Posted on Leave a comment

តើពាក្យ «ស្វាត» មានន័យដូចម្ដេច ?


ស្វាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ មានបន្លា, គ្រាប់ប្រើជាថ្នាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វាញាក់ចិញ្ចើម» មានន័យដូចម្ដេច ?


ស្វាញាក់ចិញ្ចើម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) ផ្លេកបន្ទោរដែលចេញពន្លឺព្រិចៗព្រើតៗរឿយៗ មានអាការស្រដៀងនឹងស្វាញាក់ចិញ្ចើម, ប្រាកដតែនៅវេលាមានភ្លៀងក្នុងរាត្រី ( ហៅ មហារីក ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វាង្គនា» មានន័យដូចម្ដេច ?


ស្វាង្គនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < សុ “ល្អ, ប្រពៃ” + អង្គនា “ស្ត្រី”, សុ > ស្វ ) ស្ត្រីមានរូបល្អ, នាងឆើតឆោម ។ ( ព. កា. )។
ឧទាហរណ៍៖ រីស្វាង្គនា បើមានវិទ្យា គ្រប់គ្រាន់ប្រពៃ រមែងមានយស ខ្ពង់ខ្ពស់ពេកក្រៃ សឹងមានតម្លៃ កម្រមានប្រៀប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វាង្គ» មានន័យដូចម្ដេច ?


ស្វាង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < សុ “ល្អ, ប្រពៃ” + អង្គ “អង្គ, អវយវៈ, រូប”, សុ > ស្វ ) ដែលមានរូបឆោមល្អ, សមរម្យ; បើស្ត្រីជា ស្វាង្គា ។ ( ព. កា. )។
ឧទាហរណ៍៖ ស្វាង្គស្វាង្គា ស្វាមីភរិយា មានភ័ព្វបវរ តាំងពីចាប់ដៃ ជាគូស្រករ មានចិត្តត្រេកអរ ចំពោះបុណ្យទាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វាង» មានន័យដូចម្ដេច ?


ស្វាង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. សវ់ាង អ. ថ. សៈវ៉ាង ) ភ្លឺ; ភ្លឺស្រឡះ : ស្វាងឯកើត ភ្លឺឯកើត (អរុណោទ័យ) ។ មេឃស្វាង មេឃស្រឡះ ។ ស្វាងមុខស្វាងមាត់ ស្រឡះមុខមាត់ ។ ស្វាងគ្រុន ស្រាកគ្រុន ។ ស្វាងអារម្មណ៍ អារម្មណ៍ភ្លឺ, ថ្លាចិត្ត, ថ្លាគំនិត។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វាគមន៍» មានន័យដូចម្ដេច ?


ស្វាគមន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < សុ + អាគមន ) ដំណើរមកដល់ដោយប្រពៃ, ការមកដល់ដែលធ្វើឲ្យកើតសេចក្តីរីករាយសប្បាយ; ការរៀបចំទទួលយ៉ាងអធិកអធម ដោយសោមនស្ស។
ឧទាហរណ៍៖ . . . បានទទួលស្វាគមន៍អំពីប្រជាពលរដ្ឋ; សម្ដែងស្វាគមន៍ចំពោះភ្ញៀវ។

                       ការមកដល់ ឬកើតមានដោយសោមនស្ស ការរៀបចំទទួលអធិកអធម ដោយសោមនស្ស ចេតនា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វាគតំ !» មានន័យដូចម្ដេច ?


ស្វាគតំ !


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( សំ. បា. < សុ “ប្រពៃ, ល្អ; ស្រួល” + អាគតំ “មក, ដែលមក”, សុ > ស្វ ) មកស្រួលហើយ! ។ ពាក្យសម្រាប់បន្លឺដោយសេចក្ដីត្រេកអររួសរាយរាក់ទាក់ទៅរកភ្ញៀវ ដែលទើបចូលមកដល់ភ្លាម, មានសេចក្ដីថា “មកស្រួលហើយ !, អញ្ជើញមកស្រួលហើយ ! . . .”, និយាយផ្ទួនពីរដងក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វាគត» មានន័យដូចម្ដេច ?


ស្វាគត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរមកដោយស្រួល, ដោយសួស្ដី, ដោយសុវត្ថិភាព, ដោយសេចក្ដីរីករាយ; ការទទួលភ្ញៀវដោយសេចក្ដីរីករាយ, ដោយរាក់ទាក់ ។ ពាក្យសម្រាប់ពោលទៅរកភ្ញៀវដែលទើបចូលមកដល់ភ្លាម, មានសេចក្ដីថា “មកស្រួលហើយ ! ( ប្រើជា ស្វាគតំ ! ក៏បាន ) ។ ស្វាគតភាព ( —គៈតៈភាប ) ការមកដោយស្រួល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < សុ “ប្រពៃ, ល្អ; ស្រួល” + អាគត “មក, ដែលមក”, សុ>ស្វ ) ដែលមកដោយស្រួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វាក្រវាត់ ឬស្វាកន្ទុយស» មានន័យដូចម្ដេច ?


ស្វាក្រវាត់ ឬស្វាកន្ទុយស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ -ភិនភាគ ៖ មានពណ៌ច្រើន និង រោមវែងៗ។ ក្បាលមានរោមពណ៌ខ្មៅដុះវែងបះទៅក្រោយ ហើយដុះជុំវិញផ្ទៃមុខមានពណ៌ស និងប្រឡៅកមានពណ៌ត្នោតខ្ចី ព័ន្ធជុំវិញមួយជាន់ទៀតដោយពណ៌ត្នោតចាស់។ -ជីវសាស្ត្រ ៖ ព្រៃស្រាង និងជាពិសេសត្រង់ព្រំប្រទល់កម្ពុជា-ឡាវ-វៀតណាម ។ ចំណីអាហារ៖ ផ្លែឈើ ស្លឹកឈើ និង ផ្កាឈើ។ របាយ និងស្ថានភាព ៖ សត្វកំរ នៅភាគខាងជើង និរតី និង ឥសាននៃប្រទេស។ ហើយទទួលរងការគំរាមកំហែងលើពិភពលោកនិងបានចុះក្នុងបញ្ជីក្រហម IVCN (GT)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វាក្តាម» មានន័យដូចម្ដេច ?


ស្វាក្តាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាលដងខ្លួន 485-550 ម.ម ទម្ងន់ 3,5-6,5 គ.ក្រ -ភិនភាគ ៖ ពណ៌ខ្មៅ និង ឆើត សំដៅលើពូកដែលរស់នៅតំបន់ព្រៃ ហើយពណ៌ភ្លឺ គឺពួកនៅតាមមាត់សមុទ្រ ហើយពណ៌វាប្តូរទៅតាមរដូវកាល និង ទីតាំង។ ចំពោះស្វាមិនទាន់ពេញវ័យមានដុះរោមកញ្ចុំលើក្បាលខ្ពស់ ហើយចាស់វិញមានរោមវែងក្រាស់ដុះជុំវិញផ្ទៃមុខ ថ្ងាសត្រងោល។ -ជីវសាស្ត្រ ៖ រស់នៅតាមបណ្តាយឆ្នេរខ្សាច់ និង មាត់ឆ្នេរកោះ ជាពិសេសវាលភក់ព្រៃកោងកាង ។ ចំណីអាហារ៖ ក្តាម បង្កង ខ្យងខ្ចៅ គ្រម លៀស ងាវ និងសត្វល្អិតដែលនាំមកដោយទឹកលំនាច។ របាយ និងស្ថានភាព ៖ សំបូរនៅតំបន់ជុំវិញបឹងទន្លេសាប និង ឆ្នេរវាលភក់ព្រៃកោងកាង។ និងជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោកក្នុងបញ្ជីក្រហម IVCN (GT)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វាក់» មានន័យដូចម្ដេច ?


ស្វាក់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេះតែសមប្រកបនឹងការស្វែង, ដែលចេះតែចួបប្រទះលាភ, ដែលចេះតែងាយប្រទះ, ងាយបាន។
ឧទាហរណ៍៖ មនុស្សស្វាក់លាភ, ឆ្កែស្វាក់ ។ ព. ផ្ទ. ឆ្នែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វា» មានន័យដូចម្ដេច ?


ស្វា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វព្រៃមួយពួក រូបរាងស្រដៀងនឹងមនុស្ស, ជាសត្វរពឹសរប៉ិលរប៉ូច សាវ៉ា ក្រឡិចក្រឡុច; មានច្រើនប្រភេទ ខ្លះមានកន្ទុយ ខ្លះឥតកន្ទុយ។
ឧទាហរណ៍៖ ស្វាក្រិស, ស្វាខោ, ស្វាព្រាហ្មណ៍, ស្វាអង្គត់។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វស្ដិក» មានន័យដូចម្ដេច ?


ស្វស្ដិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្វស្ដិក ) សុភព័ស្ដុ, សុភមង្គល, មង្គលសួស្ដី, ស្រីសួស្ដី; ផ្លូវបែកបួន; គំនូសជើងក្អែកមានកែង ។ គ្រឿងសម្គាល់មួយប្រភេទ មានសណ្ឋានខ្វែងបួនជ្រុង ប៉ែកខាងចុងសណ្ឋានជាកែងស្មើភាគគ្នាទាំងបួន សម្រាប់អ្នកប្រទេសឥណ្ឌាពួកខ្លះប្រើជាសញ្ញាតាមដោយសន្មតិ . . . ( សម័យសព្វថ្ងៃនេះ ស្វស្តិកៈ ផ្សាយពេញលោក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វស្ដិក» មានន័យដូចម្ដេច ?


ស្វស្ដិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្វស្ដិក ) សុភព័ស្ដុ, សុភមង្គល, មង្គលសួស្ដី, ស្រីសួស្ដី; ផ្លូវបែកបួន; គំនូសជើងក្អែកមានកែង ។ គ្រឿងសម្គាល់មួយប្រភេទ មានសណ្ឋានខ្វែងបួនជ្រុង ប៉ែកខាងចុងសណ្ឋានជាកែងស្មើភាគគ្នាទាំងបួន សម្រាប់អ្នកប្រទេសឥណ្ឌាពួកខ្លះប្រើជាសញ្ញាតាមដោយសន្មតិ . . . ( សម័យសព្វថ្ងៃនេះ ស្វស្តិកៈ ផ្សាយពេញលោក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វស្ដិ» មានន័យដូចម្ដេច ?


ស្វស្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្វស្ដិ ) សួស្ដី (ផ្លាស់ វ ជាស្រៈ ួ) ។ ស្វស្ដិភាព សួស្ដីភាព, សុវត្ថិភាព ។ ស្វស្ដិមង្គល មង្គលសួស្ដី ។ ស្វស្តិសុខ សុខសួស្ដី, សុវត្ថិសុខ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វយ័ត» មានន័យដូចម្ដេច ?


ស្វយ័ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលដល់ព្រមដោយស្វ័យភាព (ម.ព នោះ)។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. < ស្វ + យត > ស្វយត ) ដែលប្រកបដោយស្វ័យភាព, ដែលមានសេរីភាពចាត់ចែងកិច្ចការគ្រប់យ៉ាង ដោយច្បាប់របស់ខ្លួន។
ឧទាហរណ៍៖ រដ្ឋស្វយ័ត, ថវិកាស្វយ័ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វភូមិ» មានន័យដូចម្ដេច ?


ស្វភូមិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. សភូមិ ) ភូមិឬទីរបស់ខ្លួន, ស្រុកទេសរបស់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វទេស» មានន័យដូចម្ដេច ?


ស្វទេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្វទេឝ; បា. សទេស ) ប្រទេសរបស់ខ្លួន, ស្រុករបស់ខ្លួន; ស្រុកកំណើត ( ព. កា. )
ឧទាហរណ៍៖ រីមនុស្សប្រហែល បោះបង់ស្វទេស ពុំដែលនឹកនា គំនិតខ្លីៗ ហ៊ានខ្ចីទ្រព្យា គេឥតរួញរា ពន្លិចខ្លួនឯង។

                     ស្វទេសភ័ក្ត ( ស្វៈទេ-សៈភ័ក ) ដែលស្រឡាញ់ស្រុកកំណើតរបស់ខ្លួន ។
ឧទាហរណ៍៖ មនុស្សស្វទេសភ័ក្ដ ។

                      ស្វទេសភក្ដី ( ស្វៈទេ-សៈភ័ក-ក្ដី ) សេចក្តីស្រឡាញ់ស្រុកកំណើតរបស់ខ្លួន ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វត» មានន័យដូចម្ដេច ?


ស្វត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធូរខ្លាំង; ស្ប៉ត, ធូរស្ប៉ត។
ឧទាហរណ៍៖ ធូរស្វត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្វច្ឆន្ទ» មានន័យដូចម្ដេច ?


ស្វច្ឆន្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. សច្ឆន្ទ ) ដែលមានសេចក្តីពេញចិត្តចំពោះខ្លួនឯង ឬចំពោះអំពើរបស់ខ្លួន; ដែលតាមទំនើងចិត្តខ្លួន; អ្នកដែលប្រព្រឹត្តតាមទំនើងខ្លួនឯងបាន, អ្នកដែលជាអធិបតីលើខ្លួនឯង; សេរី, សេរីភាព, ស្វៃរិន, អត្តាធីន។
ឧទាហរណ៍៖ មនុស្សស្វច្ឆន្ទ ( ប្រើជា សច្ឆន្ទ ក៏បាន; បើស្ត្រីជា ស្វច្ឆន្ទា ឬ សច្ឆន្ទា )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ.; បា. សច្ឆន្ទ ) ដែលមានសេចក្តីពេញចិត្តចំពោះខ្លួនឯង ឬចំពោះអំពើរបស់ខ្លួន; ដែលតាមទំនើងចិត្តខ្លួន; អ្នកដែលប្រព្រឹត្តតាមទំនើងខ្លួនឯងបាន, អ្នកដែលជាអធិបតីលើខ្លួនឯង; សេរី, សេរីភាព, ស្វៃរិន, អត្តាធីន។
ឧទាហរណ៍៖ មនុស្សស្វច្ឆន្ទ ( ប្រើជា សច្ឆន្ទ ក៏បាន; បើស្ត្រីជា ស្វច្ឆន្ទា ឬ សច្ឆន្ទា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លៅ» មានន័យដូចម្ដេច ?


ស្លៅ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសំដៅត្រង់មិនងាកបែរ, មិនល្អៀង។
ឧទាហរណ៍៖ ក្រឡេងស្លៅ, ដើរលឿនស្លៅ, រត់ស្លៅសំដៅដាក់។

                    ប្រើជា គុ. ក៏បាន : ដំណើរស្លៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លោម» មានន័យដូចម្ដេច ?


ស្លោម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រញមស្លឹក ព្រោះជាំទឹក, ព្រោះត្រូវកម្ដៅថ្ងៃខ្លាំង ឬព្រោះត្រូវចំហាយកម្ដៅភ្លើង។
ឧទាហរណ៍៖ ឈើស្លោមស្លឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លោក» មានន័យដូចម្ដេច ?


ស្លោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្លោក; បា. សិលោក ) សេចក្តីសរសើរ, ពាក្យសរសើរ; ពាក្យកាព្យសម្រាប់សូត្រសរសើរគុណ; ឆន្ទ, គាថា ជាភាសាសំស្ក្រឹតឬបាលី; កេរ្ដិ៍ឈ្មោះល្អ ។ ខ្មែរច្រើនប្រើសំដៅពាក្យរៀលសម្រាប់ទាយលក្ខណៈមនុស្សជាដើម ដូចជា ជំហរសិង្ហ សម្លឹងខ្លា សំឡេងស្អា ភ្នែកមាន់ព្រៃ ( ទាយថា មនុស្សម្នាក់បើប្រកបព្រមដោយលក្ខណៈទាំង ៤ យ៉ាងនេះ ជាអ្នកមានបុណ្យ មានអំណាចចិត្តមុត ) ។ មានពាក្យសុភាសិតថា កុំយកពាក្យស្លោកផ្ទឹមនឹងគម្ពីរ ( ម. ព. សម្លោក និង សិលោក ផង )។

                    ថង់សម្រាប់ច្រកបាត្រ ។
ឧទាហរណ៍៖ ស្លោកបាត្រ; បាត្ររបស់ខ្ញុំករុណាមានតែស្លោកឥតយោគ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្វិតជាំដោយចំហាយក្ដៅ
ឧទាហរណ៍៖ ស្លឹកឈើស្លោក។

                     ស្លោកមុខ ( ព. ប្រ. ) ឡើងមុខស្ពាន់អែស្រពោនស្រពាប់ ។
ឧទាហរណ៍៖ ដៀលស្លោកមុខ, ភ័យស្លោកមុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លោ» មានន័យដូចម្ដេច ?


ស្លោ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបើកខ្លាំងបញ្ឈរស្លឹងដោយ ភ្ញាក់ផ្អើលឬភ័យ, តក់ស្លុត (ចំពោះតែភ្នែក)។
ឧទាហរណ៍៖ ភ្នែកស្លោ; ធ្វើភ្នែកស្លោ, ភ័យស្លោភ្នែក។

                     ស្លន់ស្លោ ស្លន់ធ្វើភ្នែកស្លោ ឬធ្វើភ្នែកស្លោព្រោះស្លន់។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបើកខ្លាំងបញ្ឈរស្លឹងដោយ ភ្ញាក់ផ្អើលឬភ័យ, តក់ស្លុត (ចំពោះតែភ្នែក)
ឧទាហរណ៍៖ ភ្នែកស្លោ; ធ្វើភ្នែកស្លោ, ភ័យស្លោភ្នែក។

                   ស្លន់ស្លោ ស្លន់ធ្វើភ្នែកស្លោ ឬធ្វើភ្នែកស្លោព្រោះស្លន់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លែវ» មានន័យដូចម្ដេច ?


ស្លែវ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ត្របាំងបះម្ខាងមើលមិនចំ (ចំពោះតែភ្នែក)។
ឧទាហរណ៍៖ ភ្នែកស្លែវ (ភ្នែកស្រឡែវ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លែត» មានន័យដូចម្ដេច ?


ស្លែត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្លាំងខ្លាំង, ព្រលែតខ្លាំង។
ឧទាហរណ៍៖ សស្លែត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លែងព្រវៀក» មានន័យដូចម្ដេច ?


ស្លែងព្រវៀក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹកនិងផ្លែស្រដៀងនឹងស្លែងតែធំៗទ្រើសជាងស្លែងធំ មិនពុលដូចស្លែងទេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លែងដងដឹង» មានន័យដូចម្ដេច ?


ស្លែងដងដឹង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ដើមតូចស្លឹករង្វើលៗ ផ្កាក្រហម មានមើម មានរសជាតិពុល។
ឈ្មោះវល្លិទន់មួយប្រភេទ ប្រវែង ៣-៦ ម ដុះលើដីវាលមានថ្លៃ នៅប្រទេសអាស៊ី និងអាហ្រិ្វកផ្នែកក្តៅ។ គេនិយមដាំស្លែងដងដឹង ជាលំអដោយមិនមានផ្កាធំៗ ពណ៌ក្រហមលាយលឿង។ មើមមានជាតិពុល។ តែគេអាចចម្រាញ់ជាតិមើមយ៉ាងតិចបំផុតមកធ្វើថ្នាំលើកម្លាំង។ ពួកអាក្រក់ខ្លះ យកមើមទុកបំពុលគេ ឬឱ្យរលូតកូន។ តាមធ​ម្មតា មើមស្លែងដងដឹង គេប្រើសម្រាប់សម្លាប់ចៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លែង» មានន័យដូចម្ដេច ?


ស្លែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើពុល, មាន ២ ប្រភេទគឺ ស្លែងធំ ស្លែងមានដើម, ស្លឹក, ផ្លែធំ; ស្លែងវល្លិ (—វាល់) ស្លែងតូចដើមមានសណ្ឋានស្ទើរជាវល្លិ ផ្លែតូចៗ។

                         ព្រឹក្សកំពស់ ៥-២០ ម ដុះក្នុងព្រៃស្រោង ឬមាត់ព្រៃធំ តាមដងស្ទឹង លើដីមានជាតិដិឥដ្ឋ ឬជាតិឥដ្ឋលាយខ្សាច់ នៃប្រទេសឥណ្ឌា សេរីលង្កា ឧបទ្វីបឥណ្ឌូចិន និងជ្វា គេនាំទៅដាំក្នុងប្រទេសហ្វីលីពីន។ គ្រាប់អាចធ្វើជាថ្នាំក្អួតបាន បើលេបពីរទៅជាពុលដល់ស្លាប់ផង។ សំបកសម្រាប់ធ្វើថ្នាំបំពោកលើដំបៅរលួយ។ គេនាំគ្រាប់ទៅលក់ទ្វីបអឺរ៉ុបសម្រាប់ធ្វើឱសថ ដោយវាមានធាតុ Strychnine ច្រើន។ បើប្រើតាមកំរិតត្រឹមត្រូវ ជាថ្នាំលើកកម្លាំងកោសិកានៃសរសៃប្រសាទ និងសរសៃវិញ្ញាណទាំងអព្រឹក្សកំពស់ 5-20ម ដុះក្នុងព្រៃស្រោង ឬមាត់ព្រៃធំ តាមដងស្ទឹងលើដីមានជាតិដិឥដ្ឋ ឬជាតិឥដ្ឋលាយខ្សាច់ នៃប្រទេសឥណ្ឌា សេរីលង្កា ឧបទ្វីបឥណ្ឌូចិន និងជ្វា គេនាំទៅដាំក្នុងប្រទេសហ្វីលីពីន។ គ្រាប់អាចធ្វើជាថ្នាំក្អួតបាន បើលេបពីរទៅជាពុលដល់ស្លាប់ផង។ សំបកសម្រាប់ធ្វើថ្នាំបំពោកលើដំបៅរលួយ។ គេនាំគ្រាប់ទៅលក់ទ្វីបអឺរ៉ុបសម្រាប់ធ្វើឱសថ ដោយវាមានធាតុ Strychnine ច្រើន។ បើប្រើតាមកំរិតត្រឹមត្រូវ ជាថ្នាំលើកកម្លាំងកោសិកានៃសរសៃប្រសាទ និងសរសៃវិញ្ញាណទាំងអស់។”

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ព. ប្រ.) ដែលឲ្យទោស, ដែលនាំឲ្យទាស់, ដែលជាសត្រូវនឹងរោគ : របស់ស្លែង, ពាក្យស្លែង, អាហារស្លែង ។ ពាក្យពិតរែងស្លែង សម្ដីពិតរមែងតែញ៉ាំងអ្នកប្រកាន់ខុសឲ្យឈឺចាប់ចិត្តឬឲ្យជ្រេញរអាមិនចង់ឮមិនចង់ស្ដាប់ ។ សម្ដីស្លែងស្លាក់ ឬ —ស្លាក់ស្លែង សម្ដីអាក្រក់នាំឲ្យឈឺចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លែ» មានន័យដូចម្ដេច ?


ស្លែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រំអិលដែលកើតពីកករទឹក, ក្អែលទឹក
ឧទាហរណ៍៖ ទឹកមានស្លែ, បាតពាងកាន់ស្លែ ។

                     ព. ប្រ. មន្ទិលរបស់ចិត្ត, ឧបក្កិលេស
ឧទាហរណ៍៖ ស្លែចិត្ត, ស្លែកាន់ចិត្ត, ស្លែចាប់ចិត្ត, ចិត្តស្លែចាប់ ។

                     រំអិលបៃតងចាស់ ដែលដុះដោយកករទឹកនៅលើដំបូលផ្ទះ លើក្តារទទឹក ឬនៅសំបកឈើ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លេះ» មានន័យដូចម្ដេច ?


ស្លេះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈប់បង្អង់ទុកដោយឡែកឬដោយអន្លើសិន។
ឧទាហរណ៍៖ ត្រូវស្លេះសេចក្តីនេះទុកសិន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លេស្ម» មានន័យដូចម្ដេច ?


ស្លេស្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ឝ្លេឞ្មន៑; បា. សេម្ហ) ទឹករំអិលរាវឬខាប់ដែលចេញមកតាមបំពង់ក (ច្រើនសរសេរ ស្លេស្ម៍ ជាង)។
ឧទាហរណ៍៖ ធ្លាក់ស្លេស្ម៍, ស្លេស្ម៍រាវ, ស្លេស្ម៍ខាប់ (ម. ព. សេម្ហៈ ផង)។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសេម្ភៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លេវ» មានន័យដូចម្ដេច ?


ស្លេវ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋានត្រង់ខ្ពស់ឬឆ្ងាយស្រឡេវ។
ឧទាហរណ៍៖ ដើមឈើត្រង់ស្លេវ, ផ្លូវត្រង់ស្លេវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លេក» មានន័យដូចម្ដេច ?


ស្លេក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឥតឈាមជ័រឬឥតពន្លឺឈាមប្រក្រតី។
ឧទាហរណ៍៖ សាច់ស្លេក។

                     ស្លេកស្លាំង ស្លេកឡើងសម្បុរស្បែកហាប់ស្លាំង
ឧទាហរណ៍៖ សម្បុរស្លេកស្លាំង, សាច់ស្លេកស្លាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លៀក» មានន័យដូចម្ដេច ?


ស្លៀក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទបាំងកាយដោយសម្លៀក។
ឧទាហរណ៍៖ ស្លៀកសំពត់, ស្លៀកខោ។

                     ស្លៀកដណ្ដប់ ស្លៀកផងដណ្ដប់ផង ។ ស្លៀកពាក់ ស្លៀកផងពាក់ផង (ស្លៀកសំពត់ពាក់អាវ . . . ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លើតស្លក់» មានន័យដូចម្ដេច ?


ស្លើតស្លក់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្លើតៗ រឡេមរឡាម; ស្លើតៗ ស្លាំងមុខដោយមានទុក្ខខ្លាំងឬភ័យខ្លាំង។
ឧទាហរណ៍៖ ដំណើរស្លើតស្លក់; ដើរស្លើតស្លក់; ភ័យស្លើតស្លក់ (និយាយថា ស្លឺតស្លក់ ក៏មាន)។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្លើតៗ រឡេមរឡាម; ស្លើតៗ ស្លាំងមុខដោយមានទុក្ខខ្លាំងឬភ័យខ្លាំង។
ឧទាហរណ៍៖ ដំណើរស្លើតស្លក់; ដើរស្លើតស្លក់; ភ័យស្លើតស្លក់ (និយាយថា ស្លឺតស្លក់ ក៏មាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លើត» មានន័យដូចម្ដេច ?


ស្លើត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលងើបងើយត្របាំងបះទៅខាងលើបន្តិច (ចំពោះតែភ្នែក)។
ឧទាហរណ៍៖ ភ្នែកស្លើត។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពីដំណើរដើរលឿនងើបងើយរឡេមរឡាម។
ឧទាហរណ៍៖ ដើរស្លើតចុះស្លើតឡើង, ដើរស្លើតៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លូវ៉ាគី (សាធារណរដ្ឋ)» មានន័យដូចម្ដេច ?


ស្លូវ៉ាគី (សាធារណរដ្ឋ)


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ស្លូវ៉ាគី (សាធារណរដ្ឋ), (រាជធានី/​រដ្ឋធានី) ប្រាទីស្លាវ៉ា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លូវេនី» មានន័យដូចម្ដេច ?


ស្លូវេនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ស្លូវេនី, (រាជធានី/​រដ្ឋធានី) ជូបហ្សាណា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លូតបូត» មានន័យដូចម្ដេច ?


ស្លូតបូត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្លូតសុភាព, ស្លូតនឹងធឹង, មិនងាយរបូតមាត់ថា។
ឧទាហរណ៍៖ មនុស្សស្លូតបូត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លូត» មានន័យដូចម្ដេច ?


ស្លូត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនកាច, ឥតកាច, ទីទៃពីកាច
ឧទាហរណ៍៖ មនុស្សស្លូត, ចិត្តស្លូត។

                      ស្លូតត្រង់ ស្លូតផងត្រង់ផង ។ ស្លូតស្លាប់ ស្លូតស៊ូតែស្លាប់, ស៊ូតែទទួលខុស មិនតវ៉ា

ឧទាហរណ៍៖ មនុស្សស្លូតស្លាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លូញ» មានន័យដូចម្ដេច ?


ស្លូញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះត្រីរំអិលមួយប្រភេទ មាឌតូច រាងរៀវខាងក្បាល មាត់តូចស្រួច, តាមធម្មតា, ច្រើនបង្កប់ខ្លួននៅក្នុងភក់ ។
ឧទាហរណ៍៖ ត្រីស្លូញ។

                     ព. ប្រ. គុ. ដែលក្រឡិចក្រឡុច, ដែលប៉ិនខាងគេចកែនាយអាយ ។
ឧទាហរណ៍៖ មនុស្សត្រីស្លូញ, គំនិតត្រីស្លូញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លុះ» មានន័យដូចម្ដេច ?


ស្លុះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផុងចុះទៅក្រោម; ផុងរលុះចុះទៅក្រោម ។
ឧទាហរណ៍៖ ដើរប្រយ័ត្នស្លុះរណ្ដៅក្ដាម! (សម្ដីអ្នកបាត់ដំបង, សៀមរាប) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លុយ» មានន័យដូចម្ដេច ?


ស្លុយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា យារដោយសម្រុង។
ឧទាហរណ៍៖ សំពត់ស្លុយ, ស្លៀកសម្លុយស្លុយហៀរកែង ។ ព. ប្រ. ចិត្តស្លុយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លុប» មានន័យដូចម្ដេច ?


ស្លុប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា យុរសុបប្រឡុប, យុរគ្របពីលើ
ឧទាហរណ៍៖ មែកឫស្សីយុរស្លុប។

                      ងងឹតមុខឬវិលមុខជ្រប់ z។
ឧទាហរណ៍៖ វិលមុខស្លុប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លុតី» មានន័យដូចម្ដេច ?


ស្លុតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ពាក្យប្រើក្លាយមកពី សំ. ស្តុតិ; បា.ថុតិ) សេចក្តីសរសើរ, សេចក្តីស្ងើច : សូត្រស្លុតី សូត្រសេចក្តីសរសើរ ។ ខ្មែរប្រើចំពោះតែពាក្យឃ្លោងឃ្លា សម្រាប់ពួកព្រាហ្មណ៍សូត្រថ្វាយជ័យមង្គល ចំពោះព្រះមហាក្សត្រក្នុងព្រះរាជពិធីណាមួយ : ពួកបារគូសូត្រស្លុតីថ្វាយជ័យមង្គល ។ ស្លុតីកថា (—កៈ—) ពាក្យពោលសរសើរ, សម្ងើច (ប្រើជា ស្លុតីវាទ ក៏បាន) ។ ស្លុតីបាឋកៈ (—ប៉ាឋៈកៈ) អ្នកសូត្រស្លុតី (បើស្ត្រីជា ស្លុតីបាឋិកា) ។ ស្លុតីវាទិន ឬ —វាទី អ្នកឱសាហ៍ពោលពាក្យសរសើរគេ, អ្នកហៃស្ងើចគេ; បើស្ត្រីជា ស្លុតីវាទិនី ។ ល ។ (ម. ព. ស្តុតិ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លុតជំហាន» មានន័យដូចម្ដេច ?


ស្លុតជំហាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរស្លុតជើង ឈានទៅមុខមិនរួចសោះ ឬឈានដោយលំបាក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លុតជំហរ» មានន័យដូចម្ដេច ?


ស្លុតជំហរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរឈរត្រង់ខ្លួនមិនសូវបាន ឬមិនបានទាល់ តែសោះ ដោយរួចសរសៃពួរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លុត» មានន័យដូចម្ដេច ?


ស្លុត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចំប្រប់ឬធ្លាក់ចិត្តទន់ដៃទន់ជើងដោយមានទុក្ខខ្លាំងឬភ័យខ្លាំង
ឧទាហរណ៍៖ ទាហានចិត្តមុតមិនស្លុតនឹងចម្បាំង។

                    ជច់, ទ្រុឌ, ងាស់គាំង ដោយគ្រលៀសភ្លាត់សរសៃ
ឧទាហរណ៍៖ ស្លុតជង្គង់ ។

                   កិ. វិ. ឬ គុ. ដែលចំប្រប់ឬធ្លាក់ចិត្តទន់ដៃទន់ជើង
ឧទាហរណ៍៖ ភ័យស្លុត ។

                    ស្លុតរន្ធត់ ស្លុតញាប់ញ័រខ្លាំង ។ ស្លុតស្លន់ ស្លុតភ័ន្តភាំងគាំងស្មារតី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លុង» មានន័យដូចម្ដេច ?


ស្លុង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា

ដែលជិតឥតមានស្នាម, ឥតមានលេច
ឧទាហរណ៍៖ ជិតស្លុង។

                     ត្រង់, មូល, លឿនឥតមានងាកបែរ, ឥតមានល្អៀង
ឧទាហរណ៍៖ ផ្លូវត្រង់ស្លុង, មូលស្លុង; លឿនស្លុង ។

                      ដែលចុះចិត្តស៊ប់
ឧទាហរណ៍៖ ជឿស្លុង, ចុះចិត្តស្លុង ។

                      ដែលសំដៅឆ្ពោះត្រង់, តម្រង់ដាក់
ឧទាហរណ៍៖ ដើរស្លុងមករក ។ ល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលជិតឥតមានស្នាម, ឥតមានលេច
ឧទាហរណ៍៖ ជិតស្លុង។

                     ត្រង់, មូល, លឿនឥតមានងាកបែរ, ឥតមានល្អៀង
ឧទាហរណ៍៖ ផ្លូវត្រង់ស្លុង, មូលស្លុង; លឿនស្លុង ។

                      ដែលចុះចិត្តស៊ប់
ឧទាហរណ៍៖ ជឿស្លុង, ចុះចិត្តស្លុង ។

                      ដែលសំដៅឆ្ពោះត្រង់, តម្រង់ដាក់
ឧទាហរណ៍៖ ដើរស្លុងមករក ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លុក» មានន័យដូចម្ដេច ?


ស្លុក


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្ល ថា : ស្លស្លុក ធ្វើសម្លសម្លុក (ម. ព. សម្លុក)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឺត» មានន័យដូចម្ដេច ?


ស្លឺត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតឹងខ្លាំង។
ឧទាហរណ៍៖ តឹងស្លឺត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឺ» មានន័យដូចម្ដេច ?


ស្លឺ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបញ្ឈរស្លឹងងើបឬងើយទៅលើ។
ឧទាហរណ៍៖ ធ្វើភ្នែកស្លឺ; ភ្នែកស្លឺ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបញ្ឈរស្លឹងងើបឬងើយទៅលើ។
ឧទាហរណ៍៖ ធ្វើភ្នែកស្លឺ; ភ្នែកស្លឺ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឹប» មានន័យដូចម្ដេច ?


ស្លឹប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលឹបខ្លាំងតែមិនជិតពេក។
ឧទាហរណ៍៖ ត្របកភ្នែកស្លឹប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឹង» មានន័យដូចម្ដេច ?


ស្លឹង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរូបប្រាក់សម្រាប់ចាយក្នុងកម្ពុជរដ្ឋ, ជាន់បុរាណមានរូបក្ដាម, ជាន់បន្ទាប់មកមានត្រារូបហង្សម្ខាងរូបប្រាសាទម្ខាង, តម្លៃ ២០ សេន
ឧទាហរណ៍៖ បួនស្លឹងជាមួយបាទ។

                       គ្រាប់ស្លាដែលទុំស្ងួត ។
ឧទាហរណ៍៖ ស្លាស្លឹង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបើកភ្នែកធ្មឹងមិនប៉ប្រិច។
ឧទាហរណ៍៖ បើកភ្នែកស្លឹង, បញ្ឈរភ្នែកស្លឹង, មើលស្លឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឹករួមទង» មានន័យដូចម្ដេច ?


ស្លឹករួមទង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកមានទងតែមួយ តែបែកស្ញាញ ដូចជាស្លឹកគរ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឹកពោធិ៍» មានន័យដូចម្ដេច ?


ស្លឹកពោធិ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍ ធ្វើដោយបន្ទះស្ពាន់ស្ដើងជាដើម សម្រាប់ដាក់បន្តោកភ្ជាប់នឹងចុងគ្រាប់កណ្ដឹង ដើម្បីឲ្យត្រូវខ្យល់បក់ប៉ះមកអង្រួនកណ្ដឹងឲ្យលាន់ឮ
ឧទាហរណ៍៖ ស្លឹកពោធិ៍កណ្ដឹងវិហារ។

                      ប្រដាប់ឯទៀតៗ ដែលមានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឹកបណ្ដើរកូន» មានន័យដូចម្ដេច ?


ស្លឹកបណ្ដើរកូន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទ កំពស់ ១ -៨ ម មានមែកពណ៌ក្រហមភ្លាវ ដុះក្នុងព្រៃត្រជាក់ លើភ្នំនៃប្រទេសកម្ពុជា វៀតណាម ថៃ និងភូមា ។ ក្នុងស្រុកខ្មែរ ច្រើនមានដើមនេះលើភ្នំបូកគោ ប្រមាណជា ១០០០ម នពេ្វធ ។ គេពុំអាចដាំលើទំនាបក្នុងប្រទេសក្ដៅបានឡើយ ។ គេដាំបានតែក្នុងសួនលើភ្នំ ឬក្នុងប្រទេសត្រជាក់មធ្យម ។ គេតែងបេះបែបភាពចេញផ្កាទាំងមូល តាំងលំអផ្ទះ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឹកទោល» មានន័យដូចម្ដេច ?


ស្លឹកទោល


 👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកជាប់ពីមែកផ្ទាល់មួយតែម្តង ដូចយ៉ាងស្លឹកឈើទាល ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឹកទល់ទង» មានន័យដូចម្ដេច ?


ស្លឹកទល់ទង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកដែលមានស្នែងតែមួយ តែមានស្លឹកពីរទល់គ្នា ដូចជាស្លឹកអំពិល ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឹកជូរ, សណ្ដាន់ទេស» មានន័យដូចម្ដេច ?


ស្លឹកជូរ, សណ្ដាន់ទេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅប្រចាំឆ្នាំ ធាតុរឹង កំពស់ ១ – ៣ ម ដុះឡើងលើត្រង់ ពណ៌ក្រហម មានដើមកំណើតប្រហែលពីទ្វីបអាហ្រ្វិក នាំយកមកដាំ នៅគ្រប់ប្រទេសក្ដៅ និងក្ដៅមធ្យមសកលលោក ដើមនេះមានសរសៃល្អសម្រាប់ត្បាញបាន ។ ត្របកផ្កាដែលមានសាច់ច្រើន ពណ៌ក្រហមឆើត ព្រមទាំងស្លឹក គេប្រើធ្វើគ្រឿងទេសជួរ អាចជំនួស ក្រូចឆ្មារ និងអម្ពិលបាន ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

                      ជារុក្ខជាតិ ដែលដាំយកមកធ្វើជាម្ជូរក្នុងសម្ល។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ សណ្តាន់ទេស(៧៤) ស្លឹកជូរ(៧៤) ម្ជូរបារាំង ឬម្ជូរល្មមក្រហម ឬជេងគ្រេងក្រហម(៧៥) – អំបូរ ៖ MALVACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Hibiscus sabdariffa L. – ឈ្មោះអង់គ្លេស ៖ Red Sorrel – ឈ្មោះបារាំង ៖ Oseille de Guinee – ប្រភពដើម ៖ ប្រហែលមកពីទ្វីបអាហ្វិក(៧៤) – លក្ខណៈរូបសាស្រ្ត ៖ ដើមពណ៌ក្រហមមានកម្ពស់១-៣ម ដុះឡើងលើត្រង់ និងមានសរសៃល្អសម្រាប់ត្បាញ(៧៤)។ ត្របកផ្កាពណ៌ក្រហមឆើត មានសាច់ច្រើន(៧៤)។ – លក្ខណៈជីវសាស្ត្រ ៖ រសជាតិជូរ និងបន្តពូជដោយគ្រាប់(៧៥)។ – លក្ខណៈអេកូឡូស៊ី ៖ ដុះតាមតំបន់ព្រៃភ្នំ ដីវាលទំនេរ និងព្រៃល្បោះ(៧៥)។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹក គេប្រើធ្វើជាម្ជូរអាចជំនួសក្រូចឆ្មារ និងអំពិលបាន(៧៤)។ ជាឱសថ៖ ស្លឹក ព្យាបាលក្អក។ ផ្កាដាក់ក្នុងទឹកធ្វើជាសេរ៉ូម ជួយរំលាយអាហារ ព្យាបាលចុកពោះ លើសសម្ពាធឈាម សរសៃប្រសាទ និងប្រម៉ាត់ (៧៥)។ ផ្លែជួយបញ្ចុះខ្លាញ់ក្នុងឈាម និងព្យាបាលដំបៅក្រពះ(៧៥)។ គ្រាប់ ជាថ្នាំប៉ូវ និងប្រើជាថ្នាំបញ្ចុះទឹកនោម(៧៥)។ ស្រទាប់ផ្លែព្យាបាលគ្រួសក្នុងតម្រងនោម(៧៥)។
ឧទាហរណ៍៖ (៧៤) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៣៤៣ (៧៥) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៣ ទំព័រ៩៩ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឹកឆ្លាស់» មានន័យដូចម្ដេច ?


ស្លឹកឆ្លាស់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកមានទងតែមួយ តែមិនទល់គ្នា គឺឆ្លាស់លើក្រោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឹកឆែក» មានន័យដូចម្ដេច ?


ស្លឹកឆែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកស្ញាញស្រួច ដូចបន្លា​មានស្លឹកកូលាប និងក្រខុបបារាំង ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឹកឆកឆែក» មានន័យដូចម្ដេច ?


ស្លឹកឆកឆែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកស្ទើរឆក ស្ទើរឆែក ដូចយ៉ាងស្លឹកម៉ៃសាក់​ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឹកឆក» មានន័យដូចម្ដេច ?


ស្លឹកឆក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកគន្លាក់គន្លើនរាងទាល ដូចយ៉ាងខ្នោសម្ល ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឹកគ្រៃសាប៊ូ» មានន័យដូចម្ដេច ?


ស្លឹកគ្រៃសាប៊ូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅមួយប្រភេទកម្ពស់ ១-៤ ម មានក្លិនដូចក្រូចឆ្មារ ដើមកំណើតក្នុងប្រទេសឥណ្ឌា និងសេរីលង្កា គេដាំគ្រប់ប្រទេសក្តៅ និងក្តៅមធ្យម។ ស្លឹកសម្រាប់ស្ងោរផឹកឱ្យរំលាយអាហារ ស្លឹកមានធាតុម្យ៉ាងដូចគ្នានឹង Insuline។ គេអាចយកស្លឹកលាងសក់បាន។ គ្រូបុរាណប្រើស្លឹកគ្រៃសាប៊ូ សម្រាប់ព្យាបាលរោគប្លោកមូត្រ ក្អកឈាម និងរបួស​មានឡើងដោយមុតកាំបិត​ ពូថៅ។

                        ជារុក្ខជាតិ ដែលគេនិយមដាំសម្រាប់ធ្វើជាគ្រឿងទេស និងឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ស្លឹកគ្រៃសាប៊ូ – អំបូរ ៖ GRAMINEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Cybopogon citratus (DC). Stapf. – ឈ្មោះអង់គ្លេស ៖ Lemon-grass – ឈ្មោះបារាំង ៖ Verveine des Indes – ប្រភពដើម ៖ ឥណ្ឌា ចិន ឥណ្ឌូនេស៊ី និងស្រីលង្កា(៧០) – លក្ខណៈរូបសាស្រ្ត ៖ ដុះឈរបែកជាគុម្ព មានកម្ពស់៨០-១៤០ស.ម(៧១)។ ស្លឹក ពណ៌បៃតង រាងសំប៉ែតទ្រវែងស្រួច និងគែមស្តើងមុតដូចកាំបិតកោរ(៧០,៧១)។ ផ្កាចេញពីទងមួយមានច្រើនថ្នាក់តាមថ្នាំង(៧១)។ – លក្ខណៈជីវសាស្រ្ត ៖ ក្លិនដូចក្រូចឆ្មារ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ មិនមានព័ត៌មានច្បាស់លាស់ ជាឱសថ៖ ស្លឹស្ងោរផឹកជួយរំលាយអាហារ បញ្ចេញញើស បញ្ចុះកម្តៅ និងព្យាបាលរលាកទងសួត ប្លោកនោម ក្អកចេញឈាម រដូវមិនទៀង ចង្អោរ ដេកមិនលក់ និងធុញថប់ក្នុងអារម្មណ៍(៧០)។ ស្លឹកបុកយកទឹកមកកក់លាងសម្អាតធូលីលើក្បាលដើម្បីឱ្យសក់ទនរលោង។ ស្លឹក និងគល់ ប្រើលាយជាមួយថ្នាំខ្មែរផ្សេងៗ ឆ្ពុងបញ្ចេញញើសសម្រាប់ស្រ្តីទើបឆ្លងទន្លេរួច។ ប្រេងស្លឹកគ្រៃលាបការពារមូសខាំ(៧១)។ ៦៩) ប្រើជាប្រេងសម្រាប់ម៉ាស្សា លាបរឹតព្យាបាលថ្លោះគ្រិច និងកំចាត់ក្លិនឆ្អេះក្នុងបន្ទប់ទឹក ឬបង្គន់អនាម័យ។
ឧទាហរណ៍៖ (៧០) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៨៩ (៧១) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ១ ទំព័រ២៤៤ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឹកគ្រៃ» មានន័យដូចម្ដេច ?


ស្លឹកគ្រៃ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិមួយប្រភេទ ជាដំណាំស្រុកស្លឹកវែងៗ ក្លិនប្រហើរឈ្ងុយ ដុះបែកជាគុម្ព, ស្លឹកនិងគល់ប្រើការជាគ្រឿងផ្សំឲ្យម្ហូបមានរសឆ្ងាញ់។
ឧទាហរណ៍៖ សម្លម្ជូរបង់គល់ស្លឹកគ្រៃ, អំបិលម្ទេសដាក់គល់ស្លឹកគ្រៃ។

                   ស្មៅមួយប្រភេទកម្ពស់ ០.៨-១.៥ម គេដាំក្នុងច្បារបន្លែខ្មែរ ដើម្បីយកស្លឹក និងគល់ធ្វើគ្រឿងទេស។ ម្ហូបខ្មែរជាច្រើនប្រហែល ៤០% ដែលប្រើគ្រឿងស្លឹកគ្រៃ។ ជាដើមដុះក្នុងប្រទេសអាស៊ី ហើយគេនាំទៅដាំនៅគ្រប់ប្រទេសក្តៅសកលលោក។ គល់ស្លឹកគ្រៃអាចបរិភោគឆៅបាន បើកាត់ស្តើងៗ។ ខ្មែរយើងចូលចិត្តដាក់គល់ស្លឹកគ្រៃក្នុងទឹកប្រហុកបរិភោគជាមួយសាច់គោអាំង។ គ្រូបុរាណតែងប្រាប់ឱ្យស្ងោរស្លឹកគ្រៃផឹកសម្រាប់ឱ្យនោមច្រើន។ គេប្រើស្លឹក ស្លឹកគ្រៃ ផ្សំជាមួយរុក្ខជាតិផ្សេងដទៃទៀត ធ្វើឱសថព្យាបាលជំងឺទងសួត។

                       រុក្ខជាតិ ដែលគេនិយមដាំសម្រាប់ធ្វើជាគ្រឿងទេស និងឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ស្លឹកគ្រៃ – អំបូរ ៖ GRAMINEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Cybopogon nardus (L.) Rendle. – ឈ្មោះអង់គ្លេស ៖ Citronella/mana grass/lemongrass – ឈ្មោះបារាំង ៖ Citronelle du jardin – ប្រភពដើម ៖ ទ្វីបអាស៊ី(៦៨) – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់៨០-១៥០ស.ម(៦៨) ស្លឹកសំប៉ែតទ្រវែង ស្រួចគែម មុតដូចកាំបិតកោរ និងមានទ្រនុងកណ្តាលពណ៌ស(៦៩)។ ផ្កាជាចង្កោមកួរ បែកជាស្មែង(៦៩)។ ផ្កាតូចៗវែងពណ៌សបៃតង(៦៩)។ ផ្លែគ្មានទងរាងស៊ុតលំពែង(៦៩)។ – លក្ខណៈជីវសាស្រ្ត ៖ ក្លិនក្រអូបប្រហើរ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ បង្កើនរសជាតិ និងក្លិនឈ្ងុយ ឬកាត់ឆ្អាប ក្នុងអាហារ ដូចជាឆាគ្រឿង កកូរ ប្រហើរ ការី ស្ងោរជ្រក់។ល។ ជាឱសថ៖ ស្លឹគ្រៃទាំងមូល ដាំទឹកផឹកព្យាបាលរលាកទងសួត ជំងឺដេកមិនលក់ ធុញថប់ក្នុងអារម្មណ៍ និងជួយរំលាយអាហារ បញ្ចុះកម្តៅ និងបញ្ចុះទឹកនោម(៦៩)។ ប្រើជាមួយម្រេចព្យាបាករោគរដូវមិនទៀង និងចង្អោរ(៦៩)។ ឆ្ពុង បញ្ចេញញើស។ ប្រេងស្លឹកគ្រៃ លាបការពារមិនឱ្យមូសខាំ(៦៩) ប្រើជាប្រេងសម្រាប់ម៉ាស្សា លាបរឹតព្យាបាលថ្លោះគ្រិច និងកំចាត់ក្លិនឆ្អេះក្នុងបន្ទប់ទឹក ឬបង្គន់អនាម័យ។

ឧទាហរណ៍៖ (៦៨) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៨៩ (៦៩) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៤ ទំព័រ១៣៤

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លឹក» មានន័យដូចម្ដេច ?


ស្លឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈនៃរុក្ខជាតិ, នៃតិណជាតិ, នៃលតាជាតិជាដើម ដែលចម្រើនឡើងពីត្រួយ ច្រើនតែមានសណ្ឋានសំប៉ែតស្ដើង
ឧទាហរណ៍៖ ស្លឹកឈើ, ស្លឹកត្រែង, ស្លឹកម្លូ, ស្លឹកចេក (សម្រាប់និយាយដោយរួបរួម, បើនិយាយដោយរាប់រាយហៅ សន្លឹក)។

                      ស្លឹកកណ្ដប ស្លឹកត្នោតដែលដេរភ្ជាប់នឹងដងកណ្ដប សម្រាប់ប្រក់ផ្ទះ ។ ស្លឹកត្រចៀក អវយវៈជាក្បាំងឬជារបាំងត្រចៀក ។ ស្លឹករឹត មើលក្នុងពាក្យ ទ្រាំង ន. ។ ស្លឹកសីមា (—ម៉ា) បន្ទះថ្ម, ដុំថ្ម, បន្ទះឈើខ្លឹមដែលដាក់ជាគ្រឿងសម្គាល់ឲ្យដឹងថា ទីនុ៎ះមាននិមិត្តសីមា (រាជីសីមា) ។ល។

                        ឈ្មោះទន្សាយមួយប្រភេទ រាងតូចស្ដើងខ្លួនវែង។

ឧទាហរណ៍៖  ទន្សាយស្លឹកបោលលឿនជាងទន្សាយគល់។

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួន ១០ ផ្លូន គឺ ៤០០។
ឧទាហរណ៍៖ ពោតមួយស្លឹក, ស្វាយបីស្លឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាំង» មានន័យដូចម្ដេច ?


ស្លាំង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្លក់ឡើងសាច់ហាប់ស្លេកឥតឈាមជ័រ។
ឧទាហរណ៍៖ សម្បុរស្លាំង, សាច់ស្លាំង, ភ័យស្លាំងមុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាអី» មានន័យដូចម្ដេច ?


ស្លាអី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ដើមរឹង ស្លឹកដុះក្រាស់ជិត; គេច្រើនដាំឲ្យឡើងទ្រើងលើរានហាលផ្ទះយកម្លប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាស្ងាប» មានន័យដូចម្ដេច ?


ស្លាស្ងាប


មានន័យថា ឈ្មោះតាលព្រឹក្សម៉្យាងកម្ពស់ ២-៤ម ដុះដុំគ្នាក្នុងព្រៃមាត់សមុទ្រនៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង។ ផ្លែអាចស៊ីជំនួសស្លាបាន។ ពេលខ្លះគេប្រើផ្លែធ្វើនុយសម្រាប់នេសាទ។ (ម. ព. ស្ងាប ន.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «កស្លាយ» មានន័យដូចម្ដេច ?


កស្លាយ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានឆ្នូតជ្រាក (ចំពោះតែសាច់ឈើ)
ឧទាហរណ៍៖ ឈើសាច់ស្លាយ។

                      ទីដែលទើបគាស់រានថ្មី បានស្រេចហើយ (ចំពោះតែស្រែ)
ឧទាហរណ៍៖ ស្រែស្លាយ (ហៅតាមទម្លាប់ស្រុក, ពាក្យច្បាស់លាស់ហៅ ស្រែរានថ្មី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាព្រៃ» មានន័យដូចម្ដេច ?


ស្លាព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លាព្រៃរាងដូចដើមស្លាដែរ តែមានកម្ពស់ទាបជាង ( ២ – ៨ ម) ដុះក្នុងព្រៃក្រាស់មាត់សមុទ្រ នៃអាស៊ីផ្នែកអាគ្នេយ៍ ផ្លែស្លាព្រៃអាចស៊ីជំនួសស្លាបាន។ ដើមស្លាព្រៃសម្រាប់សង់ផ្ទះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាប់» មានន័យដូចម្ដេច ?


ស្លាប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អស់ខ្យល់ដង្ហើម, អស់ជីវិត ។ វេវ. បរិនិព្វាន; សោយទិព្វជង្គត, សោយទិវង្គត; សោយពិរាល័យ; សុគត ឬ សុរគត; ក្ស័យ, ក្សិណក្ស័យ; ទទួលអសញ្ញកម្ម ឬ ទទួលអសញ្ញភាព; ទទួលមរណភាព; ទទួលអនិច្ចធម្ម; ទទួលអនិច្ចកម្ម; ធ្វើកាលកិរិយា; រលត់, រលត់ខន្ធ, រំលាងខន្ធ, ធ្លាយខន្ធ, ធ្លាយសង្ខារ ឬ បែកធ្លាយសង្ខារ; បាត់បង់; ដើរ; ផុត, ផុតរលត់; ដាច់ខ្យល់, អស់ដង្ហើម; ងាប់; តាយសាក; តាយហោង; ស្មឹង, តាយស្មឹង; តេន (ប្រើតាមថ្នាក់ ខ្ពស់, កណ្ដាល, ទាបនិងសាមញ្ញ) ។ ព. ផ្ទ. រស់ ។ ស្លាប់ក្រឡា អស់ក្រឡាដើរទៅទៀត (សម្រាប់និយាយក្នុងល្បែងចត្រង្គជាដើម)។ ព. ប្រ. អស់ផ្លូវអស់ដំណើរលែងរើតទៅទៀតបាន : ពាក្យស្លាប់ក្រឡា ។ ស្លាប់ចិត្ត អស់ចិត្ត, សុខចិត្ត ។ ស្លាប់ប្រយោជន៍ ខូចឬបង់ប្រយោជន៍ ។ ស្លាប់ព្រាយ ស្លាប់ដោយសម្រាលកូនពុំរួច ។ ស្លាប់សាច់ រាបសាច់ឬរំងាប់សាច់ខុសពីប្រក្រតីដើម លែងប្រែប្រួលទៅទៀត : សំពត់ស្លាប់សាច់ ។ល។ ទឹកស្លាប់ ទឹកដែលគេលត់ដែកឬលត់លោហជាតិណាមួយ ។ នាឡិកាស្លាប់ ឬ —ងាប់ នាឡិកាឈប់មិនដើរ។ល។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា (លោកសង្ឃ) អនិច្ចកម្ម, (ស្តេចទ្រង់រាជ្យ) សោយព្រះទិវង្គត, (ស្តេចទីព្រះអង្គម្ចាស់) សុគត, (ស្តេចទីអ្នកអង្គម្ចាស់) ក្ស័យព្រះជន្ម, (អគ្គមហេសី) សោយព្រះវិលាល័យ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាប៉ាងស្លឹកឆែក» មានន័យដូចម្ដេច ?


ស្លាប៉ាងស្លឹកឆែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សម៉្យាង​ កំពស់ ៥-៩ ម ដុះក្នុងព្រៃស្រោងនៃអាស៊ីអាគេ្នយ៍។ ​គ្រួថ្នាំបុរាណតែងស្ងោរស្លឹកឲ្យផឹក ដើម្បីរង៉ាប់រោគឈឺក្រពះ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាប៉ាង, សេតបា» មានន័យដូចម្ដេច ?


ស្លាប៉ាង, សេតបា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្ស ឬព្រឹក្សតូចមួយប្រទេសកំពស់ ៥-១៨ ម ដុះក្នុងព្រៃ ឬព្រៃល្បោះនៃអាស៊ីក្ដៅ ។ គេប្រើទឹកស្ងោរស្លឹក សំរាប់លាងសំអាតដំបៅ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាបារាំង» មានន័យដូចម្ដេច ?


ស្លាបារាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តាលព្រឹក្សពូកមួយ កំពស់ ៤ -៨ ម គេនាំចូលពីប្រទេសគូបា មកដាំជាលំអ ក្នុងសួនសាធារណៈ និងតាមវិថីខ្លះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាបព្រិល» មានន័យដូចម្ដេច ?


ស្លាបព្រិល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចម្រៀកឈើជាដើមជាបន្ទះតូចៗនៃទ្វារឬបង្អួច សម្រាប់ឲ្យខ្យល់ចូលចេញបាន
ឧទាហរណ៍៖ ទ្វារស្លាបព្រិល, បង្អួចស្លាបព្រិល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាបព្រាដុត» មានន័យដូចម្ដេច ?


ស្លាបព្រាដុត


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ស្លាបព្រាដងវែងដែលត្រូវបានប្រើប្រាស់ក្នុងគីមី ដើម្បីបងា្ហញ ពីចំហេះរាលនៃធាតុគីមី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាបព្រា» មានន័យដូចម្ដេច ?


ស្លាបព្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មានសណ្ឋានជាវែក តែតូចល្មមលូកចូលក្នុងរង្វះមាត់បានសម្រាប់ប្រើការដួស, កោយ, ចូកភោជនាហារបរិភោគជាជំនួសម្រាមដៃ
ឧទាហរណ៍៖ ស្លាបព្រាចម្អាប ស្លាបព្រាធំសម្រាប់ប្រើខាងការបរិភោគចម្អាប; ស្លាបព្រាបង្អែម ស្លាបព្រាតូចសម្រាប់ប្រើខាងការបរិភោគបង្អែម។

                          ស្លាបព្រាដែក, ស្លាបព្រាឈើ។

                      ប្រដាប់ធ្វើដោយដែកឬឈើ មានរាងសំប៉ាតជ្រលម សម្រាប់ប្រើការរៀបឥដ្ឋឬបូកបាយអ
ឧទាហរណ៍៖ ស្លាបព្រាដែក, ស្លាបព្រាឈើ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្នងព្រះអង្គុលី

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាបប្រចៀវ» មានន័យដូចម្ដេច ?


ស្លាបប្រចៀវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ប្រ.) អវយវៈមនុស្ស ត្រង់កន្លែងភ្ជាប់ពីស្មាទៅខ្នង។
ឧទាហរណ៍៖ ឆ្អឹងស្លាបប្រចៀវ។

👉ថ្នាក់ពាក្យជា រាជសព្ទ

មានន័យថា ព្រះវង្សកុបាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាបទា» មានន័យដូចម្ដេច ?


ស្លាបទា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅទឹកមួយប្រភេទ ពួកស្លាបច្រវា តែស្លឹកតូចៗជាងស្លាបច្រវា សម្បុរខៀវចាស់ ប្រើជាអន្លក់បាន ។ ស្មៅគោកមួយប្រភេទ ដើមស្ទើរជាវល្លិ ស្លឹករង្វើលៗ គល់ស្លឹកឱបដើម ច្រើនដុះក្នុងម្លប់។
តិណជាតិ ដុះលើសើមក្នុងទ្វីបអាស៊ីក្តៅ។ នៅប្រទេសខ្មែរ គេយករោមដុះលើទង លំអងផ្កាឈ្មោល មានភាពថ្លាធ្វេង សម្រាប់ធ្វើការសិក្សាអំពីចលនា (Brownnian) ដោយយកកោសិកា មកពិនិត្យក្នុងអតិសុខុមទស្សន៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាបច្រវាគោក» មានន័យដូចម្ដេច ?


ស្លាបច្រវាគោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅដុះបានយូរឆ្នាំមួយប្រភេទ ស្លឹកដុំគ្នាលើដីច្រើនមានដុះក្នុងវាលស្រែ គ្រប់ប្រទេសនៃទ្វីបអឺរ៉ុប-អាស៊ី។ ជាឱសថរុក្ខជាតិ ស្លឹកសម្រាប់ប្រើ ធ្វើថ្នាំបំពោកបូសទ្រនិច។ ទឹកស្ងោរនៃដើមជាឱសថព្យាបាលជំងឺទឹកនោមផ្អែម ព្រូន ឫសដូងបាត និងសម្រាប់សំអាតឈាម។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាបច្រវា» មានន័យដូចម្ដេច ?


ស្លាបច្រវា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅទឹកមួយប្រភេទ ស្លឹកស្ដើងរាងសណ្ឋានស្រដៀងនឹងស្លាបច្រវាអុំ សាច់ស្រួយខ្ញោក ធាងក៏ស្រួយដែរ ប្រើជាអន្លក់បាន។
ឧទាហរណ៍៖ អន្លក់ស្លាបច្រវា។

                      ឈ្មោះស្មៅដុះលិចទឹក ក្នុងស្រះ បឹង ត្រពាំង មួយប្រភេទ ស្លឹកស្ដើង រាងសណ្ឋានស្រដៀង និងស្លាបច្រវាអុំ សាច់ធាងស្រួយខ្ញោក មាននៅគ្រប់ប្រទេសនៃទ្វីបចាស់ផ្នែកក្តៅ ។ ស្លឹកគេប្រើធ្វើបន្លែ ជ្រលក់ទឹកគ្រឿង។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាបកែវ» មានន័យដូចម្ដេច ?


ស្លាបកែវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លាបធំជាងស្លាបឯទៀត ដុះនៅខាងចុងចំអេងស្លាបបក្សី ជាកម្លាំងឲ្យហើរបាន
ឧទាហរណ៍៖ ដកស្លាបកែវមិនឲ្យហើររួច។

                     កាត់ស្លាបកែវ ( ព. ប្រ. ) និយាយស្កាត់ពាក្យ ស្ដាត់ដំណើរគេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត