Posted on Leave a comment

តើពាក្យ «ស្លឹកគ្រៃ» មានន័យដូចម្ដេច ?


ស្លឹកគ្រៃ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិមួយប្រភេទ ជាដំណាំស្រុកស្លឹកវែងៗ ក្លិនប្រហើរឈ្ងុយ ដុះបែកជាគុម្ព, ស្លឹកនិងគល់ប្រើការជាគ្រឿងផ្សំឲ្យម្ហូបមានរសឆ្ងាញ់។
ឧទាហរណ៍៖ សម្លម្ជូរបង់គល់ស្លឹកគ្រៃ, អំបិលម្ទេសដាក់គល់ស្លឹកគ្រៃ។

                   ស្មៅមួយប្រភេទកម្ពស់ ០.៨-១.៥ម គេដាំក្នុងច្បារបន្លែខ្មែរ ដើម្បីយកស្លឹក និងគល់ធ្វើគ្រឿងទេស។ ម្ហូបខ្មែរជាច្រើនប្រហែល ៤០% ដែលប្រើគ្រឿងស្លឹកគ្រៃ។ ជាដើមដុះក្នុងប្រទេសអាស៊ី ហើយគេនាំទៅដាំនៅគ្រប់ប្រទេសក្តៅសកលលោក។ គល់ស្លឹកគ្រៃអាចបរិភោគឆៅបាន បើកាត់ស្តើងៗ។ ខ្មែរយើងចូលចិត្តដាក់គល់ស្លឹកគ្រៃក្នុងទឹកប្រហុកបរិភោគជាមួយសាច់គោអាំង។ គ្រូបុរាណតែងប្រាប់ឱ្យស្ងោរស្លឹកគ្រៃផឹកសម្រាប់ឱ្យនោមច្រើន។ គេប្រើស្លឹក ស្លឹកគ្រៃ ផ្សំជាមួយរុក្ខជាតិផ្សេងដទៃទៀត ធ្វើឱសថព្យាបាលជំងឺទងសួត។

                       រុក្ខជាតិ ដែលគេនិយមដាំសម្រាប់ធ្វើជាគ្រឿងទេស និងឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ស្លឹកគ្រៃ – អំបូរ ៖ GRAMINEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Cybopogon nardus (L.) Rendle. – ឈ្មោះអង់គ្លេស ៖ Citronella/mana grass/lemongrass – ឈ្មោះបារាំង ៖ Citronelle du jardin – ប្រភពដើម ៖ ទ្វីបអាស៊ី(៦៨) – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់៨០-១៥០ស.ម(៦៨) ស្លឹកសំប៉ែតទ្រវែង ស្រួចគែម មុតដូចកាំបិតកោរ និងមានទ្រនុងកណ្តាលពណ៌ស(៦៩)។ ផ្កាជាចង្កោមកួរ បែកជាស្មែង(៦៩)។ ផ្កាតូចៗវែងពណ៌សបៃតង(៦៩)។ ផ្លែគ្មានទងរាងស៊ុតលំពែង(៦៩)។ – លក្ខណៈជីវសាស្រ្ត ៖ ក្លិនក្រអូបប្រហើរ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ បង្កើនរសជាតិ និងក្លិនឈ្ងុយ ឬកាត់ឆ្អាប ក្នុងអាហារ ដូចជាឆាគ្រឿង កកូរ ប្រហើរ ការី ស្ងោរជ្រក់។ល។ ជាឱសថ៖ ស្លឹគ្រៃទាំងមូល ដាំទឹកផឹកព្យាបាលរលាកទងសួត ជំងឺដេកមិនលក់ ធុញថប់ក្នុងអារម្មណ៍ និងជួយរំលាយអាហារ បញ្ចុះកម្តៅ និងបញ្ចុះទឹកនោម(៦៩)។ ប្រើជាមួយម្រេចព្យាបាករោគរដូវមិនទៀង និងចង្អោរ(៦៩)។ ឆ្ពុង បញ្ចេញញើស។ ប្រេងស្លឹកគ្រៃ លាបការពារមិនឱ្យមូសខាំ(៦៩) ប្រើជាប្រេងសម្រាប់ម៉ាស្សា លាបរឹតព្យាបាលថ្លោះគ្រិច និងកំចាត់ក្លិនឆ្អេះក្នុងបន្ទប់ទឹក ឬបង្គន់អនាម័យ។

ឧទាហរណ៍៖ (៦៨) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៨៩ (៦៩) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៤ ទំព័រ១៣៤

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply