណ៍​និយាយ​អំពី​អក្ខរៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរ​វិទូ» មានន័យដូចម្ដេច ?

អក្ខរ​វិទូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ចេះ​អក្សរ​ហ្មត់ចត់, អ្នក​ចេះ​អក្សរ​សាស្រ្ត (ស្ត្រី​ក៏​ជា អក្ខរ​វិទូ ដូច​គ្នា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរ​ជីវក ឬ –ជីវកៈ» មានន័យដូចម្ដេច ?

អក្ខរ​ជីវក ឬ –ជីវកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មេរ, ស្មៀន (លិបិការ, លេខកៈ); អ្នក​តែង​សេចក្ដី (បើ​ស្ត្រី​ជា អក្ខរ​ជីវិកា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរ​ជននី –តូលិកា ឬ –លេខនី» មានន័យដូចម្ដេច ?

អក្ខរ​ជននី –តូលិកា ឬ –លេខនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ាកកៃ ​ឬ​ស្លាប​ប៉ាកកា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរ​ក្រម ឬ អក្សរ​ក្រម» មានន័យដូចម្ដេច ?

អក្ខរ​ក្រម ឬ អក្សរ​ក្រម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំដាប់​អក្សរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរៈ» មានន័យដូចម្ដេច ?

អក្ខរៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អក្ខរ )។
( បា. អក្ខរ; សំ. អក្សរ ) ធម្មជាតអស់សង្ខតធម៌ ( ព្រះនិព្វាន ) ។ អក្ខរដ្ឋាន ឋាននិព្វាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរាវិរុទ្ធ» មានន័យដូចម្ដេច ?

អក្ខរាវិរុទ្ធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (-វិរុត; បា. < អក្ខរ “អក្សរ” + អវិរុទ្ធ “មិន​ខុស, ត្រឹម​ត្រូវ”) ការ​សរសេរ​អក្សរ​មិន​ខុស, សិល្បៈ​និង​របៀប​ដែល​សរសេរ​ពាក្យ​ពេចន៍ ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ភាសា​ណា​មួយ ។ល។ អក្ខរៈ។
ឧទាហរណ៍៖ សិល្បៈ និងទំនងដែលសរសេរពាក្យក្នុងភាសាណាមួយឱ្យបានត្រឹមត្រូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរាភិធាន ឬ អក្ខរាភិធាន​សព្ទ» មានន័យដូចម្ដេច ?

អក្ខរាភិធាន ឬ អក្ខរាភិធាន​សព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អក្ខរ + អភិធាន “ឈ្មោះ; ពាក្យ; មេ​ពាក្យ” ឬ បា. អក្ខរ + សំ. អភិធាន + ឝព្ទ) មេ​ពាក្យ​ដែល​រៀប​រៀង​តាម​លំដាប់​អក្សរ (វចនានុក្រម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរានុក្រម» មានន័យដូចម្ដេច ?

អក្ខរានុក្រម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អក្ខរ + សំ. អនុក្រម; បា. អក្ខរានុក្កម; សំ. អក្សរានុក្រម) លំដាប់​អក្សរ; អក្សរ​ ឬ​ពាក្យ​ដែល​រៀប​រៀង​តាម​លំដាប់, វចនានុក្រម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរា» មានន័យដូចម្ដេច ?

អក្ខរា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពហុ. របស់ អក្ខរ “អក្សរ” ) អក្សរទាំងឡាយ, អក្សរគ្រប់តួ ( សម្រាប់ប្រើក្នុងកាព្យឬប្រើជាឋានន្តរស្មៀន, ដូចជា ឃុនវិចិត្រអក្ខរា, ហ្លួងវិសេសអក្ខរា ជាដើម ) ។ បុរាណច្រើនប្រើសំដៅយកពាក្យកាព្យពីរឿងស្នេហា ឬពីរឿងនឹករលឹកដែលសរសេរផ្ញើទៅគូសង្សារឬកល្យាណមិត្រ ក៏មាន។
ឧទាហរណ៍៖ ផ្ញើអក្ខរា, បានទទួលអក្ខរា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរសម័យ» មានន័យដូចម្ដេច ?

អក្ខរសម័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិធីប្រើអក្សរ គឺការសរសេរឬអានអក្សរ ។
ឧទាហរណ៍៖ ស្ទាត់ក្នុងអក្ខរសម័យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរវិញ្ញាស» មានន័យដូចម្ដេច ?

អក្ខរវិញ្ញាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រាប់ ហៅអក្សរមួយតួៗ ឱ្យសរសេរតាម ឬការអានពាក្យតាមព្យាង្គមួយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរប្បយោគ ឬ អក្សរ​ប្រយោគ» មានន័យដូចម្ដេច ?

អក្ខរប្បយោគ ឬ អក្សរ​ប្រយោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​ផ្ញើ​ជើង​ ឬ​អក្សរ​គ្រវាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរប្បភេទ» មានន័យដូចម្ដេច ?

អក្ខរប្បភេទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អក្សរប្រភេទ ) បែបអក្សរដែលចែកជាគូៗ តាមសូរសំឡេងជាទំនាស់នឹងគ្នា; មាន ៥ គូ ឬ ១០ ប្រភេទគឺ សិថិល “អក្សរមានសំឡេងធូរ” គឺអក្សរដែលឥតខ្យល់ ហ លាយ, មាន ១០ តួគឺ ក គ , ច ជ , ដ ឌ , ត ទ , ប ព” និង ធនិត “អក្សរមានសំឡេងតឹង” គឺអក្សរដែលមានខ្យល់ ហ លាយផង មាន ១០ តួ គឺ ខ ឃ , ឆ ឈ , ឋ ឍ , ថ ធ , ផ ភ ( សំឡេង សំ. និង បា. ថា ក្ហៈ , គ្ហៈ ; ច្ហៈ , ជ្ហៈ ; ដ្ហៈ , ឌ្ហៈ ; ត្ហៈ , ទ្ហៈ ; ប៉្ហៈ , ព្ហៈ” ជាគូ ១; ទីឃៈ “អក្សរមានសំឡេងវែង” និង រស្សៈ “អក្សរមានសំឡេងខ្លី” ជាគូ ១; គរុ “អក្សរមានសំឡេងធ្ងន់ឬយូរ” និង លហុ “អក្សរមានសំឡេងស្រាលឬរហ័ស” ជាគូ ១; និគ្គហិត “អក្សរដែលមាននិគ្គហិតឬដំលើ” និង វិមុត្ត “អក្សរដែលមានសូរសំឡេងហាមាត់បន្តិច” ជាគូ ១; សម្ពន្ធ “អក្សរដែលចងបទភ្ជាប់គ្នាជាសន្ធិ, ដូចជា រាជាណាចក្រ” និង វវត្ថិត “អក្សរដែលកាត់ញែកចេញពីបទសន្ធិ, ដូចជា រាជអាណាចក្រ “អាណាចក្ររបស់ព្រះរាជា” ជាគូ ១ ( ព. វ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរកោវិទ» មានន័យដូចម្ដេច ?

អក្ខរកោវិទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកឈ្លាសក្នុងអក្សរសាស្រ្ត។
ឧទាហរណ៍៖ អក្ខរកោវិទមានគំនិតឆ្ពោះត្រង់អក្សរសាស្រ្តជានិច្ច ( ស្រ្តីជា អក្ខរកោវិទា ឬ អក្ខរកោវិទី ) ។ ព. កា. ថា : អក្ខរកោវិទ រែងតែរិះគិត ឆ្ពោះត្រង់អក្សរ របស់ជាតិខ្លួន ឲ្យបានបវរ មានចិត្តត្រេកអរ ស្មោះឆ្ពោះត្រង់ជាតិ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) អ្នកឈ្លាសក្នុងអក្សរសាស្រ្ត។
ឧទាហរណ៍៖ អក្ខរកោវិទមានគំនិតឆ្ពោះត្រង់អក្សរសាស្រ្តជានិច្ច ( ស្រ្តីជា អក្ខរកោវិទា ឬ អក្ខរកោវិទី ) ។ ព. កា. ថា : អក្ខរកោវិទ រែងតែរិះគិត ឆ្ពោះត្រង់អក្សរ របស់ជាតិខ្លួន ឲ្យបានបវរ មានចិត្តត្រេកអរ ស្មោះឆ្ពោះត្រង់ជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខរ» មានន័យដូចម្ដេច ?

អក្ខរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អក្ខរ; សំ. អក្សរ ) ស្នាមគំនូសមានតួរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ពាក្យសម្ដីនិងសេចក្ដីទាំងពួងប្រើមិនចេះអស់ ( អក្សរ ) ចែកជាពីរពួកគឺ ស្រៈ និង ព្យញ្ជនៈ ( ម. ព. ព្យញ្ជនៈ និង ស្រៈ ផង ) ។ ចំអក្ខរៈ ត្រូវតាមខ្យល់អក្សរមិនល្អៀង ។ ព. ប្រ. ត្រូវត្រង់មិនល្អៀង ( ព. សា. ) ។ ពេញអក្ខរៈ ពេញទ្រពងមាត់, ពេញចំហ ( ប្រើចំពោះតែសម្ដី ) : និយាយពេញអក្ខរៈ ។ អក្ខរក្រម ឬ អក្សរក្រម ( —ក្រំ ) លំដាប់អក្សរ ។ អក្ខរជននី ( —ជៈនៈ— ), —តូលិកា ឬ —លេខនី ( —ខៈ— ) ប៉ាកកៃឬស្លាបប៉ាកកា ។ អក្ខរជីវក ឬ —ជីវកៈ ( —វក់ ឬ —វៈកៈ ) ស្មេរ, ស្មៀន ( លិបិការ, លេខកៈ ); អ្នកតែងសេចក្ដី ( បើស្ត្រីជា អក្ខរជីវិកា ) ។ អក្ខរប័ដ ឬ —បដ្ដ ដំបារប្រាក់ជាដើមដែលសរសេរឬឆ្លាក់អក្សរ ។ អក្ខរប្បយោគ ( អ័ក-ខៈរ៉័ប-ប៉ៈយោក ) ឬ អក្សរប្រយោគ អក្សរផ្ញើជើង ឬ អក្សរគ្រវាត់ ។ អក្ខរមុខ អ្នករៀនអក្សរ ។ អក្ខរវិទូ អ្នកចេះអក្សរហ្មត់ចត់, អ្នកចេះអក្សរសាស្រ្ត ( ស្ត្រីក៏ជា អក្ខរវិទូ ដូចគ្នា ) ។ អក្ខរវិធី បែបវេយ្យាករណ៍និយាយអំពីអក្ខរៈ ។ អក្ខរវិន្យាស ( —វិន-យាស ) ប្រជុំអក្ខរ; អក្ខរៈដែលរៀងតាមលំដាប់; អក្ខរានុក្រម; លិខិត, សំបុត្រ, ចុតហ្មាយ ។ អក្ខរវិបត្តិ ការឃ្លៀងឃ្លាតតួឬសំឡេងអក្ខរៈ ។ អក្ខរវិបល្លាស ការបំប្លែងអក្សរ ( ម. ព. វិបល្លាស ផង ) ។ អក្ខរសម័យ វិធីប្រើអក្សរ, ការសរសេរឬអានអក្សរ; ការសរសេរកើតឬមើលដាច់ : ចេះអក្ខរសម័យ ។ អក្ខរសម្បត្តិ ការមិនឃ្លៀងឃ្លាតអក្ខរៈ ។ អក្ខរានុក្រម ( —រ៉ា-នុ-ក្រំ; បា. អក្ខរ + សំ. អនុក្រម; បា. អក្ខរានុក្កម; សំ. អក្សរានុក្រម ) លំដាប់អក្សរ; អក្សរឬពាក្យដែលរៀបរៀងតាមលំដាប់, វចនានុក្រម ។ អក្ខរាភិធាន ឬ អក្ខរាភិធានសព្ទ ( បា. អក្ខរ + អភិធាន “ឈ្មោះ; ពាក្យ; មេពាក្យ” ឬ បា. អក្ខរ + សំ. អភិធាន + ឝព្ទ ) មេពាក្យដែលរៀបរៀងតាមលំដាប់អក្សរ ( វចនានុក្រម ) ។ អក្ខរាវិរុទ្ធ ( —វិរុត; បា. < អក្ខរ “អក្សរ” + អវិរុទ្ធ “មិនខុស, ត្រឹមត្រូវ” ) ការសរសេរអក្សរមិនខុស, សិល្បៈនិងរបៀបដែលសរសេរពាក្យពេចន៍ ឲ្យបានត្រឹមត្រូវក្នុងភាសាណាមួយ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខមា» មានន័យដូចម្ដេច ?

អក្ខមា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. ) អក្ខន្តី ឬ អក្សាន្តី; ដំណើរមិនព្រមអត់ទោសឲ្យ ។ ព. ផ្ទ. ខមា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខបាដ» មានន័យដូចម្ដេច ?

អក្ខបាដ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អក្សបាដ ) ទីសម្រាប់លេងល្បែងដាល់ឬចំបាប់ជាដើម; ទីកីឡា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខន្តី» មានន័យដូចម្ដេច ?

អក្ខន្តី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​ ( បា. អក្ខន្តិ; សំ. អក្សាន្តិ ) ការមិនអត់ទ្រាំ, ដំណើរអត់ធន់ពុំបាន; ដំណើរទប់កំហឹងពុំឈ្នះ ឬដំណើរអត់ខឹងពុំបាន។
ឧទាហរណ៍៖ កើតក្តីបង់ទ្រព្យព្រោះអក្ខន្តី ( ប្រើជា អក្ខមា ឬ អក្សមា ក៏បាន ) ។ ព. ផ្ទ. ខន្តី, ខមា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខធូត» មានន័យដូចម្ដេច ?

អក្ខធូត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អក្ខធុត្ត; សំ. អក្សធូត៌ ) អក្ខទេវី ឬ ជូតការ, ជូតការី ( បើស្ត្រីជា អក្ខធូតី ឬ —ធុត្តី )។
ឧទាហរណ៍៖ ព. កា. ថា ព្រះពុទ្ធត្រាស់ថា អក្ខធូតា ទោះប្រុសទោះស្រី រែងតែលង់ខ្លួន ផ្ទួនដោយទុក្ខភ័យ វិនាសហិនហៃ ចង្រៃរួបរឹត ។ គួរសាធុជន តាំងចិត្តឲ្យធ្ងន់ ក្រាស់ដោយការគិត ឲ្យស្គាល់រាក់ជ្រៅ ក្នុងមួយជីវិត ជនស្លាប់គំនិត រមែងរងទុក្ខ ។ ឬមួយបែបទៀតថា : រីធូតមានបី មួយអ្នកលេងស្រី មួយអ្នកលេងស្រា មួយអ្នកប្រព្រឹត្ត អំពើពាលា លេងស៊ីសងគ្នា ហៅអក្ខធូត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខទេវី» មានន័យដូចម្ដេច ?

អក្ខទេវី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ឬ សំ. អក្សទេវិន៑ ) អ្នកលេងល្បែងចេញកូនដើរតាមក្រឡា មានល្បែងបាស្កានិងចត្រង្គជាដើម; អ្នកលេងល្បែងភ្នាល់ឬល្បែងស៊ីសងផ្សេងៗ ( ជូតការ ឬ ជូតការី ); បើស្ត្រីជា អក្ខទេវិនី ឬ អក្សទេវិនី ( ហៅ អក្ខធូត ក៏បាន; បើស្ត្រីជា អក្ខធុត្តី ឬ —ធូតី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខទស្ស» មានន័យដូចម្ដេច ?

អក្ខទស្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អក្សទឝ៌ក ឬ អក្សបាដក ) អ្នកពិភាក្សាក្តី, អ្នកជំនុំក្ដី, ចៅក្រម ។ អក្ខទស្សដ្ឋាន ( អ័ក-ខៈទ័ស-ស័ត-ឋាន ) ទីជំនុំក្ដី, សាលាជំនុំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ខណៈ» មានន័យដូចម្ដេច ?

អក្ខណៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អក្ខណ; សំ. អក្សណ ) ស្របក់, កាលឬវេលាដែលមិនមែនជាឱកាស, ដែលឃ្វាងចាកប្រយោជន៍, ដែលមិនសមប្រកប; វេលាមិនល្អ; ពេលប្រទះលើគ្រោះកាច។
ឧទាហរណ៍៖ ប្រទះលើអក្ខណៈ, មនុស្សមិនស្គាល់អក្ខណៈ ។ ព. ផ្ទ. ខណៈ ឬ ក្សណៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្កោសវត្ថុ» មានន័យដូចម្ដេច ?

អក្កោសវត្ថុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អាក្រោឝ + វស្តុ ) វត្ថុនៃការជេរឬវត្ថុជាគ្រឿងជេរ គឺពាក្យជេរប្រដូចថា អាសត្វ ! , អាក្របី !; អាឆ្កែ ! , អាជ្រូក ! , អានរក ! , អាប្រេត ! ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្កោសន​ភាព» មានន័យដូចម្ដេច ?

អក្កោសន​ភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈ​ជេរ, ដំណើរ​ជេរ​គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្កោសន​ការណ៍ ឬ –ហេតុ» មានន័យដូចម្ដេច ?

អក្កោសន​ការណ៍ ឬ –ហេតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុ​ ឬ​ដំណើរ​នៃ​ការ​ជេរ។

តើពាក្យ «អក្កោសនាការ» មានន័យដូចម្ដេច ?

អក្កោសនាការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. អក្កោសន + អាការ) អាការ​ជេរ, អាការ​នៃ​ជំនេរ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្កោសន» មានន័យដូចម្ដេច ?

អក្កោសន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អក្កោសន; សំ. អាក្រោឝន ) ការជេរ, ពាក្យជេរ, ជំនេរ ( ប្រើជា អក្កោសនា ក៏បាន ) ។ អក្កោសនការណ៍ ឬ —ហេតុ ហេតុឬដំណើរនៃការជេរ ។ អក្កោសនភាព ភាវៈជេរ, ដំណើរជេរគ្នា ។ អក្កោសនាការ ( បា. អក្កោសន + អាការ ) អាការជេរ, អាការនៃជំនេរ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អក្ក» មានន័យដូចម្ដេច ?

អក្ក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អក៌ ) ព្រះអាទិត្យ ។ អក្កពន្ធុ ( —ព័ន-ធុ ) សុរិយគោត្រឬសុរិយពន្ធុ ។ អក្កមណ្ឌល សុរិយមណ្ឌល ។ អក្កមាលា សុរិយមាលា ។ អក្ករង្សី រស្មីព្រះអាទិត្យ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកុសល​វិបាក» មានន័យដូចម្ដេច ?

អកុសល​វិបាក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាម​គំនូស​ចិត្ត​ជា​អកុសល, គំនូស​បាប; ផល​បាប។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកុសល​វិតក្ក» មានន័យដូចម្ដេច ?

អកុសល​វិតក្ក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ត្រិះរិះ​ទៅ​រក​អំពើ​អាក្រក់, តម្រិះ​អាក្រក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកុសល​មូល» មានន័យដូចម្ដេច ?

អកុសល​មូល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឫស​គល់​ឬ​ទី​តាំង​នៃ​អកុសល (មាន ៣ យ៉ាង​គឺ លោភៈ, ទោសៈ, មោហៈ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកុសល​ធាតុ» មានន័យដូចម្ដេច ?

អកុសល​ធាតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុ​ជា​អកុសល​គឺ​នុយ​បាប​ឬ​ចំណី​បាប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកុសល​តាម​មក​ផ្តល់» មានន័យដូចម្ដេច ?

អកុសល​តាម​មក​ផ្តល់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាប​តាម​មក​ផ្តល់, បាប​ចេញ​មុខ​ឲ្យ​ផល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អាក្រក់, ដែល​ជា​បាប; ដែល​មិន​ឈ្លាស
ឧទាហរណ៍៖ អំពើ​អកុសល ។

                      (ព. កា.) : រី​អកុសល ជា​កម្ម​តែង​ផ្តល់ ក្តី​ទុក្ខ​លំបាក ឲ្យ​ដល់​អ្នក​ធ្វើ មិន​ឈប់​មិន​ស្រាក កម្ម​នោះ​ស្រកាក គួរ​ជន​ផង​ខ្លាច ។ ផ្ទុយ​ពី​កុសល ដែល​តែង​តែ​ផ្តល់ ក្តី​សុខ​មិន​កាច កម្ម​នេះ​ល្អ​លន់ ជា​បុណ្យ​អង់អាច បាន​ជា​អ្នក​ប្រាជ្ញ ពេញ​ចិត្ត​ចង់​ធ្វើ ។ ជន​ជឿ​ផល​កម្ម មាន​ស្មារតី​ចាំ ប្រព្រឹត្ត​អំពើ កុសល​កល្យាណ ក្សេមក្សាន្ត​ឥត​បើ មាន​មោះហ្មង​លើ មនោ​ទ្វារ​ឡើយ ។ ព. ផ្ទ. កុសល ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈកុសៈល៉ៈ, ដូច​ជា អកុសល​កម្ម កម្ម​អាក្រក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកុសល​ចេតសិក» មានន័យដូចម្ដេច ?

អកុសល​ចេតសិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចេតសិក​ជា​អកុសល (ក្នុង​ព្រះ​អភិធម្ម​ថា​មាន ១៤ យ៉ាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកុសល​ចេតនា» មានន័យដូចម្ដេច ?

អកុសល​ចេតនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​តាំង​ចិត្ត​ជា​បាប, គំនិត​បាប; គំនិត​អាក្រក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកុសល​ចិត្ត» មានន័យដូចម្ដេច ?

អកុសល​ចិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្ត​ជា​អកុសល, ចិត្ត​បាប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកុសល​កិរិយា» មានន័យដូចម្ដេច ?

អកុសល​កិរិយា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិរិយា​អាក្រក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកុសល​កម្មបថ» មានន័យដូចម្ដេច ?

អកុសល​កម្មបថ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គន្លង​នៃ​អំពើ​អាក្រក់ (ផ្លូវ​បាប, ផ្លូវ​ទុច្ចរិត មាន ១០ យ៉ាង​គឺ កាយ​ទុច្ចរិត ៣, វិចី​ទុច្ចរិត ៤, មនោ​ទុច្ចរិត៣)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកុសលកម្ម» មានន័យដូចម្ដេច ?

អកុសលកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទំនួលចិត្តដែលប្រទាញឱ្យប្រព្រឹត្តអំពើអាក្រក់ អំពើអាក្រក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកុសល» មានន័យដូចម្ដេច ?

អកុសល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អកុឝល ) សេចក្ដីអាក្រក់, បាប, អពមង្គល : អកុសលតាមមកផ្ដល់ គឺបាបតាមមកផ្ដល់, បាបចេញមុខឲ្យផល ។ គុ. អាក្រក់, ដែលជាបាប; ដែលមិនឈ្លាស : អំពើអកុសល ។ ( ព. កា. ) : រីអកុសល ជាកម្មតែងផ្ដល់ ក្ដីទុក្ខលំបាក ឲ្យដល់អ្នកធ្វើ មិនឈប់មិនស្រាក កម្មនេះស្រកាក គួរជនផងខ្លាច ។ ផ្ទុយពីកុសល ដែលតែងតែផ្ដល់ ក្ដីសុខមិនកាច កម្មនេះល្អលន់ ជាបុណ្យអង់អាច បានជាអ្នកប្រាជ្ញ ពេញចិត្តចង់ធ្វើ ។ ជនជឿផលកម្ម មានស្មារតីចាំ ប្រព្រឹត្តអំពើ កុសលកល្យាណ ក្សេមក្សាន្តឥតបើ មានមោះហ្មងលើ មនោទ្វារឡើយ ។ ព. ផ្ទ. កុសល ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈកុសៈល៉ៈ, ដូចជា អកុសលកម្ម កម្មអាក្រក់ ។ អកុសលកម្មបថ ( —ក័ម-ម៉ៈបត់ ) គន្លងនៃអំពើអាក្រក់ ( ផ្លូវបាប, ផ្លូវទុច្ចរិត មាន ១០ យ៉ាងគឺ កាយទុច្ចរិត ៣, វចីទុច្ចរិត ៤, មនោទុច្ចរិត ៣ ) ។ អកុសលកិរិយា កិរិយាអាក្រក់ ។ អកុសលចរិយា ចរិយាអាក្រក់ ។ អកុសលចិត្ត ចិត្តជាអកុសល, ចិត្តបាប ។ អកុសលចេតនា ( —តៈន៉ា ) ការតាំងចិត្តជាបាប, គំនិតបាប; គំនិតអាក្រក់ ។ អកុសលចេតសិក ( —តៈសិក ) ចេតសិកជាអកុសល គឺអារម្មណ៍ដែលកើតរលត់ព្រមជាមួយនឹងចិត្តជាអកុសល ( ក្នុងព្រះអភិធម្មថាមាន ១៤ យ៉ាង ) ។ អកុសលធម៌ ធម៌ជាអកុសល ។ អកុសលធាតុ ( —ធាត ) ធាតុជាអកុសល គឺនុយបាបឬចំណីបាប ។ អកុសលមូល ឫសគល់ឬទីតាំងនៃអកុសល ( មាន ៣ យ៉ាងគឺ លោភៈ, ទោសៈ, មោហៈ ) ។ អកុសលលាភ ការបានបាប ។ អកុសលវិតក្ក ការត្រិះរិះទៅរកអំពើអាក្រក់, តម្រិះអាក្រក់ ។ អកុសលវិបាក ស្នាមគំនូសចិត្តជាអកុសល, គំនូសបាប; ផលបាប។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកិរិយវាទី» មានន័យដូចម្ដេច ?

អកិរិយវាទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកប្រកាន់និយាយបដិសេធបុណ្យបាបថាធ្វើទៅឥតអំពើ, អ្នកប្រកាន់មិនជឿបុណ្យបាប ( បើស្ត្រីជា អកិរិយវាទិនី ) ។ ព. ផ្ទ. កិរិយវាទី, កិរិយវាទិនី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកិរិយវាទ» មានន័យដូចម្ដេច ?

អកិរិយវាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការពោលពាក្យថាបុណ្យបាបដែលធ្វើមិនមែនហៅថាធ្វើទេ គឺថាធ្វើបុណ្យធ្វើបាបមិនមែនបានបុណ្យបានបាបទេ, សម្ដីបដិសេធបុណ្យបាបថាធ្វើទៅឥតអំពើ; អ្នកមិនជឿបុណ្យបាប ។ ព. ផ្ទ. កិរិយវាទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកាល» មានន័យដូចម្ដេច ?

អកាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) កាលមិនគួរ, កាលខុសប្រក្រតី; ដែលខុសកាល, ដែលពុំជួកាល : វេលានេះជាអកាល ។ ( ព. កា. ) : ជនទាំងអម្បាល គួរស្គាល់អកាល និងកាលវេលា ដែលគួរប្រព្រឹត្ត ឲ្យបានសមជា អ្នកមានប្រាជ្ញា ស្មារតីរឹងប៉ឹង ។ ព. ផ្ទ. កាល ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈកា-ល៉ៈ, ដូចជា អកាលការី អ្នកធ្វើការខុសកាល ( ស្ត្រីជា អកាលការិនី ) ។ អកាលចារី អ្នកទៅមកខុសកាល, អ្នកត្រាច់ខុសកាលវេលា ( ស្រ្តីជា អកាលចារិនី ) ។ អកាលជាត ឬ អកាលភូត អ្វីៗដែលកើតឬដែលមានខុសកាល ( ឥត្ថី. អកាលជាតា ឬ អកាលភូតា ) ។ អកាលញ្ញុតា ភាវៈនៃអ្នកមិនស្គាល់កាល, ការមិនស្គាល់កាល ។ អកាលញ្ញូ អ្នកមិនស្គាល់កាលចូលចេញជាដើម ។ អកាលបុច្ឆា ការសួរខុសកាល ។ អកាលបុស្ប ( —បុស ) ផ្កាឈើខុសកាលឬខុសរដូវតាមទម្លាប់ ។ អកាលផល ផ្លែឈើខុសកាលឬខុសរដូវ ។ អកាលមរណៈ មរណៈក្នុងកាលមិនសមគួរ, សេចក្ដីស្លាប់មិនត្រូវតាមកាលធម្មតា គឺស្លាប់ដោយអំណាចឧបច្ឆេទកកម្មចូលមកផ្ដាច់ផ្ដិលជីវិត ។ អកាលមេឃ មេឃដែលបង្អុរភ្លៀងខុសកាល, ភ្លៀងពុំជួកាល ។ អកាលវាទី អ្នកនិយាយស្ដីខុសកាល គឺកាលដែលមិនគួរនិយាយស្ដីក៏និយាយស្ដីដែរ ( ស្ត្រីជា អកាលវាទិនី ) ។ អកាលសន្ទនា សន្ទនាខុសកាល, ការនិយាយប្រាស្រ័យខុសកាល។ល។

តើពាក្យ «អកអំបុក» មានន័យដូចម្ដេច ?

អកអំបុក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះពិធីមួយប្រភេទ មានការសម្រក់ទៀនលើស្លឹកចេកស្រស់ផ្សងមើលទឹកភ្លៀងក្នុងឆ្នាំភ្នែក បន្ទាប់ឆ្នាំនោះ, បន្ទាប់ពីសម្រក់ទៀនមក នាំគ្នាអកអំបុក, ធ្វើក្នុងវេលាយប់នៃថ្ងៃ ១៥ កើតខែកត្តិក ( ហៅ ពិធីសំពះព្រះខែ ក៏បាន ) ។ ចំណែកខាងព្រះរាជពិធី ធ្វើក្នុងវេលាយប់នោះដែរ, រួមជាមួយគ្នានឹងព្រះរាជពិធីចុះផែ, ក្នុងវេលារសៀលដល់ល្ងាចមានប្រណាំងទូក, វេលាយប់មានបណ្ដែតប្រទីបជ្វាលា, អុជពន្លឺរំសេវផ្សេងៗមានកាំជ្រួចជាដើម . . . ។ ហៅដោយរួបរួមថា ព្រះរាជពិធីចុះផែ កំណត់ ៣ ថ្ងៃ គឺថ្ងៃ ១៤, ១៥ កើតនិងថ្ងៃ ១ រោចខែកត្តិក។
ឧទាហរណ៍៖ ថ្ងៃអកអំបុក ពួកខ្មែរអ្នកស្រុក តែងធ្វើពិធី ហៅអកអំបុក សូមសុខសួស្ដី តាមប្រពៃណី បុរាណព្រេងព្រឹទ្ធ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកសមុទ្រ» មានន័យដូចម្ដេច ?

អកសមុទ្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៧០-៨៥ ស.ម.។ ពេលទំមែកឈើខ្លួនឈរត្រង់ ក្បាល ទ្រូង និងពោះពណ៌សព្រលែត ស្លាបពណ៌សព្រលែត តែស្លាបទី១ និងទី២ពណ៌ខ្មៅ ចំពុះធំខុប ផ្នែកលើគល់កន្ទុយពណ៌ខ្មៅ។ ទីជំរកៈ ឆ្នេរសមុទ្រ កោះ និងនៅទឹកសាបមានម្តងម្កាល។ របាយៈ វត្តមានពេញមួយឆ្នាំ ជាប្រភេទកម្រ។ រដូវបន្តពូជៈ ខែកញ្ញ ដល់មិថុនា ពងចំនួន២។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អករ៍» មានន័យដូចម្ដេច ?

អករ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ស., សំ. បា. អ < ន ‘មិន, ពុំ, ឥត’ + ករ “ធ្វើ’ ) អ្នកមិនធ្វើការអ្វី ។ ពាក្យសម្រាប់ហៅស្ត្រីមានអាយុច្រើន ដែលព្រះករុណាជាម្ចាស់ជីវិតទ្រង់ព្រះមេត្តាប្រោសតាំងឲ្យមានយសធំជាង យាយ, ចាស់, ទុំ ទាំងពួង ប៉ុន្តែឥតនឿយដោយធ្វើការអ្វីទេ គ្រាន់តែចូលក្រាបបង្គំគាល់ តាមពេលកំណត់ក្នុងព្រះរាជពិធីទំាងពួងម្ដងៗ, ក្រៅពីវេលានោះ គ្រាន់តែនាំក្សត្រីឬចៅចមក្នុងព្រះបរមរាជវាំងទៅមកដោយកិច្ចណាមួយម្ដងៗប៉ុណ្ណោះ ។ អករ៍ នេះរមែងជ្រើសរើសយកព្រះស្នំចាស់ៗ ក្នុងរជ្ជកាលមុនៗមកឲ្យធ្វើ ព្រោះជាអ្នកដឹងបែបបទទំនៀមទម្លាប់ច្រើន ( សរសេរក្លាយជា អក ក៏មាន ) ។ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ( ព្រះបរមកោដ្ឋ ) ទ្រង់ព្រះមេត្តាប្រោសតាំងស្រ្តីទី អករ៍ ៩ នាក់, ទី យាយ ១២ នាក់, ទី ចាស់ ៤ នាក់, ទី ទុំ ៤ នាក់, រួមជា ២៩ នាក់ ។ អករ៍ ៩ នាក់នោះតាំងជាទី លោកព្រះ ១, ទី អ្នកព្រះ ៤, ទី អ្នក ៤ គឺ ទី ១-លោកព្រះអករ៍ចមក្សត្រី ( ជាអធិបតី ), ២-អ្នកព្រះអករ៍មង្គលក្សត្រី, ៣- អ្នកព្រះអករ៍ជាតីឧត្តម, ៤- អ្នកព្រះអករ៍ធីតាភិរម្យ, ៥- អ្នកព្រះអករ៍បទុមវង្សា; ៦- អ្នកអករ៍រាជានុពង្ស, ៧- អ្នកអករ៍រាជវង្សឧត្តលា, ៨- អ្នកអករ៍ឯកអគ្គកញ្ញា, ៩- អ្នកអករ៍សុតាជាតី ។ យាយ ១២ នាក់នោះតាំងជាទី លោកអ្នកយាយ ៤, ទី អ្នកយាយ ៤, ទី យាយ ៤ គឺ ១- លោកអ្នកយាយស្រីពិលាស, ២- លោកអ្នកយាយឱភាសសួនស័ក្តិ, ៣- លោកអ្នកយាយនារីអន័គ្ឃ, ៤- លោកអ្នកយាយវរលក្ខណ៍អនេក; ៥- អ្នកយាយទេពកោមល, ៦- អ្នកយាយកុសលភិសេក, ៧- អ្នកយាយបវរអតិរេក, ៨- អ្នកយាយឯកអគ្គក្សត្រី; ៩- យាយបុរាណរាជ្យរម្យ, ១០- យាយសមស័ក្ដិព្រឹទ្ធ, ១១- យាយព្រេងសុចរិត, ១២- យាយព្រឹទ្ធជរា ។ ទី ចាស់ បួននាក់គឺ ១- ចាស់រាជអមច្ចា, ២- ចាស់បរិវារក្សត្រ, ៣- ចាស់ជាបរិស័ទ, ៤- ចាស់ចាត់បុរី ។ ទី ទុំ ៤ នាក់គឺ ១- ទុំទទួលផ្ចង់, ២- ទុំប្រុងប្រក្រតី, ៣- ទុំគាប់ភក្ដី, ៤- ទុំខ្មីបម្រើ ។ ហៅដោយរួបរួមទាំង ៤ ពួកថា អករ៍, យាយ, ចាស់, ទុំ ។ ( ព. កា. ឲ្យងាយចាំ )។
ឧទាហរណ៍៖ អករ៍យាយចាស់ទុំ ដែលព្រះបរម- កោដ្ឋក្សត្រិយ៍ក្សាន្ត ទ្រង់ប្រោសប្រទាន ងារទាំងប៉ុន្មាន ដើម្បីឲ្យបាន ទុកជាព្រះកេរ្តិ៍ ។ ក្នុងកាលខាងមុខ គួរជនចាំទុក ឲ្យបានឋិតថេរ កុំឲ្យបាត់សូន្យ គួរកូនចៅខ្មែរ កុំហ៊ានបង្វែរ បំបែរបំបាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អករណីយ» មានន័យដូចម្ដេច ?

អករណីយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលមិនគួរធ្វើ, ដែលមិនគប្បីឬមិនត្រូវធ្វើ ។
ឧទាហរណ៍៖ អំពើនុះជាអករណីយ ។

                      ព. ផ្ទ. ករណីយ ។ អករណីយកម្ម អំពើឬការដែលមិនគួរធ្វើ ។ អករណីយកិច្ច កិច្ចដែលមិនគួរធ្វើ; កិច្ចដែលសមណៈមិនត្រូវធ្វើដោយដាច់ខាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកយំ» មានន័យដូចម្ដេច ?

អកយំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងមួយប្រភេទ មានលំនាំបទ អណ្ដឺតអណ្ដកគន្លាក់គន្លើនគ្រលួច ស្រដៀងនឹងសូរសព្ទអកយំ។
ឧទាហរណ៍៖ ភ្លេងអកយំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកម្មិកភាព» មានន័យដូចម្ដេច ?

អកម្មិកភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៅស្ងៀមមិនធ្វើការងារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកម្មធាតុ» មានន័យដូចម្ដេច ?

អកម្មធាតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អកម៌— ) មូលឬឫសដើមនៃកិរិយាសព្ទដែលមិនមានកម្ម ( ព. វ. ) ។ ព. ផ្ទ. សកម្មធាតុ ( ម. ព. អកម្មកិរិយា ទៀតផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អកម្មកិរិយា» មានន័យដូចម្ដេច ?

អកម្មកិរិយា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អកម៌ក្រិយា ) កិរិយាសព្ទដែលកាលណានិយាយមិនបាច់ដាក់អំពើដែលត្រូវធ្វើមកផងទេ, ដូចជា ដេក, ដួល, ឈរ, អង្គុយ ជាដើម។
ឧទាហរណ៍៖ ដេកលើគ្រែ, ដួលលើផែនដី, ឈរលើរានហាល, អង្គុយក្នុងបន្ទប់; ហៅ អកម្មធាតុ ក៏បាន ( ព. វ. ) ។ ព. ផ្ទ. សកម្មកិរិយា, សកម្មធាតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត